ព័ត៌មាន​

អាស៊ាន​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា​

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ បាន​ជំរុញ​ឱ្យ​ប្រទេស​ភូមា​បង្កើត​បរិយាកាស​អំណោយផល​ឆ្ពោះទៅ​រក​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​របស់​ខ្លួន​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501356269/asean-push-to-resolve-myanmar-crisis/

គណបក្ស​ចំនួន​២៩​ ស្វែងរក​សមាជិកភាព​ជា​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​

​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ជាង​ ៤០​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​ មាន​២៩​ បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិកភាព​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501356080/29-parties-seek-scc-membership/

អូស្ត្រាលី​គាំទ្រ​ការ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​ភាព​ធន់​ក្នុង​ប្រទេស​កម្ពុជា​

យោង​តាម​ស្ថានទូត​អូស្ត្រាលី​នៅ​ទីក្រុង​ភ្នំពេញ​បានអោយ​ដឹង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ស្តង់ដារ​ផ្លូវថ្នល់​តាម​រយៈ​កម្មវិធី​ភាព​ជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ (P4I)​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/id78u

កម្ពុជា​ និង​សិង្ហ​បុរី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ដែល​មាន​សក្តានុពល​

មេដឹកនាំ​កម្ពុជា​ និង​សិង្ហ​បុរី​បាន​ពិភាក្សា​អំពី​វិធី​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​សក្តានុពល​ដូច​ជា​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ ទេសចរណ៍​ ការ​អប់រំ​ សន្តិសុខ​ ថាមពល​ សុខភាព​ ឌី​ជី​ថ​ល​ កសិកម្ម​ និង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/dem17

កម្ពុជា​រក​ចំណូល​ពន្ធ​លើ​ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​បាន​ចំនួន​ ៣៤,៣៥​លាន​ដុល្លារ​ពី​ហ្វេ​ស​ប៊ុ​ក​

​រដ្ឋាភិបាល​បាន​ទាញ​ចំណូល​អាករ​លើ​តម្លៃបន្ថែម​ចំនួន​ជាង​ ៣៤​លាន​ដុល្លារ​ គិត​ក្នុង​ឆ្នាំ​២០២២​ មក​ទល់​ជាង​ពាក់កណ្ដាល​ឆ្នាំ​២០២៣​នេះ​។​ ...

កង​ ​សុធា​
http://rb.gy/msuqn

មេដឹកនាំ​កម្ពុជា​ និង​ម៉ា​ឡេ​ស៊ី​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​

មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ និង​ម៉ា​ឡេ​ស៊ី​បាន​ជួប​ពិភាក្សា​ការងារ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់​អោយ​កាន់តែ​ស៊ីជម្រៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ នៅ​ទីក្រុង​ហ្សា​កា​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ម្សិលមិញ​។​​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/hgcdk

នាយក​រដ្ឋមន្ត្រី​វៀតណាម​៖​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឡាវ​ និង​កម្ពុជា​ជា​អាទិភាព​កំពូល​ក្នុង​គោលនយោបាយ​ការ​បរទេស​របស់​វៀតណាម​

លោកនាយក​រដ្ឋមន្ត្រី​ Pham​ Minh​ Chính​ បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​ការងារ​ជាមួយ​សម​ភាគី​ឡាវ​ លោក​ Sonexay​ Siphandone​ និង​សម​ភាគី​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/184ou

ក្រុមការងារ​ជូ​ស​ជុល​បង្ហាញ​ការ​តាំងចិត្ត​ក្នុង​ការ​ជួសជុល​ប្រាសាទបុរាណ​ដោយ​ប្រើ​បច្ចេកទេស​បុរាណ​

អាជ្ញាធរ​ជាតិ​អប្សរា​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា​ ក្រុមការងារ​ជួសជុល​ប្រាសាទបុរាណ​ បង្ហាញ​ការ​តាំងចិត្ត​ក្នុង​ការ​ជួសជុល​ដោយ​ប្រើ​បច្ចេកទេស​បុរាណ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/ojlux

ស្នងការ​រង​នគរបាល​ថៃ​ស្នើ​ឱ្យ​មាន​កិច្ចសហការ​បង្ក្រាប​ក្រុម​ឆបោក​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​

អគ្គស្នងការ​រង​នគរបាល​ជាតិ​ នាយ​ឧត្តមសេនីយ៍​ ស៊ូ​រ៉ា​ឆាត​ ហាក់​ផា​ន​(Surachate​ Hakparn)​ កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែងរក​កិច្ចសហការ​ពី​នគរបាល​កម្ពុជា​ ក្នុង​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ និង​ចិន​ ៩​នាក់​ ដែល​ធ្វើការ​ក្នុង​ក្រុម​ឆបោក​មជ្ឈមណ្ឌល​ហៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/sgz3e

ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​៖​ កម្ពុជា​ចង់បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​

​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ នៅ​ទីក្រុង​ហ្សា​កា​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ ក្រៅពី​ទទួល​បានការ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/6qrs8

មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ នៅ​ទីក្រុង​ហ្សា​កា​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ម្សិលមិញ​ ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​បាន​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ ធានា​សន្តិសុខ​ស្បៀង​ និង​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/eelc4

ការ​បន្លឺ​សំឡេង​របស់​ក្រុម​ជនជាតិភាគតិច​នៅ​កម្ពុជា​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព័ត៌មាន​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​

អង្គការ​យូ​ណេ​ស្កូ​ និង​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ (Conserve​ Indigenous​ Peoples​ Languages-CIPL)​ បាន​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ ដើម្បី​លើកកម្ពស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ និង​បន្លឺ​សំឡេង​របស់​ពួក​គេ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/zmdx8

ជនជាតិដើមភាគតិចកួយដាក់បណ្ដាសាមន្ត្រីបរិស្ថានដែល​សាង​សង់​ក្រោលគោនៅក្នុងដែនជម្រកសត្វព្រៃ

អ្នកភូមិជនជាតិដើម​ភាគតិច​កួយ​នៅស្រុក​ឆែប​ ខេត្ត​ព្រះវិហារ បាន​បួងសួង​ដល់​ព្រលឹង​បុព្វការី​ជន​​ និង​បានរៀបចំ​ធ្វើ«ពិធី​សែនព្រេន»​ដើម្បីដាក់​បណ្ដាសា​លើ​បុគ្គល​មាន​អំណាច ដែលក្នុង​នោះ​រួមទាំង​មន្ត្រីបរិស្ថាន​ផង ដែលពួកគេ​និយាយថា បាន​រំលោភ​សិទ្ធិ​ដីធ្លីរបស់ពួកគេ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/ethnic-kuy-put-curse-on-environment-officials-building-cow-stable-in-wildlife-sanctuary/

ក្រុមហ៊ុន​របស់​ឧកញ៉ា​ម្នាក់​ទទួល​បាន​ដី​តាម​បណ្តោយ​ឆ្នេរកែប​ទំហំ​ ១.២៤៧​ ហិ​កតា​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​រណប​

ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ ឃុន​ សៀ​ ក្រុមហ៊ុន​ TP​ Moral​ Group​ បាន​ទទួល​ដី​ឆ្នេរសមុទ្រ​ចំនួន​ ១.២៤៧​ ហិ​កតា​ក្នុង​ខេត្ត​កែប​ សម្រាប់​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ និង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦​ ខែមីនា​ ដែល​ចុះហត្ថលេខា ...

ផុន សុទ្ធីរ័ត្ន
https://cambojanews.com/tycoons-company-receives-1267-hectares-along-kep-coastal-waters-for-satellite-city-development/

លោក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឱ្យ​មេដឹកនាំ​អាស៊ាន​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​

នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ថ្មី​របស់​កម្ពុជា លោក ហ៊ុន​ ម៉ា​ណែ​ត បាន​អំពាវនាវ​ឱ្យ​មេ​​ដឹកនាំ​អាស៊ាន និង​សហគមន៍​ធុរកិច្ច​ត្រូវ​ពង្រឹង និង​ធ្វើឱ្យ​កាន់​​តែ​ស៊ីជម្រៅ​ការធ្វើ​សមា​ហរ​ណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​ក្នុង​អាស៊ាន ខណៈ​រដ្ឋ​សមាជិក​ទាំងអស់​កំពុង​ប្រឈម​​មុខ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-06-0850-254231.html

ឥណទាន​ធនាគារ SME បញ្ចេញ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ជាង​ $៥៤ ​លាន

ប្រា​ក់ជាង ៥៤​ លាន​ដុល្លារ ត្រូវបាន​ធនាគារ SME (SME Bank) អនុម័ត​ទៅឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៥៤​ លាន​ដុល្លារ ឬ​ជាង ៣៦ ​ភាគរយ​ នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ចំ​នួន ១៥០​ លាន​ដុល្លារ​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ឱ្យ​ធនាគារ SME ប្រើប្រាស់​ដើម្បី​ផ្តល់​កម្ចី​ក្នុងន័យ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-06-1044-254237.html

ឥណ្ឌូនេស៊ី​នឹង​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០ ​តោន​ ក្នុង ​១ ​ឆ្នាំ​

ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​នាំចូល​អង្ករ ២៥០ ០០០ ​តោន​ ក្នុង ​១​ ឆ្នាំ​ពី​កម្ពុជា ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស ខណៈ​ឥណ្ឌូនេស៊ី ក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-06-1010-254229.html

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​ជាង $៥៣៥​ លាន​

ឥទ្ធិពល​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​ដែល​កំពុងតែ​កើតមាន បានធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កាណាដា ក្នុង​រយៈពេល ៧ ​ខែ ដើមឆ្នាំ ​២០២៣ សម្រេច​មាន​ជាង ៥៣៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ២៥​ ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-05-0838-254198.html

ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​កូន​សត្វ​ក្រៀល​​ ១​​ សម្បុក​ថ្មី​ទៀត

ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS Cambodia ប្រចាំខេត្ត​មណ្ឌលគិរី បាន​រកឃើញ​សម្បុក​សត្វ​ក្រៀល​ ១ ​ថ្មី​ទៀត​កាលពី​ចុងខែ​សីហា ឆ្នាំនេះ​ដែលមាន​កូន ​២ ​ក្បាល​ញាស់​ចេញ​ដោយ​សុវត្ថិភាព​។ ​អង្គការ WCS Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​ថា នេះ​ជាការ​រកឃើញ​លើក​ទី ​២ បន្ទាប់ពី​បាន​រកឃើញ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២០ ក្នុង ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-05-0946-254197.html

លោក​ ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត រវាង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ទាំងនោះ​។​ ​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី ​៤ ខែកញ្ញា នៅមុន​ការចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ ...

រី សុចាន់
https://www.postkhmer.com/national/2023-09-06-0857-254241.html

កម្ពុជា-ថៃ ប្តេជ្ញា​ពង្រឹង​បន្ថែម​កិច្ចសហការ​ទប់ស្កាត់​ប​ទ​ល្មើស​ឆ្លងដែន​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ ប្តេជ្ញា​រួមគ្នា​ថា នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​ដើម្បី​ធានា​សន្តិ​​សុខ​សណ្តាប់ធ្នាប់​ប្រទេស ពិសេស​ពង្រីក​ទំនាក់ទំនង​រវាង​នគរបាល នៃ​ប្រទេស​ទាំង ២ ​ឱ្យមាន​ភាពរឹងមាំ​ជិតស្និទ្ធ​បន្ថែមទៀត​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-06-1013-254234.html

អាស៊ាន​ដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​ទូទាំង​តំបន់​លើកដំបូង​របស់​ពិភពលោក​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ដាក់ឱ្យ​ដំណើរការ​កិច្ច​ច​រចា​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន (DEFA) ដែលជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល ​នៅ​ទូទាំង​តំបន់​ដ៏​សំខាន់​ដំបូង​គេ​ក្នុង​ពិភពលោក​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​អាស៊ាន​។​ ​ការដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច ...

រី សុចាន់
https://www.postkhmer.com/business/2023-09-04-1810-254188.html

អ្នកពាក់ព័ន្ធ​ជំរុញឱ្យមាន​ការកែលម្អ​បរិយាកាស​វិនិយោគ​ និង​ពង្រឹង​ធនធានមនុស្ស​បន្ថែម

​វិនិយោគិន​ក្នុងស្រុក និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ជំរុញឱ្យមាន​ការកែលម្អ​បរិ​យា​កាស​វិនិយោគ​បន្ថែមទៀត ​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​លេចធ្លោ​មួយ នៅក្នុង​តំបន់​អាស៊ាន​។​ ​លោក​ តាន់ មុនី​វណ្ណ​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-09-05-0944-254206.html

ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5FbE9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!