ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំសសរស្ដម្ភ "សហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា'' ផ្តោតលើការអភិវឌ្ឍគ្រប់វិស័យ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) ផ្ដោតសំខាន់លើសសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-08-1135-228028.html
បក្សខ្លះកំពុងត្រៀមអ្នកបន្តវេនបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពី CPP រំលេចឈ្មោះអ្នកបន្តវេន
គណបក្សនានាបានប្រកាសត្រៀមលក្ខណសម្បត្តិសម្រាប់ដាក់អ្នកបន្តវេនបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាសដាក់លោក ហ៊ុន ម៉ាណែត និងយុវជនផ្សេងទៀតជាអនាគតបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-08-0908-228003.html
លោក ចម ប្រសិទ្ធ ៖ ភូមិប្រមាណ ៥០ ភាគរយនៅកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយ
ភូមិចំនួនប្រមាណ ៥០ ភាគរយនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ។ នេះជាការលើកឡើងរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីចុងសប្តាហ៍មុន។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-07-1920-227995.html
បរិមាណថ្នាំជក់នាំចេញមានជិត ៤,៣ ពាន់តោន ធ្លាក់ជាង ២៤%
កម្ពុជាបាននាំចេញថ្នាំជក់ជិត ៤,៣ ពាន់តោនក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ថយចុះ ២៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញទៅទីផ្សារវៀតណាមគ្របដណ្តប់ស្ទើរទាំងស្រុង។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-08-1054-228023.html
វិស័យពាណិជ្ជកម្មត្រូវការការជួយរបស់ TWO សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
កម្ពុជាស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) គាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួន ជាពិសេសការផ្តល់ជំនួយលើផ្នែកគោលនយោបាយ និងបច្ចេកទេសដើម្បីធ្វើឱ្យការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាមានភាពរលូន គ្មានឧបសគ្គ និងចៀសវាងការចាកចេញហើយសុំត្រឡប់ចូលវិញដូចបណ្តា ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-08-1113-228025.html
អ្នកក្នុងផ្នែកវារីវប្បកម្មកម្ពុជា រីករាយចំពោះការនាំចេញត្រីប្រាទៅទីផ្សារចិន
អ្នកនៅក្នុងផ្នែកវារីវប្បកម្ម បានសាទរចំពោះព័ត៌មានដែលភាគីចិននឹងអនុញ្ញាតឱ្យកម្ពុជានាំចូលត្រីប្រាទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែទន្ទឹមនឹងនេះពួកគេក៏សម្តែងក្តីបារម្ភទាក់ទងនឹងស្តង់ដាគុណភាព សុវត្ថិភាព បរិមាណ និងតម្លៃទីផ្សារផងដែរ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-08-1118-228026.html
រកឃើញដីព្រៃលិចទឹកជិត ៣ ម៉ឺនហិកតានៅតំបន់បឹងទន្លេសាប ត្រូវបានគេរំលោភបំពាន
រដ្ឋាភិបាលបានសម្រេចដកហូតដីព្រៃលិចទឹកជាង ៧ ពាន់ហិកតាទៀត ពីក្នុងភូមិសាស្ត្របឹងទន្លេសាបនៃខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ខណៈការបិទបញ្ចប់បេសកកម្មចុះតាមបណ្តាខេត្តទាំង ៦ របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកឃើញផ្ទៃដីព្រៃលិចទឹកដែលត្រូវបានរំលោភបំពានក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបមាន ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-08-1002-228012.html
លោកនាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ាថ្ងៃទី ៧-៨ ខែមករា ក្រោយពីជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារប្រក្រតីភាពអាស៊ានឡើងវិញគឺលោកចង់ឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានវត្តមានគ្រប់ប្រទេសជាសមាជិកចូលរួម។ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-08-1029-228018.html
ក្រសួងសុខាភិបាល និង WHO នឹងប្រាប់ពីវីរុសកូវីដ ១៩ បំប្លែងថ្មី អូមីក្រុង
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជានឹងផ្តល់បទសម្ភាសរួមគ្នាមួយដល់អ្នកកាសែតនាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីធ្វើការផ្តល់នូវព័ត៌មានពីវីរុសកូវីដ ១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron) ដែលត្រូវបាន WHO រាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះនៅបណ្តាប្រទេសមួយចំនួនរួចហើយនៅលើសកលលោក។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-12-08-0924-228007.html
អ្នកជំនាញបន្តពិភាក្សា វិសោធនកម្មច្បាប់ដែលនឹងផ្ទេរការគ្រប់គ្រងធនធានធម្មជាតិទៅថ្នាក់ក្រោមជាតិ
ក្រុមអ្នកជំនាញ ធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ជលផល និងច្បាប់តំបន់ការពារធម្មជាតិ កំពុងបន្តធ្វើការពិភាក្សា ត្រង់ចំណុចស្តីពីការផ្ទេរមុខងារ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់ក្រសួងទៅថ្នាក់ក្រោមជាតិ ខណៈដែលបញ្ហាស្មុគស្មាញផ្សេងៗទៀត បានស្រុះស្រួលគ្នាអស់ហើយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-08-1007-228014.html
សត្វស្វា ១៨ ក្បាលដែលរំខាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតំបន់វត្តភ្នំ ត្រូវបានចាប់យកទៅភ្នំតាម៉ៅ
ស្វាកាចៗចំនួន ១៨ ក្បាល ដែលអុកឡុក និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់ព្រំប្រទល់រវាងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាពេលកន្លងមក ត្រូវបានមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយមន្ត្រីជំនាញនៃឧទ្យានសួនសត្វភ្នំតាម៉ៅ ចាប់យកទៅកាន់ភ្នំតាម៉ៅ កាលពីរសៀលថ្ងៃទី ៦ ធ្នូ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-08-0941-228010.html
ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ១០ ខែ ឆ្នាំ ២០២១ សម្រេចបានជិត ២ ពាន់លានដុល្លារ
ទីផ្សារជប៉ុនបានកំពុងក្លាយជាទីផ្សារមួយដ៏មានសារៈសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ទោះបីជាបរទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីមួយនេះក៏កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្តី ក៏ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានតម្លៃ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1130-227967.html
ប្រទេសកូរ៉េនឹងធ្វើការសាងសង់ មជ្ឈមណ្ឌលពិសោធន៍ចំណីអាហារ នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយប្រទេសកូរ៉េ សិក្សាទីតាំងសម្រាប់ បង្កើតមជ្ឈមណ្ឌលពិសោធន៍ចំណីអាហារនៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុន ឧស្សាហកម្ម ផលិតចំណីអាហារយកមកត្រួតពិនិត្យ ដើម្បីសុវត្ថិភាព គុណភាព និងស្តង់ដាសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារ និងធ្វើការនាំចេញបានលឿន។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-12-07-1118-227966.html
កម្ពុជានៅតែបន្តផ្តល់ការអនុគ្រោះពន្ធដល់វិស័យឯកជន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តការលើកលែងពន្ធដល់វិស័យដែល បានរងគ្រោះពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីទុកពេលឱ្យអាជីវកម្មក្នុងវិស័យទាំងនោះ ស្ទុះងើបឡើងវិញក្នុងការជំរុញ កំណើនល្បឿនសេដ្ឋកិច្ច និង ភាពមិនប្រាកដប្រជានាពេលខាងមុខនៃជំងឺកូវីដ ១៩។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1115-227965.html
ផលិតផលម្រេចកម្ពុជា កំពុងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិជាមួយស្ថិរភាពថ្លៃ
កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៧ ៧៣០,០៧ តោននៅក្នុងរយៈពេល ១១ ខែឆ្នាំនេះកើនឡើង ៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html
អគារដែលផ្អាកការសាងសង់នៅខេត្តព្រះសីហនុ អាចនឹងដំណើរការឡើងវិញ
ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងស្រុកចំនួន ៣ បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសសិង្ហបុរី ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយវិវាទផ្សេងៗ ដោយធ្វើយ៉ាងណា ដើម្បីឱ្យអគារដែលបានផ្អាកការសាងសង់នៅខេត្ដព្រះសីហនុ បានដំណើរការឡើងវិញ ដែលការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងតាមរយៈកិច្ចសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-07-1056-227963.html
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តបើកវគ្គហ្វឹកហ្វឺនមន្ត្រីដើម្បីប្រសិទ្ធភាពការងារ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះដើម្បីពង្រឹងជំនាញបន្ថែមទៀតក្នុងការជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-06-1858-227934.html
រដ្ឋបាលខេត្តត្បូងឃ្មុំ និងស្រុក ២ នៃខេត្តនេះ គ្រោងរៀបចំតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យក្លាយជាតំបន់អេកូទេសចរណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាលស្រុកក្រូចឆ្មារ និងស្រុកតំបែរ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន គ្រោងរៀបចំតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យក្លាយជាតំបន់អេកូទេសចរណ៍មានភាពទាក់ទាញ និងប្តេជ្ញាការពារមិនឱ្យមានការកាប់រានទន្ទ្រានព្រៃ ឬបរបាញ់សត្វនៅតំបន់នោះ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-06-1652-227926.html
គម្រោងស្ពាន និងផ្លូវជាច្រើនទៀតក្នុងពេលឆាប់ៗនេះ
ក្រសួងសាធារណការគ្រោងនឹងសាងសង់ស្ពានចំនួនពីរបន្ថែមទៀតគឺស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ និងមួយទៀតឆ្លងកាត់ទន្លេបាសាក់ក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងរាជធានីភ្នំពេញ។ ក្រសួងក៏មានគម្រោងសាងសង់ឡើងវិញ ឬកែលម្អផ្លូវជាតិអន្តរខេត្តមួយចំនួន ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50983654/more-bridge-and-road-projects-soon/
លោក ហ៊ុន សែន ចង់ប្រជែងយក ហ៊ុន ម៉ាណែត ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី
ចំពេលមានការគាំទ្រច្រើនលើសលប់ចំពោះកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានសង្កត់ធ្ងន់ថា លោកអាចនឹងត្រូវជំនួសក្រោយឆ្នាំ ២០២៨ ហើយថាមានបេក្ខភាពចំនួនបួននាក់ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50983656/hun-sen-wants-competition-for-hun-manet-in-prime-ministerial-race/
គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ថ្មីបញ្ជាក់ពីច្បាប់សម្រាប់អ្នកទស្សនាចូលមកកម្ពុជា
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដាដើម្បីបញ្ជាក់ពីតម្រូវការចូលសម្រាប់អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ...
យីម ស្រីលីន
https://www.khmertimeskh.com/50983657/new-sops-clarify-entry-rules-for-visitors-to-the-kingdom/
លោក ហ៊ុន សែន៖ ផ្លូវជាតិលេខ ១១ ជាសមិទ្ធផលថ្មី ១ ទៀតនៃទំនាក់ទំនងកម្ពុជា-ចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ១១ ដែលភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំ ជាសមិទ្ធផលថ្មីមួយទៀតនៃទំនាក់ទំនងមិត្តភាពកម្ពុជា និងចិនក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈលោកក៏បានឱ្យសិក្សាសាងសង់ផ្លូវបន្ថែមទៀតផងដែរ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-07-0912-227948.html
ក្រសួងទេសចរណ៍ ប្រកាសអំពីការផ្អាកហាងខារ៉ាអូខេ ក្លឹបកម្សាន្ត បារ និងគ្រឿងស្រវឹងទូទាំងប្រទេស នៅថ្ងៃទី០៨ ខែធ្នូ
ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងហាងខារ៉ាអូខេ ក្លឹបកម្សាន្ត បារ និងបៀរហ្គាឌិន នៅទូទាំងប្រទេស ផ្អាកអាជីវកម្មមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ដើម្បីចូលរួមកាន់ទុក្ខជាតិ ចំពោះការសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Ev5Dyo
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីនរំពឹងថានឹងមានកំណើនច្រើនជាងមុន
កម្ពុជា-ហ្វីលីពិនបានប្តេជ្ញាក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនទំហំនៃការវិនិយោគ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសដែលជាសមាជិកអាស៊ានទាំង ២ កាន់តែច្រើនបន្ថែមទៀត។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-06-1053-227882.html