ព័ត៌មាន
បាតុកម្មនិងកុប្បកម្មកើនឡើង ប៉ុន្តែបទល្មើសថយចុះ
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥នេះ ចំនួនបាតុកម្មនិងកុប្បកម្មបានកើនឡើង ប៉ុន្តែបទល្មើសបានថយចុះ។ របាយការណ៍បន្តថា នៅក្នុងអំឡុងពេលនោះ បាតុកម្មនិងកុប្បកម្មមាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/demonstration-and-riot-up-but-crime-down-8740
ក្រុមហ៊ុនវារីអគ្គិសនីរបស់រដ្ឋាភិបាលចិន មិនគោរពតាមការសន្យាខាងបរិស្ថាន
យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកការពារបរិស្ថាន International Rivers បានឱ្យដឹងថា ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលចិន មិនបានគោរពតាមការសន្យាក្នុងកិច្ចការពារភពផែនដី នៅពេលអភិវឌ្ឍគម្រោងវារីអគ្គិសនីនៅ ...
អង្គការមិនមែនរដ្ឋាភិបាលប្រកាន់គោលជំហរប្រឆាំងនឹងពង្រាងច្បាប់មុនពេលជំនួបជាមួយតំណាងរាស្ត្រ
នៅថ្ងៃអង្គារ អង្គការមិនមែនរដ្ឋាភិបាលបានរួបរួមគ្នាជុំវិញគោលជំហរដ៏រឹងមាំរបស់ពួកគេទៅកាន់ពង្រាងច្បាប់ ដែលនឹងដាក់កំហិតឱ្យក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល។យ៉ាងណាមិញ ពួកគេមានគោលជំហរផ្សេងគ្នាទៅកាន់កិច្ចអញ្ជើញរបស់គណបក្សកាន់អំណាច ឱ្យចូលប្រឹក្សាយោបល់ ដែលផ្តល់ដំណឹងជូនមុនរយៈពេល១១ម៉ោងនៃការបោះឆ្នោតទៅកាន់ពង្រាងច្បាប់នេះ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ngos-firm-against-draft-law-before-meeting-with-lawmakers-87533/
ទាបាញ់នឹងជួបជាមួយក្រុមហ៊ុនក្នុងជម្លោះដីធ្លី
ក្នុងការចុះទស្សនកិច្ចជាផ្លូវការរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន មន្ត្រីក្រសួងការពារជាតិ លោក ទាបាញ់នឹងជូបជាមួយមន្ត្រីមកពី Union Development Group ជាក្រុមហ៊ុនចិនដែលបានបណ្តេញប្រជាជនរាប់រយគ្រួសារសម្រាប់ធ្វើគម្រោងទេសចរណ៍របស់គេក្នុងខេត្តកោះកុង។ ...
Aun Chhengpor
https://www.cambodiadaily.com/news/tea-banh-to-meet-with-firm-in-land-dispute-87547/
រដ្ឋាភិបាលនៅស្ងៀមបន្ទាប់ពីជំនួបស្តីអំពីបញ្ហាព្រំដែននៅថ្ងៃដំបូង
កាលពីថ្ងៃអង្គារ លោក វ៉ា គីមហុង រដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកកិច្ចការព្រំដែន បានបដិសេធឆ្លើយតបជាមួយនឹងអ្នកការសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ស្តីអំពីការប្រជុំគណកម្មាធិការព្រំដែនរួមលើកទីមួយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាប់ផ្តើមយុទ្ធាការលាតត្រដាងពីការទន្ទ្រានយកទឹកដីរបស់ប្រទេសវៀតណាម។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/govt-silent-after-first-day-of-border-meeting-87520/
គេហទំព័រក្រសួងទេសចរណ៍ត្រូវហ៊ែកដោយក្រុម “Teenageworms”
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ែកឃើអ្នកវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតមកពីប្រទេសនេប៉ាល់ដែលមានឈ្មោះថា “TeenageWorms”បានឈ្លានពានចូលទៅក្នុងគេហទំព័រក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាហើយបានផ្លាសប្តូរឈ្មោះURLរបស់គេហទំព័រនេះក្នុងការរុករកតាមGoogle ...
Jonathan Cox
http://www.khmertimeskh.com/news/13038/ministry-of-tourism-website-hacked-by----teenageworms---/
រដ្ឋាភិបាលបានបញ្ចប់អនុក្រឹត្យស្តីអំពីការផាកពិន័យចរាចរណ៍
មន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ចប់ពង្រាងអនុក្រឹត្យស្តីអំពីការផាកពិន័យទៅលើជនដែលប្រព្រឹត្តបំពានច្បាប់ចរាចរផ្លូវគោកថ្មីរបស់ប្រទេសកម្ពុជា។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/govt-finishes-sub-decree-listing-traffic-fines-87545/
ឈ្មួញថ្នាំញៀនពីរនាក់ត្រូវជាប់គុកពី ១-១០ ឆ្នាំ
សាលាដំបូងរាជធានី បានប្រកាសសាលក្រមផ្តន្ទាទោសមេខ្លោងឈ្មួញគ្រឿងញៀន ២ នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពី ១ទៅ ១០ ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងបើកល្បែងកត់កន្ទុយលេខ ប្រព្រឹត្តនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ ២០១៤។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1UyFaUK
អ្នកជំនាញពីប្រទេសជប៉ុនមិនណែនាំការព្រីនមេដៃក្នុងការបោះឆ្នោតទេ
ក្រុមជំនាញការពីប្រទេសជប៉ុនដែលកំពុងធ្វើការទៅលើការចុះបញ្ជីអ្នកបោះឆ្នោតថ្មី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC)មិនណែនាំការព្រីនមេដៃក្នុងការចុះឈ្មោះបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ ...
Ven Rathavong
http://www.khmertimeskh.com/news/12995/japanese-experts-question-thumbprint-voting/
ទេសចរនៅេខេត្តសៀមរាបមានការកើនឡើងនៃចំនួនភ្ញៀវតែបាត់ថវិការខ្លះ
កាលពីថ្ងៃចន្ទ របាយការណ៍ការមួយចេញដោយអជ្ញាធរអប្សរាបានបង្ហាញថា ថវិការសរុបពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់៦ខែដំបូងនៃដើមឆ្នាំនេះមានចំនួន ៣០.៩៤លានដុល្លារអាមេរិក។ បើទោះបីជាទិន្នន័យនៃចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាបមានការកើនឡើង ជាងឆ្នាំមុនក៏ដោយ ក៏ចំណូលមានការថយចុះបន្តិចបន្តួចដែរសម្រាប់ឆ្នាំនេះ។ ...
Naomi-Collett Ritz
http://www.khmertimeskh.com/news/12987/siem-reap-tourism-wins-some--loses-some/
សាលាដំបូងផ្អាកសវនាការសមាជិករណសិរ្សរំដោះជាតិខ្មែរគ្មានពេលកំណត់
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារម្សិលមិញក្រោយពីបានបើកសវនាការជំនុំជម្រះជនជាប់ចោទជាសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរចំនួន ១០ នាក់ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពេញមួយព្រឹកបានសម្រេចលើកពេលសវនាការដោយពុំមានពេលកំណត់។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1JVisQM
ការនាំចេញកសិផលទៅកាន់ប្រទេសចិនមានការថយចុះ
ប្រទេសចិនជាប្រទេសនាំចូលអង្គរធំជាងគេរបស់កម្ពុជា ទន្ទឹមនឹងការនាំចូលកសិផលដ៏ទៃទៀតរួមមាន ដំឡូងមី កៅស៊ូ ស្វាយចន្ទី ម្រេចនិងពោតមួយចំនួនតូច។ យ៉ាងណាមិញ អ្នកជំនាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការនាំចេញក៏ដូចជាបើកទ្វារទីផ្សារអាស៊ីដ៏ធំជាងគេនៅអាស៊ី ទៅកាន់មុខទំនេញថ្មីនឹងមិនអាចសម្រេចបានទេ បើកម្ពុជាមិនដោះស្រាយបញ្ហាកង្វះខាតរបស់ខ្លួន ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធ័ខ្សត់ខ្សោយ សម្ភារៈបរិក្ខារខ្វះខាត ការស្តុកទុកក្លាសេមានកំរិតនិងបញ្ហាលើការគ្រប់គ្រងគុណភាព។ ...
Igor Kossov
http://www.khmertimeskh.com/news-list/2/business/
ជនជាតិភាគតិចប្តឹងជនជាតិវៀតណាមរឿងកាប់ឈើ
សហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាសបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ប្តឹងជនជាតិវៀតណាម ៤ នាក់ និងស្នើឲ្យដកមន្ត្រីប៉ុស្តិ៍ព្រំដែនពីរនាក់ដោយចោទប្រកាន់ថាមន្រ្តីទាំងនោះបានបើកដៃឲ្យមានការកាប់ឈើអនាធិបតេយ្យក្នុងព្រៃសហគន៍ហើយ ...
ផាក់ ស៊ាងលី
http://bit.ly/1LVPWSb
អ្នកឃ្លាំមើល ពិភាក្សាអំពីការបោះឆ្នោត
កាលពីថ្ងៃម្សិលមិញ ក្រុមអង្គការក្រៅរដ្ឋាភិបាលត្រួតពិនិត្យការបោះឆ្នោត ស្ថិតក្រោមបដារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានជួបប្រជុំគ្នា ដើម្បីបង្ហាញពីក្តីបារម្ភរបស់ពួកគេ លើបទប្បញ្ញត្តិបច្ចុប្បន្ន ដែលគ្រប់គ្រងដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជា។ ...
វង្ស សុខេង
http://www.phnompenhpost.com/national/monitors-discuss-elections
ចៅក្រមសាលាក្តីខ្មែរក្រហមលាឈប់ពីតំណែងចំពេលអសកម្មរបស់នគរបាលខ្មែរ
សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមលោក Mark Harmon បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងចុះចេញពីតំណែងបន្ទាប់ពីឃើញមានភាពអសកម្មរបស់នគរបាលចៅក្រមក្នុងការអនុវត្តសាលក្រមចាប់ខ្លួននៃបទឧក្រិដ្ឋពីរករណីដែលត្រូវបានជំទាស់ដោយរដ្ឋាភិបាល។ ...
George Wright
https://www.cambodiadaily.com/news/kr-
សង្វាក់ឧស្សាហកម្មមេកុងកំពុងលេចចេញរូបរាងជាបណ្តើរៗ
ក្រោមកិច្ចជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុន សហក្រិនជប៉ុនបានចាប់ផ្តើមដំណើរការគម្រោងតភ្ឋាប់របៀងសេដ្ឋកិច្ចប្រវែង ១៧00 គីឡូម៉ែត្រ នៃឧស្សាហកម្មកំពុងរីកលូតលាស់ ដែលចាប់ផ្តើមពីទីក្រុងហូជីមិញទៅកាន់កំពង់ផែកំពុងសាងសង់ថ្មីដ៏ធំសម្បើមនៅតំបន់Daweiនៃប្រទេសមីយ៉ាន់ម៉ា។ ...
Cam McGrath and Phun Chan Ousaphea
http://www.khmertimeskh.com/news/13018/mekong-industrial-belt-taking-shape/
ព្រះរាជអាជ្ញាមានការខ្វែងគំនិតគ្នាជុំវិញសាលក្រមកាត់ទោសចាប់ជម្រិតនិងធ្វើឃាត
ក្នុងករណីភាពមិនចុះសម្រុងដ៏កម្រមួយក្នុងប្រព័ន្ធតុលាការ កាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញាមួយរូបនៃតុលាការខេត្តកណ្តាល បានដាក់បណ្តឹងឧទ្ធរណ៍ចំពោះសាលក្រមទៅកាន់បុរសពីរនាក់ជុំវិញករណីចាប់ជម្រិតនិងធ្វើឃាត។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/prosecutor-disputes-verdict-in-murder-kidnapping-case-87535/
ផលិតកម្មស្រូវកម្ពុជាអាចប៉ះពាល់តិចតួចពី El Nino
ខណៈប្រទេសថៃកំពុងប្រឈមនឹងការកាត់បន្ថយបរិមាណផលស្រូវ ២ ភាគរយដោយសារតែកង្វះទឹកភ្លៀង សម្រាប់រដូវបង្កបង្កើនផលនៅពេលខាងមុខ ប្រទេសកម្ពុជាទំនងជានឹងទទួលរងផលប៉ះពាល់តិចតួច ខណៈទឹកភ្លៀងត្រូវបានគេរំពឹងថានឹងចាប់ផ្ដើម ...
ចាន់ មុយហុង
http://bit.ly/1gn8gqp
ឡានចូលទឹកអាចនឹងជ្រាបចូលទីផ្សារកម្ពុជា
បន្ទាប់ពីទឹកជំនន់ក្នុងខែឧសភាដែលបណ្តាលឱ្យឡានជាច្រើនគ្រឿងក្នុងរដ្ឋ Texas នៃសហរដ្ឋអាមេរិកនៅត្រាំទឹក អ្នកជំនាញឧស្សាហកម្មអូតូ បានព្រមានថាចក្រយានដែលចូលទឹកមកពីប្រទេសអាមេរិកទាំងនេះ អាចនឹងចាប់ផ្តើមជ្រាបចូលក្នុងទីផ្សារ”កាប់សាច់” របស់ប្រទេសកម្ពុជានិងបំលែងខ្លួនក្នុងរូបរាងថ្មី។ ...
Donald Lee and Igor Kossov
http://www.khmertimeskh.com/news/12979/flood-damaged-cars-could-inundate-market/
បរិមាណផលម្រេចកំពតកើនឡើងជិត ៩០ ភាគរយ
ផលិតផលម្រេចកំពតឆ្នាំ២០១៥ សម្រេចបាន ៦០ តោនដោយបានកើនឡើងពី ៣២តោនកាលពីឆ្នាំ២០១៤ ខណៈតម្លៃមិនប្រែប្រួល។ ...
សុខ ចាន់
http://bit.ly/1KVsumn
ក្រុមហ៊ុនអាកាសចរបាយ័នផ្តល់ជើងហោះហើរប្រចាំថ្ងៃទៅកាន់ប្រទេសវៀតណាម
តំណាងក្រុមហ៊ុនអាកាសចរបាយ័នកម្ពុជា ដែលជាកម្មសិទ្ធិទាំងស្រុងនៃសាជីវកម្មឧស្សាហកម្ម អាកាសចរណ៍ចិនបានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមផ្តល់ជើងហោះហើរពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជានិងទីក្រុងហូ ជីមិញនៃប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។ ...
Khmer Times team
http://www.khmertimeskh.com/news/12753/bayon-launches-daily-flights-to-vietnam/
មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងជួបជាមួយគណៈប្រតិភូសភាអាឡឺម៉ង់មួយក្រុម
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាប់បញ្ចូលទាំងប្រធាន និង អនុប្រធាន នឹងទទួលជួបពិភាក្សាជាមួយនឹងគណៈប្រតិភូសភាអាឡឺម៉ង់នៅថ្ងៃ ព្រហស្បតិ៍នេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/nec%E2%80%99s-leaders-to-meet-a-group-of-german-bundestag-delegation-8739
ប្រាយុទ្ធសង្កត់ធ្ងន់លើការវិនិយោគនៅតាមព្រំដែន
ប្រទេសថៃចង់ឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនថែមទៀត ពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសថៃ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសលើកទឹកចិត្តដោយរដ្ឋាភិបាល ដែលអាចប្រើជាទីមូលដ្ឋានផលិត នៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការពេញលេញ។ ...
Lamonphet Apisitniran
http://www.bangkokpost.com/business/news/615412/
សមាគមមិត្តភាពវៀតណាម-កម្ពុជា គ្រោងនឹងពង្រីកតួនាទី
ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរាយការណ៍ថា កាលពីថ្ងៃច័ន្ទនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកតួនាទី និងលើកកម្ពស់ចំណងមិត្តភាព រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយនឹងគណៈកម្មាធិការដឹកនាំប្រចាំតំបន់និរតី នៅទីក្រុងកាន់ធឺ។ ...
បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v8/wn/newsworld.php?id=1150688