ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកអំពីការខាតបង់ហិរញ្ញវត្ថុដែលអាចកើតមានចំពោះប្រាក់កម្ចីខុសច្បាប់
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអង្គារបានក្រើនរំលឹកដល់សាធារណជនចំពោះការផ្តល់សេវាប្រាក់កម្ចីខុសច្បាប់ដោយសង្កត់ធ្ងន់លើការខាតបង់ហិរញ្ញវត្ថុដែលអាចកើតមាន និងហានិភ័យធំ។ ...
ជា វណ្ណយុទ្ធ
https://tinyurl.mobi/3kdrd
កម្ពុជាប្រឈមមុខនឹងភាពងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះការប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជាកាន់តែងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានការព្យាករណ៍បង្ហាញថា សីតុណ្ហភាពជាមធ្យមរបស់ប្រទេសកម្ពុជាអាចនឹងកើនឡើងចន្លោះពី ១.០ ដល់ ២.៦ អង្សាសេ នៅឆ្នាំ ២០៥០។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501571551/cambodia-faces-increasing-vulnerability-to-climate-change/
ក្រសួងរៀបចំការចែកគ្រាប់ពូជដល់កសិករ ក្រោយរងការខូចខាតដោយទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ពួកគេកំពុងរៀបចំស្រូវ និងគ្រាប់ពូជបន្លែជាង ៥០០០ តោន ដើម្បីជួយប្រជាពលរដ្ឋក្នុងការដាំដុះឡើងវិញ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501572184/ministry-preparing-seed-distribution-to-farmers-after-flood-damage/
នាយករដ្ឋមន្ត្រីជំរុញឱ្យអាស៊ានរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលត្រឹមត្រូវ និងបរិយាបន្ន និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូរបស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501572478/pm-urges-asean-to-maintain-multilateral-trading-system/
មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ដើម្បីធានាការអភិវឌ្ឍន៍
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព រួមបញ្ចូល និងធន់។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501572479/imf-will-continue-to-partner-with-cambodia-to-ensure-development/
ចិនផ្តល់ថវិកាជាង ៤២លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
រដ្ឋាភិបាលចិនបានផ្តល់ជំនួយប្រមាណ ៣០០ លានយន់ (ប្រហែល ៤២ លានដុល្លារ) ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ...
ណាង វាសនា
"https://www.khmertimeskh.com/501572613/china-provides-42-million-to-support-cambodias-infrastructure/ "
ធនាគារពិភពលោកគាំទ្រចក្ខុវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា
នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក ធនាគារពិភពលោកគ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនក្នុងការ ...
ញាន ចំរុង
https://tinyurl.com/ypkdd4hj
ការនាំចេញរបស់កម្ពុជាកើនឡើងដល់ជិត ២០ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៣
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ១៩,៨ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២៤ កើនឡើង ១៧ ភាគរយពីចំនួន ១៦,៩ ពាន់លានដុល្លារ ដែលបានកត់ត្រា ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501572159/exports-soar-to-nearly-20-billion-in-q3/
កម្ពុជា-ថៃ ពិភាក្សាគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេស
កាលពីថ្ងៃពុធ កម្ពុជា និងថៃ បានជួបពិភាក្សាគ្នាស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ បន្ថែមពីលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ...
មុំ គន្ធា
https://tinyurl.com/mwnycau4
ការដំឡើងប្រាក់ឈ្នួលអប្បបរមា ជាការឆ្លើយតបប្រកបដោយយុទ្ធសាស្ត្រចំពោះបរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធបានឱ្យដឹងថា ការប្រកាសកាលពីពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារក្នុងមួយខែ សម្រាប់ ...
មុំ គន្ធា
https://tinyurl.com/y8vzdzc4
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃពុធ បានរៀបចំសិក្ខាសាលាមួយក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលខ្មែរ (KHR) ឱ្យកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/4yb3a4tw
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្ដេជ្ញារៀបចំឥណទានឡើងវិញសម្រាប់អតិថិជនដែលជួបការលំបាក ដោយមិនខូច CBC
តំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្ហាញឆន្ទៈក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលជួបការលំបាក ខណៈដែលចំនួននៃការរៀបចំឡើងវិញនិងទំហំទឹកប្រាក់កំពុងកើនឡើង។ ...
នៀម ឆេង
https://tinyurl.mobi/3kdGK
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តសញ្ញាវិជ្ជមានជិត ២០ភាគរយ
ចរាចរណ៍ទំនិញកម្ពុជា ជាមួយបណ្តាប្រទេសដៃគូ នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ សម្រេចបានក្នុងទឹកប្រាក់ជិត ៤១ ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈគម្លាតទឹកប្រាក់នាំចេញ និងនាំចូលស្ថិត ...
ហ៊ឹន ពិសី
https://tinyurl.mobi/3kdGD
អាណាព្យាបាលជួបការលំបាក ពេលចំណាយលើការអប់រំរបស់កូនៗកាន់តែកើនឡើង
អាណាព្យាបាលបាននិងកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ក្នុងការគាំទ្រដល់ការអប់រំរបស់កូនៗរបស់ពួកគេ ព្រោះថាថ្លៃសិក្សា និងថ្លៃរស់នៅប្រចាំថ្ងៃកាន់តែកើនឡើង ដែលធ្វើឱ្យពួកគាត់ត្រូវបង្ខំចិត្តខ្ចីលុយគេ ដើម្បីឱ្យកូនៗអាចទៅសាលារៀនបាន។ វិបត្តិនេះបានធ្វើឱ្យអាណាព្យាបាលសិស្សអំពាវនាវឱ្យរដ្ឋាភិបាលជួយគ្រប់គ្រង និងកាត់បន្ថយថ្លៃអប់រំ ព្រោះការអប់រំដែលមានកម្រិតខ្ពស់ គឺចាំបាច់ណាស់សម្រាប់សិស្សានុសិស្សក្នុងការសម្រេចក្តីសុបិន្តរបស់ពួកគេនៅសាកលវិទ្យាល័យ។ ...
មាស ម៉ូលីកា
https://kiripostkhmer.com/stories/parents-struggle-with-rising-costs-of-education
អភិបាលខេត្តពោធិ៍សាត់ស្នើកសិករ កុំបង្កបង្កើតផលស្រូវរដូវប្រាំងលើស ពីពីរដងដោយសារតែការខ្វះទឹក
អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានស្នើប្រជាកសិករកុំធ្វើស្រូវរដូវប្រាំងលើសពីរឬបីដង ព្រោះអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ជាពិសេសនៅតំបន់ឆ្ងាយពីប្រភពទឹក ហើយត្រូវត្រៀមលក្ខណៈស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ...
តន វិបុល
https://tinyurl.mobi/3kdaq
កសិករជួបការលំបាកជាមួយនឹងនីតិវិធីដ៏ស្មុគស្មាញសម្រាប់ការអនុគ្រោះថ្លៃអគ្គិសនី
កសិករដែលមានម៉ាស៊ីនកិនស្រូវកំពុងជួបការលំបាកក្នុងការទទួលបានអត្ថប្រយោជន៍ពីតម្លៃអគ្គិសនីឧបត្ថម្ភធនរបស់រដ្ឋាភិបាលដែលមានគោលបំណងកាត់បន្ថយចំណាយលើប្រតិបត្តិការ ដោយពួកគេបានលើកឡើងពីដំណើរការដ៏ស្មុគស្មាញ និងព័ត៌មានដែលគ្មានភាពច្បាស់លាស់ ...
គុជ សុីកុល
https://tinyurl.mobi/3kdaG
កិច្ចសន្ទនារវាងអ្នកសារព័ត៌មានស្ត្រីនិងនគរបាល ដើម្បីស្វែងយល់ពីរបៀបធ្វើការជាមួយគ្នា
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កាលពីថ្ងៃទី៧ ខែតុលា បានរៀបចំកិច្ចពិភាក្សាមួយរវាងនគរបាលជាតិនិងអ្នកសារព័ត៌មានស្ត្រី ដើម្បីដោះស្រាយភាពប្រឈម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ សមាគមអ្នកសារព័ត៌មានជឿជាក់ថា កិច្ចប្រឹងប្រែងទាំងនេះនឹងមានភាពប្រសើរឡើង ប្រសិនបើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានអនុម័ត ដែលវានឹងបញ្ជាក់ច្បាស់ពីទីកន្លែងនិងព័ត៌មានដែលអ្នកសារព័ត៌មានអាចទទួលបាន។ ...
គម្រោងវិនិយោគជាង៥ពាន់លានដុល្លារត្រូវបានចុះបញ្ជីនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បនបង្ហាញថា កម្ពុជាទទួលបានគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ៣១៥ ដែលមានតម្លៃ ៥,២៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://tinyurl.mobi/3kdab
ក្រសួងបរិស្ថានកំពុងរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀតនៅខេត្តមណ្ឌលគិរី
ក្រសួងបរិស្ថានកំពុងតែរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយផ្សេងទៀតនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ដែលអាចផលិតកូនឈើបានកន្លះលានដើម សម្រាប់ចែកជូនពលរដ្ឋយកទៅដាំ ដើម្បីស្តារគម្របព្រៃ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-10-9-1647-260433
គ.ជ.ប ដំណើរការនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមថ្មី
ក្រោយពីរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោមថ្មីនៅខេត្តព្រះសីហនុរួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមសម្រាប់អាណត្តិទី១ ដែល ...
តន វិបុល
https://tinyurl.com/3zjsz68e
ព្រះមហាក្សត្រតែងតាំងឥស្សរជន៣រូបជា ឧត្តមប្រឹក្សាផ្ទាល់មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ព្រះរាជក្រឹត្យឡាយព្រះហត្ថលេខាកាលពីថ្ងៃអង្គារ បានត្រាសបង្គាប់តែងតាំងលោក ប៉ុល សារឿន ទីប្រឹក្សារដ្ឋាភិបាល និងជាអតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ចម ប្រសិទ្ធ តំណាងរាស្ត្រ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/8f9jd7ya
កម្ពុជានាំចូលដែក និងដែកថែមពីក្រៅប្រទេសក្នុងទឹកប្រាក់ជាង ៤០០ លានដុល្លារ
កម្ពុជាបានបញ្ចេញប្រាក់ជាង ៤០០ លានដុល្លារនាក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៤ ដើម្បីនាំចូលដែក និងដែកថែប ដោយចំនួននេះកើនឡើងជិត ៦០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កំណើនទឹកប្រាក់នាំចូលដែក និងដែកថែប ជាសញ្ញាបង្ហាញថាវិស័យសាងសង់ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-10-9-1650-260434
គម្រោងវិនិយោគថ្មី និងពង្រីកប្រតិបត្តិការជិត ៣០ ត្រូវបាន CDC អនុម័តក្នុងខែកញ្ញា
គម្រោងវិនិយោគថ្មីចំនួន ២៦ និងគម្រោងពង្រីកផលិតកម្មចំនួន ២ ដែលមានទុនវិនិយោគសរុបជាង ៤០០ លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តឱ្យវិនិយោគនៅកម្ពុជា ដោយក្នុងនោះទុនវិនិយោគជិត ៤០ ភាគរយបានមកពីវិនិយោគិន ចិន។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-10-8-1652-260423
សហគមន៍មូលដ្ឋានចំនួន៨ទទួលបានមូលនិធិ ដើម្បីលើកកម្ពស់ជីវភាពនិងពង្រឹងការអភិរក្សព្រៃឈើ
សហគមន៍មូលដ្ឋានចំនួន ៨បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់មូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ជីវភាពសហគន៍ ក៏ដូចជាអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប និងដែនជម្រកសត្វព្រៃ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-10-9-1124-260427