ព័ត៌មាន
ការបង្ក្រាបគ្រឿងញៀនកើនឡើងខ្ពស់ដល់ជាង ១៥០ ភាគរយ
មនុស្សជិត ២០០០ នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ ដែលចំនួននេះមានការកើនឡើងរហូតដល់ ១៥៦,០៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំDruទៅ។ ...
សែន ដាវីត
http://bit.ly/1OgAwFY
តំណាងរាស្ត្រ៖ ក្រសួងអប់រំទម្លាក់សិស្សានុសិស្សដើម្បីពង្រឹងគុណភាពអប់រំ
ប្រធានគណៈកម្មាការអប់រំរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ការសែតខ្មែរថែមស៍ថា ក្រសួងអប់រំយុវជននិងកីឡាកំពុងទម្លាក់សិស្សានុសិស្សដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងន័យពង្រឹងសមត្ថភាពរបស់ពួកគេនៅបញ្ចប់ការសិក្សា មុខនឹងប្រឈមមុខជាមួយ ការប្រកួតប្រជែងដ៏តានតឹងជាមួយ និស្សិតដ៏ទៃទៀតក្នុងតំបន់អាស៊ាន។ ...
Va Sonyka and Chea Takihiro
http://www.khmertimeskh.com/news/13506/education-ministry-failing-students--lawmaker-says/
បុគ្គលិកសិទ្ធិមនុស្សតស៊ូប្រឆាំងពីការចោទប្រកាន់លើបទបរិហាកេរ្តិ៍
ពេលសួរថា តើលោកគួរមានប្រតិកម្មយ៉ាងណាចំពោះការចោទប្រកាន់របស់តុលាការពីបទបរិហាកេរ្តិ៍តុលាការនិងព្រះរាជអាជ្ញាខេត្តមួយរូប?លោក នី ចរិយាមិននិយាយាអ្វីក្រៅពីការអស់សំណើចនោះទេ ...
Jonathan Cox
http://www.khmertimeskh.com/news/13507/rights-worker-fights-defamation-claims/
ច្បាប់ចរាចរថ្មីសម្រាប់បង្ក្រាបអ្នកបើកបរទំនើង
ការងារប្រចាំថ្ងៃរបស់ លោក វេជ្ជបណ្ឌិត ឆរ ណារ៉េត ទាក់ទងនឹងការព្យាបាលអ្នកជំងឺដែល រងគ្រោះដោយចរាចរអនាធិបតេយ្យនៅតាមដងវិថីនៃព្រះរាជាណាចក្រកម្ពុជា។ ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពភ្លើងសញ្ញាចរាចរ និងការបើកបរបញ្ច្រាសទិស ជារឿងប្រក្រតីដែលកើតមានឡើងក្នុងចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិតបានធ្វើការនៅអង្គភាពគាំពារផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ជាមធ្យមក្នុងថ្ងៃធម្មតា មានប្រមាណ៩០ភាគរយនៃអ្នកជម្ងឺរបស់លោកជាជនរងគ្រោះពីគ្រោះថ្នាក់ចរាចរ។ ...
Jonathan Cox
http://www.khmertimeskh.com/news/13504/new-law-aims-to-tame-wild-drivers/
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...
ខេង សុធា
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/
លោក ជា មុនីនឹងចុះចេញពីតំណែងជាប្រធានសហជីព
បន្ទាប់ពីស្ថិតក្នុងតំណែងជាប្រធានសហជីពសេរីកម្មករអស់រយៈពេល១១ឆ្នាំមក លោក ជា មុនី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនចូលរួមការបោះឆ្នោត ដើម្បីបន្តតំណែង ជាប្រធាននៃសហជីពដ៏ធំជាងគេប្រចាំប្រទេស ដែលបានដឹកនាំចលនាពលករកម្ពុជា អស់រយៈពេលជិតពីរទសវត្សនេះបន្តទៀតទេ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/chea-mony-vows-to-step-down-as-union-chief-88878/
សម រង្ស៊ី៖ ការផ្លាស់ប្តូរនឹងមិនត្រលប់ថយក្រោយនោះទេ
ពីរឆ្នាំបន្ទាប់ពីការធ្វើមាតុភូមិនិវត្តនិងក្រោយការនារទេសខ្លួនទៅកាន់ប្រទេសបារាំង ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅកម្ពុជា មានភាពរីកដុះដាលយ៉ាងខ្លាំងនិងមិនអាចត្រលប់ថយក្រោយវិញទេ។ ...
Vincent MacIsaac
http://www.khmertimeskh.com/news/13508/sam-rainsy-----change-is-irreversible---/
រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព
នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/
រុស្ស៊ីសម្លឹងមើលការវិនិយោគវិស័យកសិកម្ម និង ទេសចរណ៍
ប្រទេសរុស្ស៊ីកំពុងសម្លឹងមើលឱកាសនៃការវិនិយោគលើវិស័យកសិកម្មជាពិសេសនៅក្នុងឧស្សាហកម្មអង្ករ និងអាហារសមុទ្រ និង វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។លោក Nikolay Nikiforov រដ្ឋមន្ដ្រីក្រសួងទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយរបស់សហព័ន្ធរុស្ស៊ីបានដឹកនាំក្រុមគណៈប្រតិភូជួបជាមួយលោកស៊ុន ចាន់ថុល ...
ម៉ៃ គុណមករា
http://bit.ly/1MjLX1Q
សត្វខ្ទីងត្រូវបានបាញ់ស្លាប់នៅជិតតំបន់ព្រៃការពារ
សត្វខ្ទីងដែលកំពុងប្រឈមនឹងការផុតពូជត្រូវបានគេបាញ់ជិត ១០ គ្រាប់ងាប់នៅជិតតំបន់ព្រៃការពារសៀមប៉ាងជាប់ព្រំដែនកម្ពុជាឡាវហើយមន្ត្រីជំនាញ និងអង្គការក្រៅរដ្ឋាភិបាលកំពុងស្រាវជ្រាវពីករណីនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/1KfzyvC
ស្ត្រីសកម្មជនដីធ្លី ៦ នាក់ត្រូវបានឃាត់ខ្លួនមួយរយៈ
តំណាងសកម្មជនស្ត្រីនៃសហគមន៍បឹងកក់ និងបុរីកីឡាចំនួន ៦ នាក់ត្រូវបានកម្លាំងសន្តិសុខផ្សារអូរឫស្សីចាប់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សី ២ ខណ្ឌ៧មករា ខណៈក្រុមស្ត្រីទាំងនោះរួមជាមួយសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាដើរចែកខិត្តប័ណ្ណ ...
ឃុត សុភចរិយា
http://bit.ly/1Lmk8WG
សកម្មជនព្រំដែនត្រូវបានបញ្ឈប់មុនធ្វើដំណើរទៅដល់កន្លែងជម្លោះ
មនុស្សភាគច្រើនក្នុងចំណោមសកម្មជនចំនួន២០០០នាក់ដែលបានធ្វើដំណើរទៅកាន់កន្លែងជម្លោះនៃព្រំដែនជាមួយ ប្រទេសវៀតណាម ក្នុងសង្កាត់កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចម្សិលមិញមិនត្រូវបានអនុញ្ញាតិ្តឱ្យធ្វើដំណើរ ទៅកាន់ប៉ុស្តិ៍ព្រំដែនលេខ២០៣ ដែលជាគោលដៅរបស់ពួកគេនោះទេ។ ...
Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13464/border-activists-fall-short-of-mark/
មេបក្សប្រឆាំងជំរុញឲ្យកម្មករទាមទារប្រាក់ខែ $១៨០
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានជំរុញឲ្យកម្មករទាមទារប្រាក់ឈ្នួលគោលអប្បបរមាឲ្យបាន ១៨០ ដុល្លារក្នុងមួយខែនៅដើមឆ្នាំ ២០១៦ ខាងមុខខណៈដែលសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានកាលពីម្សិលមិញថាកម្មករទាំងអស់នឹងដើរចេញពីការងារប្រសិន ...
មុំ គន្ធា
http://bit.ly/1Kfs9fM
ចាប់ខ្លួនសកម្មជនប្រាំនាក់ពីបទចែកខិត្តប័ណ្ណប្រឆាំងច្បាប់ NGO
អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួន និងដោះលែងសកម្មជនប្រាំនាក់កាលពីថ្ងៃសៅរ៍ពីបទចែកចាយខិត្តប័ណ្ណជំរុញឲ្យពលរដ្ឋ “និយាយថា ទេ” ចំពោះច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបណ្ដាអ្នករិះគន់ព្រួយ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/26499/
ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សអំណាចខ្មែរ ដែលធ្លាប់ជាអង្គការភេរវកម្មជាផ្លូវការ
ក្រសួងមហាផ្ទៃបានចុះបញ្ជីគណបក្សអំណាច ខ្មែរដែលកើតចេញពីចលនាអំណាចពលរដ្ឋខ្មែរជាអង្គការ ភេរវកម្ម ជាផ្លូវការកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទូចសុំជាច្រើនឆ្នាំ បើទោះជាខ្វះ ...
នគរបាលរង់ចាំដីកាតាមចាប់អង្គរក្សសុខប៊ុន
នគរបាលកំពុងរង់ចាំដីកាចាប់ខ្លួនពីតុលាការក្រោយពីកំណត់បាននូវអត្តសញ្ញាណរបស់បុរសម្នាក់ដែលជាអង្គរក្សរបស់លោកឧកញ៉ា សុខ ប៊ុន ដែលរួមដៃជាមួយលោក សុខប៊ុន ធ្វើបាបអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែនេះ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1GuPIJy
ព្រៃឈើ និងសត្វព្រៃកំពុងត្រូវគេបំផ្លាញនៅតំបន់ទឹកធ្លាក់អូតាវៅ
ព្រៃឈើ និងសត្វព្រៃនៅតំបន់ទេសចរណ៍ទឹកធ្លាក់អូរតាវៅក្នុងក្រុងប៉ៃលិនកំពុងតែទទួលរងការកាប់បំផ្លាញ និងបរបាញ់យ៉ាងអនាធិបតេយ្យដោយអ្នកមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/1IdzlXs
សកម្មជនអាដហុករងការចោទចំនួន ៣ ករណី
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សកម្មជនឃ្លាំមើលសិទ្ធិមនុស្សមួយរូបរបស់សមាគម អាដហុក លោក នី ចរិយា ចំនួន ៣ ករណី ទៅតាមបណ្តឹងបរិហារកេរ្តិ៍របស់មន្ត្រីតុលាការខេត្ត សៀមរាបពីររូប។ ...
ប៉ិច សុធារី
http://bit.ly/1Iduuph
តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ដឹកនាំអ្នកគាំទ្រទៅពិនិត្យមើលព្រំដែនមានជម្លោះជាមួយប្រទេសវៀតណាមសារជាថ្មី
កាលពីថ្ងៃអាទិត្យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា រៀល ខេមរិន្ទ្រ និង អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រជាង ១,០០០នាក់ ទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង សារជាថ្មី ដែលជាទីកន្លែងពួកគេបានប្រឈមជាមួយនឹងអ្នកភូមិវៀតណាម កាលពីខែ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340
មហាសេដ្ឋីកម្ពុជាមួយរូប ត្រូវបានឃាត់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើតារាសម្តែង
ពាក់ព័ន្ធនឹងសំណុំរឿងដែលនាំឱ្យមានការមិនពេញចិត្តទូរទាំងប្រទេស អាជ្ញា ធរបានឱ្យដឹងថា មហាសេដ្ឋីកម្ពុជាខាងអចលនទ្រព្យ ដែលការវាយប្រហារដោយហិង្សារបស់ខ្លួនមានបង្ហាញនៅលើវីដេអូ ត្រូវបានចាប់ខ្លួនហើយកាល ពីថ្ងៃសៅរ៍។មហាសេដ្ឋីរូប ...
បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/cambodia-tycoon-arrested-after-alleged-attack-of-actress/2869273.html
សេវាផ្គត់ផ្គង់ទឹកបង់ថ្លៃជាដំណោះស្រាយសម្រាប់ការដាំដុះរបស់ប្រជាកសិករ ទន្ទឹមនឹងការប្រឈមមុខជាមួយបញ្ហាគ្រោះរាំងស្ងួត
សម្រាប់ប្រជាពលរដ្ឋនៃក្រុងស្ទឹងសែនខេត្តកំពង់ធំ ឆ្នាំនេះមិនខុសពី ឆ្នាំទៅមិញនិងឆ្នាំុមុនៗកន្លងមកជាច្រើននោះទេ។ ខណៈពេលដែលភ្លៀងធ្លាក់កាន់តែតិចទៅៗ ប្រជាកសិករ ដែលដាំដុះដំណាំស្រូវតម្រូវឱ្យបង់សេវាថ្លៃបូមទឹកពីរដ្ឋ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកចូលទៅក្នុងដីស្រែរបស់ពួកគេ។ ...
Pav Suy
http://www.khmertimeskh.com/news/13457/despite-drought--crops-will-come-----but-at-a-cost/
នគរបាលដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅចំណុចប្រសព្វសំខាន់ៗ
នគរបាលជាតិកម្ពុជា បានចាប់ផ្តើមដំឡើងកាមេរ៉ាសុវត្ថិភាព នៅតាមបង្គោលភ្លើងស្តុប ដោយរំពឹងទុកពីការពង្រឹងការអនុវត្តច្បាប់ចរាចរកាន់តែប្រសើរឡើង និងជួយដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាបទល្មើស។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/police-installing-cctv-cameras-at-major-intersections/2866701.html
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតខាងមុខនេះនឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតនិងកម្ចាត់ភាពមិនប្រក្រតីនៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/
ការចុះបញ្ជីអាជីវកម្មក្នុងស្រុក មានការកើនឡើង
ក្រសួងពាណិជ្ជកម្ម បានទទួលការចុះបញ្ជីអាជីវកម្មថ្មីបានប្រមាណ ២១០០ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ដែលមានចំនួនច្រើនជាងការចុះបញ្ជីនៅពាក់កណ្តាលឆ្នាំ ២០១៤ ដែលមានចំនួនត្រឹមតែ ២០២០។ ...
សុខ ចាន់
http://www.phnompenhpost.com/post-weekend/local-businesses-lead-surge-registrations