ព័ត៌មាន​

សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​ខ្លាំង​ទោះ​បី​ប្រឈម​បញ្ហា

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក បង្ហាញ​ថា ទោះ​បី​ជា​ភាព​មិន​ច្បាស់​លាស់​របស់​ពិភពលោក​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច និង​ការ​បន្ត​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ប្រទេស​ចិន​ក៏ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បង្ហាញ​ដ៏​រឹងមាំ​សម្រាប់​រយៈពេល​ជាច្រើន ...

Matthieu de Gaudemar
http://bit.ly/2j6kC8V

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​តម្លៃ​$២០០​លាន​នឹង​បើក​នៅ​កំពង់​ឆ្នាំង

គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) តម្លៃ​២០០​លាន​ដុល្លារ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ការ​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​រង់ចាំ​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រុមហ៊ុន​។ ...

ចេង សុខហ័ង
http://bit.ly/2iiMKbR

តម្លៃ​កៅស៊ូ​កើន​ទ្វេ​ដង​ខណៈ​ការ​នាំ​ចេញ​២០១៦​កើន​ជាង​១០%

ការ​នាំ​ចេញ​កៅស៊ូ​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៦ កើន​ឡើង​ជាង​១៣​ភាគរយ ខណៈ ឆ្នាំ​២០១៧ ជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហ​កម្ម​នេះ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​កសិកម្ម​។ របាយការណ៍​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ កៅស៊ូ ឆ្នាំ​២០១៦ មាន ១៤៨ ០០០ តោន កើន​ឡើង​១៣,៥​ភាគរយ​ពី ១២៨ ០០០​តោន​កាល​ពី​ឆ្នាំ​២០១៥ ...

ចេង សុខហ័ង
http://bit.ly/2iNA7lb

វៀតណាម ​​​បន្តឹង​ការ​រត់ពន្ធ​ខុស​ច្បាប់​តាម​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា

​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពាណិជ្ជកម្មការ​រត់ពន្ធ​និង​ទំនិញ​ក្លែងក្លាយ​គ្រប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹងនិង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ឲ្យ​រឹងមាំ។​ ...

ម៉ៃ គុណមករា
http://bit.ly/2jdllaA

រាជ​រដ្ឋាភិបាល​ ​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​​សេវា​លក់​លិខិត​​​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ

រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​សេវា​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ ប្រទេស​ថៃ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​ការ​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។​ ...

ប៉ិច សុធារី
http://bit.ly/2jKbqu2

ផលិតផល​កសិកម្ម​​អាច​​​​ដឹក​ឆ្លង​កាត់​​ថៃ នៅ​​ពាក់​កណ្ដាល​២០១៧

អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃក្នុង​ការ​ប្រើប្រាស់​កំពង់ផែឡាំចាបាំង(Laem Chabang) របស់​ថៃដើម្បី​ដឹកជញ្ជូន​ផលិតផល​កសិផល​របស់​កម្ពុជា ឆ្លង​កាត់​ប្រទេស​ថៃ​ ទៅ​កាន់​ប្រទេស​ទី​៣ទំនង​ជា​នឹង​លេច​រូប​រាង​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះបន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​លិខិត​ពាក់ព័ន្ធ​​កិច្ច ...

សុខ ចាន់
http://bit.ly/2iw1BuF

ទំនប់​ពហុ​បំណង​បាត់ដំបង តម្លៃ​ជាង ១០០​លាន​ដុល្លារ​សម្រេច​៩៨​ភាគរយ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដំណើរការ​សាងសង់​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ជា​អាង​ទឹក​ធំ​ជាង​គេ នៅ​ខេត្ត​បាត់ដំបងមាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ បាន​សម្រេច ៩៨​ភាគរយ ហើយ​ការ​សាងសង់​គ្រោង​បញ្ចប់​នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​ ...

តាំង វីដា
http://bit.ly/2im24Q2

ពលរដ្ឋ​​​បន្ទាយ​មាន​ជ័យ​ តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ ទាមទារ​រក​ដំណោះ​ស្រាយ​​បញ្ហា​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ​១០០​នាក់ តំណាង​ឲ្យ​ជិត​ ២០០​គ្រួសារ នៅ​ឃុំ​ថ្មពួក និង​ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ជាមួយ​ប្រជាពលរដ្ឋ​១៤​គ្រួសារ​ផ្សេង​ទៀតក្រោយ​ពី​ពួក​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ...

ប៉ិច សុធារី
http://bit.ly/2jlIiG2

ក្រុម​​​ការ​​​ងារ​​​ពិសេស​​​​​​រក​​​ឃើញ​​​បទល្មើស​​​នេសាទ​​​ខុស​​​ច្បាប់​​​រាប់ពាន់​​​ករណី​​​នៅបឹង​​​ទន្លេសាប​​​

ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះចាប់ តាំងពីការបង្កើតក្រុមការងារពិសេសដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់នៅលើបឹងទន្លេសាបមក ក្រសួងកសិកម្មលើកឡើងថា  ខ្លួនរកឃើញបទល្មើសនេសាទរាប់ពាន់ករណីហើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/36175

ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ​បាន​ឡើង​កម្តៅ​ជាថ្មី​ទៀត

ទំនាស់​ដីធ្លី​ដ៏រុំារ៉ៃ​មួយ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ចិន​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ហើយ​ពលរដ្ឋ​បាន​ប្តឹង​កាលពី​ម្សិលមិញ​នៅ​ពេល​ដែល​សហគមន៍​បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ដី​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ទប់ស្កាត់ ...

ផាក់ ស៊ាងលី
http://bit.ly/2jxWXgS

តម្លៃ​សាំង​​បន្ត​កើន​ឡើង​បន្តិច​ម្តងៗ​ រយៈ​ពេល​ពីរ​ខែ​មក​ហើយ

តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ គិត​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន រហូត​មក​ដល់​ថ្ងៃ​នេះដោយសារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​នយោបាយ​ពិភពលោក ​និង​ស្រប​ពេល​ដែល​កំណើន​ថ្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​កំពុង​តែ​ស្ទុះ​ងើប ...

សុខ ចាន់
http://bit.ly/2j94KVp

កម្ពុជា​ ខាត​បង់​ប្រាក់​ចំណូល​គយ​ ១៥០​ លាន​ដុល្លារ​

កម្ពុជា​បាន​ខាត​បង់​ចំណូល​ពន្ធគយ​ប្រមាណ ​១៥០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៦ ដោយ​សារ​អនុវត្ត​អត្រាពន្ធ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​។ នេះ​បើ​តាម​អគ្គនាយក​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ ខណៈ​របាយការណ៍​បាន​បង្ហាញ​ថា​ចំណូល​ពន្ធគយ​សរុប​កាល​ពី​ឆ្នាំ​ទៅ​នៅ​តែ​មាន ...

ហ៊ គឹមសាយ
http://bit.ly/2imuzAp

ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ច្រើន​ជាង​គេ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ក្នុង​ឆ្នាំ​២០១៦

ភ្ញៀវ​ទេសចរ​ចិននាំ​មុខ​គេចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​អង្គរក្នុង​ឆ្នាំ​២០១៦ខណៈ​ភ្ញៀវ​ទេសចរ​វៀតណាម ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ចូល​មក​ទស្សនា​នៅ​កម្ពុជា ឈរ​លើ​លេខរៀង​ទី​១០ ក្នុង​តារាង​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឆ្នាំ​២០១៦។ ...

ជា វណ្ណៈ
http://bit.ly/2iIZipb

ពលករ​​ខ្មែរ​ ជាង​ ៨០០​នាក់​ត្រូវ​​ជួយ​សង្គ្រោះ​

ពលករ-​ពល​ការិនី​ខ្មែរ ​ជាង​ ៨០០​នាក់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត​ប្រចាំ​ប្រទេស​ពលករ​ស្នាក់​នៅបាន​ជួយ​សង្គ្រោះនិង​បញ្ជូន​ត្រលប់​មក​កាន់​មាតុប្រទេស​វិញ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ខណៈ​ដែល​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់ ...

មុំ គន្ធា
http://bit.ly/2jlv5No

​កម្ពុជា-​ឡាវ ចេញ​ប័ណ្ណ​​​​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​តាម​ព្រំដែន​

រដ្ឋាភិបាល​កម្ពុជា-​ឡាវបាន​ប្រកាស​ចេញ​ប័ណ្ណ​ព្រំដែនឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​ជា​ឯកសារ​ផ្លូវការក្នុង​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែនចាប់​ពី​ដើម​ឆ្នាំ​នេះ​ទៅខណៈ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ជាង​៨០​ភាគរយ ...

តាំង វីដា
http://bit.ly/2ibeL5a

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36159

CNRP ផ្តោតលើ​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ក្នុង​​​​​​​បណ្តឹងទាក់ទងការបោះឆ្នោត

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួនកំពុងរៀបចំពាក្យបណ្ដឹងដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពីអ្នកបោះឆ្នោតជនជាតិវៀតណាមជិត៥.០០០នាក់ ដែលគណបក្សនេះនិយាយថា ត្រូវបានចុះឈ្មោះដោយគ្មានលិខិតបញ្ជាក់សញ្ជាតិជាចំណាត់ការដែលត្រូវបានរិះគន់ថាជាការបន្តប្រពៃណីវាយប្រហារជនជាតិវៀតណាមរបស់គណបក្សនេះ។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36151

ក្រសួង​​​​សម្រេច​លុប​ចោល​កម្រៃ​​សេវា​ត្រួត​ពិនិត្យ​​ស្រូវ​អង្ករ​​នាំចេញ

ក្រសួង​ពាណិជ្ជកម្មបាន​សម្រេច​លើកលែង​ការ​យក​កម្រៃ​សេវា​ត្រួត​ពិនិត្យ​ការ​នាំ​ទំនិញ​អង្ករ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​ថ្លៃ​ដើម​ទំនិញ​របស់​អង្ករ​កម្ពុជា ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។​ ...

ជា វណ្ណៈ
http://bit.ly/2jgN8ob

សាលា​រាជធានី​ភ្នំពេញ ​ដាក់​បន្ថែម​នូវ​ផ្លូវ៥​ខ្សែ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ

ក្នុង​ឆ្នាំ​២០១៧​នេះសាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​បន្ថែម​នូវ​ផ្លូវ​ចំនួន​៥​ខ្សែ​ក្នុង​ការ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​សេវា​រដ្ឋ​នេះ បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​នៅ​តែ​ខាត​បង់​ច្រើន​លើ ...

មុំ គន្ធា
http://bit.ly/2iYnBT5

សមត្ថកិច្ច បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​​នៅ​មណ្ឌលគិរី

ទីតាំង​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ទ្រង់ទ្រាយ​មធ្យម​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អន្ទ្រង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច អះអាង​បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិ​ការ​ស៊ើបអង្កេត​ជាង ​២​សបា្តហ៍ ហើយ​ជន​ល្មើស ​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ដែល​ ២​នាក់​ទៀត បាន​រត់​គេច​ខ្លួន​បាត់។​ តាមរយៈ ...

តាំង វីដា
http://bit.ly/2jnyESx

ប្រធានាធិបតី​​សិង្ហបុរី​​មិន​​ពិភាក្សា​អំពី​ខ្សាច់ និង​ស្ត្រីជំនួយ​ការ​មេផ្ទះ​​

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36133

ដំណាក់​កាល​ធ្វើ​ផែនការ​នៃ​គម្រោង REDD+ ត្រូវ​បាន​ចាប់​ផ្តើម

ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​អង្គការអភិរក្ស​អន្តរជាតិ និង​សាជីវកម្ម​ធនាគារ Mitsui កាល​ពី​ម្សិលមិញ ដើម្បី​ចាប់​ផ្តើម​ដំណាក់​កាល​ធ្វើ​ផែន​ការ​នៃ​កម្មវិធី​ REDD+ ថ្មី​មួយ​សម្រាប់ ​ព្រៃឡង់។ ​ក្រុម​មន្រ្តី​​​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​នេះ​ផង​ដែរ។​ ​ ...

Cristina Maza
http://bit.ly/2ibZgcU

២៦​ក្រុមហ៊ុន​ដែល​អាច​នាំ​អង្ករ​ពី​កម្ពុជា ចេញ​​ទៅ​ប្រទេស​ចិន

​អាជ្ញាធរ​ពិនិត្យ​គុណភាពនិង​អនាម័យ​ចំណី​អាហារ​របស់​ប្រទេស​ចិនបាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចំនួន​២៦​ប៉ុណ្ណោះ អាច​នាំចូល​អង្ករ​ពី​កម្ពុជា​ ចូល​បាន បន្ទាប់​ពី​ភាគី​កម្ពុជា ​បញ្ជូន​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ចំនួន​ ២៨ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចិន​ ត្រួត​ពិនិត្យ។ ...

ជា វណ្ណៈ
http://bit.ly/2iZHmr6

រាជ​រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​យក​ប្រាក់​ពី​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាន និង​ឯកសារ​មួយ​ចំនួន

រដ្ឋាភិបាលដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការគ្រោង​នឹង​បញ្ឈប់​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាននិង​ឯកសារ​អត្តសញ្ញាណ​កម្ម​មួយ​ចំនួនដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋនិង​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ និង​មាន​តម្លាភាព។​ ...

ប៉ិច សុធារី
http://bit.ly/2icOdii

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6mUrx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!