ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាលឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាច្រើន។ យោងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ដីពី «វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ» ចុះថ្ងៃទី ១៥ ខែមករាដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានកត់សម្គាល់ថា មានកត្តាចម្បងមួយចំនួនដែលនាំឲ្យមានភ្លើងឆេះព្រៃញឹកញាប់នៅរដូវប្រាំង។ …
ឃុត សុភចរិយា
https://bit.ly/2NynmfO