ព័ត៌មាន
ការនាំចេញអង្ករក្នុងខែមករាបានធ្លាក់ចុះជាង ១៥ ភាគរយ
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៥០ ៤៥០ តោន ធ្លាក់ចុះ ១៥,៣៩ ភាគរយ ដែលមានតម្លៃ ៣៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២០ ធៀបនឹងខែមករា ឆ្នាំ ២០១៩។ នេះបើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ២២ ភាគរយ ឬ ...
ធូ វិរៈ
https://bit.ly/2up9NJr
រដ្ឋាភិបាលអនុម័តគម្រោងអគ្គិសនីក្នុងតម្លៃជិត ១,៧ ពាន់លានដុល្លារ
គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តគម្រោងអភិវឌ្ឍន៍សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មចំនួន ២ កន្លែង និងគម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនចំនួន ១ ដែលមានតម្លៃវិនិយោគសរុបជាង ១,៧ ពាន់លានដុល្លារ។ នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានឲ្យដឹងថា ស្រប ...
ហ៊ឹន ពិសី
https://bit.ly/31EJhru
មន្ត្រីថា រោងចក្រមួយចំនួនអាចនឹងព្យួរការងារកម្មករនៅពេលខាងមុខគឺ ដោយសារវីរុសកូរ៉ូណា មិនមែនមកពី EBA ទេ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅក្នុងខែមីនាខាងមុខអាចនឹងមានរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ព្យួរការងារកម្មករ ដោយសារខ្វះក្រណាត់ដេរ ពីព្រោះលែងមានការបញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមចេញពីប្រទេសចិនចាប់តាំងពីប្រទេសនេះបានផ្ទុះនូវវីរុសកូរ៉ូណាមកគឺវាមិនមែន ...
ខន សាវិ
https://bit.ly/38gEgbg
រដ្ឋមន្ត្រីកសិកម្មលើកពីតម្លៃព្រៃឈើ និងជំរុញឲ្យមន្ត្រីត្រូវបង្ក្រាបបទល្មើស
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងថា ធនធានព្រៃឈើបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិដែលបានទាក់ទាញទេសចរ ហើយលោកបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងស្តារព្រៃឈើឡើងវិញ។ លោក វេង សាខុន បានថ្លែងបែបនេះនៅក្នុងពិធីបិទ ...
ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7
ប្រទេសចិននឹងគាំទ្រដល់ព្រះរាជាណាចក្រទោះបីមានការដក EBA ក៏ដោយ
លោកប្រធានាធិបតី ស៊ី ជិនពីង បានធានាអះអាងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រទេសចិននឹងបន្តគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបើទោះបីជា EBA នឹងត្រូវបានព្យួរដោយគណៈកម្មការអឺរ៉ុបក្នុងខែនេះក៏ដោយ។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50688230/china-will-support-kingdom-despite-eba-withdrawal-official
ក្រុមសង្គមស៊ីវិលសំដែងការព្រួយបារម្ភអំពីការសាងសង់ទំនប់ថ្មី
អង្គការសង្គមស៊ីវិលដែលធ្វើការលើការគ្រប់គ្រងទឹកនៅកម្ពុជាបានសម្តែងការព្រួយបារម្ភថា គម្រោងទំនប់វារីអគ្គិសនីហ្លួងព្រះបាងរបស់ឡាវ និងគម្រោងទំនប់វារីអគ្គិសនីមេគង្គលើដែលមានសក្តានុពលអាចបង្កផលប៉ះពាល់ឆ្លងប្រទេសកាន់តែច្រើន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50688101/groups-voice-concerns-over-new-dam
ក្រសួងលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបាន ៤៦៨ គិតជាប្រាក់ប្រមាណ $២ លាន
ចាប់ពីថ្ងៃទី ៧ ខែមករា រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈក្រសួងសាធារណការបានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួនបានចំនួន ៤៦៨ ស្លាក គិតជាប្រាក់បានប្រមាណ ២ លានដុល្លារ។ នេះបើតាមលោក ឈួន វន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ...
វ៉ន ដារ៉ា
https://bit.ly/39cyCH2
អាកាសយានដ្ឋានភ្នំពេញថ្មីមានតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ
អាកាសយានដ្ឋានកម្ពុជានិងសាជីវកម្មវិនិយោគបរទេស (OCIC) បានបង្ហាញវឌ្ឍនភាពក្នុងការពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50687604/new-international-travel-hub-seeks-development-cooperation
ក្រសួងពាណិជ្ជកម្ម៖ ពាណិជ្ជកម្មកម្ពុជាអង់គ្លេសនៅតែមានជីវិតបន្ទាប់ពី Brexit
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចក្រភពអង់គ្លេសនឹងមានភាពប្រសើរឡើងនាពេលអនាគត។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី ៣១ ខែមករា ...
ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែត
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែតតាមអ្វីដែលត្រូវបានពិពណ៌នាថា ជាការធ្វើពិពិធកម្មទីផ្សារ។ ក្រសួងក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងទិញនេះគ្រោងនឹងចុះហត្ថលេខានៅខែក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50688095/cambodia-plans-to-export-rice-to-kuwait
ទីផ្សារជួលនៅក្រុងព្រះសីហនុធ្លាក់ចុះខណៈតម្លៃដីធ្លីនៅទ្រឹង
ក្រុងព្រះសីហនុដែលជាទីក្រុងជាប់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្លាយជាទីក្រុងហ៊ុមព័ទ្ធជុំវិញដោយសំណង់និងអចលនទ្រព្យដែលគ្រប់គ្រងដោយជនជាតិចិន ឥឡូវនេះកំពុងមើលឃើញតម្លៃជួលផ្ទះធ្លាក់ចុះ ហើយតម្លៃដីធ្លីនៅទ្រឹង។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50687804/sihanoukville-rents-plummet-as-land-prices-stay-stagnant
សហគមន៍ និងសង្គមស៊ីវិល ប្តឹងអភិបាលស្រុក និងមន្ត្រីមួយចំនួនពីបទរំលោភយកដីព្រៃ
ក្រុមប្រជាសហមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលចំនួន ៨ នាក់បានដាក់ពាក្យប្ដឹងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមនុស្ស ៣ នាក់ផ្សេងទៀតទៅសាលាដំបូងខេត្តមណ្ឌលគិរីដោយចោទថា បានរំលោភយកដីព្រៃអភិរក្សចំនួន ៣០០ ហិកតានៅក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែចុងចោទបានបដិសេធ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB
ប្លង់គោលសម្រាប់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុឆាប់ៗនេះនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ...
សុខ ចាន់
https://www.khmertimeskh.com/50688097/masterplan-for-preah-sihanouk-province
មន្ត្រីបរិស្ថាន ច្រានចោលរបាយការណ៍សហគមន៍ព្រៃឡង់
មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង ...
ខន សាវិ
https://bit.ly/2Ow02jg
បណ្តាប្រទេសជំរុញឱ្យប្រទេសឡាវធ្វើការសិក្សាអំពីផលប៉ះពាល់ពីទំនប់វារីអគ្គិសនី
ប្រទេសកម្ពុជា ថៃ និងវៀតណាមកាលពីម្សិលមិញបានបង្ហាញការព្រួយបារម្ភជាថ្មីអំពីគម្រោងទំនប់វារីអគ្គិសនីហ្លួងព្រះបាងរបស់ប្រទេសឡាវ និងបានជំរុញឱ្យប្រទេសនេះធ្វើការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់បរិស្ថាន និងសង្គមដែលមានសក្តានុពល។ យោងតាម ...
ប៉ិច សុធារី
https://www.khmertimeskh.com/50687612/countries-urge-laos-to-conduct-dam-impact-studies
រដ្ឋាភិបាលនឹងប្រែក្លាយក្រុងព្រះសីហនុជា Shenzhen ទី ២
មន្ដ្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាលនឹងប្រែក្លាយកាស៊ីណូដ៏ច្រើនលើសលប់ពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុឲ្យទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដែលជាទីក្រុង Shenzhen ទី ២ នៅកម្ពុជានាពេលអនាគត។ ដោយមានទីតាំងនៅតំបន់ឆ្នេររបស់ប្រទេសនេះ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅតែ ១ គត់ និងព្រលានយន្តហោះ ...
ម៉ៃ គុណមករា
https://bit.ly/383EiD8
អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនឹងជួយដល់ផែនការសម្រាប់តំបន់ទេសចរណ៍ធម្មជាតិដ៏ធំបំផុតនៅកម្ពុជា
ខេត្តមណ្ឌលគីរីត្រូវបានគេបោះទង់សម្គាល់សម្រាប់ការផ្លាស់ប្តូរទៅជាគោលដៅទេសចរណ៍ និងអេកូទេសចរណ៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការសិក្សាអំពីលទ្ធភាពរួមមានការធ្វើ ...
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចោទសួររដ្ឋមន្ត្រីសាធារណការពីការធ្វើផ្លូវគ្មានគុណភាព
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីម្សិលមិញបានកោះហៅលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមកសាកសួរជុំវិញបញ្ហាធ្វើផ្លូវរួចទើបបានដាក់លូ ធ្វើលូរួច ទើបបានធ្វើផ្លូវ និងបញ្ហាក្រុមហ៊ុនដឹកជញ្ជូនដែលដឹកលើសទម្ងន់បំផ្លាញផ្លូវ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2uqM2QS
រដ្ឋមន្ត្រីបរិស្ថាន កោតសរសើរមន្ត្រីឧទ្យានុរក្សចំពោះការខិតខំការពារធនធានធម្មជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ថ្លែងអំណរគុណ និងកោតសរសើរមន្ត្រីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយចិត្ត ពុះពាររាល់ការលំបាក ការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពរហូតអាចលក់ឥណទានកាបូនពីព្រៃឈើកាលពីឆ្នាំមុនបានជាង ១០ លានដុល្លារ ព្រមទាំងជួយអភិវឌ្ឍ ...
វ៉ន ដារ៉ា
https://bit.ly/2So7HkS
អាជ្ញាធរឲ្យអ្នកក្រីក្រដែលសង់សំណង់លើប្រឡាយ ស្នើសុំដីសម្បទានសង្គមកិច្ច
រដ្ឋបាលខេត្ដព្រះសីហនុបានណែនាំដល់ពលរដ្ឋក្រីក្រពិតប្រាកដដែលលំនៅឋានរបស់ពួកគាត់សង់រំលោភលើដីអូរប្រឡាយ ហើយកំពុងត្រូវបានអាជ្ញាធររុះរើ និងវាយកម្ទេចចោលនោះដាក់ពាក្យស្នើសុំគោលការណ៍ដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ដ ដើម្បីឲ្យអាជ្ញាធរអាចពិនិត្យលទ្ធភាពដោះស្រាយជូន។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ដព្រះសីហនុ ...
វ៉ន ដារ៉ា
https://bit.ly/2UwCZZj
រដ្ឋមន្ត្រីស្នើទីភ្នាក់ងារបារាំង ជួយលើយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជាពិនិត្យលទ្ធភាពផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុលើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍យុទ្ធនាការចែកមួកសុវត្ថិភាព និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ខណៈចំនួនអ្នកស្លាប់ និងរងរបួសបាន ...
សុទ្ធ គឹមសឿន
https://bit.ly/2H0GteF
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងឆ្នាំ ២០១៩ កើនឡើងដល់ជាង ១ ពាន់លានដុល្លារ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានជាង ១ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងជាង ៣៦ ភាគរយ ធៀបនឹង ៧៥៦ លានដុល្លារ កាលពីឆ្នាំ ២០១៨។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងជំនួបជាមួយពលករកម្ពុជានៅកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ។ លោក ហ៊ុន សែន បាន ...
ម៉ៃ គុណមករា
https://bit.ly/2S1mFy2
សង្គមស៊ីវិលជាង ៥០០ ស្នើរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធយុត្តិធម៌ និងមន្ត្រីយុត្តិធម៌
អង្គការសង្គមស៊ីវិលប្រមាណជាង ៥០០ ស្ថាប័ន ស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គការតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ ការស្នើសុំរបស់អង្គការសង្គមស៊ីវិលនេះធ្វើឡើងក្នុងវេទិកាស្តីពី ...
ម៉ិច ដារ៉ា
https://bit.ly/372vmN9
គម្រោងសាកល្បងដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវគម្រោង Go4eCam ដែលជាគម្រោងសាកល្បងមួយដែលមានគោលបំណងដើម្បីផ្តល់ការយល់ដឹងពីអត្ថប្រយោជន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាវិស័យនេះបច្ចុប្បន្នកំពុងដើរតួ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50686950/pilot-project-to-boost-e-commerce-for-kingdoms-smes