ព័ត៌មាន​

ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចាប់ផ្តើម​ដំណើរការ​រ​នៅ​ខែតុលា​ខាង​មុខ​នេះ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ បានឱ្យ​ដឹង​ថា​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​វិនិយោគ​ដោយ​ចិន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ខែតុលា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/1be0r

ពលរដ្ឋ​ដែល​ស្ម័គ្រ​ទៅ​នៅ​រុន​តា​ឯក​និង​ពាក់​ស្នែង​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ដល់​ពួក​គេ​

​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​នៃ​អាណត្តិ​ទី​៦​នេះ​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ពួក​គេ​ ដោយសារ​តែ​ទីតាំង​ដែល​ពួក​គេ​មក​រស់នៅ​នោះ​ជា​តំបន់​ថ្មី​ ហើយ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ពិបាក​ស្វែងរក ...

ត​ន​ ​វិបុល​
http://rb.gy/6bdfg

គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ច​សន្ទនា​គោលនយោបាយ​អាស៊ី​អាគ្នេយ៍​ស្តី​ពី​ការ​ថែទាំ​ និង​ការ​អភិវឌ្ឍន៍​កុមារ​តូច​ នៅ​ឥណ្ឌូ​នេ​ស៊ី​

​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ អ៊ុ​ម​ រម្យ​ណី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចូលរួម​កិច្ច​សន្ទនា​គោលនយោបាយ​អាស៊ី​អាគ្នេយ៍​ស្តី​ពី​ការ​ថែទាំ​ និង​ការ​អប់រំ​កុមារ​តូច​ (SEAPD​ on​ ECCE)​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សា​កា​តា​ ប្រទេស ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/nkohl

ក្រសួង​អប់រំ​ ជំរុញ​អភិវឌ្ឍ​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២​ លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ជំរុញ​អភិវឌ្ឍ​វិស័យ​អប់រំ​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ​ទី​២​ លើ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​ ដើម្បី​លើក​ទិស​ដៅ​សាលារៀន​ផ្ដោត​លើ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ (​ការ​អប់រំ​ស្ទែ​ម​)​ នៅ​សាលា​មធ្យមសិក្សា​ធនធាន​ និង​សាលា​បណ្ដាញ​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/a0quj

​ប្រាក់​ប្រមាណ​ ១.១​ ពាន់​លាន​ដុល្លា​បាន​ចំណាយ​លើ​អ្នក​ងាយ​រង​គ្រោះ​ពី​ឆ្នាំ​ ២០២០​ ដល់​ ២០២៣

​ក្នុង​រយៈពេល​ជាង​៣​ ឆ្នាំ​ ចាប់ពី​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​ ២០២០​ ដល់​ថ្ងៃ​ទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០២៣​ រដ្ឋាភិបាល​បាន​លះបង់​ជាង​ ១.១​ ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​។​ ​ ...

ជា សុខនី
https://www.phnompenhpost.com/national/11b-spent-vulnerable-2020-23

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​នៅ​ឆមាស​ទី​១​ មាន​តម្លៃ​ ៨៦០​ លាន​ដុល្លារ​

​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​ឈាន​ដល់​ ៨៦០​ លាន​ដុល្លារ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ ៨​ ភាគរយ​ពី​ ៩៣៤​ លាន​ដុល្លារ​សម្រាប់​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501331909/cambodia-japan-h1-bilateral-trade-at-860-million/

'​រដ្ឋាភិបាល​ថ្មី​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​'

​ក្នុង​សារ​ច្បាស់លាស់​ចំពោះ​អ្នក​វិនិយោគ​ និង​ពាណិជ្ជករ​ដូច​គ្នា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ចាំផ្ទះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ សម័យកាល​ថ្មី​នេះ​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដែល​រំលេច​គោលនយោបាយ​ និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មី​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។​ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501331906/new-govt-to-implement-pentagon-strategy/

​លទ្ធផល​បឋម​៖​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​ឆ្នោត​ជាង​ ៦.៣៩០.០០០​ សំឡេង​ ស្មើ​ ៨២.៣០%

​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោតជាតិ​នីតិកាល​ទី​៧​ បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​ឆ្នោត​ជាង​ ៦,៣​លាន​ ឬ​ជាង​ ៨២​ភាគរយ​។​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​គណបក្ស​ឈានមុខ​គេ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501331599/preliminary-results-cpp-received-more-than-6390000-votes-equal-to-82-30/

​កម្ពុជា​រក​ចំណូល​បាន​១៨៧​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ជិត​១៤​ម៉ឺន​តោន​ក្នុង​ឆមាស​ទី​១

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​កាលពី​ថ្ងៃ​ពុធ​បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ស្ងួត​ចំនួន​ ១៣៩,២២០​ តោន​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៣​ កើនឡើង​ ២.៧២​ ភាគរយ​ពី​ចំនួន​ ១៣៥,៥៣៧​ តោន​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3q6NvZC

ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្ដល់​កម្ចី​៤០​លាន​ដុល្លារ​ ជំរុញ​ផ្ដល់​សេវា​ទឹក​ស្អាត​ និង​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៤០​លាន​ដុល្លារ​ សម្រាប់​ជំរុញ​ផ្ដល់​សេវា​ទឹក​ស្អាត​ អនាម័យ​ និង​ការ​អប់រំ​ នៅ​ថ្នាក់​មូលដ្ឋាន​ តាម​រយៈ​កំណែទម្រង់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​វិមជ្ឈការ​។​ ...

​ហង្ស​ ​ពណ្ណរាយ​
https://bit.ly/455Lyvt

កម្មវិធី​បង្កើន​ការឧបត្ថម្ភ​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​រហូត​កូន​​ ២​​ ឆ្នាំ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ​សីហា​

ស្ថាប័ន​ជំនាញ​កំពុង​បង្កើន​យន្តការ​ផ្សព្វផ្សាយ​ពី​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់ក​ម្ម​ការិនី ចាប់ពី​ពេល​មាន​ផ្ទៃពោះ​រហូត​កូន​អាយុ ២​ ឆាំ្ន ខណៈ​ការ​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​១ ខែសីហា តទៅ​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-27-0931-252740.html

សង្ឃឹមថា​ នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍន៍​ និង​សង្គម​

​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងចាស់ទាំងក្មេង​បាន​និយាយ​អំពី​ក្តី​សង្ឃឹមថា​ប្រទេស​ជាតិ​នឹង​រីក​ចម្រើន​ ហើយ​បន្ត​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​បន្ទាប់​គឺ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ និង​គណៈរដ្ឋមន្ត្រី​។​ ...

សេង ម៉េងហេង, ឆន រស្មី, យ៉ាត ម៉ាឡៃ, ម៉ន សុខកែវ
https://kiripost.com/stories/cambodia-hopes-new-pm-will-prioritize-development-and-society

សម្តេច​ហ៊ុន​ សែន​ លាលែង​ពី​តំណែង​ ដោយ​សម្តេច​បាន​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី​ទៅ​កូនប្រុស​

​បី​ថ្ងៃក្រោយ​ឈ្នះ​ឆ្នោត​ សម្តេច​ ហ៊ុន​ សែន​ បាន​ចុះ​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជា​ផ្លូវការ​ ហើយ​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី​ជូន​កូនប្រុស​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ ដោយ​ប្រកាស​ថា​ សម្តេច​ត្រូវ​តែ​លះបង់​អំណាច​ដើម្បី​សន្តិភាព​បន្ត​។​ ...

Marissa Carruthers, រស់ ហុងសេង
https://kiripost.com/stories/hun-sen-resigns-handing-over-premiership-to-his-son

ធនាគារអភិវឌ្ឍន៍អាស៊ី​ អនុម័ត​ប្រាក់​កម្ចី​ ៤០​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​សេវា​សាធារណៈ​

​កាលពី​ថ្ងៃ​ពុធ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៤០​ លាន​ដុល្លារ​ដែល​ផ្អែក​លើ​គោលនយោបាយ​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​បន្ថែម​ទៀត​។​ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/adb-approves-40m-loan-to-improve-public-services

កម្ពុជា​ថ្លែងអំណរគុណ​ដល់​អ្នក​សង្កេតការណ៍​អន្តរជាតិ​សម្រាប់​ការ​វាយតម្លៃ​ប្រកបដោយ​ភាព​យុត្តិធម៌​ដល់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​

កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​ដែល​បាន​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ និង​វាយតម្លៃ​ប្រកបដោយ​ភាព​យុត្តិធម៌​ដល់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/q6qzq

ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​អប់រំ​ជាង​២៧០​រូប​

​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​អប់រំ​ដល់​មន្ត្រីរាជការ​ និង​គ្រូបង្រៀន​ចំនួន​ ២៧៦​រូប​ ស្មើនឹង​៧​គ្រឹះស្ថានសិក្សា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ជា​ការ​លើកទឹកចិត្ត​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/ntwrt

កម្មវិធី​នយោបាយ​ការបរទេស CPP នឹង​ផ្តោតលើ​ការរួមចំណែក​កាន់តែ​សកម្ម​ក្នុង​តំបន់ និង​សកលលោក​

គណបក្ស​ប្រជាជន​កម្ពុជា (CPP) បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​ ៥​ ឆ្នាំ ​(២០២៣-២៨) លើ​នយោបាយ​ការបរទេស​ថា កម្ពុជា​នឹង​ផ្តោតលើ​ការរួម​ចំណែក​កាន់តែ​សកម្ម ក្នុង​កិច្ចប្រឹងប្រែង​តំបន់ និង​សកលលោក ដើម្បី​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-07-27-0830-252743.html

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ សន្លឹក​ឆ្នោត​របស់​ប្រជាជន​ដែល​បាន​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ហាញ​យ៉ាង​ច្បាស់​នូវ​ចំណុច​ចំនួន​៣

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ ថា​ សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​សកល​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ចំណុច​ចំនួន​៣​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/j0mku

គ.ជ.ប ថាសន្លឹកឆ្នោតមិនបានការមានជាង៤០ម៉ឺន ដោយចោទថាក្រុមប្រឆាំងនៅក្រៅប្រទេសជាអ្នកបង្កឲ្យមានបញ្ហានេះ

ក្រោយ​បញ្ចប់​ដំណើ​ការ​បោះ​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ​លទ្ធផល​ក្រៅ​ផ្លូវ​ការ​បាន​បង្ហាញ​ថា​គណក្ស​ប្រជាជន​កម្ពុជា​បាន​១២០​អាសនៈ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​បាន​ប្រាំ​អាសនៈ ស្រប​ពេល​ដែល​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប  បាន​ឲ្យ​ដឹង​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការមាន ...

ឃួន ណារីម​
https://khmer.cambojanews.com/nec-claims-more-than-400000-of-ballots-spoiled-blames-overseas-opposition/

ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ស​ប្តា​ហ៍​ក្រោយ​

ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​ មាន​តម្លៃ​ ២៧៣​លាន​ដុល្លារ​ របស់​រាជធានី​ភ្នំពេញ​ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​៣​ ខែសីហា​ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/pv1hz

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ ៨២.៣​ ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​

​នៅ​ថ្ងៃ​ពុធ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​ បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​កាលពី​ថ្ងៃអាទិត្យ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/xae7k

ព្រះមហាក្សត្រ យល់ព្រមតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៅខែសីហា

លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ហើយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​សំខាន់ៗ​​នឹង​ចុះ​ចេញ​ពី​មុខ​តំណែង​បន្ទាប់​ពី​សភា​ជាតិ​បាន​កោះ​ប្រជុំ​នៅ​ខែ​សីហា នេះ​ បើយោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅរសៀលថ្ងៃពុធនេះ។ ...

ឃួន ណារីម​ និងឃី សុវុឌ្ឍី
https://khmer.cambojanews.com/king-agrees-to-appoint-hun-manet-as-new-prime-minister-in-august/

ការឆ្លើយតបពីអន្តរជាតិក្រោយការបោះឆ្នោត៖ សហរដ្ឋអាមេរិករឹតត្បិតលើទិដ្ឋាការ និងជំនួយ ខណៈអូស្ត្រាលីបង្កើនការផ្តល់មូលនិធិ

ការបោះឆ្នោតនៅកម្ពុជា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងរឹត​ត្បិត​លើ​ទិដ្ឋាការ និងកម្មវិធី​ជំនួយមួយចំនួន​ ខណៈដែលប្រទេសចិន និងរុស្ស៊ីគាំទ្រដំណើរការ បោះឆ្នោត និងលទ្ធផលនៃការ​បោះឆ្នោត​។ ...

Andrew Califf និង ឃួន ណារីម
https://khmer.cambojanews.com/post-election-intl-responses-us-to-restrict-visas-and-aid-australia-increases-funding/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

M2yy2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!