ព័ត៌មាន​

ក្រសួង​ការងារ ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈកំពុង​​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​ប្រាក់​ឈ្នួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារដើម្បី​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ក្នុង​ការ​ធានា​នូវ​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត។​ ...

មុំ គន្ធា
http://bit.ly/2eM8E4A

កម្ពុជា នៅ​លំដាប់ ១៣១​នៃ ​១៩០​ប្រទេស​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​បរិយាកាស​ពាណិជ្ជកម្ម

ប្រទេស​កម្ពុជា​ឈរ​លើ​លំដាប់​ថ្នាក់​ទី១៣១ក្នុង​ចំណោម១៩០​ប្រទេស​កំពុង​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ប្រកប​ដោយ​ភាព​រឹងមាំ​ដល់​បរិយាកាស​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ធនាគារ​ពិភពលោក​កាល​ពី​ម្សិលមិញ។​​ ...

ស៊ុំ ម៉ាណេត
http://bit.ly/2eTl6vF

មេដឹកនាំ​ពាណិជ្ជកម្ម​ស្នើ​ប្រើ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ សម្រាប់​ការ​ដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន

មេដឹកនាំ​ពាណិជ្ជកម្ម​មកពី​ក្រុម​ប្រទេស (CLMV) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បណ្ដោយ​ព្រំដែន​ជំនួស​រូបិយប័ណ្ណ​ប្រាក់​ដុល្លារ​អាមេរិក​ដោយ​ពួកគេ​អះអាង​ថា​វា​នឹង​ជួយ​សម្រួល​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ការ​ចំណាយ។ ...

ចេង សុខហ័ង
http://bit.ly/2eIrh6I

វៀតណាម៖ អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​សម្រាប់ស្រូវ និងថ្នាំជក់

ប្រទេស​វៀតណាម​បាន​យល់ព្រម​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​លើ​ស្រូវ​ ៣០០,០០០​ តោន​ និង​ថ្នាំជក់​ស្ងួត​ ៣,០០០​ តោន​ ដែល​ត្រូវ​បាន​នាំ​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វៀតណាម​ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី ...

សុខ​ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/

ស្ថាប័ន​ធំ​​ពីរ​រួមគ្នា​ជំរុញ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​យក​ចលនវត្ថុ​ធ្វើ​​ទ្រព្យ​បញ្ចាំ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​តូច​និង​មធ្យម​និង​ក្រុមហ៊ុន​នាំចេញ​ដែល​បច្ចុប្បន្ន​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជា​របស់​បញ្ចាំ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានាធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ចូលរួម​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ ...

ម៉ៃ គុណមករា
http://bit.ly/2eh3iL9

NGO រកឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​កាលពី​ម្សិលមិញ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ករណី​ដោះដូរ​ទីតាំង​ការិយាល័យ​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​ និង​ការ​រារាំង​គណបក្ស​ប្រឆាំង​ក្នុង​យុទ្ធនាការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ...

វង្ស សុខេង
http://bit.ly/2eSW1CC

អ្នក​ជីក​រ៉ែ​ស្នើ​សុំ​ជីក​រ៉ែ​ដល់​ជម្រៅ​ ១៥០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​​ជាង​ ៥០០ ​នាក់​រស់នៅ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា​បាន​ស្នើ​ទៅ​ក្រសួង​មន្ទីរ​រ៉ែ និង​ថាមពល​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្នុង​តំបន់​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​អាច​ធ្វើ​អាជីវកម្ម​ជីក​រ៉ែមាស​ក្នុង​ជម្រៅ ១៥០ ម៉ែត្រ​បន្ថែម​ទៀត​។ ...

សែន ដាវីត
http://bit.ly/2eI0FWb

សមត្ថកិច្ច​ដក​ថយ​ ខណៈ​មាន​ការ​តវ៉ា​មិន​ឲ្យ​ពិនិត្យ​ឈើ

សមត្ថកិច្ច​ចម្រុះ​របស់​ស្រុក​អូរយ៉ាដាវ ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ដក​ថយ​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ទៅ​កាន់​ភូមិ​សោមគល់ ឃុំ​សោមធំ​ដើម្បី​ពិនិត្យ​ឈើ​ដែល​ពលរដ្ឋ​គរ​ទុក​នៅ​តាម​ផ្ទះ​របស់​គេ​មួយ​​ចំនួន​ប៉ុន្តែ​ការងារ​នេះ​មិន​បាន​អនុវត្ត​ទេ ...

ទូច សុខា
http://bit.ly/2eTxe02

ក្រុម​មន្រ្តី​ ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ច្រើន​រយ​ហិកតា នៅ​កែវ​សីមា

អភិបាល​ខេត្ត​មណ្ឌល​គិរី កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ក្រុម​មន្រ្តី​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ទំហំ​ចន្លោះ​ពី ២០០ ទៅ ៣០០ ហិកតា ក្នុង​ស្រុក​កែវសីមា។ ...

គង់ មេត្ដា
http://bit.ly/2dNRO5S

ក្រុមហ៊ុន​ពីរ​ផ្តល់​ប្រព័ន្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ

ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ជាមួយ​នឹង​លំហូរ​សាច់​ប្រាក់​ក៏​មាន​កាន់តែ​ច្រើន​ផង​ដែរ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការ​លាង​លុយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សកម្មភាព​វិនិយោគ។ ...

ហ៊ គឹមសាយ
http://bit.ly/2eOIEDO

អាជ្ញាធរ​ពន្ធ​អាមេរិក​រំឭក​វិនិយោគិន​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឲ្យ​គោរព​ច្បាប់​ពន្ធ

ខណៈ​សេវា​ប្រាក់​ចំណូល​អន្តរជាតិ (IRS) ដែល​ជា​សាខា​ប្រមូល​ពន្ធ​របស់​អាមេរិក​បង្កើន​ការ​បោសសម្អាត​លើ​ពិភពលោក​ដើម្បី​ចាប់​ខ្លួន​បុគ្គល ឬ ក្រុមហ៊ុន​ដែល​បាន​លាក់​ប្រាក់​ចំណេញ​បរទេស​ពី​ថវិកា​រដ្ឋាភិបាល​អាមេរិក សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​រៀបចំ​ការ​ធ្វើ​បទបង្ហាញ​មួយ​សម្រាប់​ក្រុម​វិនិយោគិន និង ...

Kali Kotoski
http://bit.ly/2dZ79io

ពលរដ្ឋ​ក្រីក្រ​ពឹង​ព័ត៌មាន​បោះឆ្នោត​ពី​អាជ្ញាធរ​ភូមិ

ការ​សិក្សា​វាស់​ស្ទង់​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​ដីធ្លី​បាន​បង្ហាញ​អំពី​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​មន្រ្តី​ថ្នាក់​ភូមិ​ដោយ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បើ​ទោះបី​ជា​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន ...

Ananth Baliga and គង់ មេត្ដា
http://bit.ly/2eLyuTs

ការស្រាវជ្រាវ៖ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ចំនួន​កត់ត្រា​បច្ចុប្បន្ន

ការសិក្សា​ស្រាវជ្រាវ​ដែល​មិនទាន់​បាន​បោះ​ពុម្ភ​ផ្សាយ​មួយ​បានឲ្យ​ដឹងថា មាន​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ច្រើន​ជាង​ចំនួន​ដែល​ធ្លាប់​បាន​កត់ត្រា​ កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ក្រុម​ជនជាតិ​ដើមជា​ច្រើន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​បាត់​បង់។ ...

Cristina Maza
http://bit.ly/2e3eKwn

ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ

ករណី​របួស​ និង​ស្លាប់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ក្រោយ​សង្គ្រាម​ (ERW)​ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​ឆ្នាំ​ ២០១៦​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/

គ.ជ.ប. ស្នើ​ឲ្យ​កង​កម្លាំង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ឈរ​ជើង

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតបាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃឲ្យ​អន្តរាគមន៍​ដល់​អង្គភាព​នគរបាល​ជាតិ​និង​កងយោធពល​ខេមរភូមិន្ទ​ដែល​មាន​មូលដ្ឋាន​ឈរ​ជើងឬ​បំពេញ​បេសកកម្ម​នៅ​ក្នុង​រាជធានីខេត្តទូទាំង​ប្រទេស​ដើម្បី​ឲ្យ​កង​កម្លាំង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ស្រប​តាម​ច្បាប់​បោះឆ្នោត។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f97hhH

សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​យល់ព្រម​សម្រេច​សំណើរ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដើម្បី​ដាក់​ពិន័យ​ដល់​អ្នកនយោបាយ​ដែល​អវត្តមាន​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​គ្មាន​ការ​ពន្យល់​ដែល​មាន​ “​ហេតុផល​”​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/

សាលក្រម​រឿង លោក ហុង សុខហួរ ប្រកាស​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា

សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ប្រកាស​សាលក្រម​សំណុំរឿងលោកហុងសុខហួរអតីត​សមាជិក​ព្រឹទ្ធសភា ​គណបក្សសមរង្ស៊ីនៅ​ថ្ងៃ​ទី​៧ខែ​វិច្ឆិកាឆ្នាំ​២០១៦ខាង​មុខ​នេះដោយ​សម្រេច​បន្ត​តម្កល់​បទ​ចោទ​ប្រកាន់​ទុក​ជា​បាន​ការខណៈ​តុលាការ​កំពូល​សម្រេច បដិសេធ​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់ លោក មាជ សុវណ្ណារ៉ា ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f96c9H

ខ្សែ​កាប្លិ៍​​ក្រោម​បាតសមុទ្រ ​នឹង​ចាប់​​ប្រតិបត្តិការ​​ឆ្នាំ​ក្រោយ

ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​ដែល​អូស​កាត់​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ និង​ថៃ ដែល​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន Telcomtech ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​អុីហ្សុីខម នឹង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​ក្រោយ​នេះ ដែល​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ (MCT Cable)​ នឹង​ផ្តល់​នូវ​សេវា ...

សុខ ចាន់
http://bit.ly/2etgkIj

មហា​អនុ​តំបន់​មេគង្គ​នឹង​ក្លាយ​ជាទីតាំង​ផលិតកម្ម​ឈាន​មុខ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​អង្គារ ថា មហា​អនុ​តំបន់​មេគង្គ ដែល​ហៅ​កាត់​ថា (GMS) មាន​សក្ដានុពល​ដើម្បី​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​សកល​មួយ​ដ៏​សំខាន់​ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ​អំណោយ​ផល​របស់​ខ្លួន និង​ការ​ខិត​ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច ...

ម៉ៃ គុណមករា
http://bit.ly/2f97pxX

ការ​បន្ទោបង់​ដោយ​ចំហ​​មាន​ទំនាក់​ទំនង​នឹង​កម្ពស់​កុមារ

ការសិក្សា​មួយ​បាន​អះអាង​ថា​ការ​បន្ទោបង់​ដោយ​ចំហ​តាម​ទីសាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​កម្ពស់​កុមារ​ដែល​បាន​ផ្សារភ្ជាប់​ផង​ដែរ​ទៅ​លើ​ផលិតភាព​សេដ្ឋកិច្ច​របស់​មនុស្ស​ពេញ​វ័យ និង សុខភាព។​ ​ ...

Andrew Nachemson
http://bit.ly/2ehFlmS

ចំណូល​ពី​ជលផល​បាន​ធ្លាក់​ចុះ​ជាង ៤០ ភាគរយ

ចំណូល​ជាតិ​បាន​ពី​វិស័យ​ជលផល​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០១៦ ខណៈ​មិន​បាន​ផ្ដល់​ព័ត៌មាន​ពេញលេញ​ពី​ប្រាក់​ចំណូល​បាន​ពី​ផលិតផល​កសិកម្ម​ផ្សេង​ទៀត។ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​ក្រសួង​កសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ePoJmu

ស​​​ង្គ្រោះជាតិនិង​​បក្ស​​​ប្រជាជននឹង​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​តុលាការ​​​នៅ​​​រដ្ឋសភា

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ...

គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35011

បក្ស​ប្រឆាំង​នឹង​ប្តឹង​ករណី​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវ បាន​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិគ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវបាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ខណៈ​ដែល​គណបក្ស​នេះ​បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​ជាង ២០០០​នាក់ នៅ​រាជធានី-​ខេត្ត​ចំនួន​៥ បាន​ចុះ​ឈ្មោះ ...

ប៉ិច សុធារី
http://bit.ly/2dHDXsM

យោធា​កម្ពុជា​ និង​អាមេរិក​ធ្វើ​សមយុទ្ធ

មន្ត្រី​ជាន់​ខ្ពស់​យោធា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កងទ័ព​ជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ជាង ២០០ នាក់​នឹង​បើក​ការ​សមយុទ្ធ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ លោក ម៉ី ឌីណា មេបញ្ជាការរង និង​នាយសេនាធិការ​កងទ័ព ...

វង្ស សុខេង
http://bit.ly/2dH79oz

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZkdMT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!