ព័ត៌មាន
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសបម្រាមពពោះជំនួសនៅកម្ពុជា
ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។ ...
Sonia Kohlbacher និង សេក ឧត្តម
http://www.cambodiadailykhmer.com/35151
កម្ពុជា-ថៃ យល់ព្រមលើសុវត្ថិភាពព្រំដែន
កាលពីថ្ងៃអង្គារ ទាំងភាគីកម្ពុជា និងថៃបានយល់ព្រមគ្នា នឹងអនុម័តការអនុវត្តដោយអហឹង្សារ នៅពេលដែលដោះស្រាយចំពោះករណីការឆ្លងដែនខុសច្បាប់ បន្ទាប់ពីកិច្ចប្រជុំមួយបានធ្វើឡើងរវាងអាជ្ញាធរព្រំដែនប្រទេសទាំងពីរ។ ...
បាន សុខរិទ្ធិ
http://www.khmertimeskh.com/news/31624/cambodia-and-thailand-agree-on-border-security/
ICRC នឹងធ្វើការត្រួតពិនិត្យការរំលោភបំពានពលករចំណាកស្រុក
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានស្នើទៅសុំធ្វើការស៊ើបអង្កេតករណីនៃការមិនយកចិត្តទុកដាក់លើកម្មករចំណាកស្រុកកម្ពុជា ដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារបរទេស នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសក្នុងសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31625/icrc-to-check-migrant-abuse/
សង្គមស៊ីវិលស្នើឲ្យការវិនិយោគស្របតាមការអភិវឌ្ឍបៃតងរយៈពេលវែង
ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានសង្គមនិងដើម្បីធានាការអភិវឌ្ឍនិរន្តរភាពនៅកម្ពុជាសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធបានស្នើឲ្យមានការវិនិយោគនៃវិស័យឯកជនប្រកាន់ខ្ជាប់ការទទួលខុសត្រូវសង្គម។ នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ដំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និង ...
ជា វណ្ណៈ
http://bit.ly/2fxiwRr
ពលករដែលរួចជីវិតពីចោរសមុទ្រ សូម៉ាលី រំឭកពីទុក្ខសោក
ពលករខ្មែរទាំង ៤ នាក់ដែលត្រូវបានក្រុមចោរសមុទ្រប្រទេសសូម៉ាលីចាប់ជាចំណាប់ខ្មាំងជិត ៥ ឆ្នាំបានរៀបរាប់កាលពីម្សិលមិញអំពីដំណើរដ៏គ្រោះថ្នាក់នៅលើទូកនេសាទ និងជីវិតនៅក្រោមកណ្តាប់ដៃរបស់ក្រុមចោរសមុទ្រ។ ពួកគេ ...
នៀម ឆេង
http://bit.ly/2fcjrDn
នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងបន្តសម្រាប់ក្លាយជាប្រទេសមានចំណូលខ្ពស់
ការលើកតម្កើងពីការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើន ៧ ភាគរយនៅក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីម្សិលមិញបានរំលឹកឡើងវិញពីការព្យាករណ៍លើកមុនដែលថា កម្ពុជាអាចឈានដល់លំដាប់ថ្នាក់ប្រទេសមានចំណូលខ្ពស់ជាងមធ្យមនៅ ...
ទូច សុខា
http://www.phnompenhpost.com/national/pm-cambodia-track-high-income-status
OCIC ជីកដីដាំបង្គោលរបងលើដីជម្លោះជាថ្មី ទោះពលរដ្ឋជំទាស់
កម្មកររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ OCIC កាលពីម្សិលមិញបានជីកដីដាំបង្គោលរបងលើដីភូមិសាជាថ្មីទៀតដែលជនរងគ្រោះចាត់ទុកថាជាការបំពានមកលើសិទ្ធិកាន់ទ្រព្យសម្បត្តិរបស់ពួកគាត់ខណៈជម្លោះកំពុងតែបន្តដោយមិនទាន់មានការ ...
ទូច សុខា
http://bit.ly/2eT2Vd5
សេចក្តីណែនាំថ្មីស្តីពីការសិក្សាផលប៉ះពាល់ជិតរួចរាល់ហើយ
ក្រុមអង្គការសង្គមស៊ីវិលកំពុងតែខិតជិតនឹងការដាក់បញ្ជូលប្រើប្រាស់ជាសេចក្តីណែនាំថ្មី ដែលនឹងផ្លាស់ប្តូរពីរបៀបនៃការប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ធំៗ ដែលត្រូវបានសិក្សានៅទូទាំងតំបន់ទន្លេមេគង្គ នេះបើយោងតាម ...
Cristina Maza
http://www.phnompenhpost.com/national/new-guidelines-impact-assessments-almost-ready
ទីផ្សារសន្លឹកថ្នាំជក់កម្ពុជា បង្ហាញសញ្ញាវិជ្ជមាន
ទាំងមន្ត្រីកសិកម្ម និងកសិករថ្នាំជក់បានបង្ហាញសុទិដ្ឋិនិយមលើដំណាំថ្នាំជក់ ខណៈប្រទេសវៀតណាមបានបន្តផ្តល់កូតានាំចូលសន្លឹកថ្នាំជក់ពីកម្ពុជា ៣ ពាន់តោនខណៈការផលិតរបស់កម្ពុជាមានធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមលោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម ...
ចេង សុខហ័ង
http://bit.ly/2ecTy3U
កងល្បាតឃាត់ខ្លួនអ្នកកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ
បុរសប្រាំនាក់បានជាប់ចោទពីបទកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនដោយក្រុមល្បាតសហការជាមួយនឹងអាជ្ញាធរ អ្នកភូមិ និងព្រះសង្ឃគួរតែត្រូវបានផ្តន្ទាទោសពីការកាប់ព្រៃឈើ សុភាចារបុរសខេត្តព្រះវិហារម្នាក់បាននិយាយកាលពី ...
អូន ភាព
https://www.cambodiadaily.com/news/patrol-detains-illegal-loggers-preah-vihear-120031/
ក្រសួងប្រៃសណីយ៍សន្យាដាក់ទោសទណ្ឌលើក្រុមហ៊ុនទូរស័ព្ទចល័តលក់សីុមកាតមិនចុះបញ្ជី
រដ្ឋាភិបាលបានសន្យាដាក់ទោសទណ្ឌដល់ក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមិនចុះបញ្ជីអត្តសញ្ញាណប័ណ្ណអ្នកប្រើប្រាស់របស់ខ្លួន ឬមិនបានបិទលេខអនាមិកនៅត្រឹមពាក់កណ្ដាលខែនេះ ដោយគំរាមធ្វើការផាកពិន័យ ឬព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនណាដែលមិនអនុវត្តតាម។ ...
ឃី សុវុឌ្ឍី និង AISHA DOWN
http://www.cambodiadailykhmer.com/35126
ក្រសួងបន្ទោស ‘ការអនុវត្តគ្មានប្រសិទ្ធភាព’ ទាក់ទិននឹងប្រាក់ខ្សាច់បាត់ជាង៤០០លានដុល្លារ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។ ...
អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/35135
ផលិតផល ៤ ទៀតនឹងទទួលបាន GI នាពេលឆាប់ៗ
ផលិតផលកម្ពុជា ៤ មុខដូចជា អំបិលកំពត, សូត្រភ្នំស្រុកខេត្តបន្ទាយមានជ័យ, អង្ករក្រអូបខេត្តបាត់ដំបង និងផ្លែធូរ៉េនកំពត អាចនឹងត្រូវបានផ្តល់ការសម្គាល់ផលិតផលភូមិសាស្ត្រ (GI) ដោយសហព័ន្ធអឺរ៉ុប (EU) មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅ ...
សុខ ចាន់
http://www.khmertimeskh.com/news/31522/gi-status-soon-for-4-products/
កម្មវិធីគណនាពន្ធនឹងសម្ភោធនៅឆ្នាំក្រោយ
កម្មវិធីគណនាពន្ធដំបូងបង្អស់នឹងត្រូវសម្ភោធនៅឆ្នាំក្រោយ ដោយកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការបង់ពន្ធតាមរយៈក្រុមហ៊ុននានាកាន់តែមានតម្លាភាព។ កម្មវិធីដែលត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺជា ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/31521/tax-app-launched-next-year/
ក្រុមហ៊ុនជាង៤០ទទួលអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងប្រាប់ខ្មែរថាមស៍ពេលកន្លងមក។ ខ្មែរថាមស៍/Fabient Mouret
ក្រុមហ៊ុនចំនួន៤៣ទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលើកដំបូងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយក្នុងការងារសម្រួលនិងធ្វើឲ្យមានតម្លាភាពដល់អ្នកជាប់ពន្ធក្នុងការប្រកាសពន្ធ។ការប្រគល់អាជ្ញាប័ណ្ណនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ និងពង្រីង ...
ជា វណ្ណៈ
http://bit.ly/2ey3m9J
Moo Moo នឹងនាំចូលគោប្រាមាន់ ៣០០ក្បាលបន្ថែម ដើម្បីផលិតទឹកដោះគោស្រស់
កសិដ្ឋានទឹកដោះគោដែលគ្រប់គ្រងដោយក្រុមហ៊ុនបរទេសដែលមានឈ្មោះថា Moo Moo គ្រោងនឹងនាំចូលសត្វគោBrahmanប្រមាណ៣០០ក្បាលក្នុងគោលបំណងដើម្បីផលិតទឹកដោះគោស្រស់ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ក្នុងបំណងដើម្បីកាត់បន្ថយការនាំចូល។ លោក Williams Matthews ជាប្រធានកសិដ្ឋាន Moo Moo ដែលបច្ចុប្បន្ន ...
ម៉ៃ គុណមករា
http://bit.ly/2ey2HVC
ក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើតនាយកដ្ឋានថ្មីចំនួន ៤
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុន បានប្រកាសកាលពីម្សិលមិញ ពីការបង្កើតនាយកដ្ឋានថ្មីចំនួន ៤ ក្នុងអំឡុងពេលនៃពិធីសម្ភោធការជួសជុលផ្លូវឡើងវិញនៅក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក វ៉ា ស៊ឹ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31536/transport-ministry-creates-four-departments/
ការបញ្ឈប់ភាពក្រីក្រគឺជាបញ្ហាដ៏ធំ
សាធារណៈជនបាននិយាយថា ក្នុងចំនោមអាទិភាពនានារបស់ពួកគេសម្រាប់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្ពុជា គឺការលុបបំបាត់ភាពក្រីក្រ ការពង្រឹងគុណភាពអប់រំ និង រក្សានូវសុខសន្តិភាព និងភាពយុត្តិធម៌ នេះបើយោងតាមការស្ទាបស្ទង់មតិ ...
Safiya Charles
http://www.khmertimeskh.com/news/31539/ending-poverty-a-big-issue/
១០ខែ គ្រោះថ្នាក់ចរាចរណ៍ ជាង៣ពាន់ករណី ស្លាប់ជាង ១ពាន់នាក់
របាយការណ៍បង្ហាញថាក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតមានជាង ៣ពាន់ករណី បណ្តាលឲ្យមនុស្សស្លាប់ជាង ១៤០០នាក់ និងរបួសជាង ៥៣០០នាក់ ដែលចំនួននេះ មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ប៉ិច សុធារី
http://bit.ly/2elJHfx
លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យឈប់ជួលដីឱ្យកសិករវៀតណាមនៅតាមព្រំប្រទល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរខេត្តកណ្តាល ឱ្យបញ្ឈប់ប្រជាពលរដ្ឋពីការជួលដីឱ្យកសិករវៀតណាម ដែលការស្នើរសុំនេះដូចទៅនឹងអ្វីដែលធ្លាប់បានលើកឡើងកាលពីខែសីហា។ ...
តាំង វីដា
http://www.khmertimeskh.com/news/31542/pm--stop-renting-out-border-land/
រាជរដ្ឋាភិបាលនឹងចាត់វិធានការជនណាដែលអះអាងថា មានអង្ករប្លាស្ទិក
រដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងជនណាដែលអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថា មានអង្ករប្លាស្ទិកចរាចរនៅទីផ្សារកម្ពុជា នឹងប្រឆាំងការពិសោធន៍ណាមួយ ដូចជាការដុត ឬលីងអង្ករជាដើម ដោយគ្មានការចូលរួមពីមន្ត្រីជំនាញក្នុងការ ...
សុខ ចាន់
http://bit.ly/2etS3z5
រដូវរំហើយឆ្នាំនេះ អាកាសធាតុនឹងត្រជាក់ខ្លាំង
ទឹកភ្លៀង នឹងត្រូវថមថយអស់ នៅពាក់កណ្ដាលខែវិច្ឆិកានេះ ហើយរដូវរំហើយដែលត្រូវចូលមកជំនួសត្រូវបានក្រុមព្យាការីពីអាកាសធាតុ បានអះអាងថា នឹងមានភាពត្រជាក់ខ្លាំងជាងឆ្នាំមុន។ កាលពីឆ្នាំមុន នៅតំបន់ខ្ពង់រាបភាគឦសាន និង ភាគឧត្តរនៃប្រទេសកម្ពុជា អាកាស ...
ឃុត សុភចរិយា
http://bit.ly/2ehexpr
វិស័យវារីវប្បកម្មត្រូវបានជម្រុញសម្រាប់ស្ត្រី
គម្រោងមួយនៅក្នុងខេត្តស្ទឹងត្រែង គឺកំពុងផ្តល់ឱ្យស្ត្រីនូវឱកាស ដើម្បីចូលរួមនៅក្នុងវិស័យវារីវប្បកម្ម ដែលជាវិស័យផលិកម្មស្បៀងដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជា ហើយក៏ជាវិស័យបែបប្រពៃណីមួយដែលគ្របដណ្តបដោយកម្លាំងបុរសផងដែរ ...
Cristina Maza
http://www.phnompenhpost.com/national/aquaculture-pushed-women
ANZ ច្រានចោលសេចក្ដីរាយការណ៍ពីការលក់នៅកម្ពុជា
នាយកប្រតិបត្តិធនាគារ ANZ Royal ច្រានចោលសេចក្តីរាយការណ៍ដែលថាធនាគារអូស្ត្រាលី ញូវហ្សេលែន ANZ ពិចារណាក្នុងការដកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាបន្ទាប់ពីមានការប្រកាសរបស់ធនាគារពីការលក់ និងដកប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់។ ...
Kali Kotoski
http://bit.ly/2ehKXA3