ព័ត៌មាន
សេចក្តីព្រាងថវិកាដែលត្រូវធ្វើនៅក្នុងសភា
កាលពីថ្ងៃសុក្រ ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងថវិកាជាតិរបស់ខ្លួនប្រហែល ៦,៧ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩ ដែលកើនឡើង ១១,៤ ភាគរយនៅឆ្នាំ២០១៨ ហើយអង្គការមិនមែនរដ្ឋាភិបាលនានាចង់ពិនិត្យឡើងវិញ មុនពេលបញ្ជូនទៅរដ្ឋសភាដើម្បីធ្វើសច្ចាប័ន។ ...
ឃួន ណារីម
https://www.khmertimeskh.com/50544913/draft-budget-due-in-parliament/
ក្រសួង៖ ផ្តល់ដីដែលកាន់កាប់ខុសច្បាប់ទៅឱ្យទ្យានជាតិវិញ
កាលពីថ្ងៃសុក្រក្រសួងបរិស្ថានបានបញ្ជាឱ្យអ្នកដែលបានកាន់កាប់ដីខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ធ្វើការរុះរើសំណង់គ្រប់ប្រភេទ និងប្រគល់ដីទៅឱ្យរដ្ឋាភិបាលវិញ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50544868/give-back-grabbed-land-in-national-park-ministry/
អាជ្ញាធរខេត្តកណ្តាលប្រកាស រំដោះចិញ្ចើមផ្លូវ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានជូនដំណឹងថា ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ មន្ទីរនឹងចាប់ផ្ដើមបើកយុទ្ធនាការរំដោះចិញ្ចើមផ្លូវពីអាជីវករ និងអ្នកយកចិញ្ចើមផ្លូវប្រើប្រាស់ជាឯកជន ដើម្បីពង្រីកចិញ្ចើមផ្លូវរហូតដល់ ១៥ ម៉ែត្រពីអ័ក្សផ្លូវនីមួយៗនៅទូទាំងខេត្តកណ្ដាល។ ...
សុទ្ធ គឹមសឿន
https://bit.ly/2Q1Vdgt
ក្រុមអភិរក្សសត្វព្រៃ ថាសួនសត្វសាហ្វារី ប្រើអំពើឃោរឃៅលើសត្វ
ក្រុមអង្គការអភិរក្សសត្វព្រៃបានចាត់ទុកការបង្វឹកសត្វរបស់ក្រុមអ្នកថែរក្សាសត្វនៃសួនសត្វ Safari World ថាជាទង្វើព្រៃផ្សៃប្រឆាំងនឹងសត្វ ហើយថាសួនសត្វដ៏ធំបំផុតនៅភ្នំពេញមួយនេះរៀបចំឡើងសម្រាប់បម្រើឲ្យតែការសប្បាយដោយពុំគិតដល់ការងារអភិរក្សសត្វ ...
ឃុត សុភចរិយា
https://bit.ly/2Q3NH4A
អាជ្ញាធរសង្ឃឹមមានភ្ញៀវច្រើនក្នុងពិធីបុណ្យទន្លេគ្រោងធ្វើនៅខេត្តកំពង់ឆ្នាំង
បុណ្យទន្លេដែលជាបុណ្យប្រចាំឆ្នាំលើកទី ៥ គ្រោងប្រារព្ធធ្វើនៅដើមខែមីនាឆ្នាំក្រោយនៅក្នុងខេត្តកំពង់ឆ្នាំងដែលអាជ្ញាធររំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាច្រើន ហើយក៏ជាឱកាសបង្ហាញពីផលិតផលប្រពៃណីរបស់ខេត្តដែលមានព្រំប្រទល់ ...
គឹម សារុំ
https://bit.ly/2qfMnQI
តំណាងសិទ្ធិមនុស្ស UN នឹងមកកម្ពុជានៅដើមសប្ដាហ៍នេះ
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី រ៉ូណាស្ម៊ីត (Rhona Smith) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជាចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសដែលគណបក្សប្រជាជនកម្ពុជា ឈ្នះសំឡេងទាំង ...
បែន សុខហ៊ាន
https://bit.ly/2OUpYHr
អាជ្ញាធរបិទការរករ៉ែមាស របស់ពលរដ្ឋតាមបណ្តឹងក្រុមហ៊ុន ចិន
រណ្ដៅរ៉ែមាសជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរចំនួន ៧ ទីតាំងស្ថិតនៅក្នុងតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរត្រូវបានក្រុមមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះធ្វើការរុះរើដោយប្រើគ្រឿងចក្រឈូសឆាយ និង កាយដី ...
ឃុត សុភចរិយា
https://bit.ly/2yC9h9t
ក្រសួងឱ្យមន្ត្រី ១៩ នាក់ចូលរួមដោះស្រាយរឿងវិវាទដីនៅក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្គាប់ឲ្យមន្ដ្រីជំនាញ ១៩ នាក់ចុះធ្វើអត្ដសញ្ញាណកម្មគ្រួសារពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះដោយផ្អែកតាមបញ្ជីឈ្មោះដើម្បីកំណត់មុខសញ្ញាអ្នកត្រូវទទួលបានការដោះស្រាយដីសង្គមកិច្ចស្រប ...
សុទ្ធ គឹមសឿន
https://bit.ly/2RkyFrl
ចក្រភពអង់គ្លេសសន្យាផ្តល់ ៩ លានដុល្លារសម្រាប់ការដោះមីន
ចក្រភពអង់គ្លេសនឹងផ្តល់ជំនួយជាង ៩ លានដុល្លារ ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២០ សម្រាប់ប្រតិបត្តិការដោះមីន ដើម្បីកម្ចាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា នេះបើយោងតាមប្រសាសន៍លោក Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃពុធ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50544210/uk-pledges-9-million-for-demining/
ស្ត្រីម្នាក់បានដួលសន្លប់ ខណៈមានការរារាំងមិនឱ្យមកតវ៉ារឿងដីនៅភូមិគ្រឹះនាយករដ្ឋមន្ត្រី
ស្ត្រីម្នាក់ក្នុងចំណោមប្រមាណជិត ៨០០ នាក់តំណាងឲ្យ ១៦៤២ គ្រួសារដែលមានទំនាស់ដីធ្លីមកពីឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះបានដួលសន្លប់នៅតាមផ្លូវជិតស្ថានទូតវៀតណាមកាលពីម្សិលមិញ ខណៈរូបគាត់ និងអ្នកផ្សេងព្យាយាមដើរទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយ តែត្រូវ ...
សុទ្ធ គឹមសឿន
https://bit.ly/2Rbt0E8
ជប៉ុន បន្ដផ្ដល់ជំនួយ ៣០ លានដុល្លារសម្រាប់ឲ្យកែលម្អប្រព័ន្ធលូ នៅភ្នំពេញ ខណៈ ADB ជួយដល់គម្រោងធំ ៤
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបន្ដផ្ដល់ជំនួយឥតសំណង់លើគម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ លូបង្ហូទឹក ក្នុងរាជធានីភ្នំពេញ ជំហានទី ៤ ក្នុងទឹកប្រាក់ប្រមាណ ៣០ លាន ...
វ៉ន ដារ៉ា
https://bit.ly/2qaYONC
អាជ្ញាធរប្រកាសរុះរើសំណង់ពលរដ្ឋ នៅតាមដងស្ទឹងព្រែកត្នោត បើនៅតែមានះ
មន្ត្រីរដ្ឋបាលខណ្ឌដង្កោព្រមានថា អាជ្ញាធរនឹងចាត់វិធានការរុះរើសំណង់របស់ប្រជាពលរដ្ឋដែលសាងសង់សំណង់ផ្ទះល្វែង និងតូបខុសច្បាប់ចូលចំណីស្ទឹងព្រែកត្នោតក្នុងសង្កាត់ក្រាំងពង្រ ប្រសិនបើពួកគេមិនអនុវត្ដតាមការណែនាំរបស់រដ្ឋបាលខណ្ឌប្រាប់ឲ្យរុះរើនោះ។ ...
វ៉ន ដារ៉ា
https://bit.ly/2CBwWtH
កិច្ចព្រមព្រៀងឈើវៀតណាម និងសហភាពអឺរ៉ុបត្រូវបានពិភាក្សា
កាលពីថ្ងៃចន្ទ មន្ត្រីកម្ពុជា និងវៀតណាមទបានចាប់ផ្តើមសន្និសីទរយៈពេលប្រាំថ្ងៃ ដើម្បីពិភាក្សាពីការគ្រប់គ្រងពាណិជ្ជកម្មឈើ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុបដែលត្រូវបានរិះគន់ដោយអ្នកបរិស្ថាន។ ...
តាំង វីដា
https://www.khmertimeskh.com/50543866/eu-vietnam-timber-deal-discussed/
ឈើជាង១០០កំណាត់ត្រូវបានរកឃើញនៅក្នុងព្រៃ
មេបញ្ជាការរងស្នងការនគរបាលស្រុកម្នាក់កាលពីម្សិលមិញបាននិយាយថា កំណាត់ឈើត្រូវបានបញ្ជូនទៅទីស្នាក់ការកងរាជអាវុធហត្ថស្រុក ដើម្បីដើម្បីចាត់ការបន្តទៅតាមនិតិវិធី។ លោកបានមានប្រសាសន៍ថា “ពួកគេត្រូវបានឃាត់ខ្លួន បន្ទាប់ពីអ្នកស្រុកបានរាយការណ៍ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50543691/more-than-100-logs-found-in-forest/
សាលាខេត្តស្ទឹងត្រែងស្ដីបន្ទោសពីការរិះគន់ឧក្រិដ្ឋកម្មព្រៃឈើ
មន្ត្រីខេត្តស្ទឹងត្រែងបានជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសហការគ្នា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ក្រោយពីការផ្សព្វផ្សាយអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សេចក្តីថ្លែងការណ៍ពីសាលាខេត្តកាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការផ្សព្វផ្សាយពត៌មានមិនពិត ស្តីពីវិធានការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50543689/stung-treng-provincal-hall-rebukes-forestry-crime-criticism/
ការនាំចេញសម្លៀកបំពាក់នៅឆមាសទីមួយរបស់កម្ពុជាកើនឡើង ១០,៧៣ ភាគរយ ដែលព្យាករថានឹងកើនឡើងនៅឆ្នាំនេះ
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើង ១០,៧៣ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០១៨ ហើយត្រូវបានគេព្យាករថា នឹងនៅតែរឹងមាំ បើទោះបីជាសហភាពអឺរ៉ុបគំរាមដកការអនុគ្រោះ ...
ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-usa-stocks/nasdaq-confirms-correction-while-sp-500-and-dow-erase-2018-gains-idUSKCN1MY1LZ
ផលិតផលស្ករត្នោត GI បន្តធ្លាក់ចុះ មិនអាចបំពេញតម្រូវការនាំចេញ
ការផលិតស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) បានមើលឃើញការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះបារម្ភថាវាអាចនឹងបាត់បង់ ...
ចេង សុខហ័ង
https://bit.ly/2ONTGy0
គម្រោងព្រលានយន្តហោះ ប៉ោយប៉ែត នឹងចាប់ផ្តើមឡើងវិញ
គម្រោងសាងសង់ព្រលានយន្តហោះក្រុងប៉ោយប៉ែត គ្រោងនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ១០ ឆ្នាំ ដោយសារវិបត្តិហិរញ្ញ វត្ថុពិភពលោកឆ្នាំ ២០០៨ ខណៈថ្មីៗនេះជនជាតិចិនកំពុងហូរចូលទៅក្នុង ...
ហ៊ឹន ពិសី
https://bit.ly/2OIDTAh
Moody ថាកម្ពុជា នឹងបាត់បង់ភាពប្រកួតប្រជែងបើ EBA ត្រូវបានដក
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services ព្រមានថា ការបាត់បង់សក្ដានុពលអនុគ្រោះពន្ធពាណិជ្ជកម្មរបស់កម្ពុជាចូលទៅសហភាពអឺរ៉ុប នឹងធ្វើ ...
ស៊ន សារ៉ាត និង ចេង សុខហ័ង
https://bit.ly/2CCxnEc
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសបោះផ្សាយ១៤លានភាគហ៊ុន
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ថ្មីៗនេះបានបោះផ្សាយភាគហ៊ុនថ្មីចំនួន១៤លាន ដោយនាំមកនូវចំនួនភាគហ៊ុនសរុបដល់ទៅជិត ៧១,៩ លានដុល្លារនេះ បើយោងតាមការប្រកាសរបស់ក្រុមហ៊ុននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50543396/ppsc-sells-14m-shares-in-private-placement/
តុលាការកោះហៅសកម្មជនដីធ្លី
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅអ្នកសកម្មជនដីបុរីកីឡា និងបឹងកក់បីនាក់ បន្ទាប់ពីមានបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានចោទប្រកាន់ពួកគេពីបទជំរិតទារប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ សកម្មជនត្រូវបាន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50543369/land-activists-summoned-by-court/
ក្រសួងបរិស្ថាន ជំរុញឲ្យឈប់ប្រើសម្ភារអេឡិចត្រូនិកជជុះ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីម្សិលមិញបានជំរុញឲ្យពលរដ្ឋឈប់ទិញគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីជជុះមកប្រើប្រាស់ ដើម្បីជួយការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការជួសជុលនាំឲ្យខាតបង់ថវិកាច្រើន។ ...
សុទ្ធ គឹមសឿន
https://bit.ly/2SdwFlZ
សកម្មជនថាបទល្មើសកាប់ឈើក្នុងព្រៃឡង់នៅតែបន្ដកើតមាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានអះអាងកាលពីម្សិលមិញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះជាក្រុមឧទ្យានុរក្ស និងសកម្មជនការពារព្រៃឡង់ បានរួមសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2O0Ns8I
អាជ្ញាធរខេត្តរតនគិរី ប្រកាសមោឃភាពលិខិតលក់-ទិញដីព្រៃ
រដ្ឋបាលខេត្តរតនគិរីបានប្រកាសមិនទទួលស្គាល់ និងធ្វើមោឃភាពរាល់លិខិតបញ្ជាក់លើការលក់-ទិញ និងការផ្ទេរដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិធ្វើឲ្យអង្គការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិស្វាគមន៍ចំពោះចំណាត់ការនេះតែថា វិធានការនេះអាចនឹងគ្មានប្រសិទ្ធភាព ខណៈដែលបទល្មើសព្រៃឈើនៅតែ ...
ម៉ិច ដារ៉ា
https://bit.ly/2D0LST4