ព័ត៌មាន
ក្រសួងបរិស្ថាន៖ គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងក្បាលឆាយ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានក្រើនរំលឹកជាថ្មីថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដីធ្លី នៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងខេត្តព្រះសីហនុបានឡើយ ដោយលោកបានស្នើ ...
ប៉ិច សុធារី
https://bit.ly/2XgisH1
សមាគមមួយ គ្រោងបង្កើតមណ្ឌលបង្កាត់ពូជដំរី
ខណៈចំនួនដំរីស្រុកក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ពី ២០០ ក្បាល មកនៅត្រឹម ៧០ ក្បាល សមាគមក្រុមដំរីអង្គរនៅខេត្តសៀមរាបមានគម្រោងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជសត្វដំរីស្រុកមួយនៅភាគខាងត្បូងភ្នំគូលែន ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2WcfmaH
ប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ២ គ្រាប់
គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន ២ គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅទីតាំង ២ ផ្សេងគ្នាក្នុងដីរបស់ខ្លួន ខណៈកំពុងយកគ្រឿងចក្រកាយដី ដោយ ១ គ្រាប់ ឃើញនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង ១ គ្រាប់ទៀតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2EEXjiy
កង្វះពលកម្មរារាំងដល់ទិន្នផលអំបិល
ក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវបានរៀបចំកិច្ចពិភាក្សាជាមួយក្រសួងដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយចំនួនដែលប្រឈមនឹងការផលិតអំបិលនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសកង្វះពលកម្ម និងលក្ខខណ្ឌអាកាសធាតុមិនល្អ។ លោក អ៊ុំ សុថា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50608530/salt-yields-hampered-by-labour-shortages/
ថៃនឹងផ្តល់ការអប់រំដល់កូនរបស់ពលករចំណាកស្រុក
យោងតាមមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលថៃនឹងផ្តល់ការអប់រំដោយឥតគិតថ្លៃដល់កូនរបស់ពលករចំណាកស្រុកកម្ពុជា។ លោក Sompong Sravaen ស្ថាបនិក និងជានាយកនៃបណ្ដាញមូលនិធិលើកស្ទួយកម្ពស់សិទ្ធិសេរីភាពពលកររបស់ប្រទេសថៃកាលពីថ្ងៃ ...
មុំ គន្ធា
https://www.khmertimeskh.com/50608606/thais-to-provide-education-for-children-of-migrants/
IPCC: ព្រមានពីការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ
ក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានព្រមានថា ពិភពលោក នឹងជួបបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរថែមទៀត បើមិនមានវិធានការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងបរិយាកាសដែ ...
ឃុត សុភចរិយា
https://bit.ly/2W9W71B
អាជ្ញាធរបដិសេធការចោទយកដីពលរដ្ឋ ធ្វើគម្រោងអាងទឹកកខ្វក់
អាជ្ញាធរស្រុកស្អាង ខេត្តកណ្ដាល ពីម្សិលមិញ បានច្រានចោលព័ត៌មានទាក់ទងនឹងប្រជាពលរដ្ឋប្រមាណ ៣០ គ្រួសារ ដែលមានដីនៅតំបន់ឃុំរកាខ្ពស់ ដោយបានចោទប្រកាន់អាជ្ញាធរថា គ្រោងរឹបអូសយកដីពួកគាត់ទៅធ្វើគម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់ដែលហូរចេញពីក្រុងតាខ្មៅ ប៉ុន្ដែអាជ្ញាធរអះអាងថា ...
សុទ្ធ គឹមសឿន
https://bit.ly/2JN8gCS
កុមារ និងយុវជនបង្ហាញក្ដីបារម្ភ ខណៈអំពើហិង្សានៅតែកើតមាន
កុមារ និងយុវជនកម្ពុជាប្រមាណ ២០០ នាក់ មកពីតាមបណ្តាខេត្តចំនួន ១៣ បានជួបជុំគ្នាកាលពីម្សិលមិញនៅរាជធានីភ្នំពេញដោយពួកគេបានបង្ហាញក្តីបារម្ភជុំវិញបញ្ហាអំពើហិង្សាដែលបន្តកើតមានក្នុងអត្រាមួយខ្ពស់នៅឡើយ ខណៈសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ...
ឡុង គីមម៉ារីតា
https://bit.ly/2X7ZphX
តុលាការបើកសវនាការរឿងគ្រូពេទ្យព្យាបាលជំងឺតាមភូមិគ្មានច្បាប់អនុញ្ញាតចំនួន ១៧ នាក់ ក្នុងចំណោម ១៤៨ នាក់
គ្រូពេទ្យចំនួន ១៧ នាក់ ក្នុងចំណោម ១៤៨ នាក់ ត្រូវបានសាលាដំបូងខេត្តត្បូង-ឃ្មុំកោះហៅឲ្យចូលឆ្លើយបំភ្លឺក្នុងសវនាការ កាលពីម្សិលមិញ ពាក់ព័ន្ធរឿងប្រកប មុខរបរដើរព្យាបាលជំងឺប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយគ្មានច្បាប់អនុញ្ញាត ខណៈគ្រូពេទ្យចំនួន ១៣១ នាក់ផ្សេងទៀត ត្រូវ ...
សុទ្ធ គឹមសឿន
https://bit.ly/2QuxdUk
កម្ពុជា នឹងមិនប្រឈមកង្វះឃ្លាំងស្តុកស្រូវច្រើនទេឆ្នាំនេះ
ខណៈមានការបង្ហាញពីគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវកាន់តែច្រើននៅកម្ពុជា តំណាងនៅក្នុងឧស្សាហកម្មនេះមានសុទិដ្ឋិនិយមថា កម្ពុជានឹងមិនជួបបញ្ហាប្រឈមដោយសារកង្វះខាត ឃ្លាំងស្តុក និងឡសម្ងួតច្រើនទេ ...
ហ៊ឹន ពិសី
https://bit.ly/2VPrysU
កម្ពុជា ជាប្រទេសមានការតភ្ជាប់អគ្គិសនីលឿនបំផុត
កម្ពុជាត្រូវបានចាត់ជាប្រទេសមានកំណើនគួរឲ្យកត់សម្គាល់ទាក់ទងនឹងចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនី ហើយបានស្ថិតក្នុងចំណោមប្រទេស ៤ ដែលមានអត្រាកំណើនលឿនប្រចាំឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក។ នេះបើយោងតាមរបាយការណ៍ស្តីពី ...
ហ៊ គឹមសាយ
https://bit.ly/2I6UpEm
ការរុះរើកាស៊ីណូចិនខុសច្បាប់នៅកោះរ៉ុងសន្លឹម រង់ចាំស្នើទៅស្ថាប័នពាក់ព័ន្ធ
មន្ត្រីលើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុនឹងស្នើសុំគោលការណ៍ពីក្រសួងបរិស្ថាននិងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា ដើម្បីចេញសេចក្ដីសម្រេចមួយឱ្យរុះរើសំណង់កាស៊ីណូចិនឈ្មោះ ជីន ទីង ដែលសាងសង់ឡើងខុសច្បាប់នៅលើកោះរ៉ុងសន្លឹម ក្រោយពីកាស៊ីណូនេះ ទើប ...
ខន សាវិ
https://bit.ly/2K96BH9
ពស់រស់ជិត ៩០ គីឡូក្រាម រឹបអូសបានពីរថយន្តដឹកអ្នកដំណើរ និងបានលែងទៅក្នុងព្រៃវិញ
មន្ត្រីជំនាញខេត្តពោធិ៍សាត់រឹបអូសបានពស់ប្រភេទផ្សេងៗគ្នាចំនួនប្រមាណជិត ៩០ គីឡូក្រាម ក្រោយពីបានឆែករកឃើញក្នុងរថយន្តដឹកអ្នកដំណើររបស់ប្ដីប្រពន្ធ ២ នាក់ ដែល ...
ឃុត សុភចរិយា
https://bit.ly/2JIGKpX
អ្នកជំនាញ រៀបចំធ្វើផ្លូវទៅកាន់ប្រាសាទនៅកណ្តាលព្រៃ
មន្ត្រីជំនាញបរិស្ថានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកាប់ឆ្ការព្រៃ ដែលនៅជុំវិញប្រាសាទ បុរាណអូរព្រះ និងប្រាសាទយ៉ាកណាំង បន្ទាប់ពីបានរុករកឃើញប្រាសាទទាំង ២ នេះនៅក្នុងឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់ កាលពីជាង ១០ ឆ្នាំ ...
សុទ្ធ គឹមសឿន
https://bit.ly/2JKAVZ5
ពលរដ្ឋមិនឲ្យក្រុមហ៊ុនបូមទឹកស្រះ ដោយអះអាងថាមិនគោរពសន្យា
ពលរដ្ឋប្រមាណជាង ២០ គ្រួសារ មកពីឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យកាលពីថ្ងៃ ២៥ ឧសភា បានហាមក្រុមហ៊ុនទឹកស្អាត ម៉ី គឹមសុខ មិនឲ្យបូមទឹកពីស្រះជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទក្រុមហ៊ុនថា មិនគោរពពាក្យ ...
រី សុចាន់
https://bit.ly/2JGqVjS
JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បន្តទៀត ដោយបានបញ្ជាក់ថានឹងបន្តផ្តល់ជាជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជា ...
ហ៊ គឹមសាយ
https://bit.ly/2HVPOoc
លោក ស ខេង ទទួលស្គាល់ពីរឿងកាប់ឈើនៅភ្នំសំកុស
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួល ស្គាល់ការអះអាងដែលថាមានការលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ គឺជាការចោទប្រកាន់ត្រឹមត្រូវ ខណៈសង្គមស៊ីវិលសាទរចំពោះ ...
ខន សាវិ
https://bit.ly/2JFzXO3
បញ្ជីឈ្មោះពេទ្យតាមភូមិគ្មានច្បាប់ ៣៩៣ នាក់ ត្រូវបញ្ជូនទៅតុលាការ
ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងលោក កែរ រដ្ឋា បានបញ្ជូនឈ្មោះគ្រូពេទ្យចំនួន ៣៩៣ នាក់ ដែលប្រកបមុខរបររកស៊ីដើរចាក់ថ្នាំ និងព្យាបាលជំងឺប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតាមភូមិ ស្រុក ដោយគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល ទៅសាលាដំបូងខេត្តស្វាយរៀង។ ...
សុទ្ធ គឹមសឿន
https://bit.ly/30MYnKI
CPP ទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតច្រើនជាងគេលើសលប់ នៅក្នុងការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីម្សិលមិញ ដោយសារតែគណបក្សកាន់អំណាចមួយនេះមានអង្គបោះឆ្នោតច្រើនជាងគេ។ នេះបើតាម ...
ឡុង គីមម៉ារីតា
https://bit.ly/2K7P7uW
បញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅឧទ្យានជាតិរាម
ប្រព័ន្ធអេកូឡូស៊ីដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់មិនត្រឹមតែរុក្ខជាតិ និងសត្វប៉ុណ្ណោះទេ ថែមទាំងមនុស្សផងដែរ។ ប៉ុន្តែខណៈដែលការទាមទារឱ្យមានការអភិវឌ្ឍនៅតែបន្ត តុល្យភាពរវាងការវិនិយោគ និងចីរភាពនៅតែមានភាពលំបាកក្នុង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50607376/development-challenges-in-ream-national-park/
ក្រសួងទេសចរណ៍កំពុងសិក្សាយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញទេសចរ
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ជាស្ថាប័នចម្រុះរវាងរដ្ឋ និងវិស័យឯកជនកំពុងពិចារណាដាក់សំណើមួយចំនួនទាក់ទងនឹងការសម្រួលទេសចរទៅរដ្ឋាភិបាល ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ...
ហ៊ឹន ពិសី
https://bit.ly/2wiaX6O
ក្រុមហ៊ុនដែកថែបដ៏ធំរបស់ចិន នឹងមកកម្ពុជា
ក្រុមហ៊ុនផលិតដែកថែបចិន Baowu Group បានបង្ហាញផែនការក្នុងការរើរោងចក្រចម្រាញ់ដែករបស់ខ្លួនពីតំបន់ Xinjiang របស់ចិន មកកម្ពុជា ដែលនឹងក្លាយជាគម្រោងផលិតកម្មនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុន Baowu។ ...
ហ៊ គឹមសាយ
https://bit.ly/30CqIDm
លោក ឃួង ស្រេង ចុះហត្ថលេខាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍លូទឹកកខ្វក់
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញ បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់ឯកសារសិក្សាស្រាវជ្រាវពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅតំបន់បឹងជើងឯក រាជធានីភ្នំពេញឲ្យទៅទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន ដើម្បី ...
វ៉ន ដារ៉ា
https://bit.ly/2HP1SaW
លោក ស៊ុយ សែម ត្រូវបានក្រុមប្រឹក្សាសួរអំពីគម្រោងស្តារទន្លេរបស់ ទ្រី ភាព
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ថ្លែងថា លោកបានដាក់សំណួរដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពីគោលជំហររបស់ក្រសួងរ៉ែ និងថាមពលចំពោះក្រុមហ៊ុន ទ្រី ភាព ដែលស្នើសុំគម្រោងធ្វើការសម្អាតទន្លេពីបាវិត ខេត្តស្វាយរៀង ទៅដល់ខេត្តក្រចេះ។ ...
រី សុចាន់
https://bit.ly/2XbwRUM