ព័ត៌មាន
កម្ពុជារកចំណូលបាន ៨៩ លានដុល្លារពីការនាំចេញអង្ករទៅប្រទេសចិនក្នុង ខែមករា ដល់ខែកក្កដា
សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១៦៩,៧៦៦ តោន ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ៨៩ លានដុល្លារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vzGsbd
ខេត្តចំនួន ១២ នឹងគ្មានមីននៅឆ្នាំក្រោយ ខណៈខេត្តនៅសល់នឹងអស់មីនត្រឹមឆ្នាំ ២០២៥
ខេត្តចំនួន ៥ ក្នុងចំណោម ២៥ ខេត្ត របស់កម្ពុជា នឹងត្រូវប្រកាសថា គ្មានមីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពកម្ចាត់មីន (STP-MA) ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅចុងឆ្នាំ ២០២៣ ខេត្តចំនួន ១២ នឹងគ្មានមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/501124330/12-provinces-to-be-mine-free-next-year-the-rest-by-2025/
ឃុំជួបគ្នាខណៈគម្រោងឯកជនចាប់ផ្តើមសាងសង់លើបឹង និងព្រៃរបស់រដ្ឋ
មន្ត្រីម្នាក់បាននិយាយថា រដ្ឋបាលឃុំចំនួន ៤ ក្នុងខេត្តតាកែវ រួមមានឃុំដែលមានការអភិវឌ្ឍចម្រូងចម្រាសចំនួន ២ នៅព្រៃភ្នំតាម៉ៅ បានប្រមូលផ្តុំគ្នាកាលពីព្រឹកថ្ងៃពុធ ជុំវិញអ្នកស្រុករស់នៅលើដីរដ្ឋ។ ...
គៀត សុរិទ្ធធាវី
https://vodenglish.news/communes-meet-as-private-projects-begin-building-on-state-lakes-forests/
សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ
ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូលរួមស្តាប់ការពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។ ...
ស៊ន សារ៉ាត និង ស៊ើង និមល់
https://khmer.cambojanews.com/ngos-and-political-parties-say-they-wont-attend-justice-ministry-explanation-of-new-constitutional-amendments/
កម្ពុជាចាប់ផ្តើមនាំចូលអំបិលមកបំពេញតម្រូវការក្នុងស្រុក
កម្ពុជាចាប់ផ្តើមនាំចូលអំបិលពីក្រៅប្រទេសមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលមានក្នុងរង្វង់ពី ៩-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ ខណៈកត្តាអាកាសធាតុមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បានធ្វើឱ្យអំបិលផលិតបានក្នុងឆ្នាំ ២០២២ នេះធ្លាក់ចុះប្រហែលពាក់កណ្តាល បើធៀបនឹងឆ្នាំ ២០២១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-03-1122-239370.html
សេដ្ឋកិច្ចពិសេសកំពង់សីលា ចុះ MoU ជាមួយ EPIAC
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា (EPIAC) ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងទាក់ទាញវិនិយោគិនឱ្យចូលទៅបណ្តាក់ទុនក្នុងទីនោះកាន់តែច្រើន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-01-1608-239301.html
ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុន នឹងចាប់ផ្តើមនៅខែក្រោយ
បន្ទាប់ពីបានផ្អាកនាំចេញមួយរយៈ ការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារប្រទេសជប៉ុន របស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងចាប់ផ្តើមឡើងវិញក្នុងខែកញ្ញាខាងមុខ ខណៈពេលនេះការនាំចេញនៅរង់ចាំតែវិញ្ញាបនបត្របញ្ជាក់គុណភាពតែប៉ុណ្ណោះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-02-1020-239318.html
មហន្តរាយគ្រោះអគ្គិភ័យ និងភារកិច្ចចម្បងរបស់នគរបាលជំនាញ ក្នុងការជួយសង្គ្រោះក្នុងស្ថានភាពគ្រោះថ្នាក់
អគ្គិភ័យជាគ្រោះមហន្តរាយមួយ ក្នុងចំណោមគ្រោះមហន្តរាយផ្សេងៗទៀត ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យបាត់បង់ជីវិត ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេល ហើយការសង្គ្រោះជីវិត និងការការពារទ្រព្យសម្បត្តិ ឬផ្ទះសំបែង ឱ្យរួចផុតពីការធ្លាក់ចូលក្តីអន្តរាយ ក្នុងគ្រោះអគ្គិភ័យ គឺជាគោលដៅ និងភារកិច្ច ...
គឹម សារុំ
https://www.postkhmer.com/national/2022-08-02-1735-239347.html
រដ្ឋមន្ត្រីការបរទេសជប៉ុនប្រកាសថា នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខជាមួយកម្ពុជា
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ប្រកាសថា លោកនឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយសមភាគីកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាដែលចាប់ផ្តើមនៅថ្ងៃទី ៣ សីហា នេះ ដោយលោកអះអាងថា សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ...
រី សុចាន់
https://www.postkhmer.com/national/2022-08-03-1013-239373.html
មន្ត្រី៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន អាចនឹងលើកយកបញ្ហាដែលកំពុងកើតមានឡើងនៅកោះតៃវ៉ាន់មកធ្វើការពិភាក្សា
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានអាចនឹងលើកយកបញ្ហាដែលកំពុងកើតមានឡើងនៅកោះតៃវ៉ាន់មកធ្វើការពិភាក្សានាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ នាថ្ងៃទី ០៣ ខែសីហានេះ ដើម្បីឱ្យអាស៊ានអាចរួមចំណែកជួយសម្របសម្រួលធ្វើយ៉ាងណាកុំ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-08-03-1106-239378.html
ក្រសួងអភិវឌ្ឍន៍ជនបទកំណត់ផែនការផ្ដល់សេវាទឹកស្អាត និងអនាម័យជនបទ ១០០ ភាគរយក្នុងឆ្នាំ ២០២៥
ក្រសួងអភិវឌ្ឍន៍ជនបទកាលពីម្សិលមិញបានប្រកាសផែនការកំណត់ទិសដៅនៃការផ្ដល់សេវាទឹកស្អាត និងអនាម័យឱ្យបានសម្រេច ១០០ ភាគរយនៅឆ្នាំ ២០២៥ ក្រោយពីផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទបានសម្រេចលើសផែនការដែលបានគ្រោងទុកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-02-1028-239323.html
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនមានតេស្តវិជ្ជមាន កូវីដ- ១៩ នឹងមិនបានចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា
រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo នឹងមិនមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារ បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zpx5wa
ភ្ញៀវទេសចរក្នុងស្រុកជាង ២២០,០០០ នាក់ ធ្វើដំណើរកំសាន្តក្នុងប្រទេសកម្ពុជានៅចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា
ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២២០,៩៣៧ នាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសកម្ពុជាក្នុងចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា។ តួលេខនេះមានការកើនឡើង ៣,៤៣ ភាគរយ បើធៀបនឹងចុងសប្តាហ៍មុន ដោយសារលក្ខខណ្ឌអាកាសធាតុល្អប្រសើរ ពោលគឺភ្លៀងធ្លាក់តិច នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BzGrYF
បំណុលកម្ពុជាមានចំនួន ៩,៨១ពាន់លានដុល្លារ
ក្នុងរយៈពេលបីខែចុងក្រោយនេះ កម្ពុជាបានសងបំណុលបរទេសចំនួន ១៨៣ លានដុល្លារ ដោយបំណុលសរុបមានចំនួន ៩,៨១ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា អាជ្ញាធរនៅតែមិនមានការព្រួយបារម្ភទេ ដោយអះអាងថាមូលនិធិកំពុងត្រូវបានគេដាក់ចូល ...
សេង ម៉េងហេង និង ឆន រស្មី
https://kiripost.com/stories/cambodian-debt-stands-at-981b
ជាង៨០ ភាគរយ ប្រជាជនតាមជនបទនៃប្រទេសកម្ពុជា ទទួលបានទឹកស្អាត ប្រព័ន្ធអនាម័យ
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ជាង ៨០ ភាគរយនៃប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជាឥឡូវនេះមានលទ្ធភាពទទួលបានទឹកស្អាត និងប្រព័ន្ធអនាម័យ ពោលគឺកើនឡើងពី៧០ភាគរយ ប្រៀបធៀបកាលពីប្រាំឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3d1hBqE
មន្ត្រីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋចាក់ដូសជម្រុញ ខណៈរកឃើញករណីឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើន
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី Li Ailan កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញជំងឺកូវីដ-១៩ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃឃើញមានការកើនឡើង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SwdcML
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ការនាំចេញកើនឡើង ៤០ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Qbc530
ក្រសួងជំរុញកុំឲ្យយកលេសរឿងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ក្រសួងយុត្តិធម៌ បានជំរុញកុំឲ្យយកលេស បើក្លាហានអង្គការសង្គមស៊ីវិល និងបក្សនយោបាយមួយចំនួន ដែលរិះគន់ពាក់ព័ន្ធនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គួរតែចូលខ្លួនជជែកគ្នាដោយផ្ទាល់ ដើម្បីឱ្យសាធារណជនមើលឃើញថា ត្រឹមត្រូវ ឬមានការភ័ន្តច្រឡំ ...
ហង្ស ពណ្ណរាយ
https://bit.ly/3Qbn1xp
អត្រាភាពក្រីក្ររបស់កម្ពុជាធ្លាក់មកត្រឹម ១៧,៨ ភាគរយក្នុងឆ្នាំ ២០២០
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសុក្រថា អត្រានៃភាពក្រីក្រសម្រាប់ប្រទេសកម្ពុជាបានធ្លាក់ចុះមកត្រឹម ១៧,៨ ភាគរយក្នុងឆ្នាំ ២០២០ ពីជិត ៤០ ភាគរយក្នុងឆ្នាំ ២០០៩។ ...
សុក សិទ្ធិការ្យ
https://bit.ly/3vvEs3N
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយជំរុញសេដ្ឋកិច្ច
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដូចជាការដឹកជញ្ជូនបានកាន់តែលឿន និងសន្សំសំចៃ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3OOMTy9
រោងចក្រផលិតសំបកកង់តម្លៃជាង ៣០០លានដុល្លារគ្រោងនឹងបើកក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
ក្រុមហ៊ុនចិនគ្រោងបោះទុនជាង ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Br005A
យុទ្ធនាការ«អន្ទាក់សូន្យ»ជាក្ដីសង្ឃឹមសម្រាប់ការអភិរក្សសត្វព្រៃបន្ថែមទៀតនៅកម្ពុជា
ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានប្រកាសយុទ្ធនាការ«អន្ទាក់សូន្យ»ក្នុងខេត្តមណ្ឌលគិរី ដែលជាគោលដៅខេត្តទីបួននៅកម្ពុជា ក្នុងសង្ឈឹម ...
បែន សុខហ៊ាន
https://bit.ly/3oHFplQ
មន្ត្រីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈរកឃើញករណីឆ្លង កូវីដ-១៩ កាន់តែច្រើន
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី Li Ailan កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃបានកើនឡើង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3OLa3Fv
CRF ដាក់ផែនការនាំចេញអង្ករទៅទីផ្សារអាមេរិក
កម្ពុជាគ្រោងបង្កើនការនាំចេញអង្ករក្រអូប និងអង្ករសរីរាង្គទៅកាន់ទីផ្សារអាមេរិក ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញថា ទីផ្សារនេះមានសក្ដានុពលខ្លាំងសម្រាប់អង្ករប្រភេទទាំងនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-07-28-1000-239159.html