ព័ត៌មាន
ធនាគារពិភពលោកនឹងធ្វើការបោះឆ្នោតដើម្បីបញ្ឈប់ទណ្ឌកម្មការផ្តល់មូនិធិរយៈពេល៥ឆ្នាំ
នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលការសម្រេចនឹងអាចដកនូវកំហិតទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...
អូន ភាព
https://www.cambodiadaily.com/news/families-in-land-dispute-with-sugar-firm-reach-500-deal-112792/
ធនាគារពិភពលោកនឹងធ្វើការបោះឆ្នោតដើម្បីដកទណ្ឌកម្មការផ្តល់ប្រាក់កម្ចីរយៈពេល៥ឆ្នាំ
នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលជាការសម្រេចក្នុងការដកទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលកើតមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...
Zsombor Peter
https://www.cambodiadaily.com/news/world-bank-to-vote-on-ending-punitive-5-year-funding-freeze-112778/
កម្ពុជា-រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨
ប្រទេសកម្ពុជា និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរហូតដល់ឆ្នាំ ២០២០ ទោះបីជាព័ត៌មានជាក់លាក់អំពីរបៀបដែលនឹងត្រូវសម្រេចបានចំពោះកិច្ចព្រមព្រៀងទាំងនោះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយក្តី។ ...
Kali Kotoski
http://bit.ly/1WJPNqt
ការិយាល័យInterpolត្រូវបានបង្កើតតាមព្រំដែន
នាយកប្រតិបត្តិស្តីទីរបស់ការិយាល័យInterpol របស់ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃបានបង្កើតការរិយាល័យInterpolនៅប៉ុស្តិ៍នគរបាលទាំង៨ដែលស្ថិតនៅតាមព្រំដែនកម្ពុជា ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/25128/interpol-offices-coming-to-border/
ឈ្មោះម៉ាកអង្ករដែលទើបបង្កើតថ្មីបង្កឲ្យមានក្តីបារម្ភមួយចំនួន
បើទោះជាមានភាពសុទិដ្ឋិនិយមចំពោះការបង្កើតឈ្មោះម៉ាកអង្ករថ្មីមួយសម្រាប់ក្រុមអង្ករក្រអូបតម្លៃថ្លៃដែលបង្កើតឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏ដោយ ក៏ក្តីបារម្ភនៅតែមានដោយសារភាពមិនច្បាស់លាស់នៃឈ្មោះ និងការចំណាយពេលវេលា និងប្រាក់ច្រើនដើម្បីធ្វើទីផ្សារឡើងវិញ។ នេះបើតាមការលើកឡើងរបស់អ្នកនៅក្នុងវិស័យឧស្សាហកម្មនាំចេញអង្ករ។ ...
ចេង សុខហ័ង
http://bit.ly/1YQj8NV
របាយការណ៍៖ បញ្ហាកង្វះខាតអាហាររូបត្ថម្ភអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ
កង្វះខាតអាហាររូបត្ថម្ភអាចធើ្វឱ្យសេដ្ឋកិច្ចកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ២៦៦លានដុល្លារក្នុងឆ្នាំនីមួយៗ នេះបើយោងតាមការរកឃើញក្នុងឯកសារថ្មីមួយ ដែលបានក្រើនដល់រដ្ឋាភិបាលឱ្យធ្វើការវិនិយោគកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានេះ។ ...
Erin Handley
http://www.phnompenhpost.com/national/nutrition-shortfalls-harming-kingdoms-economy-report-finds
កម្ពុជាចាប់អារម្មណ៏លើការពង្រឹងស្តង់ដារសុវត្ថិភាពអាហារ
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...
Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/
អាជ្ញាធរឲ្យអ្នកផ្តល់កម្ចីក្រៅផ្លូវការចុះបញ្ជីឲ្យបានឆាប់
មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថាការដាក់ពាក្យចុះបញ្ជីផ្លូវការរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលប្រតិបត្តិការផ្តល់កម្ចីខ្នាតតូចនៅតែមានល្បឿនយឺតនៅឡើយ និងបានជំរុញឲ្យគ្រឹះស្ថានដែលមិនបានចុះឈ្មោះអនុវត្តតាមតម្រូវការច្បាប់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ...
Kali Kotoski
http://bit.ly/25aVHWy
សង្គមស៊ីវិលស្នើឲ្យមានការផ្តល់ឯកសារផ្លូវច្បាប់ដល់អ្នកស្រឡាញ់ភេទដូចគ្នា
ក្នុងទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាខួបទី ១១ ឆ្នាំនេះអង្គការសង្គមស៊ីវិលក្រុមហ៊ុនអាជីវកម្ម និងអ្នកស្រឡាញ់ភេទដូចគ្នាបានស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលអត្តសញ្ញាណយេនឌ័ររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងឯកសារច្បាប់ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីឲ្យមានសមភាពពេញលេញសម្រាប់ពួកគេ។ ...
ប៉ិច សុធារី
http://bit.ly/1TmWZGA
កាកបាទក្រហមធ្វើវិភាគទានទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា
កាលពីថ្ងៃចន្ទ កាកបាទក្រហមកម្ពុជា(CRC)បានធ្វើវិភាគទានជាទឹកប្រាក់ចំនួន១លានដុល្លារទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/red-cross-makes-donation-childrens-hospital
គ្រួសារជាប់ជម្លោះនៅខេត្តកោះកុងបានយល់ព្រមជាមួយនឹងសំណើររបស់ក្រុមហ៊ុនUDG
ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រមាណមួយរយគ្រួសារបន្ថែមទៀតបានទទួលសំណើរសងជម្ងឺចិត្តពីក្រុមហ៊ុនUnion Development Group (UDG) ចំពោះការធ្វើបំលាស់ទីសម្រាប់គម្រោងអភិវឌ្ឍខ្នាតធំមួួយរបស់ក្រុមហ៊ុនេះដែលនឹងត្រូវសាងសង់ឡើងនៅតាមបណ្តោយឈូងសមុទ្រក្នុងខេត្តកោះកុង ។ ...
Khuon Narim
https://www.cambodiadaily.com/news/koh-kong-families-reach-agreement-with-udg-112713/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅកាន់ទីក្រុងមូស្គូនៅមុនកិច្ចប្រជុំកំពូលអាស៊ាន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងមូស្គូ ទីដែលលោករំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានផងដែរ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/31548/
ជំរឿនសម្រាប់ជនបរទេសនៅមិនទាន់បញ្ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេងបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ឱ្យបញ្ចប់ការរាប់ចំនួននិងការប្រមូលព័ត៌មានអំពីតួរលេខជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រឹមខែកក្កដាជាកំហិត។ ...
Ven Rathavong
http://www.khmertimeskh.com/news/25072/census-of-foreigners-not-finished/
រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ
រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...
អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/
ក្រុមហ៊ុនរ៉ែពីររបស់អូស្រ្តាលីសម្រេចបានកិច្ចព្រមព្រៀង
ក្រុមហ៊ុនរុករករ៉ែ Renaissance Minerals និង Emerald Resources បានបញ្ចប់កិច្ចព្រមពៀងវិនិយោគរួមរបស់ខ្លួនហើយបានចាប់ផ្ដើមការខួងរុករករ៉ែនៅជិតអណ្ដូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firms-jv-exploratory-drilling
មន្ត្រីមកពីបណ្តាខេត្តសិក្សាអំពីវគ្គបណ្តុំបណ្តាលបន្សាបគ្រឿងញៀនតាមសហគម
មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីម្សិលមិញ មន្ត្រីមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសបានមកជួបជុំគ្នានៅខេត្តបន្ទាយមានជ័យដើម្បីសិក្សាអំពីវគ្គបណ្តុំបណ្តាលស្តីអំពីសេវាកម្មបន្សាបគ្រឿងញៀនតាមសហគមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/meeting-touts-new-approach-rehab
កាលបរិច្ឆេទសម្រាប់ការចុះបញ្ជីយានយន្តចង្កូតស្តាំត្រូវបានពន្យាពេល
បន្ទាប់ពីកាលបរិច្ឆេទចាស់ត្រូវបានផុតកំណត់ ម្ចាស់យានយន្តចង្កូតស្តាំនឹងត្រូវបានទុករយៈពេលរហូតដល់ថ្ងៃទី១២ខែមិថុនាដើម្បីចុះបញ្ជីយានយន្តរបស់ពួកគេក្រោមក្រសួងសាធារណៈការនិងដឹកជញ្ជូនឬត្រូវប្រឈមនឹងការប្រព្រឹត្តខុសច្បាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
Pav Suy
http://www.khmertimeskh.com/news/25023/deadline-for-right-hand-drives-delayed/
កងរាជអាវុធហត្ថជាតិនឹងជ្រើសរើសសិស្សចំនួន៣០០នាក់
កងរាជអាវុធហត្ថជាតិបានធ្វើសេចក្តីប្រកាសជ្រើសរើសសិស្សចំនួន៣០០នាក់ក្នុងវគ្គហ្វឹកហ្វឺនថ្មីសម្រាប់នាទាហ៊ានរង ដោយពាក្យសម្រាប់វិញ្ញាសារប្រឡងចូលមានដាក់លក់ចាប់ពីថ្ងៃទី១៦ខែឧសភាដល់ថ្ងៃទី២ខែមិថុនានៅគ្រប់ទីស្នាក់ការកងរាជអាវុធហត្ថទាំង២៥នៅទូទាំងប្រទេស។ ...
May Titthara
http://www.khmertimeskh.com/news/24977/gendarmerie--to-get-300--new-trainees/
អង្គការ WHO កំពុងពិចារណាការធ្វើតេស្តព្យាបាលជម្ងឺTBថ្មីសម្រាប់ប្រទេសកម្ពុជា
ការធ្វើរោគវិនិច្ឆ័យថ្មីមួយដែលកាន់តែលឿននិងចំណាយប្រាក់កាន់តែតិចចំពោះបញ្ហាជម្ងឺរ៉េស៊ីស្តង់ច្រើនប្រភេទក្នុងប្រទេសកម្ពុជានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/who-eyes-new-tb-test-regime-kingdom
ភាពរាំងស្ងួតប៉ះពាល់បរិមាណផលត្រីទឹកសាបកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅបង្កើនបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះខណៈផលិតកម្មត្រីកាលពីឆ្នាំ ២០១៥ បង្ហាញពីការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1TdB4n2
ម្ចាស់ហាងលក់ឈើប្រណិតត្រូវបានពិន័យពីបទទុកឈើខុសច្បាប់
កាលពីម្សិលមិញ ម្ចាស់ហាងលក់ឈើប្រណិតមួយក្នុងរាជធានីភ្នំពេញត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៦៤.១៨៩លានរៀល (ប្រមាណ ១៦, ០៤៧ដុល្លារ)ចំពោះការដឹកជញ្ជូន ជួញដូរនិងស្តុកទុកឈើប្រណិតដោយគ្មានការអនុញ្ញាតិ្តពីរដ្ឋបាលព្រៃឈើ។ ...
Buth Reaksmey Kongkea
http://www.khmertimeskh.com/news/25019/shop-slapped-with-fine-to-lose-timber-stock/
ហានិភ័យនៅក្នុងឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជានៅតែបន្ត
ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...
ចេង សុខហ័ង
http://bit.ly/22eCbn0
គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ
ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/
មានផ្ទុះករណីផ្តាសាយបក្សីលើសត្វមាន់នៅខេត្តកំពត
មន្ត្រីសុខាភិបាល និងកសិកម្មខេត្តកំពតបានដុតសម្លាប់សត្វមាន់ និងទាចំនួន ៣៥០ ក្បាលក្រោយរកឃើញករណីផ្ទុះផ្តាសាយបក្សី (H5N1) លើសត្វមាន់ជាលើកដំបូងនៅដើមឆ្នាំ ២០១៦ នេះនៅភូមិកោះឫស្សី ឃុំត្រពាំងបី ស្រុកឈូកប៉ុន្តែករណីនេះត្រូវបានទប់ស្កាត់ទាន់ពេលពុំមានការឆ្លងទៅលើពលរដ្ឋទេ។ ...
ប៉ិច សុធារី
http://bit.ly/1Xho2o6