ព័ត៌មាន​

ខេត្ត​ព្រះសីហនុ​ ទទួល​បាន​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ និង​ផ្លូវ​ ៤ ​គ្រឿង

គ្រឿងចក្រ​សម្អាត​ឆ្នេរសមុទ្រ​ ១ ​គ្រឿង​ត្រូវ​បាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផ្តល់​ជូន​ដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សុក្រ​ទី​ ៤ ខែ​មករា និង​ ១ ​គ្រឿង​ទៀត​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជាមួយ​នឹង​គ្រឿងចក្រ​សម្អាត​ផ្លូវ​ ២ ​គ្រឿង​ថែមទៀត​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2SH0Rpz

អាជ្ញាធរ​គាំទ្រ​ការអភិវឌ្ឍ​ឆ្នេរ​​ នៅ​ស្រុក​ស្ទឹងហាវ

អភិបាលខេត្ដ​ព្រះសីហនុ​លោក យន្ដ មីន បាន​បង្ហាញ​ការគាំទ្រ​ការអភិវឌ្ឍ​កំពង់ផែ អ៊ូទូក ក្នុង​ភូមិ​ ៤ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ដោយ​លោក​យល់​ថា​ជា​ទីតាំង​ផែ​សំខាន់​មួយ​សម្រាប់​ចតទូក​នេសាទ ខណៈ​មន្ត្រី​អង្គការ​មួយ​ក៏​គាំទ្រ​ដែរ ប៉ុន្តែ​ឲ្យ​ចៀសវាង​ប៉ះពាល់​សម្បត្តិ​សាធារណៈ​​ក្នុង​ពេល​ការសម្រេច​ត្រូវ​ឆ្លងកាត់​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​។ ថ្លែង​ប្រាប់ ...

វ៉ន ដារ៉ា
https://bit.ly/2VAycnR

សហគមន៍​បណ្ដាញ​ព្រៃឡង់ ​ចោទ​ក្រុមហ៊ុន​កូរ៉េ​មួយ​ថា ​បាន​បំផ្លាញ​ដើម​ច្បោះ​ជ័រ

ក្រុម​សហគមន៍​ព្រៃឡង់​បាន​ចោទ​ក្រុមហ៊ុន​​កូរ៉េ​មួយ​ថា​ បាន​បំផ្លាញ​ដើម​ច្បោះជ័រ​ពួកគាត់ និង​ព្រៃ​ផ្សេង​ទៀត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​​ព្រៃឡង់​រួច​ដឹក​ចូល​ក្នុង​តំបន់​ស្ដារ​សម្បទាន​ព្រៃឈើ​ពួកគេ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​នេះ បដិសេធ​ហើយ​ថា​ជា​ការប្រឌិត​ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/2LXLoPs

លោក ស ខេង​៖ ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​លើ​តុលាការ

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជោគវាសនា​របស់​លោក កឹម សុខា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ដក​បម្រាម​នយោបាយ​នោះ​បាន​ទេ​ ខណៈ​សំណុំ​រឿង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE

អាជ្ញាធរ​ទុក​ពេល​កន្លះ​ឆ្នាំ​ឲ្យ​ពលរដ្ឋ​ ៨០០ ​គ្រួសារ​រស់នៅ​លើ​បឹង​ទន្លេសាប

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ទុកពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ទៀត​ឲ្យ​ពលរដ្ឋ​ជិត ៨០០ គ្រួសារ​ដែល​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​អាច​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយសារ​ពលរដ្ឋ​ទាំងនោះ​កំពុង​តែ​ជាប់​ចិញ្ចឹម​ត្រី ...

វ៉ន ដារ៉ា
https://bit.ly/2F8GvkU

រដ្ឋសភា​អនុម័ត​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ

តំណាងរាស្ត្រ​ចំនួន​ ១០៨ ​រូប​ដែល​មាន​វត្តមាន​ក្នុង​សាលប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​ដោយ​លើក​ដៃ​អនុម័ត​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ ២ ​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ និង​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​ក្នុង​គោលបំណង​ដោះស្រាយ​​បញ្ហា​ថ្នាក់ក្រោម​ជាតិ​ឲ្យ ...

ម៉ិច ដារ៉ា
https://bit.ly/2Qnjxsj

មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​ជាង​ ៩៦ ​ម៉ឺន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហាញ​របាយការណ៍​កាលពី​ម្សិលមិញ​ថា កុមារ​ចំនួន​ជាង​ ៩៦ ​ម៉ឺន​នាក់​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់​បាន​ចូល​មន្ទីរពេទ្យ​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ត្រូវ​ចំណាយ​ថវិកា​ ១២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ ១ ​ថ្ងៃ ដែល​ជា​ការរួមចំណែក ...

សុទ្ធ គឹមសឿន
https://bit.ly/2R7s4oo

ការ​រំពឹង​ទុក​នៃ​​​វិស័យ​កសិកម្ម​ និង​ការ​ប្រឈម​សម្រាប់​ ២០១៩

​ខណៈ​វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​បង្ហាញ​ពី​កំណើន​ជា​បណ្ដើរ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ជា​មួយ​​នឹង​រោងចក្រ​​កែច្នែ​​ជា​ច្រើន​ត្រូវ​បាន​បង្កើត​​​ឡើង​ បញ្ហា​ប្រឈម​​នៅ​តែ​​មាន​សម្រាប់​វិស័យ​នេះ ...

ចេង សុខហ័ង
https://bit.ly/2F51FRe

​ការ​សាងសង់​រោងចក្រ​សម្អាត​ទឹក​ត្រូវ​បាន​បញ្ចប់​

រោងចក្រ​សម្អាត​ទឹក​ថ្មី​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​រហូត​ដល់​ ៦០.០០០​ ម៉ែត្រគូប​នៅ​តំបន់​ក្បាលឆាយ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ នឹង​បន្ត​ការ​ចែកចាយ​ទឹក​ បន្ទាប់​ពី​ក្រុមហ៊ុន​ ​អាន​កូ​ ដែល​ជា​ក្រុមហ៊ុន​ដែល​មាន​ភារកិច្ច​សាងសង់​ និង​ប្រតិបត្តិការ​រោងចក្រ​នេះ​បាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50565275/company-nears-water-distribution/

​គណៈកម្មាធិការ​ដើម្បី​ពិនិត្យ​អនុក្រឹត្យ​ស្តី​ពី​ការ​អប់រំ​

រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​ចូលរួម​ពិនិត្យ​ កែសម្រួល​គុណ​វុ​ឌ្ឍ​ជាតិ​ ក្នុង​គោលបំណង​កែ​លម្អ​គុណភាព​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​បង្កើត​គណៈកម្មាធិការ​នេះ​ បាន​ធ្វើ​តាម​សំណើ​របស់​លោក​ ហេង​ វ៉ា​ន់​ដា​ ប្រធាន​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50565376/commission-to-review-education-sub-decree/

​គណបក្ស​នយោបាយ​កើនឡើង​ពី​ ៦​ ទៅ​ ៤៤​ បន្ទាប់​ពី​ការ​ចុះបញ្ជី​កាលពី​ឆ្នាំ​មុន​

យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា​ គណបក្ស​នយោបាយ​ចំនួន​ ៤១​ ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។​ របាយការណ៍​ដែល​ទទួល​បាន​ដោយ​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ គណបក្ស​ថ្មី​ចំនួន​ ៦​ ត្រូវ​បាន​ចុះបញ្ជី​កាលពី ...

តាំង វីដា
https://www.khmertimeskh.com/50565377/political-parties-grow-by-six-to-44-after-registration-last-year/

អ្នក​ភូមិ​ជា​ច្រើន​ទាមទារ​សំណង

ប្រជាជន​ប្រមាណ​ ១.០០០​ នាក់​ ដែល​ជាប់​គាំង​នៅ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ នៅ​ក្នុងស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ កាលពី​ម្សិលមិញ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាឃុំ​បឹង​ខ្យង​ ដើម្បី​ទាមទារ​សំណង​លើ​ការ​បាត់បង់​ដីធ្លី​របស់​ពួក​គេ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50564944/thousands-demand-compensation/

មជ្ឈមណ្ឌល​សូត្រ​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ធ្វើ​ឱ្យ​ផលិតផល​សូត្រ​ឈាន​ឡើង​មួយ​កម្រិត​ទៀត

​បន្ទាប់​ពី​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ផលិតផល​សូត្រ​នៅ​កម្ពុជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ មជ្ឈមណ្ឌល​សូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ពង្រីក​វិស័យ​នេះ​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50564895/silk-centre-calls-on-private-sector-to-take-sericulture-to-the-next-level/

សហជីព​ដកឃ្លា​ពី​ការ​ធ្វើ​កូដកម្ម​​របស់​​កម្មករ​

​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីបន្ទោស​ចំពោះ​ការ​ធ្វើ​កូដកម្ម​របស់​រោងចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ថ្មីៗ​ទាក់ទង​នឹង​ការ​ញុះញង់​។​ ​ ...

សែន ដាវីត
https://www.khmertimeskh.com/50564943/union-distances-itself-from-striking-workers/

ក្រសួង​ផ្សព្វផ្សាយ​ពី​បទ​ពិសោធ​អនុវត្ត​ការងារ​នៃ​ការ​អភិវឌ្ឍ​ឡើង​វិញ​អគារ​ប៊ូ​ឌី​ញ​ "​ស​"

​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ បាន​ចេញផ្សាយ​សៀវភៅ​មួយ​លម្អិត​ពី​បទ​ពិសោធ​អនុវត្ត​ការងារ​នៃ​ការ​អភិវឌ្ឍ​ឡើង​វិញ​អគារ​ប៊ូ​ឌី​ញ​ “​ស​”​ ដែល​នាំ​ដល់​ការ​រុះរើ​អគារ​មួយ​នេះ​នៅ​ឆ្នាំ​ ២០១៧​។ ...

នៀម ឆេង
https://www.phnompenhpost.com/national/ministry-praises-redevelopment-white-building-model-future

កុមារ​បី​លាន​នាក់​បាន​ចូល​រៀន​

​ខណៈ​ពេល​ដែល​របាយការណ៍​ត្រួតពិនិត្យ​ការ​អប់រំ​សកល​ឆ្នាំ​ ២០១៧-២០១៨​ របស់​អង្គការ​យូ​ណេ​ស្កូ​បានឱ្យ​ដឹង​ថា​ កុមារ​ទូ​ទាំង​ពិភពលោក​ចំនួន​ ២៦៤​ លាន​នាក់​មិន​បាន​ចូល​សាលារៀន​ ​ កុមារ​កម្ពុជា​ចំនួន​ ៣.១៤៣.២៥២​ នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ នេះ​បើ​យោង ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/three-million-young-people-attend-school

មូលធន​ផ្សារហ៊ុន​កើន​ជាង ៤០% នៅ​ឆ្នាំ​ ២០១៨

មូលធនូបនីយ​កម្ម​ទីផ្សារ (Market capitalization)​ របស់​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​កើន​ជាង​ ៤០ ភាគរយ​​នៅ​​​ឆ្នាំ​ ២០១៨ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧ ដែល​ក្នុង​នោះ​កំណើន​ភាគ​ច្រើន​​បាន​មក​ពី​កំពង់​ផែ​ស្វយ័ត​ក្រុង​​​ព្រះសីហនុ​ (PAS)។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​​​ព័ត៌មាន ...

ហ៊ឹន ពិសី
https://bit.ly/2F2poCa

ចំនួន​កាស៊ីណូ​កើន​ឡើង​ខ្លាំង​ នៅ​​ក្នុង​ឆ្នាំ ២០១៨

ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​គំហុក​​​កាល​ពី​ឆ្នាំ​មុន​ ដោយ​​​​​​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​កាស៊ីណូ​ដែល​ផ្តល់​ឲ្យ​ដោយ​​រដ្ឋាភិបាល​បាន​កើន​ដល់​​ចំនួន​សរុប​ ១៥០ គិត​ត្រឹម​ដំណាច់​ឆ្នាំ​​ ២០១៨ ដែល​​ភាគ ...

ហ៊ គីមសាយ
https://bit.ly/2Aoqogc

ភ្ញៀវ​ទេសចរ​ទស្សនា​តំបន់​អង្គរ​ មាន​​ជិត​ ២,៦​ លាន​នាក់ ​​បាន​ចំណូល​ជាង​ ១១០ ​លាន​ដុល្លារ

តំបន់​ឧទ្យាន​អង្គរ​​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ជិត​ ២,៦ ​លាន​នាក់​កាល​ពី​ឆ្នាំ ២០១៨ ដោយ​​​រក​​ប្រាក់​ចំណូល​បាន​ជាង ១១០ លាន​ដុល្លារ​។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​​គ្រឹះស្ថាន​​អង្គរ​កាល ...

ចេង សុខហ័ង
https://bit.ly/2RnxJX3

ក្រសួង​បរិស្ថានៈ តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បង្កើន​ពី ២៣ ​ដល់​ ៥៤

​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការការពារ​បរិស្ថាន​ដោយ​ក្រសួង​បាន​បង្កើន​តំបន់​ការពារ​ធម្មជាតិ​ពី​ ២៣ តំបន់​ដល់​ចំនួន ៥៤ តំបន់​ធ្វើឲ្យ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ជាង ៧,៥ លាន​ហិកតា ឬ​ស្មើនឹង ៤១ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស ...

វ៉ន ដារ៉ា
https://bit.ly/2SxhOme

រថយន្ត​ ១ ​គ្រឿង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ឆែក​ឃើញ​ផ្ទុក​សុទ្ធតែ​ឈើ

រថយន្ត​សាំងយ៉ុង​ដឹកឈើ​ប្រណីត​ ១ ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ក្នុង​អំឡុងពេល​ដាច់​ហ្វ្រាំងជាន់​មិន​ស៊ី​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​លេខ​ផ្លូវ​នា​ថ្ងៃទី​ ១ មករា ម្សិលមិញ​ត្រង់​ចំណុច​មុខ​ផែស្ងួត​ភ្នំពេញ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៨០ ​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី ...

សុទ្ធ គឹមសឿន
https://bit.ly/2VnqUnr

ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​ ទារ​ប្រាក់​គោលនយោបាយ រឿង​លក់​ដី​រួម

ពលរដ្ឋ​ប្រមាណ​ ១ ​ពាន់​នាក់​កាលពី​ម្សិលមិញ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​ ២ ​ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល​​ដោះស្រាយ​គោលនយោបាយ​ក្នុង​​ម្នាក់​ ២៥០ ​ដុល្លារ ខណៈ​អាជ្ញាធរ​ព្រម​ឲ្យ​ក្នុង​ម្នាក់​ត្រឹម​ ១០០ ​ដុល្លារ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​អតីត​មេឃុំ​បឹងខ្យាង ក្នុង​ស្រុក​កណ្តាលស្ទឹង ថា ...

គឹម សារុំ
https://bit.ly/2CL3yAR

សត្វ​ស្លាប​ជិត​ផុត​ពូជ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ សម្បុក​សត្វ​ស្លាប​ជិត​ផុត​ពូជ​ទាំង​ប្រាំ​ប្រភេទ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ និង​សៀម​ប៉ា​ង​ខាងលិច​កាលពី​ឆ្នាំ ...

មុំ គន្ធា
https://www.khmertimeskh.com/50564942/endangered-birds-spotted-in-sanctuaries/

ក្រុមហ៊ុន​នាំចេញ​ទៅ​អឺរ៉ុប​ លែង​តម្រូវ​ឲ្យ​មាន CO

ក្រុមហ៊ុន​នាំចេញ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​គ្រឿង​សព្វាវុធ (EBA)​ លែង​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) ទៀត​ហើយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ ​កាល​ពី​ម្សិលមិញ។ ...

គុណ គួរចេតនា
https://bit.ly/2Rrmwoe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7TMdw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!