ព័ត៌មាន
កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យា Blockchain របស់ជប៉ុនសម្រាប់ប្រព័ន្ធទូទាត់
ធនាគារជាតិនៃកម្ពុជា នឹងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ប្រើប្រាស់ blockchain ដោយមានជំនួយពីបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីផ្តល់ជូនប្រជាជននូវសុវត្ថិភាព និងតម្លៃចំនាយទាបក្នុងការផ្ញើរ និងទទួលប្រាក់។ ...
នាយករដ្ឋមន្ត្រីវៀតណាមនឹងមកទស្សនកិច្ចកម្ពុជានៅសប្តាហ៍ក្រោយ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា នេះបើយោងតាមសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍។ ...
Xu Xin
http://news.xinhuanet.com/english/2017-04/20/c_136224166.htm
ឥណ្ឌាផ្តល់ជំនួយអណ្តូងទឹកស្អាត
រដ្ឋាភិបាលឥណ្ឌាបានសន្យានឹងធានាដល់ប្រជាជននៅតាមទីជនបទនៃទូទាំងខេត្តចំនួនបួននៃប្រទេសកម្ពុជាដែលមានតម្រូវការទឹកស្អាត។ កាលពីម្សិលមិញ ពេលវេលាដែលទន្ទឹងរង់ចាំជាយូរបានមកដល់ អណ្តូងស្នប់ចំនួន ១,៥០០ ដែលនឹងត្រូវចែកចាយ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37650/india-pumps-in-aid-for-cleaner-water/
មេការរកស៊ីឈើរបស់មន្រ្តីអាវុធហត្ថម្នាក់ ត្រូវចាប់បញ្ជូនទៅគុក
មេការរកស៊ីឈើឲ្យលោក ឆេង ឡុង នាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ខណៈដែលមន្រ្តីរាជអាវុធហត្ថរូបនោះ និងកូនប្រសាម្នាក់ទៀតកំពុងតែរត់គេចខ្លួនរឿងប្រព្រឹត្តបទល្មើសព្រៃឈើ។ ...
ផាក់ ស៊ាងលី
http://bit.ly/2oPWdcm
គេរំពឹងថា គណបក្សប្រឆាំងនឹងទាញប្រយោជន៍ពីអារម្មណ៍ប្រឆាំងនឹងវៀតណាម នៅមុនការបោះឆ្នោតចូលមកដល់
ការភ័យខ្លាចចំពោះប្រទេសវៀតណាម ដែលមានជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ពេលខ្លះ ដូចជាមិនសមហេតុផល ដែលស្ទើរតែមិនអាចទទួលយកបាន។ ការចោទប្រកាន់អំពីការដណ្ដើមដីធ្លី ការញុះញង់ឲ្យមានការប្រើអំពើហិង្សា ការនាំចេញម្ហូបអាហារមានជាតិគីមី និងការ ...
SAP នឹងធ្វើការស្ទាបស្ទង់តម្លៃភាគហ៊ុន នៅសប្តាហ៍ក្រោយ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) នឹងចាប់ផ្តើមធ្វើការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាសាធារណៈនៅសប្តាហ៍ក្រោយ ដោយបើកឲ្យសាធារណជនបញ្ជាទិញភាគហ៊ុនក្នុងតម្លៃផ្សេងៗគ្នា តាមតម្លៃកំណត់ចន្លោះពី០,៨៨ ដុល្លារ ទៅ ១,២៩ ដុល្លារក្នុងមួយហ៊ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ SAP ដែល ...
ហ៊ គឹមសាយ
http://bit.ly/2pJ1S29
រដ្ឋមន្ត្រីព្រមានបិទមណ្ឌលថែទាំណារំលោភសិទ្ធិកុមារ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងទៅកាន់អ្នកកាសែតកាលពីម្សិលមិញដោយព្រមាននឹងបិទមជ្ឈមណ្ឌលថែទាំកុមារណាដែលមិនបានចុះបញ្ជី និងអនុស្សរណៈជាមួយស្ថាប័នរដ្ឋ បើសិនជារកឃើញថាមានការរំលោភបំពាន់ និងកេងប្រវ័ញ្ចផលប្រយោជន៍ពីកុមារ។ ...
ទូច សុខា និង Erin Handley
http://bit.ly/2pJtBTq
រដ្ឋាភិបាលប្រមូល ចំណូលពន្ធ បានជាង $៧០០លាន
ចំណូលបានពីការប្រមូលពន្ធ អាករគ្រប់ប្រភេទនៅត្រីមាសទី១ ឆ្នាំ២០១៧ មានជាង៧០០លានដុល្លារកើនឡើងជាង៩២ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមលទ្ធផលបូកសរុបចំណូលពន្ធត្រីមាសទី១ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃ ...
បុគ្គលិក The Phnom Penh Post
http://bit.ly/2owqQQr
ក្រសួងបន្តស្នើចិន ឲ្យបង្កើនការនាំអង្ករពីកម្ពុជា
បន្ទាប់ពីកម្ពុជានាំចេញអង្ករទៅចិនចាប់ផ្ដើមធ្លាក់ចុះចាប់តាំងពីខែ មីនា ខណៈម្ចាស់រោងម៉ាស៊ីនកិនស្រូវសន្មត ថា ដោយសារការរឹតបន្តឹងកាន់តែខ្លាំងលើអនាម័យ និងភូតគាមអនាម័យ (SPS) នឹងមានរោងម៉ាស៊ីនកិនស្រូវតែ ២៦ ប៉ុណ្ណោះមានសិទ្ធិនាំចេញ ក្រសួងកសិកម្មបានប្រកាសនៅ ...
ហ៊ គឹមសាយ
http://bit.ly/2oaejXQ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំកំពុងស៊ើបអង្កេត ’ការប្រកួតប្រជែងមិនស្មើភាព’
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំកំពុងស៊ើបអង្កេតពាក្យបណ្តឹងដែលថា គណបក្សប្រជាជនកម្ពុជាបានរំលោភច្បាប់បោះឆ្នោត ដោយការបិទស្លាកសញ្ញាគណបក្សនៅតាមផ្ទះមុនចាប់ផ្តើមរយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37200
វៀតណាមឃាត់រថយន្ត៩គ្រឿងដែលដឹកឈើខុសច្បាប់
ថ្មីៗនេះ អាជ្ញាធរនៅខេត្តGia Lai នៃប្រទេសវៀតណាមបានឃាត់រថយន្តដឹកឈើយ៉ាងតិចប្រាំបួនគ្រឿងដែលផ្ទុកឈើលើសចំណុះរថយន្ត ដែលបានឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាម បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់បំរាមហាមឃាត់ការនាំចេញឈើទៅ ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/vietnam-stops-nine-overloaded-trucks-illegal-lumber
វេទិកាសេដ្ឋកិច្ចពិភពលោកធ្វើចំណាត់ថ្នាក់ប្រទេសដែលជម្រុញវិស័យទេសចរណ៍
ប្រទេសកម្ពុជាបានធ្វើឱ្យមានភាពប្រសើរឡើងនូវចំណាត់ថ្នាក់របស់ខ្លួននៅក្នុងសន្ទស្សន៍នៃភាពប្រកួតប្រជែងការធ្វើដំណើរ និងវិស័យទេសចរណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ ប្រទេសកម្ពុជា គឺស្ថិតនៅចំណាត់ថ្នាក់ទី ១០១ ក្នុងចំនោម ១៣៦ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37636/wef-ranking-upgrade-boosts-tourism/
រដ្ឋាភិបាលនឹងបិទស្ថានីយ៍ប្រេងឥន្ធនៈដែលមិនមានសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស៊ុយ សែម បានដឹកនាំថ្នាក់ដឹកនាំរាជធានី ខេត្ត និងបានដាក់បញ្ជារឱ្យពួកគេធ្វើការបិទភ្លាមៗចំពោះស្ថានីយ៍ប្រេងឥន្ធនៈណាដែលមិនមានប័ណ្ណបញ្ជាក់សុវត្ថិភាព។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37651/unsafe-fuel-stations-must-close--says-government/
ក្រុមហ៊ុនត្រូវបានបង្គាប់ឱ្យបើកផ្លូវវិញ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឯកឧត្តម ជា សុផារ៉ា បានស្នើរឱ្យក្រុមហ៊ុនចំនួនពីរបើកផ្លូវសាធារណៈដែលពួកគេបានព័ន្ធរបងដោយគ្មានការអនុញ្ញាតនោះឡើងវិញ។ បទបញ្ជានេះត្រូវបានចេញបន្ទាប់ពីប្រជាជន ១២៧ គ្រួសារដែលរងការប៉ះពាល់ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37652/companies-told-to-reopen-road/
ក្រសួងចុះបង្ក្រាបរឿងអាស្រូវមណ្ឌលកុមារកំព្រា
ក្រសួងសង្គមកិច្ច បានសម្រេចចិត្តថានឹងសមាហរណកម្មកុមារជាង ៣,០០០ នាក់ពីមណ្ឌលទៅកាន់គ្រួសាររបស់ពួកគេវិញ បន្ទាប់ពីបានរកឃើញថា ស្ថានភាពមិនល្អនានានៃមណ្ឌលមើលថែទាំកុមារ ហើយកន្លែងខ្លះត្រូវបានរាយការណ៍ថា មានការបំពានផ្លូវភេទ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37654/ministry-cracks-down-in-orphans-scandal/
ប្រាក់ឈ្នួលអប្បបរិមានឹងដាក់ចេញក្នុងពេលឆាប់ៗ
ច្បាប់ថ្មីស្តីពីប្រាក់ឈ្នួលជាតិអប្បបរិមា សម្រាប់រាល់កម្មករទាំងអស់នឹងចេញជាធរមាននៅចុងឆ្នាំនេះ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់ពីសហជីព និងតំណាងនិយោជកនានាបានជួបប្រជុំជាមួយក្រុមមន្ត្រីដើម្បីពិភាក្សា ...
មុំ គន្ធា
http://www.khmertimeskh.com/news/37653/minimum-wage-for-all-in-sight/
កង្វះអ៊ីយ៉ូដក្នុងអំបិលធ្វើឲ្យកម្ពុជាប្រឈមនឹងបញ្ហាសុខភាពសាធារណៈ
ការស្រាវជ្រាវថ្មីនេះរកឃើញថាអំបិលគ្រួស ដែលដាក់លក់ក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រមាណ ៩០% ពុំមានសារធាតុអ៊ីយ៉ូដទេ ហើយអំបិលម៉ដ្ឋប្រមាណ ៤០ភាគរយទៅ ៥០ភាគរយ ក៏ពុំមានសារធាតុអ៊ីយ៉ូដដែរ។ ឯកសារស្រាវជ្រាវនោះបញ្ជាក់ថា បញ្ហាកង្វះសារធាតុអ៊ីយ៉ូដនៅក្នុងអំបិល ...
Robert Carmichael និង ខាន់ សុគុំមនោ
http://khmer.voanews.com/a/lack-of-iodine-a-threat-to-cambodian-public-health/3816962.html
វិស័យធនាគារនៅកម្ពុជា នៅតែបង្ហាញពីកំណើនស្ថិរភាព
ប្រតិបត្តិការនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុទាំងប្រាក់បញ្ញើ និងប្រាក់ចំណេញនៅកម្ពុជាកាលពីឆ្នាំមុន បានឆ្លុះបញ្ចាំងពីកំណើនប្រកបដោយស្ថិរភាព និងទំនុកចិត្តពីសាធារណជននៅក្នុងវិស័យនេះ។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យឧស្សាហកម្មហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ...
ហ៊ គឹមសាយ និង Matthieu de Gaudemar
http://bit.ly/2otZyKO
ក្រុមហ៊ុនវៀតណាម វិនិយោគ $២០០ លាននៅបាវិត
ក្រុមហ៊ុនវិនិយោគវៀតណាម ដែលមិនសូវល្បីឈ្មោះគ្រោងបង្កើតការអភិវឌ្ឍចម្រុះដ៏ធំក្នុងតម្លៃ ២០០ លានដុល្លារ ដែលរួមមានសណ្ឋាគារ កាស៊ីណូ រមណីយដ្ឋាន និងសួនទឹកនៅក្នុងក្រុងបាវិតជាប់ព្រំដែនកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធម៉ាឡេស៊ីរបស់ខ្លួន។ នេះបើតាមមន្ដ្រីរដ្ឋាភិបាលបញ្ជាក់ កាលពី ...
Kali Kotoski
http://bit.ly/2oXR1DG
ក្រុងចំនួនបីរបស់កម្ពុជា កំពុងស្ថិតនៅលើវិថី ក្លាយជាទីក្រុងបេតិកភណ្ឌ
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឯកសារពាក់ព័ន្ធ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនបីចូលជាទីក្រុងបេតិកភណ្ឌពិភពលោក គឺទីក្រុងបាត់ដំបង ក្រុងកំពត និងទីក្រុងក្រចេះ។ ...
ស៊ីវ ម៉េង
http://bit.ly/2opc4fk
បំណុលរបស់ប្រទេសកម្ពុជាមានចំនួន ៥.៨ ពាន់លានដុល្លារ
រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍនានា រួមមានកម្ចីទ្វេភាគី និងពហុភាគី ដែលមានចំនួនប្រហែល ៨.៣ ពាន់លានដុល្លារ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ចុងឆ្នាំ ២០១៦ នេះបើឱ្យដឹងពីស្ថិតិផ្លូវការមួយ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/37591/cambodia---s-debt-at--5-8-bil/
ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះ ២២ ភាគរយ
ជាការពិតទីបំផុតទុនវិនិយោគនៅក្នុងវិស័យសំណង់បានបង្ហាញពីភាពថមថយល្បឿនរបស់ខ្លួនដោយគិតត្រឹមដំណាច់ត្រីមាសទី ១ ឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានធ្លាក់ចុះ ២២,១០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2pF9565
ក្រុមហ៊ុនជប៉ុន ទទួលបានកិច្ចព្រមព្រៀង ថែទាំបណ្តាញបញ្ជូនថាមពល
ក្រុមហ៊ុន របស់ជប៉ុន T.T. Network Infrastructure Japan ដែលជាការវិនិយោគរួមរវាង Toshiba ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកពិភពលោក និងក្រុមហ៊ុន Tokyo Electric Power Co Holdings នឹងទទួលការថែទាំខ្សែបញ្ជូលថាមពលអគ្គិសនីទំហំ ២៣០ គីឡូវ៉ុល ប្រវែង ១៣០ គីឡូម៉ែត្រនៅកម្ពុជា។ នេះបើយោងតាមប្រព័ន្ធព័ត៌មានជប៉ុន កាលពីម្សិលមិញ។ ...
Matthieu de Gaudemar
http://bit.ly/2o6COVJ
ការផ្គត់ផ្គង់ថាមពលតាមខេត្ត
ប្រជាជនក្នុងខេត្តស្វាយរៀង ព្រៃវែង និងកណ្តាល នឹងទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់អគ្គិសនីទៀងទាត់បន្ទាប់ពីគម្រោងតម្លៃ ៧៥ លានដុល្លារ ដើម្បីពង្រីកបណ្តាញជាតិនឹងចាប់ដំណើរការកាលពីម្សិលមិញ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/37612/power-to-the-provinces/