ព័ត៌មាន
កម្ពុជាទទួលបានការវិនិយោគក្នុងទំហំទឹកប្រាក់ ១,២ ប៊ីលានដុល្លារក្នុងខែសីហា
របាយការណ៍បានឱ្យដឹងកាលពីម្សិលមិញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ៥៣ ដែលមានទំហំទឹកប្រាក់ ១,២ ប៊ីលានដុល្លារក្នុងខែសីហា ដែលបង្កើតការងារប្រមាណ ៣៣,០០០ កន្លែងសម្រាប់ប្រជាជនខ្មែរ។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/y59udjda
ខេត្តបាត់ដំបង និងខេត្តត្រាត ពិភាក្សាអំពីច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍តាមបណ្តោយព្រំដែន
កាលពីថ្ងៃសុក្រ សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃ បានពិភាក្សាគ្នាអំពីការបើកច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍ដើម្បីជំរុញការផ្លាស់ប្តូរទំនិញនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ...
មុំ គន្ធា
https://tinyurl.com/bp52cr4v
គម្រោងរោងចក្រផលិតសំបកកង់រថយន្តពីរកន្លែងត្រូវបានអនុម័តនៅខែសីហា បង្កើតការងារបានជាង ៣,៥០០ កន្លែង
ក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួនពីរទីតាំងផ្សេងគ្នា មានទុនវិនិយោគសរុប ៦៨៦លានដុល្លារ ទទួលបានការអនុម័តយល់ព្រមឲ្យបង្កើតឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែសីហាកន្លងទៅ ដែលអាចបង្កើតការងារបាន ៣,៤៥៩ កន្លែង។ ...
នៀម ឆេង
https://tinyurl.com/5mewdud4
មូលនិធិជាតិជំនួយសង្គមអនុវត្តការគាំពារសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកនៅក្នុងពន្ធនាគារ
មូលនិធិជាតិជំនួយសង្គម កំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយ ដើម្បីគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងទារកអាយុក្រោម ២ឆ្នាំនៅក្នុងពន្ធនាគារ។ ...
គុជ សុីកុល
https://tinyurl.mobi/3k5La
នាយករដ្ឋមន្ត្រីជំរុញឲ្យជនពិការទទួលបានការអប់រំ
ក្នុងសារអបអរសាទរទិវាអក្ខរកម្មជាតិ ដែលបានប្រារព្ធឡើងកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្កលក្ខណៈងាយស្រួលដល់ជនពិការក្នុងការទទួលបានការអប់រំ។ ...
សោម សុធារី
https://www.khmertimeskh.com/501555437/pm-urges-access-to-education-for-the-disabled/
លោក ហ៊ុន សែន ស្នើថ្នាក់ដឹកនាំឥណ្ឌូនេស៊ីធ្វើការវិនិយោគលើវិស័យស្រូវអង្ករ
កម្ពុជាកាលពីថ្ងៃសុក្របានជំរុញឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីវិនិយោគឱ្យបាន ១០០ ភាគរយនៅលើវិស័យស្រូវអង្ករជាមួយនឹងជម្រើសក្នុងការនាំចេញមិនត្រឹមតែទៅកាន់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងទៅកាន់ប្រទេសផ្សេងទៀតផង ...
មុំ គន្ធា
https://tinyurl.mobi/3k5IP
កម្ពុជាព្យាយាមទាញយកការវិនិយោគ R&D សម្រាប់ដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យាចំពោះបញ្ហាប្រឈមក្នុងស្រុក
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃសុក្រ ក្រោមប្រធានបទ “ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិរបស់កម្ពុជា” ក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ដោយជួយអ្នកស្រាវជ្រាវជ្រើសរើសប្រធានបទស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត និងផ្ទេរ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501555486/cambodia-seeks-to-harness-rd-investment-fortechnology-driven-solutions-to-local-challenges/
ការទាមទារបានធូរស្រាលនៅលើកទី៣នៃការចរចាប្រាក់ឈ្នួលកម្មករ
កិច្ចប្រជុំលើកទី 3 ស្តីពីការចរចាសម្រាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បានធ្វើឡើងកាលពីថ្ងៃសុក្រជាមួយនឹងលទ្ធផលល្អប្រសើរជាងការរំពឹងទុក ខណៈ ...
សែន ដេវិត
https://www.khmertimeskh.com/501555369/demands-eased-in-3rd-round-of-workers-wage-negotiations/
កម្ពុជា-ចិន ពង្រឹងការងារសន្តិសុខស្វែងរកជនល្មើស និងជំរុញការអនុវត្តច្បាប់
កម្ពុជាតាមរយៈក្រសួងមហាផ្ទៃ និងចិនតាមរយៈក្រសួងសន្តិសុខសាធារណៈ បានចុះហត្ថលេខាលើផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បន្ទាប់ភាគីទាំងពីរបានអនុវត្តប្រកបដោយជោគជ័យជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/2y7wcd3t
ជប៉ុនផ្តល់ឥណទានចំនួន ៥៥ លានដុល្លារសម្រាប់គម្រោងថាមពលនៅទីក្រុងភ្នំពេញ
ជប៉ុនបានឯកភាពផ្តល់ឥណទានមួយផ្សេងទៀតចំនួន ៧,៩៨ ពាន់លាន JPY (ប្រហែល ៥៥ លានដុល្លារ) ដើម្បីអនុវត្តគម្រោងកែលម្អ និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីក្នុងរាជធានីភ្នំពេញ។ ...
Manoj Mathew
https://tinyurl.com/mszezb5y
នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ
ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។ ...
សុវណ្ណ ស្រីពេជ្រ និងពូ សូរាជីនី
https://tinyurl.com/ced7vn2e
កសិករត្រូវបានលើកទឹកចិត្តឱ្យដាំដុះពូជស្រូវសែនក្រអូបដែលអាចផ្តល់ទាំងទិន្នផលនិងតម្លៃខ្ពស់
កសិករត្រូវបានជំរុញឱ្យដាំដុះពូជស្រូវសែនក្រអូប០១ ដែលបានឈ្នះពានរង្វាន់ពីប្រទេសចិន ដោយសារតែសក្តានុពលរបស់វាក្នុងការផលិតបានទិន្នផលខ្ពស់ និងតម្លៃក៏ខ្ពស់ទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ...
ថាំង ស៊ីណន
https://tinyurl.mobi/3k4P3
លោក ហែម វណ្ណឌី មានប្រសាសន៍ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរស្តម្ភនៃចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វ៉ាន់ឌី កាលពីម្សិលមិញបានថ្លែងសុន្ទរកថាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជាដល់សិស្សានុសិស្សប្រមាណ ២០០ នាក់នៅសាលា CamEd Business School។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554499/vanndy-says-the-informal-economy-is-a-pillar-of-cambodias-2050-vision/
កម្ពុជា ឥណ្ឌូនេស៊ី បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីម្សិលមិញបានទទួលការគួរសមពីលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡារវាងប្រទេសទាំងពីរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554513/cambodia-indonesia-continue-to-strengthen-expand-cooperation-in-education/
នាយករដ្ឋមន្ត្រីអនុម័តថវិកា ២០០លានដុល្លារដើម្បីបញ្ចប់ផ្លូវក្រវ៉ាត់ព្រំដែនក្នុងរយៈពេល១០ឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ផ្លូវក្រវ៉ាត់ព្រំដែននឹងលាតសន្ធឹងជាង ២.៦៦០ គីឡូម៉ែត្រ ដោយបានសាងសង់រួច ១.៣០០ គីឡូម៉ែត្រ។ កាលពីខែកក្កដា នាយករដ្ឋមន្ត្រីបានអនុម័តថវិកាជាង ២០០ លានដុល្លារ ដើម្បីបញ្ចប់ចម្ងាយ ១,៣០០ គីឡូម៉ែត្រដែលនៅសល់ក្នុងទសវត្សរ៍ក្រោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554410/pm-approves-200-mil-budget-to-complete-the-border-ring-road-in-10-years/
ម៉ាស៊ីនបូមទឹកខ្នាតធំចំនួនពីរកំពុងសាងសង់នៅរាជធានីភ្នំពេញ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាងសង់ម៉ាស៊ីនបូមទឹកធំៗចំនួនពីរ នៅស្ថានីយ៍បូមទឹកធំមួយរបស់រាជធានី ដែលជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូ ដើម្បីការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ ...
សំ សុធារី
https://www.khmertimeskh.com/501554197/two-large-water-pumps-under-construction-in-phnom-penh/
គម្រោងវាយតម្លៃទឹកក្រោមដីកំពុងដំណើរការ
អង្គការយូណេស្កូ ដែលធ្វើការជាមួយក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងទឹកក្រោមដីឆ្លងដែនចំនួនពីរ ដែលផ្តោតលើខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ...
ណុប ស្រីម៉ៅ
https://www.khmertimeskh.com/501554191/groundwater-evaluation-projects-underway/
សេដ្ឋកិច្ចកម្ពុជាដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងទេសចរណ៍កើនឡើង៥,៦%នៅឆ្នាំ២០២៤
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៦% នៅឆ្នាំនេះ ដែលកើនឡើងពី ៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជំរុញដោយការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554331/cambodias-economy-driven-by-garment-exports-tourism-is-to-grow-by-5-6-in-2024/
កម្ពុជាចាប់ផ្តើមគម្រោងផ្តល់មូលនិធិពីសហភាពអឺរ៉ុបចំនួន២៧លានដុល្លារដើម្បីជំរុញឧស្សាហកម្មស្វាយចន្ទី និងម្រេច
កម្ពុជាបានដាក់ដំណើរការគម្រោងតម្លៃ ២៧ លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលើកកម្ពស់និរន្តរភាព ការនាំចេញ និងការប្រកួតប្រជែង ប្រកបដោយបរិយាប័ន្ននៃឧស្សាហកម្មគ្រាប់ស្វាយចន្ទី និងម្រេចរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554310/cambodia-launches-27-mil-eu-funded-project-to-boost-cashew-pepper-industries/
កម្ពុជារកចំណូលបាន ៣០៥ លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល ៨ ខែ
សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន ៤១២,០២៣ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលចំនួន ៣០៥ លានដុល្លារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501554308/cambodia-makes-305-mil-from-milled-rice-export-in-8-months/
អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣៖ កម្ពុជាពន្លឿនកំណែទម្រង់ក្រោយវិបត្តិជំងឺកូវីដ
សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំ២០២៤ និង ៥,៩ ភាគរយនៅឆ្នាំ ២០២៥។ ការងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ និងកំណើនប្រកបដោយចីរភាពនៅក្នុងវិស័យផលិតកម្មមិនមែនកាត់ដេរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4uvp3xju
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ត្រូវបានរំពឹងថានឹងសម្រេចបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ត្រូវបានរំពឹងថានឹងសម្រេចបាន១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ នេះបើយោងតាមការចេញផ្សាយកាលពីថ្ងៃពុធ។ ...
មុំ គន្ធា
https://tinyurl.com/mr3x7av8
ហ្វីលីពីនសន្យាជំរុញការវិនិយោគក្នុងវិស័យស្រូវនិងម្រេចរបស់ព្រះរាជាណាចក្រកម្ពុជា
ហ្វីលីពីនប្តេជ្ញាជំរុញការវិនិយោគក្នុងវិស័យអង្ករ និងម្រេចរបស់កម្ពុជាសម្រាប់ការនាំចេញទៅកាន់ទីផ្សារហ្វីលីពីន។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/44jsaye3
កម្ពុជានឹងទទួលបាន២លានដុល្លារពីចិនក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់គម្រោង៨សំខាន់ៗ
កម្ពុជានិងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលក្នុងនោះនាំយកទឹកប្រាក់២ លានដុល្លារក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រគម្រោងចំនួន៨ លើវិស័យផ្សេងៗនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិននិងកម្ពុចា ចំពោះការអភិវឌ្ឍក្នុងតំបន់។ ...
ឃីម សុគន្ធី
https://tinyurl.com/226tttkv