ព័ត៌មាន​

លោក​ ហ៊ុន សែន ​ចាត់​ទុក​មន្ត្រី​ចាស់​ ប្រៀប​ដូចជា ​ខ្ញីចាស់​កាន់តែ​ហឹរ

ជាមួយ​នឹង​ការរក្សា​ទុក​នូវ​សមាសភាព​ចាស់​ដដែល​នៃ​ថ្នាក់​ដឹកនាំ​ក្រសួង ឬ​ស្ថាប័ន​នានា​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយពី​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ការពារ​នូវ​ការ​មិន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​រដ្ឋមន្ត្រី​ដោយ​លោក​ថា ការដោះដូរ​មនុស្ស​មិន​សំខាន់​ទេ​ក្នុង​កំណែទម្រង់ ...

មាស សុខជា
https://bit.ly/2CDYYX4

អាល្លឺម៉ង់​ ចេញ​មុខ​អបអរសាទរ​ការឡើង​កាន់​តំណែង​ជាថ្មី ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជូនពរ​លោក​ចំពោះ​ជោគជ័យ​នៅក្នុង​អាណត្តិ​ថ្មី​របស់​លោក​ជាមួយ​នឹង​ការ​គូសបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​ និង​កម្ពុជា​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង ...

នៀម ឆេង
https://bit.ly/2NulfLf

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ភ្នំពេញ​បុស្តិ៍​ទទួល​ បាន​នា ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នេះ។ ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs

ស​ភា​អឺ​រ៉ុប​ នឹង​ពិ​ភា​ក្សា​រឿង​ចាប់​ឃុំ​លោក កឹម សុខា

សភា​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​​ប្រ​ជុំ​​មួយ​ ស្តី​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ ទី ១៣ ខែ​កញ្ញា​នេះ​ដែល​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​គឺ​ពិ​ភាក្សា​ អំពី​កម្ពុជា​ដោយ​ ...

នៀម ឆេង
https://bit.ly/2oSJ5SU

អ្នក​ភូមិ​ ១៤ ​នាក់​ដែល​ដឹក​ឈើ​ខុស​ច្បាប់ ​ត្រូវ​បាន​ដោះ​លែង

អ្នកភូមិ​ ១៤​ នាក់​ត្រូវ​បាន​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​ដោះ​លែង​វិញ​ហើយ​ បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស និង ​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ស្រុក​ភ្នំ​ក្រវាញ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ ពាក់​ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូន ...

ឃុត សុភចរិយា
https://bit.ly/2wZWbkX

ពល​រដ្ឋ​ ៣ ​គ្រួសារ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន UDG ពន្លឿន​ការ​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ពួកគាត់

ប្រជាពលរដ្ឋ​ប្រមាណ ៣ គ្រួសារ នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កាលពី​ម្សិលមិញ​ បាន​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន Union development Group (UDG) ព​ន្លឿ​ន​​ការ​ដោះ​ស្រាយ​ផ្ដល់​សំណង​ដីធ្លី​ឲ្យ​បាន​សម​រម្យ​និង​ឲ្យ​បាន​ឆាប់​​ជូន​ពួកគាត់​ ខណៈ​ក្រុមហ៊ុន​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់ ...

សុទ្ធ គឹមសឿន
https://bit.ly/2N6Uz3F

កម្ពុជា នាំ​ចេញ​ថ្នាំ​ជក់ $២ លាន​ទៅ​វៀត​ណាម

កម្ពុជា​បាន​នាំ​ចេញ​សន្លឹក​ថ្នាំ​ស្ងួត​ជាង ១ ០០០​ តោន​ទៅវៀត​ណាមកាល​ពី​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ជាង ២ លាន​ដុល្លារ​ កើន​ឡើង ២៤ ភាគ​រយ​។ ​នេះ​បើ​យោង​តាម​តួ​លេខ​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​។​ ទិន្ន​ន័យ​ដែល​បាន​ផ្ដល់​ដោយ​ លោក ឡុង កែម​វិចិត្រ អ្នក​នាំ​ពាក្យ​​ក្រសួង ...

ចេង សុខហ័ង
https://bit.ly/2oOZJmw

​រដ្ឋាភិបាល​ថ្មី​បង្កើត​ដោយ​សមាសភាព​ដដែល​

​រដ្ឋសភា​ផ្តល់​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហាញ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ ដែល​មិន​មានការ​ផ្លាស់​ប្តូរ​ លើកលែងតែ​ការ​បន្ថែម​តំណែង​រដ្ឋមន្ត្រី​ថ្មី​មួយ​។​ ...

តាំង វីដា និង ឃួន ណារីម
https://www.khmertimeskh.com/50531459/old-faces-form-new-government/

​សហភាព​ការងារ​កម្ពុជា​ស្នើ​ប្រាក់​ឈ្នួល​អប្បបរមា​ ២១១​ ដុល្លារ​

​សហភាព​ការងារ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ខ្លួន​នឹង​ស្នើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន​ ២១១,៩៤​ ដុល្លារ​ សម្រាប់​កម្មករ​កាត់ដេរ​នៅ​ក្នុង​ការ​ចរចា​នៅ​ខែ​នេះ​។​ សហភាព​ការងារ​កម្ពុជា​បាន​ធ្វើ​សេចក្តី​ប្រកាស​ បន្ទាប់​ពី​ជំនួប​រវាង​សហជីព​ជា​ច្រើន​ដែល ...

សែន ដាវីត
https://www.khmertimeskh.com/50531460/clc-proposes-211-as-minimum-wage/

​ការ​ដាំ​ដើមឈើ​កម្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

​ដើម​គ្រញូង​រាប់រយ​ត្រូវ​បាន​ដាំ​នៅ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរ​ធម្មជាតិ​ និង​ដើម្បី​អភិរក្ស​ដើមឈើ​កម្រ​នៅ​កម្ពុជា​។​ នាយកដ្ឋាន​ព័ត៌មាន​ខេត្ត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ដាំ​ដើម​គ្រញូង​ចំនួន​ ៥០០​ នៅ​លើ​ផ្ទៃដី​ ១៨៨៨​ ហិ​កតា​នៅ ...

Or Sreypich
https://www.khmertimeskh.com/50531458/rare-tree-plantings-to-lure-tourists-2/

​ធនាគារជាតិ​នៃ​កម្ពុជា​លុប​ចោល​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​ច្រាន​ចោលការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ពីរ​ ហើយ​បាន​ដកហូត​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ២៤​ ដែល​ដំណើរការ​នៅ​តាម​ខេត្ត​។​ ​ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50531273/fresh-round-of-mfi-license-cancellations-by-nbc/

សហគ្រាស​ប្រើ​ជនបរទេស​ធ្វើការ​ប្រឈម​នឹង​ពិន័យ​ បើ​គ្មាន​ការអនុញ្ញាត

មន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្រើន​​រំឭក​ដល់​ម្ចាស់​ ឬ​នាយក​សហគ្រាស​ ឬ​គ្រឹះស្ថាន និង​ជនបរទេស​ថា ប្រសិន បើ​ពួកគេ​ចង់​ប្រើ​ពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​ ២០១៩ ​តែ​មិន​បាន​ស្នើការ​អនុញ្ញាត​ ឬ​សុំ​ពន្យារ​ [​កូតា​] ​តាម​កាលកំណត់​ទេ​នឹង​ត្រូវ​ប្រឈម​ការពិន័យ​តាម ...

វ៉ន ដារ៉ា
https://bit.ly/2NRFOhu

នាយទាហាន​ជាន់ខ្ពស់ ៣ រូប​ត្រូវ​តែងតាំង​ និង​ដំឡើង​ឋានៈ

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​ នាយទាហានជាន់ខ្ពស់​ ៣​ រូប​នៃ​កង​យោធពលខេមរភូមិន្ទ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ និង​ដំឡើង​ឋានៈ​ជា​អគ្គមេបញ្ជាការ​ នាយសេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល ...

ឃុត សុភចរិយា
https://bit.ly/2CAW7yi

គ្រូប​ង្រៀន​ជាង​ ៥០ ​នាក់ប្ដឹង​ជំ​ទាស់​នឹង​​ការ​កាត់​ដី​សា​លា​ពង្រីក​ផ្លូវ​

លោក​គ្រូអ្នក​គ្រូ​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​សម្តេច​ឪ​ប្រមា​ណ​ជាង ​៥០ នាក់ នៅ​ភូមិ ​២ ​សង្កាត់​លេខ​៣ ក្រុង/ខេ​ត្ត​ព្រះ​សីហនុ​ បាន​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​កាត់​ដី​ផ្នែក​ខាង​ក្រោយ​សា​​លារៀន ​មួយ​ចំនួន​ ជូន​ទៅ​ប្រជា​សហគមន៍​ដែល​មាន ...

សុទ្ធ គឹមសឿន
https://bit.ly/2wPlMNj

អង្គ​ការ​ IDI​ថា​ តុលា​ការ​ថៃ ​ទទួល​យក​បណ្ដឹង​ពល​រដ្ឋ​ខែ្មរ​រង​គ្រោះ ​រឿង​ដី​នៅ​ឧ​ត្តរ​មាន​ជ័យ​

អង្គ​ការ​អភិវ​ឌ្ឍន៍​អន្តរ​ជាតិ​រួម (IDI) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​តុលា​ការ​ថៃ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​ជន​រង​គ្រោះ​ដីធ្លី​ខ្មែរ​ នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស Mitr Phol រួច​ហើយ​ ប៉ុន្តែ ...

នៀម ឆេង
https://bit.ly/2NqYpny

សមាគម​មួយ​រកឃើញ​ថា ​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ មាន​ការ​ថយចុះ

​សមាគម​ធាងត្នោត​បាន​រកឃើញ​ថា ចំនួន​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ២៧៧ ទីតាំង នៅ​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន​ចំនួន​ ៣៤០ ​ទីតាំង​។ នេះ​បើ​តាម​របាយការណ៍​ស្ទង់​មតិ​ដែល​សមាគម​នេះ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ជា​អ្វី ...

នៀម ឆេង
https://bit.ly/2CnaZQD

ឈើ​គ្រញូង​ជាង​ ១ ​តោន​ និង​រថយន្ត​​ប្រភេទ​ឡង់គ្រីស័រ​ត្រូវ​បាន​រឹបអូស

ឈើ​គ្រញូង​ជាច្រើន​កំណាត់​ទម្ងន់​ជាង​ ១ ​តោន​​ និង​រថយន្ត​ឡង់គ្រីស័រ​ ១ ​គ្រឿង​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ចាប់ និង​រឹបអូស​បាន​​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​ ៥ ខែ​កញ្ញា​ម្សិលមិញ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៥ ​ក្នុង​ភូមិ​ត្រាំ ឃុំ​ត្នោតជ្រំ ស្រុក​ក្រគរ ខេត្ត ...

ឃុត សុភចរិយា
https://bit.ly/2oHnvk2

ព្រះករុណា​ព្រះមហាក្សត្រ​ បើក​សម័យប្រជុំ​រដ្ឋសភា​ដំបូង​ បាន​អំពាវនាវ​ឲ្យ​បង្រួបបង្រួម ឯកភាព និង​សាមគ្គី​ជាតិ

ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​​អំពាវនាវ​ចំពោះ​មុខ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចូលរួម​បើក​សម័យប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​ ៦ ឲ្យ​មាន​ «​ឯកភាព​ជាតិ និង​សាមគ្គីភាព​ជាតិ​ខ្ពស់​» ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​។ ...

បែន សុខហ៊ាន
https://bit.ly/2CoZN5V

​បើក​ការ​ចុះបញ្ជី​អ្នក​សង្កេតការណ៍​សម្រាប់​តាមដាន​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​អាច​ចុះ​ឈ្មោះ​ទទួល​បាន​លិខិតបញ្ជាក់​ពី​ គ​.​ជ​.​ប​.​ រហូត​ដល់​ចុងខែ​ធ្នូ​ ដើម្បី​តាមដាន​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​នេះ​។ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50530842/observer-registration-opens-for-voter-list/

​ការ​បញ្ឈប់​ការ​កាប់​ឆ្ការ​ដី​ការពារ​នៅ​កោះកុង​

​​អាជ្ញាធរ​ខេត្តកោះកុង​បាន​ឃុំឃាំង​ និង​អប់រំ​មនុស្ស​ ៤​ នាក់​អំពី​ការ​បោសសម្អាត​ដី​ព្រៃ​ដែល​បាន​ការពារ​កាលពី​ថ្ងៃ​ចន្ទ​មុន​ពេល​ដោះ​លែង​ពួក​គេ​។​ លោក​ សុខ​ ​សុ​ទ្ធី​ អភិបាលរង​ខេត្តកោះកុង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ អាជ្ញាធរ​រួម​បង្ក្រាប​លើ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50530796/protected-forest-land-clearing-stopped-in-koh-kong/

​សមាជិក​សភា​ត្រូវ​បាន​ដកហូត​អាសនៈ​

​សមាជិក​សភា​ចំនួន​ ៤១​ រូប​មក​ពី​គណបក្ស​នយោបាយ​ចំនួន​ ៣​ បាន​បាត់បង់​តំណែង​កាលពី​ម្សិលមិញ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ទើប​បង្កើត​ថ្មី​ក្រោយ​ពី​មិន​បាន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​។​ ​ ...

ឃួន ណារីម
https://www.khmertimeskh.com/50530799/ousted-lawmakers-vacate-seats/

ចិន កំពុងបន្តពង្រីកឥទ្ធិពលនៅតាមតំបន់ឆ្នេររបស់ កម្ពុជា

ក្រុមហ៊ុន Union Development Group (UDG) របស់ ចិន ដែលអភិវឌ្ឍគម្រោងទេសចរណ៍ខ្នាតធំឈ្មោះ «តារាសាគរ» នៅខេត្ត កោះកុង ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ បានបង្ហាញការអភិវឌ្ឍគម្រោងថ្មីមួយទៀតឈ្មោះ «ក្រុងវិស្សមកាលទេសចរ» ខណៈដែលព័ត៌មានពីការវិវឌ្ឍគម្រោងទី ១ នៅមិនបានបង្ហាញលម្អិតនៅឡើយ។ ...

ហ៊ គីមសាយ
https://bit.ly/2MOwcb0

​ព្រះរាជក្រឹត្យ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​ផ្លូវការ​

​ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​និយាយ​ថា​ ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ កាលពី​ម្សិលមិញ​បាន​ចូលរួម​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ចំនួន​ ១៦​ ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​មួយ​ដែល​នឹង​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​ផ្លូវការ​។​ ...

តាំង វីដា
https://www.khmertimeskh.com/50530510/royal-decree-to-legitimise-council/

​បញ្ឈប់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន​

​អាជ្ញាធរ​កម្ពុជា​ និង​វៀតណាម​កាលពី​ម្សិលមិញ​បាន​យល់ព្រម​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​មិន​ឱ្យ​ជួល​ដី​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/530484/border-residents-to-cease-land-leases/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

m3kuY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!