ព័ត៌មាន
រដ្ឋាភិបាលទុកពេលពីរសប្តាហ៍ឱ្យជនស្វែងរកសិទ្ធិជ្រកកោនវៀតណាមចាកចេញពីកម្ពុជា
រយៈពេលជិត២ឆ្នាំចាប់តាំងពីការកើនឡើងលើកចុងក្រោយនៃជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា ចាប់ផើ្ដមឆ្លងដែនចូលមកក្នុងខេត្តរតនគិរី ដោយអះអាងថារត់គេចពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើង ...
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34810
ម្រេចកំពត ទទួលការគាំទ្រខ្លាំងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ
ម្រេចកំពតកំពុងទទួលបានការគាំទ្រខ្លាំងទាំងតម្លៃនិងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីសហគមន៍អឺរ៉ុបទទួលស្គាល់ថាជាផលិតផលសម្គាល់ភូមិសាស្ត្រតែមួយគត់កាលពីខែកុម្ភៈឆ្នាំ២០១៦និងក្លាយជាផលិតផលកម្ពុជាដំបូងគេត្រូវបានទទួលស្គាល់ជាលក្ខណៈ ...
សុខ ចាន់
http://bit.ly/2dxtRvo
ក្រសួង និងក្រុមហ៊ុនចិនពិភាក្សាពីការវិនិយោគការកែច្នៃអង្ករ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន Jilin Province Investment Group Co. Ltd មកពីខេត្តជីលីនកំពុងពិភាក្សាពីការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធកែច្នៃអង្ករនៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍នៅទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញ។ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dLeFhf
ក្រុមហ៊ុន ម៉ុង ឫទ្ធី កំពុងចរចាដំឡើងឡសម្ងួតស្វាយ សម្រាប់នាំចេញ
ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលជាក្រុមហ៊ុនផ្លូវការតែមួយក្នុងការនាំចេញស្វាយទៅក្រៅប្រទេស កំពុងនាំចូលម៉ាស៊ីន ជាប្រភេទឡសម្ងួត ផ្លែស្វាយស្រស់ មកដំឡើងនៅក្នុងប្រទេសក្នុងគោលបំណងនាំចេញស្វាយតាមស្តង់ដារអនាម័យទៅផ្គត់ផ្គង់ទីផ្សារ ...
ជា វណ្ណៈ
http://bit.ly/2daQBFk
គ.ជ.ប. នឹងស្នើទៅក្រសួងពីរទាក់ទងនឹងការចល័តទ័ព
លោករ៉ុងឈុនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានថ្លែងថា គ.ជ.ប.គ្រោងនឹងដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិកុំឲ្យមានការចល័តកងទ័ពនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសដោយអញ្ញាតឲ្យចុះឈ្មោះនៅក្នុងឃុំដែលនៅជិតបន្ទាយរបស់ខ្លួនដើម្បី កុំ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2dlNbOA
របាយការណ៍៖ ធនាគារពិភពលោកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់ទំនប់វារីអគ្គិសនីចម្រូងចម្រាស
ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734
គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានទទួលសម្ភារពីសាធារណរដ្ឋប្រជាមានិតចិន
គណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃម្សិលមិញ បានប្រកាសព័ត៌មានលម្អិតនៃការទទួលបានកញ្ចប់ជំនួយពីប្រទេសចិន ដែលជំនួយនេះត្រូវបានផ្តល់ដើម្បីគាំទ្រដល់ការបោះឆ្នោតឃុំ-សង្កាត់ និង ការបោះឆ្នោតថ្នាក់ជាតិនា ...
វង្ស សុខេង
http://www.phnompenhpost.com/national/nec-receives-heaps-hardware-china
ពាណិជ្ជកម្មព្រុយត្រីឆ្លាមនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានបម្រាម
ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។ ...
Aisha Down
http://www.cambodiadailykhmer.com/34787
Axiata ពិចារណាលក់ភាគហ៊ុនស្មាតនៅកម្ពុជា
Axiata Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត ស្មាត នៅប្រទេសកម្ពុជាកំពុងពិចារណាលក់ភាគហ៊ុន ៤១,៥ ភាគរយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើនដើមទុនក្នុងការឆ្លើយតបបន្ថែមទៀតដល់ ...
Cam McGrath
http://bit.ly/2dIeWBp
សេវាឈៀករថយន្តចល័ត ចាប់ផ្ដើមដំណើរការ
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តមួយគ្រឿងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តមួយចំនួនដែលគ្មានមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តក្នុងខេត្តរបស់ខ្លួនខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលត្រួតពិនិត្យនេះ ...
ទូច សុខា
http://bit.ly/2dW9Hyl
កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល ៣ ឆ្នាំ កន្លះមក ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA)ប្រចាំនៅកម្ពុជា បានប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលមានតម្លៃ១០.១លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/
សហគ្រាសធុនតូច និងមធ្យមនឹងលក់ផលិតផលក្នុងស្រុកគ្រប់ខេត្ត ឆ្នាំក្រោយ
សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជានឹងចាប់ផ្តើមយុទ្ធនាការលក់ផលិតផលខ្មែរនៅទូទាំង ២៥ខេត្ត រាជធានីនៅដើមឆ្នាំក្រោយ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលបរទេស។ នេះបើយោងតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង ...
សុខ ចាន់
http://bit.ly/2d6hdHB
កម្ពុជាត្រូវការបុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ ២០ ម៉ឺននាក់
វិស័យទេសចរណ៍កម្ពុជាត្រូវការបុគ្គលិកដែលមានវិជ្ជាជីវៈបន្ថែមចំនួន ២០ ម៉ឺននាក់សម្រាប់វិស័យនេះទាំងមូលត្រឹមឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរបរទេស ៧ លាននាក់ទៅតាមទិសដៅកំណត់។ នេះបើយោងតាមមន្ដ្រីមកពី ...
ចេង សុខហ័ង
http://bit.ly/2dv1RZ5
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សព្រួយបារម្ភពីការកកស្ទះចំនួនអ្នកទោសក្នុងពន្ធនាគារ
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញបានបង្ហាញពីការព្រួយបារម្ភពីការកកស្ទះចំនួនអ្នកទោសក្នុងពន្ធនាគារកម្ពុជា នាពេលបច្ចុប្បន្ន ស្របពេលការឃុំខ្លួនបណ្ដោះអាសន្នមុនសវនាការមានចំនួនច្រើនលើសលប់ និងបានជំរុញឲ្យមានការអនុវត្តច្បាប់ ...
ប៉ិច សុធារី
http://bit.ly/2dI0J7A
កម្ពុជា និងម៉ាឡេស៊ីចង់ឲ្យពន្លឿនដំណើរការបញ្ជូនពលករខ្មែរ
ក្រសួងការងារកម្ពុជា និងម៉ាឡេស៊ីបានជំរុញក្រុមការងារបច្ចេកទេសឲ្យពន្លឿនការងារដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នា MoU ដែលបានចុះហត្ថលេខាកន្លងមកក្នុងការការពារពលករខ្មែរ ខណៈដែលម៉ាឡេស៊ីប្រកាសប្រាប់កម្ពុជាថាភាគីម៉ាឡេស៊ីត្រូវការជ្រើសរើស ...
សែន ដាវីត
http://bit.ly/2dUzTHA
ប្រេសិតសិទ្ធិមនុស្សស្ម័គ្រចិត្តជួយទាក់ទងច្បាប់ស្តីពីការពពោះជំនួស
អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34783
អគ្គនាយកដ្ឋានគយ ប្រមូលពន្ធជាង ១លាន ដុល្លារអាមេរិកក្នុងរយៈ ៩ខែ ឆ្នាំ២០១៦
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធ និងអាករបានចំនួន ១.៣១៣លានដុល្លារអាមេរិក ក្នុងរយៈ ៩ខែ ឆ្នាំ២០១៦នេះ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើង ១៦ភាគរយ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2d6i76P
ក្រុមហ៊ុនធានារ៉ាប់រងថៃ ១ ទៀតគ្រោងចូលមកកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេទីពីររបស់ថៃកំពុងស្វែងរកក្នុងការចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំក្រោយ។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ថៃ។ ក្រុមហ៊ុនធានារ៉ាប់រង Dhipaya Insurance ប្រកាសថា ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dXZ0IZ
សត្វសំពោច និងសត្វពស់ដែលជិតផុតពូជត្រូវបានជួយសង្គ្រោះ
បុរសបីនាក់ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃសៅរ៍ ពីបទរត់ពន្ធសត្វសំពោច និងសត្វពស់តាមរថយន្ត ដែលពួកគេអាចនឹងមានគោលបំណងលក់សត្វទាំងនោះទៅកាន់ប្រទេសវៀតណាម។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30610/endangered-civets--snakes-rescued/
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រិះគន់រដ្ឋមន្រ្តីក្រសួងកសិកម្មមិនចូលប្រជុំផ្ទាល់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើការរិះគន់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សុខុន ដែលមិនបានចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹង សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយការកេងប្រវ័ញ្ញធនធានធម្មជាតិ ដោយបាននិយាយថា លោក វេង សុខុន គួរតែរៀបចំការផ្តល់អាទិភាពឲ្យ ...
គង់ មេត្ដា និង ម៉ិច ដារ៉ា
http://bit.ly/2d94SgT
ជំនាញគណនេយ្យ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និងទីផ្សារ កំពុងមានតម្រូវការ
ជំនាញផ្នែកគណនេយ្យហិរញ្ញវត្ថុ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និងទីផ្សារត្រូវបានរកឃើញថា ជាប្រភេទការងារដែលមានតម្រូវការច្រើនគេក្នុងចំណោម ២៩ប្រភេទការងារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ Everjobs។ របាយការណ៍នេះបានបង្ហាញថា ការងារជាង ២៥០០ កន្លែងអាចរកបានក្នុងទីផ្សារការងារសម្រាប់អ្នកដែលស្វែងរក ...
ស៊ុំ ម៉ាណេត
http://bit.ly/2e1TCUz
អាជ្ញាធររារាំងពលករ មិនឲ្យចុះឈ្នោះបោះឆ្នោត
ពលករខ្មែរជាង ៣០០ នាក់ដែលមកពីប្រទេសថៃត្រូវបានរារាំងមិនឲ្យចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែតពីថ្ងៃអាទិត្យដោយអាជ្ញាធរលើកហេតុផលថាពួកគាត់ទាំងនោះមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ...
មាស សុខជា
http://bit.ly/2dHNk1M
ខេត្តមួយ SME មួយ
ប្រធាននៃសម្ព័ន្ធ SME បានមានប្រសាសន៍កាលពីម្សិលមិញថា នៅឆ្នាំក្រោយនឹងជាឆ្នាំជោគជ័យសម្រាប់សហគ្រាសធនតូច និងមធ្យម (SMEs) ជាមួយនឹងតំបន់ជាក់លាក់ដែលនឹងត្រូវបានរៀបចំនៅតាមខេត្តនីមួយៗ ដើម្បីលើកកម្ពស់ដល់ផលិតភាព គុណភាព និង ការប្រកួតប្រជែងនៅក្នុង ...
សុខ ចាន់
http://www.khmertimeskh.com/news/30599/one-province--one-sme-zone/
ចិននឹងជួយដល់យោធាកម្ពុជា
ប្រទេសចិននឹងជួយកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន និងផ្តល់ជំនាញបច្ចេកទេសយោធានានា នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់។ ...
បាន សុខ រិទ្ធិ និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30614/china-to-help-cambodia---s-military/