ព័ត៌មាន
ការជម្រុញ SME ដើម្បីបានបញ្ជូលទៅក្នុងបញ្ជីផ្សារមូលបត្រកម្ពុជា
សហគ្រាសតូច និងមធ្យមកម្ពុជាកំពុងរំពឹងថានឹងត្រូវបានចុះនៅក្នុងបញ្ជីនៃផ្សារមូលបត្រក្នុងតំបន់-ផ្សារមូលបត្រកម្ពុជា-ដែលពេលនេះ គឺជាឱកាសមួយសម្រាប់ពួកគេដើម្បីឱ្យក្តីស្រមៃដែលចង់ឃើញភាគហ៊ុនរបស់ខ្លួនត្រូវបានទិញដូរបានក្លាយជាពិត។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25721/push-to-get-smes-listed-on-csx/
អ្នកជាប់ក្នុងជម្លោះនៅខេត្តកំពង់ស្ពឺរងសម្ពាធចំពោះសំណងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់
បើទោះបីជាមានសេចក្តីថ្លែងការណ៍ចេញដោយតំណាងក្រុមហ៊ុនអំពីកញ្ចប់ប្រាក់សងជម្ងឺចិត្តចំនួន៥០០ដុល្លារទៅកាន់អ្នកជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់លោកលី យ៉ុងផាត់ថាអាចនឹងចរចារគ្នាបានក៏ដោយ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំពីសំណាក់អ្នកតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋកាលពីម្សិលមិញបាននិយាយថាពួកគេរងសម្ពាធក្នុងការទទួលយកសំណងនេះ។ ...
Chhay Channyda
http://www.phnompenhpost.com/national/kampong-speu-disputants-pressured-take-sugar-firm-deal
អាជ្ញាធរបញ្ជាក់ច្បាស់លាស់ពីមជ្ឈមណ្ឌលព្រៃស្ពឺ បន្ទាប់ពីការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានីភ្នំពេញឲ្យកែលម្អមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ ដែលមានកេរ្តិ៍ឈ្មោះអសោចក្នុងរាជធានី បើមិនដូច្នោះទេបិទចោលតែម្ដងទៅ អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមមន្ត្រីបានសន្និដ្ឋានថា ទីកន្លែង ”ដ៏ចាំបាច់នេះ” នឹងនៅតែបើកដដែល។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31926
ការសិក្សាស្រាវជ្រាវ៖ គ្រឿងស្រវឹងអាចជាបញ្ហាប្រឈមសម្រាប់អ្នករកស៊ីផ្លូវភេទ
ទាំងស្ត្រីខ្មែរដែលប្រកបរបររកស៊ីផ្លូវភេទនិងដៃគូរបស់ពួកគេបានប្រើប្រាស់គ្រឿងស្រវឹងក្នុងលក្ខខណ្ឌមួយដែលមិនល្អសម្រាប់សុខភាព នេះបើយោងតាមការសិក្សាមួួយដែលនឹងត្រូវបោះផ្សាយក្នុងពេលឆាប់ៗ។ ...
Jack Davies and Chhay Channyda
http://www.phnompenhpost.com/national/alcohol-risk-sex-workers-study-finds
កុមារនៅតែមានកម្រិតទាបក្នុងការពាក់មួកសុវត្ថិភាព
ការស្រាវជ្រាវមួយដោយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIPF) បានរកឃើញថាការប្រើប្រាស់មួកការពារសុវត្ថិភាពដោយអ្នកធ្វើដំណើរដោយម៉ូតូដែលជាកុមារនៅមានចំនួនទាបកាលពីខែមករាបើទោះបីជាមានការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ក៏ដោយ។ ...
ប៊ុន សេងគង់
http://bit.ly/1VyyHLf
Nagaworld-វិនិយោគធំៗអាចនឹងមានឱកាសជោគជ័យនៅកម្ពុជា
ណាហ្គាវើលទើបតែប្រារព្ធខួបលើកទី២១របស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៥ ហើយបានតាំងទីកន្លែងនៅក្បែរនឹងទន្លេមេគង្គដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ គួរបញ្ជាក់ដែរថា ណាហ្គាវើល គឺជាមជ្ឈមណ្ឌលកំសាន្តដ៏ធំបំផុតនៅតំបន់មេគង្គ។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25642/big--investments-can-succeed--in-cambodia---nagaworld/
ស្នងការខេត្តកំពតផ្តល់ប្រាក់រង្វាន់ដល់អ្នករាយការណ៍ពីបទល្មើសព្រៃឈើ
ស្នងការនគរបាលខេត្តកំពតបានប្រកាសផ្តល់រង្វាន់ជូនជនទាំងឡាយណាដែលបានដឹងច្បាស់អំពីពេលវេលានៃការដឹកជញ្ជូនឈើចេញពីច្រកព្រំដែនទាន់ហន់ស្ថិតក្នុងស្រុកកំពង់ត្រាចខេត្តកំពតហើយរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឲ្យកម្លាំងសមត្ថកិច្ចរបស់លោក ចុះទៅបង្ក្រាបទាន់ពេលវេលា។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/22z68OR
កម្ពុជាគ្រោងស្នើសុំសមាជិកភាពសន្ធិសញ្ញា PCT កុំឲ្យលួចចម្លងផលិតផល
កម្ពុជាគ្រោងស្នើសុំជាសមាជិកនៃសន្ធិសញ្ញាប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់)ដើម្បីលើកកម្ពស់ការការពារសិទ្ធិផលិតផលនៃអ្នកវិនិយោគបរទេសនៅកម្ពុជា នៅពេលឆាប់ៗមុខ ខណៈមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកនេះថាPCT នឹងជួយជំរុញ និងទាក់ទាញវិនិយោគចូលមកកម្ពុជា កាន់តែច្រើន។ ...
ជា វណ្ណៈ
http://bit.ly/1XjHClt
ច្រកព្រំដែនថ្មីកម្ពុជា-ថៃត្រូវបានរៀបចំ
កំពុងមានការរៀបចំដើម្បីសាងសង់ច្រកព្រំដែនថ្មីទៅកាន់ប្រទេសថៃនៅក្នុងខេត្តបន្ទាយមានជ័យ នេះបើឱ្យដឹងពីក្រុមមន្ត្រីកាលពីម្សិលមិញ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកប្រកព្រំដែនថ្មីមួយកាលពីខែសីហាសម្រាប់គោលបំណងដើម្បីជម្រុញដល់ធ្វើពាណិជ្ជកម្មទ្វេរភាគី អាជ្ញាធរខេត្តបន្ទាយមានជ័យបានផ្ញើរលិខិតទៅកាន់អាជ្ញាធរខេត្ត Sa Kaeo ប្រទេសថៃកាលពីម្សិលមិញដើម្បីពិភាក្សាគ្នាអំពីគម្រោងនេះ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25676/new-border-checkpoint-to-thailand-planned/
EDC ផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ខ្លះនៅភ្នំពេញ និងខេត្តកណ្តាល
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ មិថុនាដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញមួយចំនួនក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ ...
ឡាយ សាមាន
http://bit.ly/1ZfnUVm
កុមារកម្ពុជា ប្រឈមការគំរាមកំហែងលើរាងកាយ និងកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច
កុមារកម្ពុជាបានប្រឈមនឹងការគំរាមកំហែងមួយចំនួនដែលរារាំងដល់ការការពាររបស់ពួកគេក្នុងនោះមានអំពើហិង្សាលើកុមារការរំលោភបំពានផ្លូវភេទការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចនិងភាពបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ក្នុងការផ្ដន្ទាទោសអ្នករំលោភបំពានលើកុមារ។ ...
មុំ គន្ធា
http://bit.ly/1PlR6ti
ប្រទេសម៉ាឡេស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយព្រះរាជាណាចក្រកម្ពុជា
ប្រទេសម៉ាឡេស៊ីអាចនឹងសហការកាន់តែជិតស្និទ្ធជាមួយនឹងស្ថាប័នក្រសួងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗនេះ ប្រសិនបើអ្វីៗទាំងអស់ដំណើរការតាមគម្រោង បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៥នៅទីក្រុងកូឡាឡាំពួសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25674/malaysia-to-sign-mous-with-kingdom/
ការរំពឹងទុកលើដំណើរការ CRF ក្រោយពីការរើសប្រធានថ្មីខែក្រោយ
ខណៈសហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) នឹងធ្វើការជ្រើសរើសប្រធានថ្មីនៅខែក្រោយអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញពីប្រតិកម្មផ្សេងគ្នាពីការដឹកនាំថ្មីរបស់ស្ថាប័នឧស្សាហកម្មស្រូវអង្ករដ៏សំខាន់មួយនេះ។ ...
ចេង សុខហ័ង
http://bit.ly/1Uw4IB5
ឧត្តមសេនីយ៍ ទាបាញ់ និយាយថាបញ្ហាសមុទ្រចិនខាងត្បូងមិនស្ថិតក្នុងកិច្ចពិភាក្សាជាមួយវៀតណាមទេ
ខណៈពេលជំនួបជាមួួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទាបាញ់ បានប្រាប់អ្នកការសែតថាបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាក្តៅគគុកនោះ នឹងមិនត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។ ...
Khuon Narim
https://www.cambodiadaily.com/news/gen-banh-says-sea-not-on-agenda-with-vietnam-113384/
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិវិនិយោគលើធនធានមនុស្ស
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយនៃ World Bank Group បានផ្តល់ប្រាក់កម្ចី ១៣លានដុល្លារដើម្បីគាំទ្រដល់អាគារសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដាដែលនឹងជួយដល់ការបង្កើនស្តង់ដានៃការអប់រំ បង្កើនសម្ថភាពការងារដល់និសិត្ស និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25667/ifc-banking-on-smart-graduates/
នគរបាលព្រំដែនខេត្តស្វាយរៀងរារាំងមិនឲ្យមានការត្រួតពិនិត្យឈើ
កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានលើកឡើងថា សន្តិសុខព្រំដែនបានរារាំងពួកគេមិនឲ្យរឹបអូស និងត្រួតពិនិត្យរថយន្ត៣គ្រឿងដែលសង្ស័យថាដឹកឈើប្រណីតចូលប្រទេសវៀតណាមឡើយ ដោយធ្វើសញ្ញាបើកផ្លូវឲ្យក្បួនរថយន្តទាំងនេះបន្តដំណើរ ទោះជាមានការជំទាស់ពីពួកគេក៏ដោយ។ ...
អូន ភាព
http://www.cambodiadailykhmer.com/31893
អង្គការអុកស្វាម៖ គម្លាតនៃប្រាក់បៀរវត្តន៍តាមភេទនៅតែកើតមាន
ជោគជ័យពាណិជ្ជកម្មរបស់អាស៊ីគឺស្ថិតនៅលើកិច្ចខិតខំប្រឹងប្រែងរបស់ស្រី្តក្រីក្រ ដែលមានការងារច្រើននិងមិនទទួលបានប្រាក់បៀរវត្តន៍សមស្របនិងមិនទទួលបានការឱ្យតម្លៃ នេះបើយោងតាមរបាយការណ៍របស់អង្គការអុកស្វាមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍។ ...
Yesenia Amaro
http://www.phnompenhpost.com/national/gender-based-pay-gap-persists-oxfam-study
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងបោះឆ្នោតរើសក្បាលម៉ាស៊ីនថ្មី ក្រោយជួបវិបត្តិ
សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...
http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេធាវី ចំពេលគណៈមេធាវីព្រមានសមាជិកពីបញ្ហាសូកប៉ាន់
អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីមួយរូបនៅភ្នំពេញពីបទចោទប្រកាន់លើការប្រព្រឹត្តអំពើពុករលួយ ចំពេលដែលគណៈមេធាវីចេញលិខិតជូនដំណឹងទៅកាន់សមាជិកនៅថ្ងៃពុធដែលព្រមានពួកគេពីការប្រព្រឹត្តអ្វីដែលខុសពីច្បាប់។ ...
Khy Sovuthy
https://www.cambodiadaily.com/news/anti-corruption-unit-arrests-lawyer-bar-warns-of-graft-113372/
ធនាគារកម្ពុជាសាធារណៈជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា
ធនាគារសាធារណៈឈ្នះបានពានរង្វាន់ម៉ាឡេស៊ី ដែលកំពុងនឹងប្រារព្ធ Golden Jubilee លើកទី៥០ឆ្នាំនេះ គឺជាធនាគារបរទេសតែមួយគត់ដែលបានបើកដំណើរការជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25641/cambodian-public-bank-symbolizes-close-ties--between-malaysia-and-cambodia/
របាយការណ៍៖ ការរៀបការដោយបង្ខំធ្វើឱ្យស្ត្រីធ្លាក់ទៅក្នុងទាសភាព
ប្រជាជនកម្ពុជាប្រមាណ ៥,៥០០០នាក់ជាជនរងគ្រោះដោយសារការរៀបការដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ហើយគេបង្ហាញថា ២២%នៃចំនួនមនុស្សប្រមាណ ២៥៦,៨០០ នាក់កំពុងស្ថិតនៅក្នុងទាសភាពទំនើបនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់អង្គការអូស្ត្រាលីមួយដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅលើរបាយការណ៍សន្ទស្សន៍ទាសភាពសកលលោកកាលពីម្សិលមិញ។ ...
Sonny Inbaraj Krishnan និង ស្រី គំនិត
http://www.khmertimeskh.com/news/25615/forced-marriages-turn-women-into-slaves--report/
កម្ពុជា ស្វែងរកហិរញ្ញប្បទានពីចិន បង្កើតមជ្ឈមណ្ឌលចែកចាយទំនិញក្នុងប្រទេស
កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/1XjbG0v
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
កងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីត្រូវបានបង្កើតឡើងនៅខេត្តរតនគិរី
កាលពីម្សិលមិញ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបេសកម្មពិសេសលោក Ly Thuch បានប្រកាសថា ក្រុមកងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីមួយនឹងត្រូវបង្កើតឡើងនៅខេត្តរតនគិរី បើទោះបីជាអ្នកអង្កេតការណ៍និយាយថាការបង្កើតនេះមានលក្ខណៈយឺតយ៉ាវខ្លាំងក៏ដោយ។ ...
Phak Seangly
http://www.phnompenhpost.com/national/land-dispute-task-force-be-established-ratanakkiri