ព័ត៌មាន
រថយន្ត ១ គ្រឿងពេលគ្រោះថ្នាក់ចរាចរណ៍ ឆែកឃើញផ្ទុកសុទ្ធតែឈើ
រថយន្តសាំងយ៉ុងដឹកឈើប្រណីត ១ គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ក្នុងអំឡុងពេលដាច់ហ្វ្រាំងជាន់មិនស៊ីជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ និងស្លាកលេខផ្លូវនាថ្ងៃទី ១ មករា ម្សិលមិញត្រង់ចំណុចមុខផែស្ងួតភ្នំពេញ នៅតាមបណ្ដោយផ្លូវលេខ ៨០ កែងផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ...
សុទ្ធ គឹមសឿន
https://bit.ly/2VnqUnr
ពលរដ្ឋតវ៉ាបិទផ្លូវ ទារប្រាក់គោលនយោបាយ រឿងលក់ដីរួម
ពលរដ្ឋប្រមាណ ១ ពាន់នាក់កាលពីម្សិលមិញបាននាំគ្នាបិទផ្លូវជាតិលេខ ២ ដើម្បីតវ៉ាឲ្យអាជ្ញាធរខេត្តកណ្តាលដោះស្រាយគោលនយោបាយក្នុងម្នាក់ ២៥០ ដុល្លារ ខណៈអាជ្ញាធរព្រមឲ្យក្នុងម្នាក់ត្រឹម ១០០ ដុល្លារពាក់ព័ន្ធនឹងករណីចោទអតីតមេឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ថា ...
គឹម សារុំ
https://bit.ly/2CL3yAR
សត្វស្លាបជិតផុតពូជត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រក
យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយកាលពីម្សិលមិញដោយ អង្គការជីវិតសត្វស្លាបអន្តរជាតិ បានឱ្យដឹងថា សម្បុកសត្វស្លាបជិតផុតពូជទាំងប្រាំប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិចកាលពីឆ្នាំ ...
មុំ គន្ធា
https://www.khmertimeskh.com/50564942/endangered-birds-spotted-in-sanctuaries/
ក្រុមហ៊ុននាំចេញទៅអឺរ៉ុប លែងតម្រូវឲ្យមាន CO
ក្រុមហ៊ុននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA) លែងតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទៀតហើយ។ នេះបើយោងតាមសេចក្តីប្រកាសរួមមួយ កាលពីម្សិលមិញ។ ...
គុណ គួរចេតនា
https://bit.ly/2Rrmwoe
រដ្ឋសភាគ្រោងពិភាក្សាវិសោធនកម្មច្បាប់ចំនួន ២ ទៀត
សមាជិករដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សា និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ និងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីជួយពង្រឹងប្រសិទ្ធភាពការងារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា។ ...
ម៉ិច ដារ៉ា
https://bit.ly/2RuhTd2
វិសោធនកម្មច្បាប់បក្សនយោបាយ កំពុងរង់ចាំការឡាយព្រះហស្តលេខា
ខណៈអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង ១១៨ រូបដែលកំពុងជាប់បម្រាមធ្វើនយោបាយរយៈពេល ៥ ឆ្នាំកំពុងពិចារណាថា តើគួរវិលត្រឡប់ចូលធ្វើនយោបាយវិញ ឬត្រូវបន្តនៅក្រៅឆាកនយោបាយនោះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឲ្យដឹងពីម្សិលមិញថា សេចក្ដីស្នើវិសោធនកម្មច្បាប់មាត្រា ៤៥ ...
បែន សុខហ៊ាន
https://bit.ly/2Tkj4cn
UDG បដិសេដការពាក់ព័ន្ធជាមួយមូលដ្ឋានកងទ័ពជើងទឹក
អនុប្រធាននៃក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប បានច្រានចោលរបាយការណ៍ថា ខ្លួនបានចូលរួមនៅក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុង។ របាយការណ៍មួយដែលចេញផ្សាយដោយកាសែត Asia Times កាលពីខែមុនបានឱ្យដឹងថា ប្រទេស ...
តាំង វីដា
https://www.khmertimeskh.com/50564717/udg-denies-links-to-naval-base/
ការបង្កើនសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងការពារកំណត់ត្រារបស់រដ្ឋាភិបាលស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងបានជំរុញឱ្យពួកគេការពារខ្លួនពីការឆ្លងមេរោគអេដស៍។ ឯកឧត្ដម កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ...
ប៉ិច សុធារី
https://www.khmertimeskh.com/50564715/raising-the-profile-of-lgbt-rights/
គ.ជ.ប៖ មនុស្សរាប់ពាន់នាក់នៅតែត្រូវចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបាននិយាយថា មានប្រជាជនជាង ៨.៥លាននាក់ត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប មានចំនួន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50564716/thousands-must-still-register-to-vote-nec/
ពាក្យបណ្តឹងការកាប់ឈើខុសច្បាប់ត្រូវបានបដិសេធ
សកម្មជនព្រៃឈើនៅស្រុកសំឡូតខេត្តបាត់ដំបងបានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនដែលបានទទួលបានសម្បទានដីសេដ្ឋកិច្ច (ELC) នៅក្នុងតំបន់នោះ កំពុងជួញដូរឈើពីខាងក្រៅព្រំដែនដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/illegal-logging-claims-refuted
កម្មករកាត់ដេរជាង ២០០ នាក់ដាក់ញត្តិទៅក្រសួង
កម្មករជាង ២០០ នាក់មកពីរោងចក្រ Prestige Garment Co Ltd ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដាក់ញត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយអន្តរាគមន៍បន្ទាប់ពីម្ចាស់រោងចក្រនេះបានបដិសេធក្នុងការរក្សាតំណាងរបស់ពួកគេ ...
គង់ មេត្តា
https://www.phnompenhpost.com/national/more-200-garment-workers-petition-ministry
រោងចក្រសូឡានៅកំពង់ស្តឺ នឹងដំណើរការចុងឆ្នាំ ២០១៩
រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) ធំជាងគេនៅកម្ពុជា ដែលវិនិយោគ ៥៨,២៣ លានដុល្លារនឹងចាប់ផ្តើមបំពាក់ផ្ទាំងសូឡាចំនួន ២០០ ០០០ ផ្ទាំងនៅខែមករា ឆ្នាំ ២០១៩ ខណៈប្រតិបត្តិការនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ...
ហ៊ឹន ពិសី
https://bit.ly/2EYo5TS
ក្រសួង និងអង្គការបង្ហាញក្ដីបារម្ភបញ្ហាកង្វះចំណីអាហារ
ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរួមទាំងសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN- CSA) បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា ខណៈពេលដែលមានកុមារកម្ពុជាចំនួន ៣២ នាក់ក្នុងចំណោម ១០០ នាក់បានប្រឈមនឹងបញ្ហាកង្វះ ...
វ៉ន ដារ៉ា
https://bit.ly/2RtAExo
លោក ហ៊ុន សែន រំឭកប្រទេសប្រជាធិបតេយ្យកុំឲ្យសាងកំហុសជាលើកទី ៣ តាមរយៈការដាក់ទណ្ឌកម្មចំពោះកម្ពុជា
ថ្លែងនៅក្នុងពេលបើកសម្ពោធវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រទេសមហាអំណាច និងប្រទេសលោកសេរីមួយចំនួនថា «កុំឲ្យសាងកំហុសជាលើកទី ៣ នៅលើទឹកដីកម្ពុជា»។ ថ្វីបើលោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឲ្យចំឈ្មោះពី ...
បែន សុខហ៊ាន
https://bit.ly/2CHxKg7
មន្ត្រីកំពុងរៀបចំបណ្ដឹងប្រឆាំងអ្នកមករំដោះគោយន្តដឹកឈើ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារកំពុងរៀបចំដាក់បណ្ដឹងប្រឆាំងក្រុមជនប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតជាង ១០ នាក់ទៅតុលាការ បន្ទាប់ពីពួកគេបានញុះញង់ និងកេណ្ឌអ្នកភូមិប្រមាណ ៧០ នាក់មករំដោះយកវត្ថុតាងគោយន្ត ៣ គ្រឿងចេញពីស្នាក់ការ ...
ឃុត សុភចរិយា
https://bit.ly/2R1ORlN
ផ្លែចេកកម្ពុជានឹងនាំចេញជាលើកដំបូងទៅកាន់ប្រទេសចិន
ក្រុមហ៊ុន Longmate Agriculture Co បានប្រកាសថាខ្លួននឹងធ្វើការនាំចេញផ្លែចេកសាកល្បងទៅទីផ្សារចិននៅខែក្រោយនេះ ដែលនឹងត្រូវបានអមដោយការនាំចេញជាផ្លូវការដំបូងរបស់ក្រុមហ៊ុននេះទៅកាន់ប្រទេសចិននៅខែកុម្ភៈ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50564243/first-banana-shipment-to-china-confirmed/
ក្រសួងការងារ៖ អត្ថប្រយោជន៍ទាំងអស់នឹងត្រូវបានផ្តល់ជូនកម្មករ
នៅថ្ងៃសុក្រនេះក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍មួយស្នើសុំដល់កម្មកររោងចក្រទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តថាអត្ថប្រយោជន៍ទាំងអស់ពួកគេមានសិទ្ធិស្របច្បាប់ នឹងត្រូវបានផ្តល់ក្នុងទៅតាមពេលកំណត់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564354/all-benefits-will-be-provided-labour-ministry/
ក្រសួងប្រកាសខេត្តចំនួនប្រាំមួយដែលនឹងរងសីតុណ្ហភាពទាប
កាលពីម្សិលមិញក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីថ្លែងការណ៍មួយឱ្យមានការប្រុងប្រយ័ត្នពីសីតុណ្ហភាពនៅក្នុងខេត្តចំនួនប្រាំមួយ ដែលអាចនឹងធ្លាក់ចុះនៅត្រឹម ១៧ អង្សារសេ ដែលការធ្លាក់ចុះនៃសីតុណ្ហភាពនឹងចាប់ផ្តើមពីថ្ងៃនេះ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564387/ministry-warns-six-provinces-of-low-temperatures/
អំបិលនាំចូលរំពឹងថា នឹងដល់ទីផ្សារសប្តាហ៍នេះ
អំបិលដែលកម្ពុជានាំចូលពីប្រទេស ចិន ត្រូវបានគេរំពឹងថា នឹងលក់ក្នុងតម្លៃ ១០០ ដុល្លារក្នុង ១ តោន ទៅក្នុងទីផ្សារក្នុងស្រុក កើនឡើងពីប្រមាណ ៧៥ ដុល្លារក្នុង ១ តោននៃតម្លៃបច្ចុប្បន្ន។ នេះបើតាមសហគមន៍ផលិត ...
ចេង សុខហ័ង
https://bit.ly/2RiObI4
កម្ពុជា នឹងបង្កើនការផ្គត់ផ្គង់អគ្គិសនីដល់ជិត ៣ ០០០ មេហ្គាវ៉ាត់
រដ្ឋាភិបាលគ្រោងនឹងបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ កើនឡើង ២២០,៣៩ មេហ្គាវ៉ាត់ ពីឆ្នាំ ២០១៨ ដែលមាន ២ ៦៥០,២៦ មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។ ...
ហ៊ឹន ពិសី
https://bit.ly/2rUcGgm
កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតគ្នារវាង កម្ពុជាជាមួយប្រទេស ៣ ចូលជាធរមាន
កិច្ចព្រមព្រៀងពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងបណ្ដាប្រទេស ៣ ផ្សេងទៀតបានចូលជាធរមានហើយនឹងត្រូវអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ...
ចេង សុខហ័ង
https://bit.ly/2RkFDjM
យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១៥០០ គ្រាប់ត្រូវបានសមត្ថកិច្ចយកចេញពីក្នុងដី
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ ៥០០ គ្រាប់ត្រូវបានមន្ត្រីអង្គភាពស៊ីម៉ាក់ (CMAC) និងសមត្ថកិច្ចខេត្តកំពង់ចាមបានយកចេញពីឃ្លាំងគ្រាប់ចាស់ៗដែលបន្សល់ទុកក្នុងដីនៅក្រុងកំពង់ចាមក្បែររបងស្នងការដ្ឋាននគរបាលខេត្ត។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីន ...
សុទ្ធ គឹមសឿន
https://bit.ly/2EUapKI
សកម្មជនឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើបាន ៧៣ នាក់
យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ត្រូវបានក្រុមសកម្មជនបណ្ដាញការពារព្រៃឡង់ចាប់ឃាត់ខ្លួន និងរណារយន្ត ១២៣ គ្រឿងត្រូវបានរឹបអូសប្រគល់ឲ្យមន្ត្រីជំនាញបរិស្ថានពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងរយៈពេល ១ ឆ្នាំ ២០១៨ នេះ។ នេះបើ ...
ឃុត សុភចរិយា
https://bit.ly/2LFYxwo
អង្គការមិនមែនរដ្ឋាភិបាល៖ កុមារកម្ពុជានៅតែងាយរងគ្រោះទៅនឹងការរំលោភបំពានផ្លូវភេទដោយជនបរទេស
លោក សំលៀង សិលា នាយកប្រតិបត្តិនៃអង្គការ APLE, កាលពីម្សិលមិញ ក្នុងអំឡុងពេលសិក្ខាសាលាមួយបានឱ្យដឹងថាប្រទេសកំពុងអភិវឌ្ឍន៍មិនទាន់មានមធ្យោបាយរឹងមាំដើម្បីកាត់បន្ថយ និងការពារការរំលោភបំពានផ្លូវភេទកុមារ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50563914/cambodian-children-still-vulnerable-to-sex-abuse-by-foreigners-ngo/