ព័ត៌មាន
មន្ត្រីជំនាញរឹបអូសត្រាក់ទ័រ ៤ គ្រឿងក្នុងការបង្ក្រាបការទន្ទ្រានយកដីព្រៃឈើរដ្ឋ
កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រីជំនាញខាងផ្នែកព្រៃឈើសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន បានចុះបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃឈើរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានរឹបអូសត្រាក់ទ័រចំនួន ៤ គ្រឿង ប៉ុន្តែជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ ...
ខន សាវិ
https://bit.ly/2HsxbuW
ដំណាំកញ្ឆាជិត ២ ២០០ ដើមត្រូវបានអាជ្ញាធរ ២ ខេត្តរកឃើញ និងកម្ទេច
ដំណាំកញ្ឆាប្រមាណជិត ២ ២០០ ដើម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ និងបាត់ដំបង កាប់ដុតកម្ទេចចោល កាលពីថ្ងៃពុធ ក្រោយពីបានស្រាវជ្រាវ រុករកឃើញមានគេដាំដោយលួចលាក់នៅក្នុងព្រៃ និងក្នុងចម្ការដំណាំរួមផ្សំមួយចំនួននៅក្នុងភូមិ។ នេះបើតាមការអះអាងពី ...
ឃុត សុភចរិយា
https://bit.ly/2HlJ4my
អាជ្ញាធរខេត្តព្រះវិហារ បិទអាជីវកម្មរ៉ែមាសជាង ១០ កន្លែង
ទីតាំងជីកយករ៉ែមាស មានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ប្រមាណជាង ១០ កន្លែង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះត្រួតពិនិត្យ និងបង្គាប់ឱ្យរុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ប្រកបអាជីវកម្មរ៉ែ ចំពោះទីតាំងដែលខុសច្បាប់ នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ក្នុងឃុំរមទម្យ ស្រុករវៀង។ នេះបើតាមលោក យូ ចិន្ដាយុត្តិ ប្រធាន ...
សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf
កម្ពុជា នាំចូលម៉ាស៊ីនត្រជាក់ពីថៃមានតម្លៃ ១៦ លានដុល្លារ
ការនាំចេញម៉ាស៊ីនត្រជាក់ពីប្រទេស ថៃ មកកាន់កម្ពុជា កាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ១៦ លានដុល្លារក្នុងចំណោមការនាំចេញម៉ាស៊ីនត្រជាក់សរុបរបស់ថៃជាង ៥ ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://bit.ly/2QWAWbE
អង្ករកម្ពុជា បាត់បង់សិទ្ធិរួចពន្ធនាំចូល ទៅទីផ្សារអឺរ៉ុបចាប់ពីថ្ងៃនេះក្នុងរយៈពេល ៣ ឆ្នាំ
អង្កររបស់កម្ពុជាបានបាត់បង់សិទិ្ធទទួលការលើកលែងពន្ធពីទីផ្សារអឺរ៉ុបជាផ្លូវការហើយ ចាប់ពីថ្ងៃសុក្រនេះតទៅ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធ ...
ហ៊ គឹមសាយ
https://bit.ly/2RSIlgD
ស៊ុយអែតផ្តល់ប្រាក់ $១០ លានពង្រឹងលើផ្នែកស្រាវជ្រាវ
រដ្ឋាភិបាលស៊ុយអែត បានផ្តល់ថវិកាប្រមាណ ១០ លានដុល្លារជាជំនួយដើម្បីគាំទ្រដល់ការកសាងសមត្ថភាពផ្នែកស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្នែកស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ នៅក្នុងប្រទេស កម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងអប់រំថា កម្ពុជាកំពុងត្រូវការក្រុមដែលទទួលបានការបណ្តុះបណ្តាលផ្នែកនេះ ច្បាស់លាស់។ ...
ឡុង គីមម៉ារីតា
https://bit.ly/2CrRYZV
ចំនួនរោងចក្របើកដំណើរការកាលពីឆ្នាំមុន
យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនរោងចក្រដែលបើកដំណើរការ ក្នុងនោះមានរោងចក្រថ្មីចំនួន ១៧៨ ដែលកើនឡើងចំនួន២៨ ច្រើនជាងឆ្នាំ២០១៧។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569629/number-of-factory-openings-up-last-year/
ខេត្តព្រះសីហនុទទួលបានរថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមបន្ថែម
អាជ្ញាធរខេត្តព្រះសីហនុបានផ្ដល់រថយន្តដឹកសំរាមចំនួន ៣០គ្រឿង និងបានដាក់ពង្រាយអ្នកប្រមូលសំរាមចំនួន ១៧១នាក់ នៅក្នុងសង្កាត់ចំនួនបួន ដើម្បីបង្កើនការប្រមូលសំរាម ការសម្អាត និងការដឹកសំរាម នៅក្នុងក្រុងព្រះសីហនុ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50569701/sihanoukville-gets-more-garbage-trucks-and-collectors/
អតីតមេបញ្ជាការអង្គរក្ស អតីតប្រធានព្រឹទ្ធសភា ត្រូវបានលើកលែងទោស
អតីតមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលប្រមាណ ៧ ឆ្នាំ។ នេះបើតាម ព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញ ហើយដែលការលើកលែង ...
ម៉ិច ដារ៉ា
https://bit.ly/2DfnXy0
កម្មករជាង ២ ០០០ នាក់ តវ៉ាទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួល ៥០%
កម្មករ-កម្មការិនី រោងចក្រកាត់ដេរស្បែកជើង KINGMAKERS-Footwear Co., Ltd ប្រមាណជាង ២ ០០០ នាក់ នៅក្រុងបាវិត បាននាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួល ៥០ ភាគរយ ដល់ពួកគេក្នុងអំឡុងពេលនៃការព្យួរការងាររបស់ពួកគេរយៈពេល ១ ខែដែលការព្យួរការងារនេះ ត្រូវបានភាគីរោងចក្រ ពន្យល់ថា ដោយសារតែគ្មានអ្នកបញ្ជាទិញ។ ...
ឃុត សុភចរិយា
https://bit.ly/2QQBGPC
ត្រីកាម៉ុង ត្រូវបានដាក់បម្រាមមិនឲ្យនេសាទក្នុងរដូវពង
ប្រជានេសាទសមុទ្រត្រូវ បានហាមឃាត់នេសាទត្រីកាម៉ុងឬ ត្រីប្លាធូ ក្នុងរយៈ ពេល ៧៦ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករាដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខនេះដោយសារ រដូវពងកូនរបស់វាបានមកដល់។ នេះ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពី ...
ឃុត សុភចរិយា
https://bit.ly/2AOIdFj
ក្រសួងព្រមានដកអាជ្ញាប័ណ្ណទេសចរណ៍ ពីអាជីវកម្មមិនមានវិញ្ញាបនបត្រអនាម័យ
ក្រសួងទេសចរណ៍ បានព្រមានដកអាជ្ញាប័ណ្ណទេសចរណ៍គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណាដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ...
វ៉ន ដារ៉ា
https://bit.ly/2FzDtay
ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញឲ្យលោក គង់ គាំ និងកូនប្រុស
ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី បានត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញឲ្យលោកគង់ គាំអតីតប្រធានគណបក្ស សម រង្ស៊ី និងកូនប្រុសរបស់លោក គឺ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិហើយបន្ទាប់ពីពួកលោកបានដាក់សំណើទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៦ ខែមករា។ ...
ម៉ិច ដារ៉ា
https://bit.ly/2svfiBq
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាលើវិស័យអាទិភាពសម្រាប់ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ ក្នុងទីក្រុងឈៀងម៉ៃប្រទេសថៃ ដើម្បីពិភាក្សាលើវិស័យអាទិភាពជាច្រើន ដែលអាស៊ានត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់នេះ និងទំនាក់ទំនងជាមួយ ដៃគូខាងក្រៅ។ ...
ឃុត សុភចរិយា
https://bit.ly/2FIfS6C
១៧ គ្រួសារផ្ទុះការតវ៉ា ក្រោយមានឈ្មោះជាអន្តោប្រវេសន៍វៀតណាម
១៧ គ្រួសារបានប្រមូលផ្ដុំគ្នានៅក្នុងសាលាខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញធ្វើការតវ៉ាអំពីអត្តសញ្ញាណ ជនជាតិខ្មែរក្រោយពីទទួលបានព័ត៌មាន ដែលអាជ្ញាធរ បានបញ្ចូលឈ្មោះពួកគាត់ជាជនអន្ដោប្រវេសន៍វៀតណាម។ អ្នកស្រី ឃាង ឆេងណាត អាយុ ៣៧ ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ...
វ៉ន ដារ៉ា
https://bit.ly/2swZkHa
អាជ្ញាធរដាក់ឱសានវាទ ១០ ថ្ងៃ ឲ្យពលរដ្ឋចិញ្ចឹមត្រីក្នុងបឹងសំរោងរើចេញ
អាជ្ញាធររាជធានីភ្នំពេញដាក់ឱសានវាទ ១០ ថ្ងៃឲ្យម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ នៅក្នុងបឹងសំរោងស្ថិតក្នុងខណ្ឌព្រែកព្នៅឲ្យរុះរើចេញជាកំហិត ដោយហេតុផលថា ដើម្បីការពារផ្ទៃបឹងនិងរក្សាមុខងារបឹងជាអាងស្តុកទឹក សម្រាប់ការរំដោះទឹក ...
ឡុង គីមម៉ារីតា
https://bit.ly/2SZrFBk
មន្ត្រីជំនាញក្រសួងវប្បធម៌ បង្ហាញក្ដីបារម្ភពីការបំផ្លាញបុរាណស្ថាន ព្រោះឈ្មួញជីកយកដី
មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្ដែងក្ដីព្រួយបារម្ភកាន់តែខ្លាំងជុំវិញការបំផ្លាញបុរាណស្ថាននានានៅទូទាំងប្រទេស ដោយសារតែមូលហេតុនៃកំណើនជីកកាយយកអាចម៍ដីទៅចាក់សម្រាប់ពុះដីឡូត៍លក់ និងការឈូសឆាយដីព្រៃកាន់កាប់។ លោក ...
ខន សាវិ
https://bit.ly/2D9QlBG
ប្រទេសកម្ពុជានឹងបញ្ចប់ការត្រួតពិនិត្យព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញយុទ្ធនាការថ្មីមួយ ដើម្បីជំរុញឯករាជ្យភាពសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើស្ថានភាពពាណិជ្ជកម្ម ដែលអនុគ្រោះដោយប្រទេសជឿនលឿនដោយនិយាយថា រដ្ឋាភិបាលនឹងផ្តល់ការសម្របសម្រួលពាណិជ្ជកម្មប្រសើរជាងមុន និងលុបបំបាត់នីតិវិធីមិនចាំបាច់ ...
សេដ្ឋកិច្ចបានកើនឡើង ៧,៣ ភាគរយក្នុងឆ្នាំ ២០១៨
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងវិស័យកាត់ដេរ សំណង់ និងបដិសណ្ឋារកិច្ច កំណើនសេដ្ឋកិច្ចជាតិបានកើនឡើង ៧,៣ ភាគរយកាលពីឆ្នាំមុន។ ក្នុងការបង្ហាញពីរបាយការណ៍ចុងក្រោយរបស់ក្រសួង ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569205/economy-grew-7-3-pct-in-2018-ministry/
ក្រុមហ៊ុនចិននឹងអភិវឌ្ឍដីក្រសួងដឹកជញ្ជូន
រដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយអភិវឌ្ឍដីជាង ១១ ហិកតានៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាមួយលក្ខខណ្ឌដោយក្រុមហ៊ុនត្រូវសាងសង់អគារថ្មីចំនួន ៤ និងឃ្លាំងចំនួន ៥ សម្រាប់ក្រសួងដឹកជញ្ជូនលើផ្ទៃដី ៤ ហិកតាក្នុងខណ្ឌឫស្សីកែវ ...
រស់ ចាន់វាសនា
https://www.khmertimeskh.com/50568905/chinese-firm-to-develop-transport-ministry-land/
ផ្ទះពលរដ្ឋដែលសង់ខុសច្បាប់លើដីអភិរក្សក្បាលឆាយ ត្រូវបានឈូសឆាយ
អាជ្ញាធរខេត្ដព្រះសីហនុ បានសម្រេចអនុវត្ដវិធានការ ឈូសឆាយផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី នៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដោយអនុវត្ដតាមអនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែលបានកំណត់ក្នុងតំបន់ទឹកស្អាតក្បាលឆាយ។ លោកអ៊ី ធារិន ប្រធានចាត់ចែងអន្តរវិស័យខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា អាជ្ញាធរខេត្ដនឹងមិនមាន ...
វ៉ន ដារ៉ា
https://bit.ly/2Mcebje
លោក ហ៊ុន សែន ប្រតិកម្មចំពោះអ្នករិះគន់ពីការបាត់បង់ព្រៃឈើនៅកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានប្រតិកម្មចំពោះក្រុមអ្នករិះគន់ដែលបានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើឲ្យបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈពួកគេបានកំពុងប្រើប្រាស់ឈើប្រណីតដើម្បីសាងសង់ និងតុបតែងលំនៅឋាន។ ...
ឡុង គីមម៉ារីតា
https://bit.ly/2VOsr6h
លោកហ៊ុន សែន ឲ្យពិនិត្យច្បាប់ព័ត៌មាន និងប្រាប់មន្ត្រីឆ្លើយតបព័ត៌មានក្លែងក្លាយឲ្យលឿន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានការពិនិត្យលើច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ ដើម្បីរកមើលចំណុចដែលគួរធ្វើវិសោធនកម្ម ខណៈច្បាប់ពាក់ព័ន្ធ ២ កំពុងស្ថិតក្នុងដំណាក់កាលព្រាង ហើយទន្ទឹមនេះលោកប្រាប់ឲ្យមន្ត្រីរួមចំណែកវាយបកលើព័ត៌មានក្លែងក្លាយដោយការបញ្ចេញ ...
នៀម ឆេង
https://bit.ly/2QLmrXW
កម្ពុជា ចាប់ផ្តើមពង្រឹងឯករាជភាពផ្នែកសេដ្ឋកិច្ចរបស់ខ្លួន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះបានប្រកាសចាប់ផ្តើមយុទ្ធនាការពង្រឹងឯករាជភាពវិស័យសេដ្ឋកិច្ចកម្ពុជា ដើម្បីទប់ស្កាត់ភាពងាយរងគ្រោះពីការដកប្រព័ន្ធអនុគ្រោះពន្ធពីក្រៅប្រទេសតាមរយៈ ...
ហ៊ គីមសាយ
https://bit.ly/2RrZ0Z9