ព័ត៌មាន​

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ចោទ​អាជ្ញាធរ​រើសអើង

តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៥ គ្រួសារ​មកពី​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ដែល​បាត់បង់​ដីធ្លី​បាន​ចោទ​អាជ្ញាធរ​កាលពី​ម្សិលមិញ​ថា​បាន​រើសអើង​មិន​ព្រម​ចុះបញ្ជី​ដីធ្លី និង​ពន្យារពេល​ការ​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ ប៉ុន្ដែ​អាជ្ញាធរ​បាន​បដិសេធ​ថា​មិន​មាន​ករណី​នេះ​កើតឡើង​ទេ​ព្រោះ​គណៈកម្មការ​ចម្រុះ​នឹង​វាស់ដី ...

សុទ្ធ គឹមសឿន
http://bit.ly/2fwp67S

រដ្ឋាភិបាលច្រានចោលគម្រោងសាកល្បងសម្រាប់ជនល្មើសឱ្យធ្វើសេវាសហគមន៍

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់បាននិយាយថា គម្រោងសាកល្បងមួយដើម្បីបង្កើនការអនុម័តការធានា និងការដាក់ទោសសេវាសហគមន៍សម្រាប់ជនល្មើសតូចតាចនឹងមិនអាចទៅរួចទេ ប៉ុន្មានសប្តាហ៍បន្ទាប់ពីគម្រោងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/government-rejects-pilot-project-offenders-do-community-service

រដ្ឋមន្ត្រីការបរទេសបន្ទន់ឥរិយាបទ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ទៅលើ 'លាក់ពុត' លោកខាងលិច

រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការវាយប្រហារយ៉ាងធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលបង្ហាញថា ពួកគេជាមនុស្សលាក់ពុត ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ...

សុខ ខេមរា
https://www.voacambodia.com/a/exclusive-cambodia-fm-softens-tone-after-scathing-attack-on-hypocritical-west/4048339.html

ពលរដ្ឋកង្វល់ធ្វើចរាចរធ្លាក់លូពេលទឹកជំនន់លិចផ្លូវយូរ

២ថ្ងៃបន្ទាប់ពីមានភ្លៀងជន់លិចផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋខ្លះបានបង្ហាញនូវកង្វល់អំពីគ្រោះថ្នាក់ដែលអាចនឹងកើតឡើងដោយសារធ្វើចរាចរ ខណៈលើកំណាាត់ផ្លូវខ្លះកំពុងមានការសាងសង់ និងប្រព័ន្ធលូខ្លះគ្មានគម្របត្រឹមត្រូវ។ ...

យន់ ស៊ីនាត
http://bit.ly/2fCuZnU

ក្រសួងមហាផ្ទៃផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា

ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាដែលជាអង្គការតស៊ូមតិការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិជាបណ្តោះអាសន្ន បន្ទាប់ពីមានភាពចម្រូងចម្រាសពីការតវ៉ា ពីសំណាក់ពលរដ្ឋខ្លះដែលគេជឿថា ជាក្រុមពលរដ្ឋដែលគាំទ្រក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ...

បែន សុខហ៊ាន និង គង់ មេត្តា
http://bit.ly/2k9ysvy

សាលា​នឹង​បង្រៀន​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​

​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ជា​មុខ​វិជ្ជា​មួយ​នៅ​សាលារៀន​ ដែល​នឹង​បង្កើន​ចំនេះដឹង​របស់​សិស្ស​អំពី​ប្រាក់​ ​នឹង​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ឱ្យ​សិក្សា​នៅ​ទូ​ទាំង​ប្រទេស​តាម​រយៈ​ដំណាក់កាល​ដំបូង​នៃ​គម្រោង​កម្មវិធី​សិក្សា​សាលា​កម្ពុជា​ ជាមួយនឹង​ក្រសួង​អប់រំ ...

សុខ ចាន់
http://www.khmertimeskh.com/5083840/schools-teach-financial-literacy/

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​កម្មករ​រោងចក្រ​កាត់ដេរ​ដើម្បី​ទប់ស្កាត់​ការ​ទាមទារ​ប្រាប់​កើនឡើង​ប្រាក់​ឈ្នួល

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ កុំ​ទាមទារ​ការ​កើនឡើង​ច្រើន​ហួស​ក្នុង​ប្រាក់​ឈ្នួល​អប្បបរមា​ បើ​មិន​ដូច្នេះ​ទេ​រោងចក្រ​អាច​ផ្លាស់​ប្តូរ​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​តំលៃ​សមរម្យ​ជាង​នេះ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5083771/garment-workers-told-curb-wage-rise-demands/

ក្រសួងមហាផ្ទៃ​បាន​បើក​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍​

​កាលពី​ម្សិលមិញ​នេះ​ ក្រសួងមហាផ្ទៃ​បាន​បើក​ដំណើរការ​នៅ​ស្ថានីយ៍ទូរទស្សន៍​ថ្មី​មួយ​ NICE​ TV​ ដែល​ស្ថាន​យ៍​ទូរទស្សន៍​នេះ​ផ្តោត​លើ​ការ​ផ្សាយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ និង​សមិទ្ធផល​របស់​រដ្ឋាភិបាល​។​ ​ទូរទស្សន៍​ NICE​ ជា​ការ​បង្កើត​ឡើង​រួម​គ្នា​រវាង ...

ឈាង សុខា
http://www.khmertimeskh.com/5083787/interior-ministry-launches-tv-station/

ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​កម្ពុជា លោក​តា​វណ្ណ មូលីវណ្ណ បាន​ទទួល​មរណៈ​ហើយ

លោកតា វណ្ណ មូលីវណ្ណ ដែលជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​កម្ពុជា​កាល​ពី​ជំនាន់​សម័យ​សង្គម​រាស្រ្ត​និយម និង​បាន​បន្សល់​ទុក​ស្នាដៃ​របស់​លោក​មក​ដល់​បច្ចុប្បន្ន បាន​ទទួល​មរណៈ​ភាព​ហើយ​កាល​ពី​ព្រឹក​ម៉ោង ៩ និង ៤៥​នាទី ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​វ័យ ៩០​ឆ្នាំ នៅ​​គេហដ្ឋាន​របស់​លោក នៅ​ខេត្ត​សៀមរាប។ នេះ​បើ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xNMisN

ជប៉ុន​នឹង​ជួយ​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ បាន​ចុះហត្ថលេខា​នៅ​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​សាលា​តិច​ណូ​)​ ដើម្បី​ពង្រឹង​ការ​អប់រំ​ផ្នែក​វិស្វកម្ម​ និង​ការ​ស្រាវជ្រាវ​សម្រាប់​វិស័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5083803/japan-aid-institute-technology/

៥០​ លាន​ដុល្លារ​សម្រាប់​ជម្រុញ​ការ​ធ្វើ​កសិកម្ម​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​អនុម័ត​ ថវិកា​ ៥០​លាន​ដុល្លារ​ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​ និង​បង្កើន​ការ​ចូល​កាន់​ទីផ្សារ​ដល់​កសិករ​ខ្នាត​តូច​ ក្នុង​ឃុំ​ចំនួន​ ២៧១​ ​នៃ​​អាងបឹង​​ទន្លេសាប​ដែល​ជា​តំបន់​ងាយ​នឹង​រង ...

Sonny Inbaraj Krishnan
http://www.khmertimeskh.com/5083836/50m-boost-farming/

អ្នក​រាយការណ៍ UN រិះគន់​កម្ពុជា​ថា ​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស

កាលពី​ម្សិលមិញ​អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ ថា​តើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ដែរ​ឬ​យ៉ាង​ណា​? ...

Leonie Kijewski
http://bit.ly/2hyOBK7

កសិករ​ខ្នាត​តូច​នឹង​ទទួល​បាន​ជំនួយ

​​ក្រុមហ៊ុន​ស្រូវ​អង្ករ​ Amru​ Rice​ កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​សហការ​ជាមួយ​អង្គការ​ SNV​ ដើម្បី​ចាប់ផ្តើម​របស់​ ប្រព័ន្ធ​បង្កាន់ដៃ​ឃ្លាំងទំនិញ​មួយ​ដើម្បី​ជួយ​ដល់​កសិករ​ខ្នាត​តូច​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5083838/small-scale-farmers-get-help/

បដា​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​មួយ​ចំនួន​ត្រូវ​ដក​ចេញ

​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​លួច និង​ដក​ចេញ​ដោយ​ខ្លួនឯង​ បន្ទាប់ពី​អាជ្ញាធរ​បាន​ស្នើសុំ​ឲ្យ​ដក ខណៈ​ពេល​ដែល​ក្រុម​មេធាវី​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ដែល​ក្រុម ...

នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU

កម្ពុជា​ចិន​ដំណើរ​ការ​ប្រព័ន្ធ​ប្តូរ​ប្រាក់​រៀល​-​យន់

ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​កណ្តាល​រដ្ឋ​ចិន​ប្រចាំ​ខេត្ត​គ័ងស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ទិន្នន័យ​អត្រា​ប្តូរ​ប្រាក់ រៀល​យន់ ប្រចាំ​ខេត្ត​គ័ង​ស៊ី​ប្រទេស​ចិន ដែលជា​ដំណើរ​ការ​មួយ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប្រាក់​រៀល​ខ្មែរ​អាច​ធ្វើ​ការ​ប្តូរ​ប្រាក់ ...

ហ៊ គីមសាយ
http://bit.ly/2fTcfgO

នាយក​រដ្ឋមន្ត្រី​ចង់​ជំរុញ​វិស័យ​ទេសចរណ៍​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​តាម​រយៈ​ក្រសួងទេសចរណ៍​ ការ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​ត្រូវ​បាន​កំណត់​ជា​សំខាន់​ ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​វិស័យសេដ្ឋកិច្ច​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/5083858/pm-wants-boost-tourism/

NBC នឹង​បញ្ចូល​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធី​សិក្សា

ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ​កម្ពុជា​កំពុង​សហការ​រៀបចំ​មេរៀន​ស្តីពី​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​វិស័យ​នេះ​ដល់​ប្រជាជន​កម្ពុជា​ពី​វ័យ​ក្មេង​ទៅ ហើយ​គ្រោង​ដាក់​បញ្ចូល​មេរៀន​ហិរញ្ញវត្ថុ​នេះ​ទៅក្នុង​មុខ​វិជ្ជា​សិក្សា​ដែល​មាន​ស្រាប់​មួយ ...

ហ៊ គីមសាយ
http://bit.ly/2fscvCG

នាយករដ្ឋមន្ត្រីអនុម័តឱ្យទទូលកន្សែងនៅកន្លែងធ្វើការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា និយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមូស្លីមទាំងអស់ទទូលកន្សែង និងសំលៀកបំពាក់ប្រពៃណីទៅធ្វើការ។ ថ្លែងទៅកាន់កម្មករនៅខណ្ឌមានជ័យរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកបានជួបស្ត្រីម៉ូស្លីមក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាមនាពេលថ្មី ៗ ពួកគេបានប្រាប់លោកថា ពួកគេប្រឈមនឹងការរើសអើងពីសំណាក់និយោជក ហើយត្រូវបានស្នើឱ្យស្លៀកឯកសណ្ឋានដែលប្រឆាំងនឹងជំនឿរបស់ពួកគេ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5083772/pm-approves-headscarves-workplace/

មន្ត្រី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រមាន​ក្រុម​អ្នក​វិភាគ

សមាជិក​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ម្នាក់ កាលពី​ម្សិលមិញ​បាន​ព្រមាន​ក្រុម​អ្នក​វិភាគ​ដែល​កំពុង​ព្យាយាម​បកស្រាយ​រដ្ឋធម្មនុញ្ញ​ដោយ​លើក​ឡើង​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​អាច​នឹង​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ដែល​បកស្រាយ​ជ្រុល​ពេក​ខណៈ​អ្នក​ច្បាប់​ថា​គេ​កម្រ​ឃើញ​ស្ថាប័ន​កំពូល​នេះ ...

បែន សុខហ៊ាន និង Daphne Chen
http://bit.ly/2xzyZfM

ការព្រមានសម្រាប់សប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានថា តំបន់ភាគច្រើននៃប្រទេសអាចប្រឈមនឹងទឹកជំនន់ដោយសារតែភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃពុធ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា កម្ពុជានឹងរងផលប៉ះពាល់ដោយប្រព័ន្ធសម្ពាធទាបដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។ ...

មុំ គន្ធា
http://www.khmertimeskh.com/5083788/warning-week-heavy-rain-floods/

នាយករដ្ឋមន្ត្រីអំពាវនាវឱ្យអាមេរិកយកគ្រាប់បែករបស់ខ្លួនត្រឡប់មកវិញ

លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញ បានជំរុញឱ្យសហរដ្ឋអាមេរិកជួយកម្ពុជាក្នុងការលុបបំបាត់គ្រាប់បែកមិនទាន់ផ្ទុះ ដែលកងកម្លាំងរបស់ខ្លួនបានទម្លាក់នៅលើទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាមជាជាងផ្តោតលើការរកឃើញនូវធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួន។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5083770/pm-calls-us-take-bombs-back/

ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក

ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...

ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5

ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ

ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...

ចេង សុខហ័ង
http://bit.ly/2k2TrQG

សំរាម​ជា​ច្រើន​ឡាន​ត្រូវ​បាន​យក​ចេញពី​ប្រឡាយ​

​អាជ្ញាធរ​ខណ្ឌចំការមន​ បាន​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​ទឹក​បឹង​ត្របែក​នៅ​ស​ប្តា​ហ៍​នេះ​ ដែល​ជា​សរុប​នៃ​សំរាម​ទាំងនោះ​មាន​ជិត​ ២០០​ ឡាន​ ដែល​ត្រូវ​ចំនាយពេល​ពីរ​ថ្ងៃ​ ហើយ​អាជ្ញាធរ​បាន​ស្នើរ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ឈប់​បោះ​សំរាម​ចូល​ទៅ​ក្នុង​ប្រឡាយ ...

សែន ដាវីត
http://www.khmertimeskh.com/5083654/truckloads-trash-removed-canal/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

awxhV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!