លោក អ៊ិត សំហេង៖ ការធ្វើវិសោធនកម្មច្បាប់ការងារ គឺដើម្បីកាត់បន្ថយហានិភ័យចំពោះការអត់ការងារធ្វើ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ការកែប្រែច្បាប់ស្ដីពីការងារដោយបន្ថយប្រាក់ឈ្នួលវេនយប់លុបចោលថ្ងៃឈប់សង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ និងធានាថាពលរដ្ឋកម្ពុជានឹងមិនប្រឈមការអត់ការងារធ្វើដូចប្រទេសខ្លះទេ។ ប៉ុន្តែសហជីពខ្លះថារដ្ឋាភិបាលគួរទាក់ទាញការវិនិយោគប្រភេទនេះតាមវិធីសាស្ដ្រផ្សេងវិញ។ លោក អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងមួយនេះបានលើកឡើងថា កម្ពុជាដែលពឹងផ្អែកលើតម្លៃពលកម្មទាបសម្រាប់ដណ្ដើមវិនិយោគទុនបរទេស និងទីផ្សារពិភពលោក គឺកាន់តែមានលក្ខណៈស្រួចស្រាល់ឡើង។ …
ខន សាវិ
https://bit.ly/30ulxpB