ព័ត៌មាន
ប.ក នឹងបង្កើនល្បឿនដឹកជញ្ជូនបញ្ញើទូទាំងប្រទេស
ប្រៃសណីយ៍កម្ពុជា (ប.ក) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋបានណែនាំប្រធានសាខា ប.ក ទូទាំងប្រទេសឱ្យពន្លឿនការដឹកជញ្ជូនសេវាបញ្ញើឆាប់រហ័ស (EMS) ក្នុងស្រុក ដើម្បីចាប់យកចំណែកទីផ្សារបន្ថែមទៀត។ ...
ធូ វិរៈ
https://bit.ly/3d1gW4O
កម្ពុជាបន្តទទួលបានកូតានាំថ្នាំជក់ទៅវៀតណាម ៣ ពាន់តោន
វៀតណាមបន្តផ្តល់កូតាថ្នាំជក់រួចពន្ធ ៣ ០០០ តោន ឱ្យកម្ពុជាក្នុងឆ្នាំ ២០២១ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។ ...
ធូ វិរៈ
https://bit.ly/3d07bDS
PPSP ទិញភាគហ៊ុន ៤០ ភាគរយពីក្រុមហ៊ុន Saha E&C Co.,Ltd
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានទិញភាគហ៊ុននៅសល់ ៤០ ភាគរយ មានតម្លៃ ១ ១៧២ ៥១៥ ដុល្លារ ពីក្រុមហ៊ុន Saha E&C Co.,Ltd បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានការយល់ព្រមពីនិយតករ ...
ម៉ៃ គុណមករា
https://bit.ly/3ceQRzS
វិស័យឯកជននឹងពិចារណាសំណើរបស់រដ្ឋ ចំពោះការបង់ប្រាក់ទិញផ្ទះ
អ្នកនៅក្នុងវិស័យលំនៅឋានបានឱ្យដឹងថា ពួកគេនឹងពិចារណាលើលទ្ធភាពជាក់ស្តែងចំពោះការអំពាវនាវរបស់រដ្ឋាភិបាលដែលស្នើឱ្យម្ចាស់គម្រោងវិនិយោគលំនៅឋានតាមបុរី និងអគារសហកម្មសិទ្ធិ (ខុនដូ) ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌបង់ប្រាក់ និងនីតិវិធី ...
ហ៊ឹន ពិសី
https://bit.ly/2QAKS07
ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យនៅក្នុងបណ្តាញជាតិកើនដល់ ៣២០ មេហ្គាវ៉ាត់
រោងចក្រផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យអនុភាព ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីសប្តាហ៍មុន ដែលនាំឱ្យថាមពលអគ្គិសនីពីសូឡាតភ្ជាប់មកបណ្តាញជាតិកើនដល់ ៣២០ មេហ្គាវ៉ាត់។ ...
ធូ វិរៈ
https://bit.ly/31d9zBJ
ទិវា ១ ម៉ោងសម្រាប់ភពផែនដីធ្វើឡើងក្រោមប្រធានបទ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ»
ទិវា ១ ម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី ២៧ ខែមីនាគឺនឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ» ដែលក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នឹងរៀបចំតាមរយៈប្រព័ន្ធឌីជីថលដោយការបញ្ជូនសារតាមរយៈបណ្តាញសង្គមទៅកាន់ពលរដ្ឋទាំងអស់ឱ្យចេះស្រឡាញ់បរិស្ថាន និងចូលរួមការពារ ...
មុំ គន្ធា
https://bit.ly/3tP9KPT
ការរុករកគ្រាប់មិនទាន់ផ្ទុះពីនាវាលិចក្នុងទន្លេមេគង្គ នឹងបញ្ចប់ចុងខែនេះ និងស្រង់នាវាពីទឹកនៅខែមេសា
បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមប្រតិបត្តិការរុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវា លិចក្នុងទន្លេមេគង្គដែលស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជានាទសវត្សរ៍ ៧០ នោះ នឹងត្រូវបញ្ចប់ទាំងស្រុងនូវការរុករកនេះនាចុងខែមីនា ហើយនឹងស្រង់នាវាចម្បាំងនេះ ...
នៅ ស៊ីវុត្ថា
https://bit.ly/3cfQiG8
វ៉ាក់សាំងSinopharmចំនួន ៣០០,០០០ដូសនឹងមកដល់ថ្ងៃទី ៣១ ខែមីនា
លោកនាយឧត្តមសេនីយ៍ទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយកាលពីម្សិលមិញថាប្រទេសចិនកំពុងផ្តល់វ៉ាក់សាំងSinopharmចំនួន ៣០០,០០០ បន្ថែមទៀតដល់យោធាកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50829113/300000-sinopharm-vaccine-doses-to-arrive-march-31/
ក្រសួងចាប់ផ្តើមបង្កើតគេហទំព័រថ្មីដើម្បីជំរុញការងារ
ក្រសួងការងារនឹងបើកដំណើរការគេហទំព័រការងារថ្មីមួយឈ្មោះថា WORKNET - ស្តីពីសេវាកម្មការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជានៅថ្ងៃទី ៨ ខែមេសាដើម្បីជួយប្រជាជនកម្ពុជាស្វែងរកការងារក្នុងពេលមានជំងឺរាតត្បាត។ ...
សែន ដាវិត
https://www.khmertimeskh.com/50829112/ministry-to-launch-new-jobsite-to-boost-employment/
តំបន់សហគមន៍ថ្មីចំនួនប្រាំបីនេងត្រូវបានការពារ
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសកម្ពុជានឹងចុះឈ្មោះតំបន់ការពារសហគមន៍ចំនួន ៨ ថ្មី (CPAs) ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេស។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50829160/eight-new-community-areas-to-be-protected/
សត្វស្លាប ១៣០ ក្បាលបានងាប់ដែលគេសង្ស័យដោយសារថ្នាំសម្លាប់សត្វល្អិត
សត្វស្លាបប្រហែល ១៣០ ក្បាលនៅបឹងស្នេហ៏ ទួលពោធិតាលៀ ខេត្តព្រៃវែង នៅឃុំបាភ្នំ ស្រុកធាបានស្លាប់ជាបន្តបន្ទាប់ចន្លោះថ្ងៃទី ១៧ ខែមីនាដល់ថ្ងៃអាទិត្យ ដែលគេសង្ស័យថាពុលដោយថ្នាំសំលាប់សត្វល្អិត។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50828740/130-storks-die-due-to-suspected-pesticides/
ចាស់ជរានឹងទទួលបានការចាក់វ៉ាក់សាំង AstraZeneca នៅភ្នំពេញថ្ងៃស្អែក
ក្រសួងសុខាភិបាលបានប្រកាសថាការចាក់វ៉ាក់សាំង AstraZeneca នឹងផ្តល់ជូនប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំនៅទូទាំងខណ្ឌចំនួន ១៤ នៃរាជធានីភ្នំពេញនៅថ្ងៃស្អែក។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50828536/elderly-to-receive-astrazeneca-vaccinations-in-phnom-penh-tomorrow/
រដ្ឋាភិបាលត្រៀមចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) បានអំពាវនាវឱ្យត្រៀមលក្ខណៈសម្រាប់ការចាក់វ៉ាក់សាំងដល់កម្មករកាត់ដេរ ព្រោះថារដ្ឋាភិបាលបានផ្តល់អាទិភាពដល់ពួកគេនៅក្នុងបញ្ជីឈ្មោះមនុស្សដែលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50829140/government-preparing-for-garment-workers-vaccination/
ម្ចាស់កំពុងកាយដីចេញពីព្រៃកោងកាងវិញ ក្រោយអាជ្ញាធរដាក់កំហិត
អាជ្ញាធរមូលដ្ឋានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អ្នកស្រី លាង ហ៊ីម បានចាប់ផ្ដើមប្រើគ្រឿងចក្រកាយដីដែលគាត់បានចាក់រំលោភលើដីចំណីព្រែក និងគ្របលើព្រៃកោងកាងក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមាវិញហើយ បន្ទាប់ពីទទួលបានលិខិតពិន័យផ្នែករដ្ឋបាលពីរដ្ឋបាលខេត្តកោះកុង។ ...
ឃុត សុភចរិយា
https://bit.ly/2PrPyEL
ខ្ទឹមសក្លាយជាដំណាំសក្តានុពលដែលផ្ដល់ប្រាក់ចំណូលនៅក្នុងខេត្តមណ្ឌលគីរី
ខ្ទឹមសកំពុងតែក្លាយជាដំណាំដ៏មានសក្តានុពលដែលផ្ដល់ប្រាក់ចំណូលមួយផ្សេងទៀតសម្រាប់ខេត្តមណ្ឌលគីរី ជាខេត្តភាគឦសាននៃប្រទេសកម្ពុជា បន្ទាប់ពីកសិករទទួលបានជោគជ័យដ៏គួរឱ្យកត់សម្គាល់លើដំណាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sgHa9L
កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រជំរុញអាជីវកម្មបរិយាប័ន្ន
រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជា (Inclusive Business En-abling Environment for Cambodia-IbeeC) ដែលគ្រោងនឹងអនុម័តជាផ្លូវការនៅពេលឆាប់ៗដោយគេរំពឹងថា គំរូអាជីវកម្មបរិយាប័ន្ននឹងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ...
ធូ វិរៈ
https://bit.ly/3ceg3GO
ក្រុមហ៊ុន SME មួយកំពុងរៀបចំខ្លួនឆ្ពោះទៅចុះបញ្ជីផ្លូវការនៅផ្សារមូលបត្រកម្ពុជា
សហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ១ នឹងក្លាយជាក្រុមហ៊ុនលើកដំបូងត្រូវបានចុះបញ្ជីមូលបត្ររបស់ខ្លួននៅលើផ្សារកំណើននៃក្រុមហ៊ុនមូលបត្រកម្ពុជា (CSX) ចាប់តាំងពីទីផ្សារកំណើនមួយនេះត្រូវបានដាក់ឱ្យ ...
ម៉ៃ គុណមករា
https://bit.ly/3ccc4dS
ការប្រើប្រាស់គោក្របីក្នុងវិស័យកសិកម្មមានតិចជាង ១%
កំណើននៃការប្រើប្រាស់គ្រឿងយន្តកសិកម្មបានធ្វើឱ្យការប្រើប្រាស់គោ ក្របី ជាកម្លាំងអូសទាញក្នុងវិស័យកសិកម្មកម្ពុជាធ្លាក់មកនៅក្រោម ១ ភាគរយតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ដែលនិន្នាការនេះនឹងបន្តកើតមានបន្ថែមទៀតនាពេលអនាគត ...
ហ៊ឹន ពិសី
https://bit.ly/3rb4S5R
ARDB ស្នើរដ្ឋាភិបាលផ្តល់ទុនបន្ថែមចំនួន $៣០ លាន
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រំពឹងនឹងទទួលបានឥណទានពិសេស ៣០ លានដុល្លារ បន្ថែមពីរដ្ឋាភិបាលសម្រាប់បន្តផ្តល់កម្ចីឱ្យដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីធ្វើឱ្យប្រសើរនូវសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវី ...
ធូ វិរៈ
https://bit.ly/3d4Hx10
មន្ត្រីកំពុងរកមូលហេតុបណ្តាលឱ្យសត្វស្លាបងាប់នៅតំបន់បឹងស្នេហ៍
ក្រុមមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រៃវែងកំពុងចុះស្រាវជ្រាវ និងប្រមូលសំណាកសត្វស្លាបព្រៃ ដែលងាប់នៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡី ដើម្បីយកទៅពិសោធស្វែងរកការពិត បន្ទាប់ពីមានការរាយការណ៍ថា មានសត្វស្លាបជាច្រើនរយក្បាលក្នុងតំបន់នោះបានងាប់ជាបន្តបន្ទាប់។ ...
ឃុត សុភចរិយា
https://bit.ly/3dhq7hN
មន្ត្រីអភិរក្សបរិស្ថាន និងអង្គការសន្សំម្លប់ព្រៃ សហការការពារដើមឈើធំៗបានល្អក្នុងដែនជម្រកកែវសីមា
មន្ត្រីអភិរក្សបរិស្ថាន និងអង្គការសង្គមស៊ីវិលបានអះអាងថា ដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំដែលមាននៅតំបន់ដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានការពារយ៉ាងយកចិត្តទុកដាក់។ ...
គឹម សារុំ
https://bit.ly/3tNz0pM
អង្គការតម្លាភាពរកឃើញស្ត្រី និងយុវជននៅតែប្រឈមបញ្ហាច្រើនក្នុងការទទួលតួនាទីជាមេដឹកនាំ
របាយការណ៍ស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា រកឃើញស្ត្រី និងយុវជននៅកម្ពុជា នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងធ្វើការសម្រេចចិត្ត។ របាយការណ៍ក៏បានលើកឡើងនូវអនុសាសន៍ជាច្រើនចំណុចដើម្បីជួយឱ្យភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនកាន់តែប្រសើរឡើង។ ...
នៀម ឆេង
https://bit.ly/39aAxOC
ការអភិវឌ្ឍឌីជីថលហិរញ្ញវត្ថុនៅកម្ពុជា បន្តប្រឈមបញ្ហាមួយចំនួន
លោកស្រី ជា សិរី ជំនួយការលោកទេសាភិបាលនៅធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា កម្ពុជានៅតែប្រឈមនឹងបញ្ហាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍការទូទាត់ និងសេវាឌីជីថលដែលតម្រូវឱ្យមានការសហការពីដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន ...
ម៉ៃ គុណមករា
https://bit.ly/3lA17pC
ក្រុមហ៊ុនសិង្ហបុរីចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីធ្វើអាជីវកម្មឥន្ធនៈឧស្ម័ន
ក្រុមហ៊ុន Union Gas Holdings Limited បានចុះកិច្ចព្រមព្រៀងដែលមិនជាប់កាតព្វកិច្ច (LOI) ជាមួយក្រុមហ៊ុន Worldbridge Industrial Developments Limited (WBID) ក្នុងគោលបំណងបង្កើតក្រុមហ៊ុនវិនិយោគរួម (JVCo) មួយសម្រាប់ការផ្គត់ផ្គង់ និងចែកចាយឥន្ធនៈឧស្ម័ន (LPG) នៅកម្ពុជា។ នេះបើយោងតាមសេចក្ដី ...
ធូ វិរៈ
https://bit.ly/2ONE6DP