ព័ត៌មាន
កម្ពុជាមិនទទួលយកអនុសាសន៍ ២៥ ដែលមានរបៀបវារៈនយោបាយ
កម្ពុជាសម្រេចមិនទទួលយកអនុសាសន៍ចំនួន ២៥ ក្នុងចំណោម ១៩៨ ចំណុច ដែលទទួលបានពីប្រទេសចំនួន ៧៣ ដោយមន្ត្រីបានសំអាងថា ដោយសារតែអនុសាសន៍ទាំងនេះ មានរបៀបវារៈនយោបាយ ពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិ ...
នៀម ឆេង
https://bit.ly/2TUoYkg
អង្គការសង្គ្រោះកុមារ ដំណើរការគម្រោងជួយកុមារកម្ពុជា
អង្គការសង្គ្រោះកុមារ (save the children) ដាក់ដំណើរការគម្រោង REACT មានទឹកប្រាក់ ៣ លានអឺរ៉ូ (ប្រហែល ៣,៣៦ លានដុល្លារ) ដើម្បីធានាថា កុមារកម្ពុជាត្រូវបានការពារដោយច្បាប់ក្នុងការទទួលបានសេវាប្រកបដោយគុណភាពក្នុងគ្រួសារ ខណៈអង្គការនេះរកឃើញថា កុមារនៅតាមមណ្ឌលថែទាំ ៨០ ភាគរយ មានអាណាព្យាបាល តែការរស់នៅទីនោះដែលជាការជះឥទ្ធិពលមិនល្អដល់ ...
ឡុង គីមម៉ារីតា
https://bit.ly/2FNNiiR
ក្រសួង ឲ្យប្រយ័ត្នពីគ្រោះធម្មជាតិជះឥទ្ធិពលមកពីថៃ
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាថ្មី ស្របពេលដែលកម្ពុជាបន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាបជួបនឹងសម្ពាធខ្ពស់ពីប្រទេសថៃដែលនឹងមានភ្លៀងកក់ខែ និងមានខ្យល់កន្ត្រាក់លាយឡំនឹងផ្គររន្ទះ ខណៈការខូចខាតពី ...
ឡុង គីមម៉ារីតា
https://bit.ly/2G0kHrG
មានការរិះគន់ ចំពោះការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលរស់នៅក្រុងសៀមរាបបានរិះគន់ ចំពោះការបង្ហូរទឹកស្អុយពីផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ចូលទៅក្នុងស្ទឹងសៀមរាប ដែលបានបង្កឲ្យទឹកស្ទឹងឡើងកខ្វក់ជះក្លិនស្អុយ ខណៈដែលអាជ្ញាធរកំពុងធ្វើការ ...
វ៉ន ដារ៉ា
https://bit.ly/2HWt5uK
សមត្ថកិច្ចចាប់់រថយន្តធុនធំដឹកដំឡូងមី លួចបង្កប់ឈើប្រណីត
រថយន្តធុនធំដឹកដំឡូងមីលួចបង្កប់ដឹកឈើប្រណីត ១ គ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់ កាលពីថ្ងៃទី ១ ខែ មេសា នៅតាមបណ្តោយផ្លូវជាតិលេខ ០៦ ក្នុងឃុំជ្រាប់ ស្រុកសន្ទុក ប៉ុន្ដែម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បាន ...
សុទ្ធ គឹមសឿន
https://bit.ly/2CYB9XC
CMAC សម្អាតគ្រាប់មិនទាន់ផ្ទុះចេញពីផ្ទៃដី ២៥ គីឡូម៉ែត្រក្រឡា ជូនពលរដ្ឋរយៈពេល ៣ ខែដើមឆ្នាំនេះ
ដីស្រែចម្ការពលរដ្ឋ និងដីសម្រាប់បង្កើតជាតំបន់ពាណិជ្ជកម្ម នៅក្នុងខេត្តចំនួន ៥ សរុបមានទំហំប្រមាណ ២៥ គីឡូម៉ែត្រក្រឡាត្រូវបានអ្នកជំនាញដោះមីន មកពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ...
សុទ្ធ គឹមសឿន
https://bit.ly/2Ui5yuZ
កម្មករចំណាកស្រុកកម្ពុជាត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃពីបទកាប់ឈើ
កម្មករចំណាកស្រុកកម្ពុជាជាច្រើននាក់ដែលសង្ស័យថា បានកាប់ឈើនៅក្នុងព្រៃការពារមួយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយកងរាជអាវុធហត្ថនៅឯរោងចក្រកៅស៊ូមួយក្នុងខេត្តនគររាជសីមា ប្រទេសថៃ។ យោងតាមរបាយការណ៍មួយរបស់កាសែតបាងកកប៉ុស្តិ៍បានឱ្យ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50592318/cambodians-arrested-in-thailand-over-logging/
លោកហ៊ុន សែន ឲ្យមន្ត្រីជួយដល់ពលរដ្ឋរងគ្រោះដោយធម្មជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជាខ្យល់កន្ត្រាក់ និងរន្ទះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ស្លាប់ និងរបួស និង ...
រី សុចាន់
https://bit.ly/2Vb0zbN
អាជ្ញាធរព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នករំលោភដីកម្មសិទ្ធិអ្នកដទៃ
អាជ្ញាធរខេត្ដព្រះសីហនុ ប្រកាសមិនទទួលស្គាល់ពលរដ្ឋ ប្រមាណជាង ២០០ គ្រួសារ ដែលត្រូវអាជ្ញាធរចាត់ទុកថា ជាក្រុមជនអនាធិបតេយ្យ ដោយបាននាំគ្នាសម្រុកមកបោះបង្គោល សាងសង់ខ្ទម នៅលើដីកម្មសិទ្ធិឯកជន ស្ថិតនៅភូមិ ឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។ ...
វ៉ន ដារ៉ា
https://bit.ly/2JXUWfU
រដ្ឋាភិបាលទម្លាក់តម្លៃពន្ធលើការនាំចេញទំនិញកសិកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនក្នុងស្រុកនឹងលែងត្រូវបង់ពន្ធអាករលើតម្លៃបន្ថែមសម្រាប់ការនាំចេញទំនិញកសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការទម្លាក់ថ្លៃពន្ធលើការនាំចេញផលិតផលកសិកម្មរួមមាន អង្ករ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50591970/government-to-drop-vat-on-agricultural-exports/
រោងចក្រទឹកស្អាតនៅខេត្តកំពតនឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលឆាប់ៗ
បន្ទាប់ពីរយៈពេល ៣ឆ្នាំ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលឧបត្ថម្ភដោយជប៉ុននៅខេត្តកំពតនឹងចាប់ផ្តើមប្រតិបត្តិការ បន្ទាប់ពីត្រូវបានពង្រីកតាមរយៈជំនួយឥតសំណងដែលមានតម្លៃ ២៦ លានដុល្លារ។ ជំនួយឥតសំណងសម្រាប់ការពង្រីកនេះ ត្រូវបាន ...
ខ្មែរថាមស៍
https://www.khmertimeskh.com/50592097/kampot-water-plant-online-soon/
កូនផ្សោត ១ ក្បាលងាប់ដោយមិនដឹងពីមូលហេតុ
កូនសត្វផ្សោត ១ ក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីថ្ងៃទី ៣០ ខែ មីនា ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គនៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយកាលពីម្សិលមិញអ្នកអភិរក្សបានប្រគល់កូន ...
ខន សាវិ
https://bit.ly/2FNyT7s
អ្នកប្រវត្តិសាស្ត្របារម្ភទឹកកសិណអង្គរវត្តហួតខ្លាំង តែមន្ត្រីថាមិនបញ្ហា
អ្នកជំនាញប្រវត្ដិសាស្រ្ដមានការព្រួយបារម្ភ ចំពោះបញ្ហាទឹកនៅកសិណតំបន់ប្រាសាទអង្គរវត្ដមានការរីងហួតខ្លាំង រហូតដល់ ១ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ ប៉ុន្ដែអាជ្ញាធរជាតិអប្សរា ថា បានត្រៀមលក្ខណៈ និងរកដំណោះស្រាយរួចរាល់អស់ហើយ មិន ...
វ៉ន ដារ៉ា
https://bit.ly/2UoDBAE
បុរសដែលបាត់ខ្លួនអស់ ២ ខែនៅខេត្តព្រះវិហារត្រូវបានរកឃើញ
បុរសជាសកម្មជនដីធ្លីម្នាក់ត្រូវបានរកឃើញវិញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២ ខែ ក្រោយទាហានចាប់ខ្លួនក្នុងករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពកាលពីខែមករាកន្លងទៅ ខណៈអង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងភរិយាអំពាវនាវឲ្យអាជ្ញាធរកម្ពុជាជួយស្វែងរក និងបង្ហាញខ្លួនសកម្ម ...
សុទ្ធ គឹមសឿន
https://bit.ly/2UkbXF3
ការទាញយកតំណក់ប្រេងដំបូងរបស់កម្ពុជាកំពុងដំណើរការតាមផែនការ
ក្រុមហ៊ុន KrisEnergy ដែលទទួលសិទ្ធិអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុក A របស់កម្ពុជាកំពុងដើរតាមផែនការក្នុងការទាញយកតំណក់ប្រេងឆៅជាលើកដំបូងនៅកម្ពុជាចុងឆ្នាំ ២០១៩ នេះ ខណៈក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងការគាំទ្រដល់ការផលិតប្រេងជិតរួចរាល់។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ គឹមសាយ
https://bit.ly/2HX1uZv
WFP ផ្តល់ប្រាក់ជាង $៥០ លានដើម្បីកាត់បន្ថយវិបត្តិខ្វះអាហារ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក World Food Programme (WFP) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងមួយស្តីពីការផ្តល់ជំនួយសម្រាប់អនុវត្ត «ផែនការយុទ្ឋសាស្ត្រនៃកម្មវិធីស្បៀងអាហារពិភពលោក» ដើម្បីកាត់បន្ថយ ...
សុទ្ធ គឹមសឿន
https://bit.ly/2Ow6MMR
ខេត្តព្រះសីហនុ ចាប់ផ្ដើមបិទប្រឡាយបង្ហូរទឹកកខ្វក់ចូលសមុទ្រ
រដ្ឋបាលខេត្ដព្រះសីហនុបានចាប់ផ្ដើមបិទប្រឡាយទឹកកខ្វក់មួយកន្លែងនៅចំណុចឆ្នេរសុខាដើម្បីកុំឲ្យបង្ហូរទឹកកខ្វក់ចូលសមុទ្រដោយផ្ទាល់បន្ដទៀត តែត្រូវបង្វែរឲ្យធ្លាក់ទៅស្ថានីយចម្រោះជាមុនសិនទើបអាចបង្ហូរចូលសមុទ្របាន ខណៈស្ថានីយ ប្រព្រឹត្ដិកម្មចម្រោះ ...
វ៉ន ដារ៉ា
https://bit.ly/2uxulM7
អាជ្ញាធរខេត្តរតនគិរី បើកវេទិកាសម្របសម្រួលដីសម្បទានរវាងក្រុមហ៊ុនវៀតណាម ជាមួយអ្នកភូមិជនជាតិដើមភាគតិចក្រោយមានជម្លោះ
អាជ្ញាធរខេត្តរតនគិរី បានរៀបចំវេទិកាមួយកាលពីថ្ងៃទី ២៦ ខែ មីនា ដើម្បីសម្របសម្រួលដីសម្បទាន រវាងក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម Hoang Anh Gia Lai (HAGL) ជាមួយអ្នកភូមិ ទាក់ទងនឹងដីអារក្ស និងភ្នំអារក្ស របស់ជនជាតិដើមភាគតិចដែលមិនទាន់បានប្រគល់ដីឲ្យនៅឡើយ ដោយអ្នកភូមិ និងក្រុមហ៊ុនបាន ...
រី សុចាន់
https://bit.ly/2WsYyI3
ជនជាតិដើមភាគតិច ៤ នាក់ចូលបំភ្លឺតុលាការបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិន
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយចំនួន៤នាក់បានចូលទៅបំភ្លឺក្នុងសាលាដំបូងខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ ជុំវិញបទចោទប្រកាន់ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ក្រោយពីពលរដ្ឋមួយ ...
ខន សាវិ
https://bit.ly/2V4f7tt
ជប៉ុន បន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍
ខណៈដែលស្ពានជ្រោយចង្វារ នៅរាជធានីភ្នំពេញ នឹងត្រូវបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី ៤ ខែ មេសា គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរជាងមួយសប្តាហ៍ ជប៉ុនក៏នៅបន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍ផង ...
Husain Haider
https://bit.ly/2V3Ni4K
មន្ត្រី៖ ការប្រែប្រួលអាកាសធាតុ គឺបណ្ដាលពីចំហេះប្រេងឥន្ធនៈរបស់ប្រទេសអភិវឌ្ឍន៍
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា បានបន្ទោសការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅនៃភពផែនដី ទៅលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីរោងចក្រឧស្សាហកម្មធុនធ្ងន់ និងចំហេះប្រេងឥន្ធនៈ របស់ប្រទេសអភិវឌ្ឍន៍ ហើយការបាត់បង់ព្រៃឈើ គឺគ្រាន់តែ ...
សុទ្ធ គឹមសឿន
https://bit.ly/2JMrbOV
សម្ព័ន្ធនេសាទ ចង់ឲ្យផ្តន្ទាទោសអ្នកប្រើឧបករណ៍នេសាទខុសច្បាប់
សម្ព័ន្ធប្រជានេសាទកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ចង់ឲ្យសមត្ថកិច្ចផ្តន្ទាទោស ទៅតាមច្បាប់ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទ ដើម្បីឲ្យជននោះរាងចាលឈប់ប្រព្រឹត្តបទល្មើសតទៅទៀត ខណៈដែលសមត្ថកិច្ច តែងតែ ...
រី សុចាន់
https://bit.ly/2CGXzwA
ជាថ្នូរទទួលកម្មករធ្វើការវិញ រោងចក្រទាមទារការទទួលខុសត្រូវការខាតបង់ក្រោយផ្ទុះបាតុកម្ម
រោងចក្រ W&D ទាមទារឲ្យមានការទទួលខុសត្រូវចំពោះការខាតបង់នាពេលកន្លងមក ដែលពួកគេទទួលរងក្នុងរយៈពេល ៣ ខែ ចាប់តាំងពីកម្មករផ្ទុះការតវ៉ា ជាថ្នូរនឹងការព្រមទទួលយកកម្មករឲ្យចូលធ្វើការវិញ ស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ឡុង គីមម៉ារីតា
https://bit.ly/2Yrcvbq
ក្រសួងបានច្រានចោលសំណើ រំលាយសហគមន៍អំបិលកំពត-កែប
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានច្រានចោលសំណើសុំរំលាយសហគមន៍អំបិល ដោយអះអាងថា អាជ្ញាធរនឹងស្វែងរកការដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។ ការសម្រេចចិត្តនេះធ្វើឡើងនៅក្នុង ...
ចេង សុខហ័ង
https://bit.ly/2HInW9C