ព័ត៌មាន
ADB បញ្ជាក់ជាថ្មីអំពីភាពជាដៃគូរឹងមាំជាមួយកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូដ៏រឹងមាំរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឯកជន និងការវិនិយោគលើធនធានមនុស្ស ដើម្បីរក្សាកំណើនប្រកបដោយ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501658720/adb-reaffirms-strong-partnership-with-cambodia-2/
លោក ហ៊ុន សែន អំពាវនាវឱ្យមានកំណែទម្រង់ទ្រង់ទ្រាយធំនៅស្ថាប័នព្រឹទ្ធសភា
ក្នុងពិធីបំពាក់ឋានន្តរសក្តិដល់មន្ត្រីយោធាជាន់ខ្ពស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យមានការកែទម្រង់បោះឆ្នោតស្ថាប័នព្រឹទ្ធសភា ព្រោះថាស្ថាប័ននេះគួរមានតំណាងទៅតាមខេត្តច្រើនដូចនឹងសមាជិកសភាដែរ។ ...
ឃួន ណារីម
https://khmer.cambojanews.com/hun-sen-calls-for-major-senate-reforms/
តំណាងសហគមន៍ការពារដីព្រៃមេត្តាធម្មជាតិ សុំឱ្យតុលាការទម្លាក់បទចោទប្រកាន់
តំណាងសហគមន៍៥នាក់ ដែលកំពុងតែជាប់បណ្តឹងនៅតុលាការខេត្តកំពង់ស្ពឺ ក្នុងទំនាស់ដីព្រៃមេត្តាធម្មជាតិ រវាងសហគមន៍ជាមួយ និងតំណាងក្រុមគ្រួសារទាហាន បានស្នើសុំឱ្យមានការពិចារណា ទម្លាក់បទចោទលើពួកគាត់ ខណៈបទល្មើសព្រៃឈើកំពុងបន្តកើតមានក្នុងតំបន់នោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-21-1154-261677
លោក ហ៊ុន សែន បំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខសម្រាប់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន
លោក ស ខេង មិនអាចទទួលបានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ទេ ដោយសារលោកជាស៊ីវិល មិនមែនកងទ័ពដូចលោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។ នេះជាការពន្យល់របស់លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-21-1134-261676
ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ ត្រូវពិន័យប្រមាណ៣០០លានរៀល ដោយសារមិនរាងចាល បំពុលបរិស្ថាន
ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយ(Cangxinlong Food (Cambodia) Co., Ltd)ត្រូវបានពិន័យប្រមាណជា៣០០លានរៀល ចំពោះការមិនរាងចាល ក្នុងការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-20-1616-261672
នាយករដ្ឋមន្ដ្រីប្រើអភិក្រម ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយដើម្បីប្រសិទ្ធភាពក្រសួង-ស្ថាប័ន
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានប្រើប្រាស់អភិក្រម ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយនៅតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដោយមិនយកគំរូតាមប្រទេសមួយចំនួនដែលជ្រើសរើស «បង្រួមដើម្បីពង្រឹង» រួមទាំងប្រទេសវៀតណាម ជិតខាងកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-20-1548-261671
សិស្សនៅវិទ្យាល័យ ហ៊ុន សែនចំការដូង ផ្តោតការសិក្សា STEM កាន់តែខ្លាំង ក្រោមគម្រោងជំនួយពី ADB
គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូងខេត្តកែប បាននឹងកំពុងចាប់អារម្មណ៍ និងអភិវឌ្ឍន៍សមត្ថភាពទៅលើមុខវិជ្ជា STEM កាន់តែខ្លាំង ក្រោយទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-3-20-1511-261668
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុក
ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករក្នុងស្រុកត្រូវធានាថាផលិតផលរបស់ពួកគេមានអនាម័យ គុណភាព និងស្តង់ដារសុវត្ថិភាព និងលើកទឹកចិត្តអ្នកប្រើប្រាស់កម្ពុជាជួយគាំទ្រទំនិញដែលផលិតក្នុងស្រុក។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/3ap5S
សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ...
មុំ គន្ធា
https://shorturl.at/Zsl5m
ក្រុមហ៊ុនចំនួន ៦ នឹងប្រមូលទិញកសិផលសរុបជិត ៤០ម៉ឺនតោនសម្រាប់ផលិតចំណីសត្វ
កសិផលកម្ពុជានឹងមានទីផ្សារកាន់តែល្អបន្ថែមទៀត បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រុមហ៊ុនចំនួន ៦ ដើម្បីសហការជួយសម្របសម្រួលប្រមូលទិញធាតុផ្សំមួយចំនួនសម្រាប់រោងចក្រផលិតចំណីសត្វ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-20-1216-261667
ត្រីបបែលយក្សទឹកសាប និងត្រីប៉ាសាណាក់ នឹងត្រូវស្នើសុំដាក់ក្នុងបញ្ជី កំពុងរងគ្រោះថ្នាក់
យ៉ាងហោចណាស់ត្រីទឹកសាប២ប្រភេទ គឺ«ត្រីបបែលយក្ស និងត្រីប៉ាសាណាក់» នឹងត្រូវស្នើសុំ ឱ្យដាក់បញ្ជូល ទៅក្នុងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា ដើម្បីធ្វើការអភិរក្ស កុំឱ្យផុតពូជ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-20-1120-261665
ប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹងជាង១៤ម៉ឺនផ្ទាំងផ្ដល់ចំណូល ១៦០លានដុល្លារឆ្នាំ២០២៤
នៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូចំនួន១៧ ដែលផ្ដោតលើ ៣ ទម្រង់ សរុបចំនួន ១៤៣៧១០ ផ្ទាំងនៅទូទាំងប្រទេសកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-20-917-261663
ក្រសួងអប់រំត្រៀមអនុវត្ដកម្មវិធីអន្ដរជាតិ រង្វាយតម្លៃការសិក្សារបស់សិស្សចំពោះសិស្សអាយុ១៥ឆ្នាំ
កម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) គ្រោងនឹងដាក់អនុវត្ដនាពេលខាងមុខដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងសមត្ថកិច្ចសិស្សអាយុ ១៥ឆ្នាំ បំណងឆ្លើយតបទៅនឹងស្ដង់ដាអន្ដរជាតិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-19-1822-261662
អាម៉េរិកប៉ុន្តែមានសុទិដ្ឋិនិយមថានឹងទទួលបានការវាយតម្លៃជាវិជ្ជមាន
នៅក្នុងសេចក្តីព្រាងបទបញ្ជាហាមប្រាមការធ្វើដំណើរដែលចេញដោយសហរដ្ឋអាម៉េរិក កម្ពុជាមានទំនុកចិត្តក្នុងការដកខ្លួនចេញពីបញ្ជី «ពណ៌លឿង» ដែលបញ្ជីនេះ ផ្តល់ឱ្យកម្ពុជារយៈពេល ៦០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលខ្វះចន្លោះ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodia-put-on-us-travel-ban-draft-list
បណ្ដាញសង្គម TikTok បើកឲ្យអ្នកប្រើប្រាស់នៅកម្ពុជាអាចរកលុយបាន
វាជាព័ត៌មានគួរឲ្យរំភើបសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok នៅពេលដែលមាតិកាល្អៗ មានភាពទាក់ទាញ និងគោរពគោលការណ៍បណ្ដាញសង្គមនេះត្រូវបានបើកឲ្យរកលុយបាននៅកម្ពុជា។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-19-157-261658
បុណ្យទន្លេនៅចុងសប្តាហ៍នេះនឹងមានទស្សនីយភាពសិល្បៈ និងការប្រកួតកីឡាជាច្រើន
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តតាកែវ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ត្រូវបានរំពឹងថានឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យចូលរួម ខណៈរដ្ឋបាលខេត្តបានរៀបចំឱ្យមានការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការប្រកួតកីឡា និងការកម្សាន្តជាច្រើន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-3-19-163-261660
ប្រទេសអៀរឡង់ប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទនៅកម្ពុជា
ប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា ដើម្បីជួយដល់សហគមន៍ជនបទនៅភាគខាងជើង នៃប្រទេស ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-19-1637-261661
លំនៅដ្ឋានពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង កំពុងត្រូវបានរុះរើ ក្រោយផុតឱសានវាទ
អាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នៅពេលដែលផុតឱសានវាទ នៅថ្ងៃ អង្គារ ទី១៨ ខែមីនានេះ ដើម្បីរៀបចំឱ្យទៅជាតំបន់បៃតងឡើងវិញ។ សង្គមស៊ីវិលបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តវិធានការនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-19-1019-261653
Zhengzhou Agricultural Development Group បង្ហាញការចាប់អារម្មណ៍ចំពោះការបណ្តាក់ទុននៅកម្ពុជា
ថ្នាក់ដឹកនាំក្រុមហ៊ុនមានមូលដ្ឋានក្នុងខេត្តហឺណាន Zhengzhou Agricultural Development Group បានបង្ហាញការចាប់អារម្មណ៍ចំពោះឱកាសមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសការកសាងសួនកសិ-ឧស្សាហកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-18-1633-261650
ប្រជាពលរដ្ឋ៥,០៤លាននាក់បានខ្ចីប្រាក់ក្នុងទំហំជិត៥៩ពាន់លានគិតត្រឹមឆ្នាំ២០២៤
គិតត្រឹមចុងឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ៥,០៤លាននាក់បានប្រើប្រាស់ឥណទានឬកម្ចី ដែលមានទឹកប្រាក់សរុបជិត ៥៩ពាន់លានដុល្លារ (២៣៦,៤២៩,២៦៦លានរៀល) ដែល ៥០ភាគរយនៅភ្នំពេញ។ អត្រានៃអ្នកប្រើប្រាស់ឥណទានលក្ខណៈបុគ្គលអាយុពី១៨ឆ្នាំឡើងទៅមាន ...
នៀម ឆេង
https://www.postkhmer.com/business/2025-3-18-1329-261645
កំពង់ផែរាមនឹងបើកឲ្យប្រើប្រាស់ដំណាក់កាលទី១នៅដើមខែមេសា នាវាជប៉ុននឹងទទួលបានការចូលចតមុនគេ
នាវាជប៉ុននឹងទទួលបានការស្វាគមន៍ឲ្យចូលចតនៅកំពង់ផែរាមមុនគេ នៅបន្ទាប់ពីកំពង់ផែនេះសាងសង់រួច។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបជាមួយវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មី ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-18-172-261651
សមាជិកភាពអនុសញ្ញា UNCLOS ជួយកម្ពុជាដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសជិតខាង?
សមាជិកភាពរបស់កម្ពុជានៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) អាចជួយពង្រឹងដល់សិទ្ធិ និងអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេស។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-18-162-261649
សត្វក្រពើភ្នំពូជសុទ្ធ១០ក្បាល ដែលមានបំពាក់ឧបករណ៍តាមដាន ត្រូវបានប្រលែងនៅឧទ្យានជាតិវីរៈជ័យ
ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ដែលមានបំពាក់ឧបករណ៍តាមដាន ត្រូវបានប្រលែងជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាល ឆ្ងាយពីមនុស្ស ក្នុងឧទ្យានជាតិវីរៈជ័យ បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-18-1342-261646
សហគមន៍ និងសហជីពសោកស្ដាយពីការបាត់បង់សំឡេង ក្រោយលោក ត្រាំ ផ្ដាច់ជំនួយ និងព្យួរការងារបុគ្គលិក VOA និងRFA
ស្ថានីយវិទ្យុឯករាជ្យចំនួនពីរ គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ និងវិទ្យុអាស៊ីសេរី ត្រូវសម្រេចឱ្យផ្អាកសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនភ្លាមៗ ដែលការណ៍នេះបង្កជាកង្វល់សម្រាប់អ្នកធ្វើការលើការលើកកម្ពស់សេរីភាពសារព័ត៌មាន សហជីព និងសង្គមស៊ីវិលនៅកម្ពុជា។ ...
សុវណ្ណ ស្រីពេជ្រ និង ឃួន ណារីម
https://khmer.cambojanews.com/communities-unions-saddened-and-fear-loss-of-voice-after-trump-cuts-funds-to-voa-rfa-puts-staff-on-leave/