កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ថយ​ចុះ​

ដុល្លារូបនីយកម្ម​ គឺ​ជា​មូលហេតុ​មួយ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន សម្រាប់​ឥណទាន​នៅ​ក្នុង​វិស័យ​ធនាគារ​ក្នុង​ប្រព័ន្ធ ប៉ុន្តែ​អត្រា​ការ​ប្រាក់​ដែល​គិត​ដោយ​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ អាច​លើស​ពី​ ១០០​ភាគរយ ក្នុង​មួយ​ឆ្នាំ។​

​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ធានា​ឲ្យ​បាន​នូវ​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​សុវត្ថិភាព ភាព​រឹងមាំ និង​ប្រសិទ្ធភាព បាន​ធានា​នូវ​ការ​រីកចម្រើន​ឆាប់រហ័ស​នៃ​សេវាកម្ម​ធនាគារ​នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្តែអត្រា​ការ​ប្រាក់​ឥណទាន​នៅ​តែ​មាន​អត្រា​ខ្ពស់ហើយ​មួយ​ផ្នែក​ធំ​នៃ​ប្រជាជន ជាពិសេស​ប្រជាជន​ដែល​រស់នៅ​ទី​ជនបទ បាន​ជួប​ប្រទះ​នូវ​ផល​វិបាក​ច្រើន​ក្នុង​ការ​ទទួល​បាន​នូវ​សេវាកម្ម​ទាំង​នេះ។​...

ខ្មែរថាមស៍
http://bit.ly/2mIbsRN