ព័ត៌មាន
ឧត្តមសេនីយ៍ ទាបាញ់ និយាយថាបញ្ហាសមុទ្រចិនខាងត្បូងមិនស្ថិតក្នុងកិច្ចពិភាក្សាជាមួយវៀតណាមទេ
ខណៈពេលជំនួបជាមួួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទាបាញ់ បានប្រាប់អ្នកការសែតថាបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាក្តៅគគុកនោះ នឹងមិនត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។ ...
Khuon Narim
https://www.cambodiadaily.com/news/gen-banh-says-sea-not-on-agenda-with-vietnam-113384/
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិវិនិយោគលើធនធានមនុស្ស
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយនៃ World Bank Group បានផ្តល់ប្រាក់កម្ចី ១៣លានដុល្លារដើម្បីគាំទ្រដល់អាគារសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដាដែលនឹងជួយដល់ការបង្កើនស្តង់ដានៃការអប់រំ បង្កើនសម្ថភាពការងារដល់និសិត្ស និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25667/ifc-banking-on-smart-graduates/
នគរបាលព្រំដែនខេត្តស្វាយរៀងរារាំងមិនឲ្យមានការត្រួតពិនិត្យឈើ
កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានលើកឡើងថា សន្តិសុខព្រំដែនបានរារាំងពួកគេមិនឲ្យរឹបអូស និងត្រួតពិនិត្យរថយន្ត៣គ្រឿងដែលសង្ស័យថាដឹកឈើប្រណីតចូលប្រទេសវៀតណាមឡើយ ដោយធ្វើសញ្ញាបើកផ្លូវឲ្យក្បួនរថយន្តទាំងនេះបន្តដំណើរ ទោះជាមានការជំទាស់ពីពួកគេក៏ដោយ។ ...
អូន ភាព
http://www.cambodiadailykhmer.com/31893
អង្គការអុកស្វាម៖ គម្លាតនៃប្រាក់បៀរវត្តន៍តាមភេទនៅតែកើតមាន
ជោគជ័យពាណិជ្ជកម្មរបស់អាស៊ីគឺស្ថិតនៅលើកិច្ចខិតខំប្រឹងប្រែងរបស់ស្រី្តក្រីក្រ ដែលមានការងារច្រើននិងមិនទទួលបានប្រាក់បៀរវត្តន៍សមស្របនិងមិនទទួលបានការឱ្យតម្លៃ នេះបើយោងតាមរបាយការណ៍របស់អង្គការអុកស្វាមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍។ ...
Yesenia Amaro
http://www.phnompenhpost.com/national/gender-based-pay-gap-persists-oxfam-study
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងបោះឆ្នោតរើសក្បាលម៉ាស៊ីនថ្មី ក្រោយជួបវិបត្តិ
សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...
http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេធាវី ចំពេលគណៈមេធាវីព្រមានសមាជិកពីបញ្ហាសូកប៉ាន់
អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីមួយរូបនៅភ្នំពេញពីបទចោទប្រកាន់លើការប្រព្រឹត្តអំពើពុករលួយ ចំពេលដែលគណៈមេធាវីចេញលិខិតជូនដំណឹងទៅកាន់សមាជិកនៅថ្ងៃពុធដែលព្រមានពួកគេពីការប្រព្រឹត្តអ្វីដែលខុសពីច្បាប់។ ...
Khy Sovuthy
https://www.cambodiadaily.com/news/anti-corruption-unit-arrests-lawyer-bar-warns-of-graft-113372/
ធនាគារកម្ពុជាសាធារណៈជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា
ធនាគារសាធារណៈឈ្នះបានពានរង្វាន់ម៉ាឡេស៊ី ដែលកំពុងនឹងប្រារព្ធ Golden Jubilee លើកទី៥០ឆ្នាំនេះ គឺជាធនាគារបរទេសតែមួយគត់ដែលបានបើកដំណើរការជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25641/cambodian-public-bank-symbolizes-close-ties--between-malaysia-and-cambodia/
របាយការណ៍៖ ការរៀបការដោយបង្ខំធ្វើឱ្យស្ត្រីធ្លាក់ទៅក្នុងទាសភាព
ប្រជាជនកម្ពុជាប្រមាណ ៥,៥០០០នាក់ជាជនរងគ្រោះដោយសារការរៀបការដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ហើយគេបង្ហាញថា ២២%នៃចំនួនមនុស្សប្រមាណ ២៥៦,៨០០ នាក់កំពុងស្ថិតនៅក្នុងទាសភាពទំនើបនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់អង្គការអូស្ត្រាលីមួយដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅលើរបាយការណ៍សន្ទស្សន៍ទាសភាពសកលលោកកាលពីម្សិលមិញ។ ...
Sonny Inbaraj Krishnan និង ស្រី គំនិត
http://www.khmertimeskh.com/news/25615/forced-marriages-turn-women-into-slaves--report/
កម្ពុជា ស្វែងរកហិរញ្ញប្បទានពីចិន បង្កើតមជ្ឈមណ្ឌលចែកចាយទំនិញក្នុងប្រទេស
កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/1XjbG0v
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
កងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីត្រូវបានបង្កើតឡើងនៅខេត្តរតនគិរី
កាលពីម្សិលមិញ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបេសកម្មពិសេសលោក Ly Thuch បានប្រកាសថា ក្រុមកងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីមួយនឹងត្រូវបង្កើតឡើងនៅខេត្តរតនគិរី បើទោះបីជាអ្នកអង្កេតការណ៍និយាយថាការបង្កើតនេះមានលក្ខណៈយឺតយ៉ាវខ្លាំងក៏ដោយ។ ...
Phak Seangly
http://www.phnompenhpost.com/national/land-dispute-task-force-be-established-ratanakkiri
សមាគមគ្រូបង្រៀនត្រូវបានថ្កោលទោស
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ពីការថ្កោលទោសទៅលើសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទាក់ទងនឹងការអំពាវនាវដល់គ្រូបង្រៀននានាដើម្បីចូលរួមធ្វើកូដកម្ម ឬបាតុកម្មគាំទ្រដល់លោក គឹម សុខា មេដឹកនាំគណៈបក្សសង្គ្រោះជាតិ។ ...
ទិន សុខាវុធ
http://www.khmertimeskh.com/news/25621/teachers----association-condemned/
លោកនាយករដ្ឋមន្ត្រីប្រាប់ក្រុមមន្ត្រីឲ្យកែលម្អមណ្ឌលព្រៃស្ពឺ បើមិនដូច្នោះទេបិទវាតែម្តងទៅ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានី និងក្រសួងសង្គមកិច្ចឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់ ឬបិទវាតែម្តងដើម្បីកំុឲ្យរដ្ឋាភិបាលរងការអាម៉ាស់ទៀត។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31871
ទំនប់នៅឡាវ ជាដើមហេតុធ្វើឱ្យត្រីពុលស្លាប់នៅខេត្តស្ទឹងត្រែង
កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...
Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths
ព្រូដិនសល បង្រៀនការយល់ដឹងហិរញ្ញវត្ថុ
មូលនិធិ Prudence Foundation ដែលបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលបានចាប់ផ្ដើមដំណើរការទូទាំងប្រទេសដោយកំណត់លើកម្មវិធីក្នុងការយល់ដឹងពីហិរញ្ញវត្ថុបន្ទាប់ពីបង្ហាញកម្មវិធីនេះទៅក្រសួងអប់រំ។ ...
Ayanna Runcie
http://bit.ly/1XjyFbY
រដ្ឋាភិបាលអះអាងថាកូដកម្មធ្វើឱ្យវិស័យឧស្សាហកម្មដាំក្បាលចុះក្រោម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបាននិយាយថា កូដកម្ម និងបាតុកម្មកំពុងរំខានដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ និងបានអះអាងថា សហជីព និងនិយោជកមួយចំនួនមិនបានគោរពដល់សិទ្ធិ និងសេរីភាពដែលបានផ្តល់ឱ្យសម្រាប់កម្មករតាមរយៈច្បាប់ស្តីពីការងារ និងអនុសញ្ញាពលកម្មអន្តរជាតិនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25622/gov---t-claims-strikes-upending-industry/
នាយកដ្ឋានពន្ធដារដាក់សម្ពាធឱ្យអ្នកនាំចេញចុះបញ្ជីលើការនាំចេញ-នាំចូល
នាយកដ្ឋានពន្ធដារបានប្រកាសនៅថ្ងៃទី២៧ខែឧសភាថា ពួកគេនឹងបញ្ចប់ការរៀបចំក្រដាសស្នាមសម្រាប់ក្រុមហ៊ុននាំចេញ-នាំចូលនិងបញ្ឈប់សកម្មភាពលក់ដូរនៅព្រំដែនប្រសិនបើឈ្មួញទាំងនោះមិនបានចុះបញ្ជីក្នុងប្រព័ន្ធពន្ធដារអនឡាញតាមកាលបរិចេ្ឆទកំណត់។ ...
Hor Kimsay
http://www.phnompenhpost.com/business/customs-pressures-exporters-register-gdt
មណ្ឌលកុមារកំព្រាពាក់កណ្តាលរបស់កម្ពុជាមិនបានចុះឈ្មោះ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...
ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879
លោក ទ្រី ភាព ចុះកិច្ចព្រមព្រៀងសាងសង់កំពង់ផែជាមួយក្រុមហ៊ុនហុងកុង
លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ ...
ការសាងសង់អគារថ្មីបង្ហាញឲ្យឃើញពីការមិនគោរពសន្យានៅបុរីកីឡា
មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។ ...
ឃួន ណារិម
http://bit.ly/1WZVsc2
រដ្ឋាភិបាលស្តីបន្ទោសសហភាពអឺរ៉ុបក្នុងការលូកដៃលើរឿងលោកគឹមសុខា
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌មួយរូបបានស្តីបន្ទោសទៅកាន់តំណាងសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែការណ៍ដែលថ្កោលទោស “ការយាយីតាមប្រព័ន្ធតុលាការ”ទៅកាន់លោកគីម សុខា ខណៈពេលដែលក្រសួងអប់រំស្តីបន្ទោសសហជីពគ្រូបង្រៀនមួយរូបដែលបានគាំទ្រប្រធានស្តីទីរគណៈបក្សសង្គ្រោះជាតិរូបនេះ។ ...
Lay Samean
http://www.phnompenhpost.com/national/govt-chides-eu-over-sokha-statement
អង្គការមិនមែនរដ្ឋាភិបាល៖ ទឹកក្រោមដីអាចនឹងត្រូវបានប្រើប្រាស់់ច្រើនហួសកម្រិត
ការប្រើប្រាស់់ទឹកក្រោមដីច្រើនហួសកម្រិតអាចនឹងនាំឱ្យមានបញ្ហាកង្វះទឹកដែលជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងអំឡុងពេលគ្រោះរាំងស្ងួតកាលពី២ឆ្នាំមុន អង្គការផ្តល់ជំនួយសង្គ្រោះបានឱ្យដឹងកាលពីម្សិលមិញ។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/ground-water-may-be-over-exploited-ngos
គ្មានការបណ្តុះបណ្តាល គ្មានប័ណ្ណអនុញ្ញាត៖ ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា
ប្រព័ន្ធសុខភាពសាធារណៈមិនត្រូវបានដាក់ជាអាទិភាពនៅក្នុងបញ្ជីសម្រាប់ធនធានបន្ថែមនោះទេ នៅពេលដែលរដ្ឋសភាជាតិកម្ពុជាបានទម្លាក់កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៦កាលពីខែធ្នូ ដែលវិស័យនេះទទួលបានការកើនឡើង ៨% ឬ ២៧៥ លានដុល្លារធៀបនឹងឆ្នាំកន្លងទៅ។ ការអប់រំផ្នែកយោធាទទួលបានការជម្រុញ ២៨ %នៃកញ្ចប់ថវិកា ៤.៣ ពាន់លានដុល្លារ ឬ ស្មើនឹង ៥០២ លានដុល្លារ ខណៈដែលថវិកាការពារជាតិកើនដល់ ១៧.៣% ឬ ៣៨២ លាសដុល្លារ។ ...
រដ្ឋមន្ត្រីកម្ពុជា៖ កំណើនថេរអាស្រ័យលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាមរយៈការស្នើសុំរបស់ដៃគូក្នុងតំបន់ និងតាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចនានា គឺមានសារៈសំខាន់ណាស់ដើម្បីសម្រេចឱ្យបាននូវការរីកចម្រើនប្រកបដោយនិរន្តភាព រដ្ឋមន្ត្រីនៃក្រសួងសាធារណៈការបានមានប្រសាសន៍កាលពីម្សិលមិញ។ ...