សាលាដំបូង​រាជធានី​បើកសវនាការ​សំណុំរឿង​លោក​ កឹម សុខា ពីបទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​»

សាលាដំបូង​រាជធានី​ភ្នំពេញពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចាប់ផ្តើម​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ក្រោម​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដោយ​តុលាការ​បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ដាក់បន្ទុក​រយៈពេល​ ២ ​នាទី​តែ​លោក​ កឹម សុខា បាន​បដិសេធ​ការចោទប្រកាន់ និង​ដាក់​ភ័ស្តុតាង​ថ្មី​។ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ឬ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ កឹម សុខា ប្រឈម​ជាប់​ពន្ធនាគារ​អតិបរមា​ ៣០ ​ឆ្នាំ​បើសិន​តុលាការ​រកឃើញ​ថា មានទោស​កំហុស​។ ...

នៀម ឆេង
https://bit.ly/2QZXtYy