ព័ត៌មាន
ក្រសួងសុខាភិបាល នៅកំពុងបន្តតាមដានពីការចម្លងកូវីដចូលក្នុងសហគមន៍
កម្ពុជានៅមិនទាន់អាចប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅឡើយទេ ដោយក្រសួងសុខាភិបាលនៅបន្តតាមដានស្ថានភាពចម្លងក្នុងសហគមន៍នេះបន្តទៀត ខណៈដែលស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានពន្យល់ប្រាប់ទៅអង្គការសហប្រជាជាតិពីភាពចាំបាច់ក្នុងការបង្ហាញ ...
មុំ គន្ធា
https://bit.ly/3a9nmiA
កសិករមួយចំនួននៅខេត្តកណ្តាលថា បន្លែពួកគាត់ប្រឈមនឹងការឈូសចោលបើនៅតែពុំមានទីផ្សារ
ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថា បន្លែរបស់ពួកគាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមានទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន។ លោក តៃ សុង កសិករដាំបន្លែនៅភូមិ ...
ឃុត សុគន្ធ
https://vodkhmer.news/2020/12/11/farmers-kandal-province-lose-thousands-dollars-after-vigetable-no-market/
រដ្ឋាភិបាលសម្រេចឱ្យសិទ្ធិជនពិការប្រើបណ្ណបើកបរស្របច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិពួកគាត់
រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធចំនួន ៣ បានចេញប្រកាសអន្តរក្រសួង អនុញ្ញាតឱ្យជនមានពិការភាពមានសិទ្ធិទទួលបានបណ្ណបើកបរស្របច្បាប់ក្នុងគោលដៅលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះ ...
នៅ ស៊ីវុត្ថា
https://bit.ly/37McUug
១១ ខែ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ៣ ៣១២ ករណី និងឃាត់ខ្លួនជនល្មើស ២២៨ នាក់
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមន្ត្រីរដ្ឋបាលព្រៃឈើបានបង្ក្រាបបទល្មើសព្រៃឈើសរុបចំនួន ៣៣១២ ករណី និងឃាត់ខ្លួនជនល្មើសបានចំនួន ២២៨ នាក់ក្នុងរយៈពេល ១១ ខែ ចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២០ ខណៈលោក សៅ សុខា ប្រធាន ...
សុទ្ធ គឹមសឿន
https://bit.ly/2W3fzKH
តុលាការគ្រោងប្រកាសសាលក្រម ៣ ក្នុងខែធ្នូលើសំណុំរឿងរំលោភដែនជម្រកសត្វព្រៃ
សាលាដំបូងខេត្តព្រះវិហារគ្រោងប្រកាសសាលក្រមលើសំណុំរឿងចំនួន ៣ ក្នុងចំណោម ៤ ករណីផ្សេងៗគ្នាក្នុងខែធ្នូពាក់ព័ន្ធការរំលោភទន្ទ្រានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ ២០១៩ ខណៈជនសង្ស័យចំនួន ...
សុទ្ធ គឹមសឿន
https://bit.ly/3m6vSkz
ការបង្ហាញមតិយោបល់ផ្សេងគ្នាក្នុងទិវាសិទិ្ធមនុស្សនៅកម្ពុជា
ទិវាសិទិ្ធមនុស្សនៅកម្ពុជាត្រូវបានកត់សម្គាល់នៅក្នុងការយល់ឃើញផ្ទុយគ្នាកាលពីម្សិលមិញដោយសារតែរដ្ឋាភិបាលបានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង និង “ល្អប្រសើរជាង” បើប្រៀបធៀបទៅនឹង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50791952/stark-contrast-of-opinions-on-cambodias-human-rights-day/
កម្ពុជានឹងធ្វើជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ ២០២២
យោងតាម លោក សុខ ដារ៉ា អគ្គនាយករងមូលប័ត្រ និងប្តូរប្រាក់កម្ពុជា (SECC) បានឱ្យដឹងថាប្រទេសកម្ពុជានឹងធ្វើជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានអាស៊ានឆ្នាំ ២០២២ (ACMF)។ នៅឆ្នាំនេះប្រទេសវៀតណាមត្រូវបានគេតែងតាំងជាប្រធានវេទិកាជាមួយ ...
សុខ ចាន់
https://www.khmertimeskh.com/50792343/cambodia-to-chair-2022-asean-capital-markets-forum/
អគ្គនាយកដ្ឋានពន្ធដារឲ្យបញ្ចប់ដំណើរការប្រព័ន្ធការបង្វិលសងអាករលើតម្លៃបន្ថែម
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រកាសដល់អ្នកជាប់ពន្ធថាខ្លួនបានបញ្ចប់ប្រព័ន្ធដំណើរការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ជំនួសវាដោយប្រព័ន្ធចុះឯកសារតាមអេឡិចត្រូនិក (E-Filing System) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ GDT។ ...
សុខ ចាន់
https://www.khmertimeskh.com/50792276/gdt-terminates-the-e-vat-refund-system/
ធនាគារកណ្តាលកម្ពុជា និងវៀតណាមពេញចិត្តនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងវៀតណាមបានកោតសរសើរចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50792134/cambodian-vietnamese-central-banks-satisfied-with-bilateral-cooperation/
កម្ពុជាត្រៀមខ្លួនសម្រាប់ពាណិជ្ជកម្មសេរីជាមួយចិន
ក្នុងរយៈពេលមិនដល់ ២០ ថ្ងៃទៀតនោះទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CC-FTA) បានចូលជាធរមានបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី ១២ ខែតុលាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃរបស់ លោក វ៉ាង ...
សុខ ចាន់
https://www.khmertimeskh.com/50791954/getting-ready-for-free-trade-with-china/
ចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា ឡាវ និងវៀតណាម
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបានអនុម័តលើផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅសប្តាហ៍នេះនៃតំបន់អភិវឌ្ឈន៍ត្រីកោណឥណ្ឌូចិន (CLV) ឆ្នាំ២០២០-២០២៥ ដែលជាចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ នៅឯកិច្ចប្រជុំកំពូល CLV លើកទី ១១ នេះបើយោងតាមក្រសួងទេសចរណ៍។ ...
Jason Boken
https://www.khmertimeskh.com/50792153/strong-ties-maintained-between-cambodia-laos-and-vietnam/
រោងចក្រអគ្គិសនីធ្បូងថ្មតម្លៃ $១ ពាន់លាន នឹងសាងសង់ក្នុងពេលឆាប់ៗ
ក្រុមហ៊ុន បទុមសាគរ អេនើជី ឯ.ក (Botum Sakor Energy Company Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផល រ៉ូយ៉ាល់ គ្រុប ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៨ ខែធ្នូ អនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ៧០០ មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុងក្នុងតម្លៃវិនិយោគ ១ ពាន់លានដុល្លារ។ ...
ធូ វិរៈ
https://bit.ly/3qIj4V2
គម្រោងរោងចក្រចម្រាញ់ប្រេងត្រូវបានផ្អាកជាថ្មី
ការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងគេនៅកម្ពុជាត្រូវបានផ្អាកជាថ្មីម្តងទៀត ដែលកើតឡើងដោយសារតែបញ្ហាកង្វះហិរញ្ញវត្ថុ។ គម្រោងដែលមានទីតាំងស្ថិតនៅតាមព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនវិនិយោគក្នុងស្រុក Cambodia Petrochemical Co (CPC) និងក្រុមហ៊ុនរបស់ប្រទេសចិន CNPC’s Northeast Refining and Chemical Engineering Co Ltd។ ...
Jason Boken
https://bit.ly/370c1iF
មន្ត្រី៖ វ៉ាក់សាំងប្រឆាំងកូវីដមិនមែនជាចម្លើយតែមួយគត់សម្រាប់ការពារការចម្លងវីរុសកូរ៉ូណានោះទេ ដូច្នេះសូមបន្តការពារខ្លួន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកាលពីម្សិលមិញបានគូសបញ្ជាក់ពីវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាដែលរាជរដ្ឋាភិបាលកំពុងត្រៀមទិញនោះថា មិនមែនជាចម្លើយតែមួយគត់សម្រាប់ការពារមិនឱ្យមានការចម្លងវីរុសកូរ៉ូណានោះទេ ដូច្នេះសូមប្រជាពលរដ្ឋត្រូវបន្តការពារខ្លួនឱ្យបានត្រឹមត្រូវទៅតាមវិធានការណែនាំរបស់ ...
មុំ គន្ធា
https://bit.ly/2JK2CmK
មន្ត្រី៖ បច្ចុប្បន្នបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំគ្មានកើតឡើងទៀតទេ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អះអាងថា បទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ គ្មានកើតឡើងទៀតទេ។ ប៉ុន្ដែសកម្មជនព្រៃឈើអះអាងផ្ទុយពីនេះថា សកម្មភាពកាប់ឈើនៅតែកំពុងកើតមានឡើង ដោយសារពលរដ្ឋគ្មានការងារធ្វើ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD
ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យធ្វើតេស្តអ្នកទោស ខណៈលោក ហ៊ុន សែន រៃអង្គាសថវិកាទិញវ៉ាក់សាំងកូវីដ-19
ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំនួនបីបានលើកឡើងថា រដ្ឋាភិបាលត្រូវតែធ្វើតេស្តអ្នកទោស ដែលប្រហែលជាប៉ះពាល់នឹងមន្ត្រីក្រសួងមហាផ្ទៃមួយរូបដែលបានឆ្លងជំងឺនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់លើការរៃអង្គាសថវិកា ដើម្បីទិញវ៉ាក់សាំង។ ...
សន សារ៉ាត់
https://khmer.cambojanews.com/rights-groups-appeal-for-prisons-testing-as-hun-sen-solicits-vaccine-funds/
នាយករដ្ឋមន្ត្រីកម្ពុជាចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅចុងសប្តាហ៍នេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមនៅក្នុង «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមការអញ្ជើញរបស់មេដឹកនាំពិភពលោក។ ...
GMAC៖ ខ្លួនតែងផ្សព្វផ្សាយពីវិធានការនានាក្នុងការប្រឆាំងកូវីដទៅដល់រោងចក្រ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ខ្លួនតែងតែធ្វើការផ្សព្វផ្សាយនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងក្រសួងការងារទៅដល់បណ្តារោងចក្រ សហគ្រាស និងកម្មក និយោជិត ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយ ...
មុំ គន្ធា
https://bit.ly/3oEU3s1
គម្រោងវិនិយោគថាមពលចំនួន ២ រួមមានរោងចក្រវារីអគ្គិសនី និងបណ្តាញបញ្ជូនថាមពលត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គម្រោងវិនិយោគថាមពលចំនួនពីរត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីនេះកាលពីម្សិលមិញ ដើម្បីពង្រីកការអាចប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...
រដ្ឋសភាជាតិអនុម័តច្បាប់ចំនួន ៣៦ នៅឆ្នាំនេះ
រដ្ឋសភាជាតិបានអនុម័តច្បាប់ចំនួន ៣៦ ក្នុងឆ្នាំនេះដែលបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការបានមានប្រសាសន៍ថាកាលពីឆ្នាំមុនខ្លួនបានអនុម័តតែច្បាប់ចំនួន ៣២ ប៉ុណ្ណោះ។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/national-assembly-passes-36-laws-year
សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ
ក្រុមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស បានដឹងតាំងពីឆ្នាំ២០១៩មកថា វាជាពេលវេលាចុងក្រោយដែលថ្ងៃសិទ្ធិមនុស្សអន្តរជាតិមួយនេះត្រូវកំណត់ថាជាថ្ងៃឈប់សម្រាក បន្ទាប់ពីរដ្ឋាភិបាលបានកាត់ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗចំនួនប្រាំ ...
ឃួន ណារីម
https://khmer.cambojanews.com/ivil-society-forced-to-take-human-rights-day-celebrations-online/
ចក្រភពអង់គ្លេសផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជាដោយនឹងមានប្រសិទ្ធភាពពីឆ្នាំ ២០២១
ការនាំចេញរបស់កម្ពុជាមើលឃើញពន្លឺថ្មីដោយទទួលបានការអនុគ្រោះពន្ធទូទៅនិងកូតាចូលទីផ្សារក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២១។ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានចែករំលែកថាប្រទេសកម្ពុជានឹងពិភាក្សាជាមួយសមភាគីអង់គ្លេសស្តី ...
លឹម ណារី/AKP
https://www.khmertimeskh.com/50791084/uk-grants-gsp-status-to-cambodia-effective-2021/
រដ្ឋាភិបាលចោទប្រកាន់ពីការប្រព្រឹត្តខុសរបស់អ្នកកាសែតនិងលើកឡើងពីការចាត់វិធានការតាមផ្លូវច្បាប់
ក្រសួងព័ត៌មានបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលក្រសួងបានអះអាងថា កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឬពាក់ព័ន្ធនឹងអាកប្បកិរិយាគ្មានសីលធម៌ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលនេះជាការព្រមានមួយកើតឡើងចំពេលមានការ ...
ឃី សុវុទ្ធី
https://cambojanews.com/government-alleges-misconduct-among-journalists-greenlights-legal-action/
អង្គការសុខភាពពិភពលោក៖ កម្ពុជាប្រហែលបានវ៉ាក់សាំងកូវីដដំបូងនៅខែមីនា
រដ្ឋាភិបាលកម្ពុជាបានបង្ហើបជាលើកដំបូងនូវគម្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ ដែលអង្គការសុខភាពពិភពលោក(World Health Organization)ថាទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ។ ដំណឹងខាងលើនាំឲ្យបណ្ដាអ្នកជំនួញខ្នាតធំដែលស្និទ្ធនឹងបក្សកាន់អំណាច បានចាប់ផ្តើមចូលរួមថវិកា ...
អូន ឆេងប៉រ
https://khmer.voanews.com/a/cambodia-may-get-first-vaccines-in-march/5691494.html