ព័ត៌មាន​

គណៈរដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​នៅ​ក្បែរ​ព្រលាន

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ផ្តល់​ទីតាំង​ប្លង់​ដី​ជិត​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ និង​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​កម្ពស់​សំណង់​ដែល​អាច ...

ទូច សុខា and Ananth Baliga
http://bit.ly/2i0FIaT

មនុស្ស​១៣២​នាក់​​បាត់​បង់​ជីវិត​ក្នុង​​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៦

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១៣២​នាក់​បាន​បាត់​បង់​ជីវិតនិង ​២៩៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិដែល​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋនិង​ឯកជន​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ ​នេះ។ ...

មុំ គន្ធា
http://bit.ly/2hYBvSg

ក្រសួង​ ជំរុញ​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​លុប​បំបាត់​ចំណាយ​ក្រៅ​ផ្លូវការ​

ដើម្បី​គាំទ្រ​ដល់​គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស និង​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​នាំ​កសិផល​កម្ពុជា​ លើ​ទីផ្សារ​អន្តរជាតិ ក្រសួង​សាធារណការនិង​ដឹកជញ្ជូនបាន​ជំរុញ​បន្ទាប​ថ្លៃ​ដឹកជញ្ជូន និង​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​ដឹកជញ្ជូន លុប​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវការ។​ ...

ជា វណ្ណៈ
http://bit.ly/2i7pJol

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកបរ​ចាប់​ពី​ឆ្នាំ​២០១៧

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​នេះ​ទៀត​ទេ ចាប់​ពី​ឆ្នាំ​២០១៧ ​នេះ​តទៅ​ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្មករ​និយោជិក​ពេល​ធ្វើ​ដំណើរ​ទៅ និង​ត្រលប់​ពី​ធ្វើការ ដែល​វិធាន​ការ​នេះ ...

មុំ គន្ធា
http://bit.ly/2j37p3E

លោក ប៊ិន ឈិន រិះគន់​ក្រសួង​កសិកម្ម​ពី​រឿង​ផ្ដល់​ដីសម្បទាន​ និង​ចែក​ប័ណ្ណ

ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​រិះគន់​ក្រសួង​កសិកម្ម​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ការ​វាស់វែង​ចែក​ដី និង​ចែក​ប្លង់​កម្មសិទ្ធិ​ជាដើម​។ថ្លែង​ក្នុង​​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៦ ​កាលពី​ម្សិលមិញ​ លោក​ឧបនាយក ...

ផាក់ ស៊ាងលី
http://bit.ly/2iluOZB

ប្រាក់​ ៨​ ពាន់​លាន​រៀល​​​ត្រូវ​បាន​បញ្ចេញ​

ធនាគារ​ជាតិ​នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ចេញ​ប្រាក់​​ ៨​ ពាន់​លាន​រៀល​ (ប្រមាណ​ ២​ លាន​ដុល្លារ​)​ ជាមួយ​នឹង​អត្រា​ការ​ប្រាក់​​ ៣​ ភាគ​រយ​ ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ដេញ​ថ្លៃ​លើក ...

សុខ​ ចាន់​
http://www.khmertimeskh.com/news/33442/8-billion-riel-released/

ឈើ​ល្មើស​ច្បាប់​ជាង ៣០០ ដុំ​ជា​របស់​ឧកញ៉ា

មន្រ្តី​ជំនាញ​រកឃើញ​ឈើ​ដឹក​ល្មើស​ច្បាប់​ជាង ៣០០ ដុំ​របស់​ឧកញ៉ា​ម្នាក់ ខណៈ​ដែល​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រកឃើញ​រាប់រយ​កំណាត់​លាក់​ទុក​ក្នុង​ដេប៉ូ និង​ដីឡូត៍​របស់​មន្រ្តី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​យោធា​រូប​នេះ​ធ្លាប់​ដឹកឈើ​លើស​ទម្ងន់​បណ្តាល​ឲ្យ ...

ផាក់ ស៊ាងលី
http://bit.ly/2icOe6V

ទ្រី ភាព ដាក់​សំណើ $៤០០​លាន​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​និង​កំពង់ផែ​អន្តរជាតិ

ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​បាន​ដាក់​សំណើ​វិនិយោគ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​តម្លៃ​៤០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​ចម្រាញ់​ប្រេង និង​កំពង់ផែ​នាំចូល​ប្រេង​ឆៅ​។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ពាណិជ្ជកម្ម​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j

រដ្ឋមន្ត្រី​៖ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ

របាយការណ៍​បូក​សរុប​ការងារ​របស់​ក្រសួង​បរិស្ថាន បាន​បង្ហាញ​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិក្នុង​ឆ្នាំ​២០១៦​នេះកើត​មាន​ជិត៦០០​ករណីខណៈ​ដែល​បទ​ល្មើស​សត្វ​ព្រៃ នេសាទ និង​ដីធ្លី កើត​មាន​ជិត ៧០០​ករណី ក្នុង​នោះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ៣៥​ករណី។ ...

ប៉ិច សុធារី
http://bit.ly/2hevjJ1

ក្រសួង​រៀបចំ​ដែនដី ​ ផ្ទៀងផ្ទាត់​ព័ត៌មាន​ពលរដ្ឋ​ រស់នៅ​អាគារ​ប៊ូឌិញ​«ស»

ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ប្រគល់​ឯកសារ​សម្រង់​ព័ត៌មាននិង​ពង្រាង​ប្លង់​បន្ទប់​របស់​ម្ចាស់​សហ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជាង៥០០​គ្រួសារដែល​រស់នៅ​អាគារ​ប៊ូឌិញ​«ស»ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​សម្រាប់​ជា​គោលដៅ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន នា​ពេល​ខាង​មុខ។ ...

ប៉ិច សុធារី
http://bit.ly/2hXbSUG

សេវាកម្ម​បញ្ញើ​របស់​ប្រៃសណីយ៍​កម្ពុជា មាន​ការ​កើន​ឡើង​ខ្ពស់

ប្រៃសណីយ៍​កម្ពុជាមើល​ឃើញ​កំណើន​សេវាកម្ម​បញ្ញើនិង​ឡូជីស្ទីក​កើន​ឡើងក្នុង​ឆ្នាំ​២០១៦ដោយសារ​ចំនួន​អ្នក​វិនិយោគ​បរទេស​នៅ​ក្នុង​ស្រុក​កើន លំហូរ​ចូល​ភ្ញៀវ​ទេសចរ​បរទេស និង​ទំនោរ​កើន​ឡើង​ការ​ទិញ​ទំនិញ​តាម​អនឡាញ។ លោក អោក បូរ៉ា អគ្គនាយក​នៃ​ប្រៃសណីយ៍​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា សេវាកម្ម​បញ្ញើ និង​ឡូជីស្ទីក មាន​កំណើន​គួរ​ឲ្យ​កត់ ...

ជា វណ្ណៈ
http://bit.ly/2htcWfy

ច្បាប់​បង្ក្រាប​ការ​ជួញដូរ និង​អាជីវកម្ម​ផ្លូវ​ភេទ​ ជន​រង​គ្រោះ​មិនទទួល​បាន​ការ​គាំពារ​ពេញ​លេញ

លោកសខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាល​ពី​ម្សិលមិញ បាន​ប្រកាស​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ ដែល​នាំ​ជន​រង​គ្រោះ​ជា​ច្រើនមិន​ទាន់​អាច​ទទួល ...

តាំង វីដា
http://bit.ly/2hVddsq

ស្ពាន​ឆ្លង​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​ស្ទឹងបត់​នឹង​សាងសង់​ឆ្នាំ​ក្រោយ

កម្ពុជានិង​ថៃព្រមព្រៀង​គ្នា​សាងសង់​ស្ពាន​ឆ្លង​កាត់​ភ្ជាប់​ចំណុច​ស្ទឹងបត់និង​ចំណុច​បានណុងអៀននៅ​ឆ្នាំ​ក្រោយ។ ចំណែក​អាគារ​ត្រួត​ពិនិត្យ និង​ផ្លូវ​ភ្ជាប់​ពី​ចំណុច​ស្ទឹងបត់ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ​៥ គ្រោង​សាងសង់​ទន្ទឹម​គ្នា។​ ​លោក វ៉ា ស៊ីមសុរិយា អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ជា​អ្នក​សាងសង់​ស្ពាន​ទាំង ...

ជា វណ្ណៈ
http://bit.ly/2hY00yW

Banhji កំពុង​ស្វែងរក​មូលនិធិ​ពង្រីក​កម្មវិធី​គណនេយ្យ

​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ Banhji​ ដែល​កម្មវិធី​គណនេយ្យ​ត្រូវ​បាន​បង្កើត​ក្នុង​ស្រុក​សំដៅ​​ជួយ​ដល់​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ (SME)​ កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជា​មួយ​ក្រុម​វិនិយោគិន​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ហិរញ្ញប្បទាន​ ក្នុង​ការ​ពង្រីក​កម្មវិធី​នេះ​ទៅ ...

Matthieu de Gaudemar
http://bit.ly/2hYii2S

ក្រុមហ៊ុន​១៨ បាន​សិទ្ធិ​​នាំ​ចេញ​អង្ករ​ទៅ​​ចិន

ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ ១៨ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កូតា​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន ​ក្នុង​ជំហាន​ដំបូង​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មករា​ ខាង​មុខ​នេះ ក្រោម​កូតា​នាំចេញ​អង្ករ​ចំនួន ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ ​​សេចក្តី​ប្រកាស​ព័ត៌មាន ...

សុខ ចាន់
http://bit.ly/2hY78v1

ផ្ទះ​ជិត​ ៣០ ​ខ្នង​ត្រូវ​រុះរើ​ បន្ទាប់ពី​ផ្ទះ​ ៣ ​ខ្នង​បាន​រលំ​ចូល​ទន្លេ

លំនៅឋាន ៣ ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេ ខណៈ​ដែល​លំនៅឋាន​ជិត ៣០ ខ្នង​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ បាន​រុះរើ និង​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​កន្លែង​មាន​សុវត្ថិភាព​ក្រោយ ពី​មាន​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ ក្នុង​ស្រុក​ឆ្លូង​ចាប់​តាំងពី ដើម​សប្តាហ៍​នេះ​មក។ ប្រជាពលរដ្ឋ​សរុប ៣១ គ្រួសារ​ដែល​ភាគច្រើន​ជា​ខ្មែរ​អ៊ិស្លាម​រស់នៅ​ក្នុង​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/2hY62zr

ERA ចង់​ឲ្យ​បែងចែក​ទីតាំង​សាធារណៈ​ឲ្យ​​ស្មើភាព ​អំឡុង​ឃោសនា​បោះឆ្នោត

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ហៅ​កាត់​​ ERA បាន​ផ្តល់​ជា​អនុសាសន៍​ដល់​គណៈកម្មកាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​​រៀបចំ​បញ្ជី​ឈ្មោះ​ទីតាំង​សាធារណៈ​ និង​ដាក់​ទីតាំង​ទាំង​នោះ​នៅ​ក្រោម​សមត្ថកិច្ច​របស់​ស្ថាប័ន​មួយ​នេះ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដើម្បី​ងាយ​ស្រួល ...

ទូច សុខា
http://bit.ly/2hpmFU6

ប្រជាពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋសភា

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ តំណាង​ឲ្យ ១៦២​គ្រួសារ មក​ពី​៤​ឃុំ ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ឡើង​មក​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​ជា​ថ្មី កាល​ពី​ថ្ងៃ​ម្សិលមិញនៅ​មុខ​រដ្ឋសភានិង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ...

ប៉ិច សុធារី
http://bit.ly/2hamf85

កម្ពុជា អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​ មនុស្ស​បន្ត​បេសកកម្ម តែ​មិន​ឲ្យ​​ជ្រៀតជ្រែក​​ផ្ទៃក្នុង

រាជ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បន្ត​សុពលភាព​អនុស្សរណៈ​នៃ​ការ​យោគយល់​ជា​ថ្មីជាមួយ​នឹង​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បន្ត​កិច្ច​សហការ​លើ​វិស័យ​សិទ្ធិមនុស្ស ហើយ​ក្នុង​ក្របខណ្ឌ​ប្រតិបត្តិការ​នេះ រាជ​រដ្ឋាភិបាល បាន​រំឭក​ជា​ថ្មី​ពី​គោលការណ៍​គោរព​អធិបតេយ្យ​ភាព និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់ ...

តាំង វីដា
http://bit.ly/2hp96Up

ជនជាតិ​ភាគតិច​ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រឿង​ផ្តល់​ដី​ជាង​ ២ ម៉ឺន​ហិកតា​ ឲ្យ​ក្រុមហ៊ុន​ចិន​រក​រ៉ែ

ក្រុមហ៊ុន​ចិន​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ​​រុករក​រ៉ែ​បុកស៊ីត​លើ​ផ្ទៃ​ដី​ជាង ២ ​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៩០% ក្នុង​តំបន់​នោះ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​នេះ​នឹង​បង្ក​ផលប៉ះពាល់ ...

ផាក់ ស៊ាងលី
http://bit.ly/2hl1i61

អ្នក​ជំនាញ​ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​ប្រញាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ

អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្កើន​ល្បឿន​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​វិនិយោគ​ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​​មុន​ពេល​សន្និសីទ​ពាណិជ្ជកម្ម​ដ៏សំខាន់​ពីរ​ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​។ ...

Kali Kotoski
http://bit.ly/2i3yKC5

នៅសល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះនឹង​​​ដល់​​​ឱសាន​​​វាទ​​​សម្រាប់​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ហើយ​​​

ដោយនៅសល់ពេល១០ថ្ងៃទៀតនឹងដល់ពេលកំណត់ដែលរដ្ឋាភិបាលបានដាក់ឱសានវាទសម្រាប់ការិយាល័យសិទ្ធិមនុស្សអង្គការសហរប្រជាជាតិឲ្យចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បើពុំដូច្នោះទេត្រូវបិទតែម្តងនោះ គ្មានសញ្ញាណាបង្ហាញថា ភាគីទាំងពីរបានខិតកាន់តែជិតទៅរកការឈានដល់កិច្ចព្រមព្រៀងនេះទេ។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/35816

ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់​ជំរុញ​​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិ​វិធី​ដោះស្រាយ​ជម្លោះ​ដី​ធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់ មក​ពី ​២៥​សហគមន៍ តំណាង​ឲ្យ​ពលរដ្ឋ​ ១០៨២​គ្រួសារ​ រស់នៅ​ក្នុង​ស្រុក​ចំនួន ​៣​នៃ​ខេត្ត​ព្រះសីហនុ​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាចក្រុមហ៊ុន​​ឯកជនបាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ស្នើសុំ​ឲ្យ​ពន្លឿន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2hTFf7p

ជំនន់​ទឹក​ភ្លៀង​ដ៏​កម្រ​ ប៉ះពាល់​ស្រូវ​ច្រើន​នៅ​ ពោធិ៍សាត់ រីឯ​ខេត្ត​ផ្សេង​ប៉ះ​តិច​តួច

ស្រូវ​ទុំ​រាប់​រយ​ ហិកតា និង​ដំណាំ​រួម​ផ្សំ​ជាច្រើន​ហិកតា​ព្រម​ទាំង​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ស្រុក ភ្នំ​ក្រវាញ ​ក្រុង​ ពោធិ៍សាត់​ និង​ស្រុក​ កណ្ដៀង ដែល​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​ ពោធិ៍សាត់ បាន​រង​ការ​ជន់​លិច​និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ឥទ្ធិពល​ភ្លៀង​នៃ ...

ឃុត សុភចរិយា
http://bit.ly/2gVZHCK

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

P7XhF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!