ព័ត៌មាន
កម្ពុជាដាក់អោយដំណើរការកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម
នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ក្នុងគោលបំណងភ្ជាប់ផលិតផលកសិកម្មទៅទីផ្សារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KCRJQv
ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពក្នុងឆ្នាំ ២០២២ ធ្វើឱ្យបទល្មើសថយចុះ ៩%
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា នៅឆ្នាំ ២០២២ ការអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពធ្វើឱ្យបទល្មើសមានការថយចុះ ៩ ភាគរយ ខណៈលទ្ធផលបង្ក្រាបបទល្មើសនៅទូទាំងប្រទេស មានកម្រិតខ្ពស់រហូតដល់ ៩២ ភាគរយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-02-23-0933-247275.html
ក្រសួងការងារ៖ អត្រាអ្នកមានការងារធ្វើមានជាង ៩៩% នៃកម្លាំងពលកម្មសរុប ១០ លាននាក់
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានលើកឡើងថា ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ មានប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងលក្ខខណ្ឌការងារមានភាពល្អប្រសើរ បានរួមចំណែកធ្វើឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារកន្លងមកទទួលបានលទ្ធផលជាទីមោទនៈ។ ជាមួយគ្នានេះ ស្ថានភាពទីផ្សារការងារកម្ពុជាមានភាពរឹងមាំរក្សាបាននូវអត្រាអ្នកមានការងារធ្វើ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-23-1056-247272.html
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េបន្តភាពជាដៃគូជាមួយអង្គការឆាលហ្វានកម្ពុជានៅខេត្តក្រចេះ
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េបានយល់ព្រមផ្តល់ជំនួយជាង ១,៤ លានដុល្លារដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីពង្រឹងប្រព័ន្ធអប់រំសម្រាប់សាលាបឋមសិក្សាជនបទចំនួន ១៧ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ...
រី សុចាន់
https://www.phnompenhpost.com/national/koica-childfund-continue-partnership-kratie
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្បានទទួលរបាយការណ៍ចំនួន ៦,២០០ពីប្រជាជនក្រីក្រកាលពីឆ្នាំមុន
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (CNCW) បានទទួលពាក្យបណ្តឹងចំនួន ៦,២៥៦ រួមទាំងអំពើហិង្សា និងការរំលោភបំពានលើស្ត្រី និងអនីតិជនពីគ្រួសារក្រីក្រកាលពីឆ្នាំមុន។ ...
ស៊ុន មិនា
https://www.khmertimeskh.com/501243750/cncw-received-6200-reports-from-poor-last-year/
ជប៉ុនផ្តល់ប្រាក់ ៣០ លានដុល្លារបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទឹកនៅខេត្តស្វាយរៀង
រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយបន្ថែមជាង ៣០លានដុល្លារ ដើម្បីកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងខេត្តស្វាយរៀង។ ...
តាំង រីនិត្យ
https://www.khmertimeskh.com/501243615/japan-gives-30-mil-more-for-water-supply-in-svay-rieng/
ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់សិស្សក្រីក្រ ១,៥ លាននាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន ១,៥ លាននាក់ ដែលជាផ្នែកមួយនៃគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិទី ៧ ខាងមុខ។ ...
តន វិបុល
https://www.khmertimeskh.com/501243753/free-vocational-training-for-1-5-mil-poor-students/
ក្រសួងដែនដីដោះស្រាយវិវាទចំនួន ១១.០៨៥ ក្នុងរយៈពេលជិតពីរទសវត្សរ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរាយការណ៍ថា ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២២ ក្រសួងបានទទួលបណ្តឹងចំនួន ១៤.៥៦៧ នៃវិវាទដីធ្លីទូទាំងប្រទេស ដោយបានដោះស្រាយចំនួន ១១.០៨៥ ករណី និង ៣.៤៨២ ករណីនៅតែមិនទាន់សម្រេច។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501243749/land-ministry-resolves-11085-disputes-in-nearly-two-decades/
ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌាកើនដល់ ៣៧ លានដុល្លារក្នុងខែមករា
នៅក្នុងខែមករា ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ៣៧ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501243610/cambodia-india-trade-reaches-37m-in-january/
ក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណបណ្ណដល់ពលរដ្ឋជាង ៦៥ ម៉ឺននាក់កាលពីឆ្នាំមុន
ក្នុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ ១៥ ឆ្នាំឡើងបានជាង ៦៥ ម៉ឺននាក់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ប្រចាំថ្ងៃ និងប្រើ ...
ហង្ស ពណ្ណរាយ
http://bit.ly/3Exiult
អាល្លឺម៉ង់កោតសរសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា
លោកស្រី Gabriele KATZMAREK សមាជិកនៃ Bundestag របស់អាល្លឺម៉ង់ បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ...
បុគ្គលិក ខ្មែរថាមស៍
http://bit.ly/3Ii7Z6A
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារដល់ក្រុងបាត់ដំបង
អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានប្រកាសថា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក្រុងបាត់ដំបង បានខ្ចីប្រាក់ចំនួន ៥០លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501243465/50-million-adb-loan-granted-to-battambang-city/
គម្រោងដាក់ឱ្យដំណើរការដើម្បីរួមបញ្ចូលកសិករដែលមានហានិភ័យក្នុងរបបសន្តិសុខសង្គម
អនុស្សរណៈយោគយល់គ្នាពហុភាគីត្រូវបានចុះហត្ថលេខាដើម្បីរិះរកមធ្យោបាយពង្រីករបបសន្តិសុខសង្គមរបស់កម្ពុជាដល់កសិករដែលមានហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-project-launched-to-include-at-risk-farmers-in-social-security-scheme
អាជ្ញាធរអប្សរាថាស្វានៅតំបន់ប្រាសាទកាន់តែកាច និងបង្កគ្រោះថ្នាក់
អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ កុម្ភៈ នេះបានចុះផ្សាយថា ស្វានៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើង ហើយវាកំពុងបង្កគ្រោះថ្នាក់ដល់មនុស្ស និងថ្មប្រាសាទ។ តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ចំនួនសត្វស្វារស់នៅតំបន់ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xKypsX
កិច្ចព្រមព្រៀងជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី
ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV គាំទ្រដោយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍ បានសហការគ្នាលើគម្រោង «អភិវឌ្ឍន៍ដោយចីរភាពនៃខ្សែច្រវាក់តម្លៃដំណាំកាហ្វេ នៅខេត្តមណ្ឌលគិរី» ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ដំណាំកាហ្វ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3lUtq6h
កម្ពុជាស្នើភាគីថៃពន្លឿនការងារសាងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី
ក្រសួងសាធារណការ និង ជញ្ជូនកម្ពុជាបានស្នើឱ្យភាគីថៃ ពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅរកការបើកឱ្យដំណើរការជាផ្លូវការស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ ...
កង សុធា
https://bit.ly/3xJGfDl
តុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រធានសហជីពណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ពីបទញុះញង់
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ និងជនជាប់ចោទ៨នាក់ផ្សេងទៀតបានបង្ហាញខ្លួនសម្រាប់សវនាការថ្ងៃដំបូងនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ ស៊ីថរ និងសហការីទាំងអស់បានបដិសេធការចោទប្រកាន់ពីបទញុះញង់ ...
ឃួន ណារីម និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/incitement-trial-begins-for-nagaworld-union-leader-and-eight-strikers/
CDC អនុម័តគម្រោងវិនិយោគជប៉ុន ទំហំទឹកប្រាក់ ២,៩ លានដុល្លារ
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់កាលពីម្សិលមិញ បន្ទាប់ពីមានកិច្ចប្រជុំមួយជាមួយអគ្គលេខាធិការ CDC និង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារ ...
កង សុធា
https://bit.ly/3YVFAdS
វិនិយោគិនជប៉ុនតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរដ្ឋាភិបាលកម្ពុជា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានលើកឡើងថា វិនិយោគិនជប៉ុនជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យពួកគេចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-22-1000-247233.html
ព្រលានយន្តហោះសៀមរាបអង្គរ ជាសមិទ្ធផលពន្លឿនចក្ខុវិស័យ និងបេសកកម្មក្នុងការពង្រឹង និងពង្រីកសេវាកម្មផ្លូវអាកាស
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ច្បាស់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់កម្ពុជា ដែលនឹងពន្លឿនចក្ខុវិស័យ និងបេសកកម្មក្នុងការពង្រឹង និងពង្រីកសេវាដឹកអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ខណៈបម្រើដល់លំហូរចូលនៃការស្ទុះងើបឡើងវិញ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-22-0938-247236.html
ប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម ទទួលជួបឯកអគ្គរាជទូតថ្មីនៃប្រទេសកម្ពុជា
នាថ្ងៃទី ២២ ខែកុម្ភៈ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមក្នុងឱកាសប្រគល់សាតាំង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IJWoOf
អាជ្ញាធររំពឹងថា កង្វះទឹកស្អាតនៅភ្នំពេញនឹងត្រូវដោះស្រាយបាន ១ ផ្នែកធំ ពេលរោងចក្របាក់ខែងទី១ ដំណើរការនៅខែឧសភា
គម្រោងរោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែខែឧសភា ឆ្នាំនេះ ស្របពេលដែលជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៤ ខាងមុខ។ គម្រោងទាំង ២ នេះ ត្រូវ ...
សែម ពិសី
https://www.postkhmer.com/national/2023-02-22-1503-247246.html
នាវាទេសចរណ៍មួយគ្រឿងមកទស្សនាខេត្តព្រះសីហនុជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥០០នាក់
Nautica ជានាវាទេសចរណ៍ដែលមានដោតទង់ជាតិនៃកោះ Marshall បានមកទស្សនរយៈពេលមួយថ្ងៃក្នុងប្រទេសកម្ពុជា។ នាវាទេសចរណ៍ដែលផ្ទុកភ្ញៀវទេសចរចំនួន ៥៣៥ នាក់ និងមាន ៣៦ជាតិសាស៍ផ្សេងៗគ្នា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3XVEZY4
រដ្ឋមន្ត្រីកសិកម្មស្នើឱ្យពិនិត្យសំណើសកម្មភាពសហគមន៍ ដើម្បីនិរន្តរភាពព្រៃឈើនិងប្រយោជន៍គ្រប់ភាគី
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើឱ្យក្រុមការងារ ពិនិត្យសំណើគម្រោងសកម្មភាពសហគមន៍ ដើម្បីនិរន្ដរភាពព្រៃឈើឡើងវិញ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីផ្តល់ប្រយោជន៍ដល់គ្រប់ភាគី ដែលមានទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងជាពិសេសគឺប្រជាពលរដ្ឋ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-02-22-0931-247239.html