ព័ត៌មាន​

ស្លាប់​​ជន​រង​គ្រោះ​ម្នាក់​​ទៀត​​​នៅ​ក្នុង​ករណី​បាញ់​សម្លាប់​ប្រធាន​ភូមិ​​​​​

នគរ​បាល​បាន​និយាយ​កាល​ពីម្សិលមិញ​ថា ​បុរស​ទី៣​​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​របួស​ត្រូវ​គ្រាប់​កាំភ្លើង​​ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​មន្ត្រី​នគរ​បាល​ក្រសួង​មហាផ្ទៃ​​ម្នាក់​បាន​បាញ់​​ស្លាប់​ប្រធាន​ភូមិ​ម្នាក់ និង​​សាច់ញាតិ​របស់​គាត់ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/29088/

ក្រសួង​មហាផ្ទៃ​ជំរុញ​ឲ្យ​ពន្លឿន​ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​​ក្តាប់​ឲ្យ​បាន​ពិតប្រាកដ​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​ប្តូរ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ព្រម​ទាំង​​អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​រួច ...

ប៉ិច សុធារី
http://bit.ly/1IctkN6

ភាគីថ្មីចូលមកអង្រួនទីផ្សារផ្ញើរប្រាក់តាមទូរស័ព្ទដៃ

ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនវីងបានវាយលុកទីផ្សារផ្ទេរប្រាក់តាមទូរស័ព្ទចល័តដោយខ្លួនឯង ដោយបើកឱ្យមានតូប បង់ប្រាក់រាប់ពាន់កន្លែងនៅទូទាំងប្រទេស ហើយទទួលបានអត្ថប្រយោជន៍ពីការពង្រីកយ៉ាងឆាប់រហ័ស តាមរយៈអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ ...

Tej Parikh
https://www.cambodiadaily.com/news/new-players-shake-up-mobile-money-market-103353/

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ទោះបីជា​មានការ​រីក​ចម្រើន​ជាង​មុន​ សេចក្តីព្រាងច្បាប់​សហជីព​នៅ​មានគុណ​វិបត្តិ​ជា​ចម្បង​

បន្ទាប់​ពី​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ក្រោម​ការ​ពិភាក្សា​និង​ការ​កែតម្រូវ​ជា​ស៊េរី​ច្បាប់​សហជីព​បាន​ឈាន​ជិត​ទៅ​កាន់ការ​អនុម័ត​ដោយ​រដ្ឋសភា​។​ កាលពី​ម្សិលមិញ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នៃ​ច្បាប់​សហជីព​ ដោយ ...

Jonathan Cox
http://www.khmertimeskh.com/news/18829/despite-progress--draft-union-law-has-major-flaws--hrw/

លោក​ហ៊ុន​សែន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​

​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ថ្ងៃនេះ​និង​ថ្ងៃស្អែក​នឹង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​ល្អក់កករ​ជាមួយ​ប្រទេស​ជិតខាង​ ក៏​ដូច​ជា​ផ្តល់​ផល​ចំណេញ​ សេដ្ឋកិច្ច ...

May Kunmakara
http://www.khmertimeskh.com/news/18831/hun-sen-visits-thailand/

រដ្ឋាភិបាលនឹងផ្តល់អាជ្ញាប័ណ្ណបើកបរដល់ជនពិការ

លោកឯមចាន់មករាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានប្រាប់អ្នកកាសែតថាក្រុមរបស់លោក នឹងចេញប័ណ្ណបើកបរសម្រាប់ជនពិការ​ដែលនេះជាកិច្ចសហការជាមួយរដ្ឋាភិបាល។ ក្រុមប្រឹក្សានេះនឹងពិភាក្សាផងដែរ ទៅលើវិធីសាស្ត្រដែលសមរម្យ សម្រាប់ជនពិការជាមួយភាគីពាក់ព័ន្ធ ផ្សេងទៀត។ ...

Tin Sokhavuth
http://www.khmertimeskh.com/news/18828/gov-to-give-drivers-licenses-to-people-with-disabilities/

ក្រសួង​កំពុង​ជំរុញ​ឲ្យ​ហាម​ឈប់​ជក់​បារី​នៅ​តាម​ទីសាធារណៈ

ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​យុទ្ធនាការ​បង្កើន​ការ​យល់​​ដឹង​ពី​ផលប៉ះពាល់​នៃ​ផលិតផល​ថ្នាំ​ជក់​ចំពោះ​​សុខភាព​ជាពិសេស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​កុមារ​ពី​ការ​ស្រូប​​ផ្សែង​​បារី​ដើម្បី​ស្វែងរក​ការ​គាំទ្រ​វិធានការ​បរិស្ថាន​គ្មាន​ផ្សែង​បារី ...

ប៉ិច សុធារី
http://bit.ly/1JfKtk5

ការ​ដំឡើង​ការ​ប្រាក់ ​អាមេរិក ​មិន​ប៉ះពាល់​កម្ពុជា

មួយ​ថ្ងៃ​បន្ទាប់​ពី​ធនាគារ​កណ្ដាល​អាមេរិក​បាន​បង្កើន​អត្រា​ការ​ប្រាក់ ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​លំហូរ​ចូល​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​បំណុល​កាន់​តែ​ខ្ពស់ អ្នក​ជំនាញ​លើក​ឡើង​ថា កំណើន​មូលដ្ឋាន​ដ៏​ខ្លាំង​របស់​កម្ពុជា​នឹង​ជួយ​រក្សា​លំហូរ​វិនិយោគ ហើយ​ភាគ​ច្រើន​បំផុត​នឹង ...

Ananth Baliga
http://bit.ly/1IcCTMb

របាយការណ៍ បានរកឃើញការមាក់ងាយលើក្រុម LGBT

សិស្សនិស្សិតដែលស្រលាញ់ភេទដូចគ្នា ៩នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះនឹងការមាក់ងាយនៅក្នុងសាលា ដែលធ្វើអោយប៉ះពាល់ដល់ការទទួលបានការអប់រំ និងធ្វើឱ្យជីវិតរបស់ពួកគេមានភាពលំបាកកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយ កាលពីម្សិលមិញ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ...

Igor Kossov និង ម៉ន វណ្ណតី
http://www.phnompenhpost.com/national/lgbt-bullying-endemic-report-finds

ពិព័រណ៍​នៃ​ការ​រចនា​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ដំណាក់កាល​បន្ទាប់​

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​តាំង​ពិ​ព័​ណ​បច្ចេកវិទ្យា​ថ្មី​ ការ​ច្នៃប្រឌិត​និង​ការ​រចនា​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ប្រសិនបើ​អ្នក​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ចង់​រក្សា​ល្បឿន​ក្នុង​គ្រា​នៃ​ការ​រីក​ចម្រើន​ខាង ...

Sum Manet
http://www.khmertimeskh.com/news/18816/design-expo-seen-as-key-to-opening-next-phase-of-development/

ថៃ ១ ក្រុម​ចូល​កាត់​សោ​ទ្វារ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ

កាលពី​ម្សិលមិញ​ទាហាន​នគរបាល និង​ជនស៊ីវិល​ថៃ​ចំនួន ១៩ នាក់​បាន​ឆ្មក់​ចូល​មក​កាត់​សោ​ទ្វារ​ព្រំដែន​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ហើយ​បាន​ដក​ថយ​ចូល​ទៅក្នុង​ទឹកដី​របស់​​ខ្លួន​វិញ​យ៉ាង​ប្រញាប់​ដោយ​គ្មាន​ការ​ពន្យល់​អ្វី​​ឡើយ​។ នេះ​បើ​តាម​ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ ...

វង្ស សុខេង
http://bit.ly/1T5rBKf

គម្រោង​ផ្លាស់​ប្តូរ​សំខាន់ៗ​សម្រាប់​កេរ្តិ៍ឈ្មោះ​មណ្ឌល​ព្រៃ​ស្ពឺ​

ក្រុម​មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច​គ្រោង​នឹង​ធ្វើ​សំណុំ​នៃ​ការ​ផ្លាស់​ប្តូរ​ធំ​មួយ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ព្រៃ​ស្ពឺ​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ មាន​ប្រសើរ​ភាព​ នូវ​សេវា​ថែទាំ​សុខភាព​ ការ​អប់រំ​និង​គុណភាព​នៃ​សំណង់​លំនៅ​ដ្ឋា​ន​។​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់ ...

Jonathan Cox
http://www.khmertimeskh.com/news/18784/major-facelift-for-notorious-prey-speu/

អ្នក​ភូមិ​នៅ​កម្ពុជា​ ប្រ​ឆាំង​នឹង​ការ​ដាំ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​

​នៅ​ក្នុង​ឧប្បត្តិហេតុ​ដែនដី​ចុង​ក្រោយ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ ការ​ដាំ​បង្គោល​ផ្កាយ​រណប​ចំនួន​ ៥​ ដោយ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​វៀតណាម​ នៅ​ជិត​តំបន់​ព្រំដែន​ជម្លោះ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​នាំ​ឱ្យ​មានការ​រិះគន់​ពី​អ្នកស្រុក​ និង​អាជ្ញាធរ​ដែនដី​កម្ពុជា ...

សូត្រ សុខហេង និង ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/cambodian-locals-oppose-installation-of-border-poles-in-tbong-khmum-province-12172015163822.html

ការ​វិល​ត្រឡប់មក​សភា​របស់​គណបក្សប្រឆាំង​​ អាច​ជួយ​ដល់​សកម្មជន​ជាប់​ពន្ធនាគារ​

អ្នកវិភាគ​និយាយ​ថា​ វា​គឺជា​ឱកាស​មួយ​ដែល​សកម្មជន​ខ្លះ​របស់​គណបក្សប្រឆាំង​ អាច​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ ​ជាមួយនឹង​ការ​វិល​ត្រឡប់មក​សភា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ស​ប្តា​ហ៍​នេះ​ បន្ទាប់​ពីការធ្វើ​ពហិការ​នៅ​ខែវិច្ឆិកា​។​ ​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/opposition-return-to-parliament-could-help-jailed-activists/3107125.html

ម្ចាស់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ ស្នើ​រដ្ឋាភិបាល​ឱ្យ​បង្ក្រាប​ការ​ធ្វើ​កូដកម្ម​ដោយ​កម្មករ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ម្ចាស់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ស្នើ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​កូដកម្ម​សុំ​តម្លើង​ប្រាក់​ឈ្នួល​ ដែល​ធ្វើ​ឡើង​ដោយ​កម្មករ​ ដោយ​អះអាង​ថា​ សកម្មភាព​នេះ​ កំពុង​តែ​ធ្វើឱ្យ​​ប៉ះពាល់​បរិយាកាស​វិនិយោគ​សម្រាប់​ឧស្សាហកម្ម​នេះ​ ដែល​ជា​ប្រភព ...

បុគ្គលិកសារព័ត៌មាន ​Associated Press
http://www.startribune.com/cambodian-garment-makers-ask-government-to-quash-strike/362791961/

សហគ្រិន​និយាយ​ថា​ ពាណិជ្ជកម្ម​ខ្នាតតូច​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​មាន​កំណើន​ពាណិជ្ជកម្ម​ខ្នាត​តូច​ និង​​មធ្យម​ក្នុង​ចំនួន​គួរ​ជាទី​កត់សម្គាល់​ ដែល​កើតឡើង​ដោយ​សហគ្រិន​វ័យក្មេង​។​​គិត​មក​ត្រឹម​ឆ្នាំ​២០១១​ សហគ្រាស​ខ្នាត​តូច​និង​​មធ្យម​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ ...

តែន សុខស្រីនិត
http://www.voacambodia.com/content/small-business-help-cambodia-growth-entrepreneur-says/3105535.html

ប្រទេស​ដែលលង់​ស្នេហ៍​នឹង​ការ​ចាក់​ថ្នាំ​និង​ព្យួរសេរ៉ូម​

​នៅ​ប្រទេស​កម្ពុជា​ មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ ដែល​ជួបនឹង​វេជ្ជបណ្ឌិត​ ឬ​ទៅ​មន្ទីរពេទ្យ​ តែងតែ​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​ការ​ចាក់​ថ្នាំ​ ឬ​ព្យួរសេរ៉ូម​។​ ទាំងនេះ​ គឺជា​អ្វី​ដែល​អ្នកជំងឺ​ចង់បាន​ ហើយ​ក៏​ជា​អ្វី​ដែល​បុគ្គលិក​ខាង​វេជ្ជសាស្ត្រ​ផ្តល់​ឱ្យ​ពួក​គាត់ ...

John Murphy
http://www.bbc.com/news/magazine-35111566

ក្រសួង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រើ​ពាក្យ «សម្តេច»

ក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ប្រើ​​ពាក្យ​​«សម្តេច​» ​ដែល​ជា​គោរមងារ​របស់​ឥស្សរជន​ជាន់​ខ្ពស់​ចំពោះ​អ្វី​​ដែល​ត្រូវ​បាន​ក្រសួង​​នេះ​ពន្យល់​ថា​ដើម្បី​ជា​ការ​គោរព​ដល់​ព្រះមហាក្សត្រ​។ ...

សែន ដាវីត
http://bit.ly/1mp5CmV

សន្ដិសុខ​ត្រូវ​បាន​បង្កើន​បន្ទាប់​ពី​មាន​សកម្មភាព​ចោរប្លន់​

​កាលពី​ថ្ងៃ​ពុធ​ ប៉ូ​លី​ស​និង​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ទូ​ទាំង​ប្រទេស​បានឱ្យ​ដឹង​ថា​ ពួក​គេ​បាន​ពង្រឹង​សន្ដិសុខ​ នៅ​តាម​ហាង​ លក់ទំនិញ​និង​ទីផ្សារ​ដែល​ ជា​សកម្មភាព​ដែល​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ស​ខេ​ង​ បាន​គម្រាម ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/security-upped-following-robberies-103252/

រដ្ឋា​ភិបាល​បាន​អនុម័ត​ប្លង់​គោល​រាជធានី​ភ្នំពេញ​ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៣៥​

ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវ​ការ​​កាលពី​ចុង​សប្តាហ៍​ទី ២ នា​ខែធ្នូ​នេះដែល​ប្លង់គោល​នេះ​ត្រូវ​បាន​កំណត់​លក្ខណវិនិច្ឆ័យ​ចំនួន ១៤ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​ការ​រៀបចំ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ ដែល​​កំពុងមាន​កំណើន​ប្រជាសស្រ្ដ និង​នគរូបនីយកម្ម​។ ...

ស៊ីវ ម៉េង
http://bit.ly/1lRQ6zZ

ច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដោយមានការគាំទ្រ ពីគណបក្សទាំងពីរ

ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​គណបក្ស​ទាំង​ពីរ កាលពី​ម្សិលមិញ​រដ្ឋាសភា​បាន​អនុម័ត​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ​​​ជា​លើក​ដំបូង​​នៅ​ក្នុង​ប្រទេស ដែល​​​កំណត់​នូវ​វិធាន​សម្រាប់​​ការ​​​​​ ...

កង សុធា
http://www.cambodiadailykhmer.com/news/29050/

ការ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​​ដាក់​ចូល​ក្នុង​កម្មវិធី​សិក្សា

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ចាប់ពី​ថ្នាក់​ក្រោម​ទៅ​លើ​ក្រសួង​អប់រំ​បាន​ប្រកាស​កាលពី​ម្សិលមិញ​អំពី​ការ​បន្ថែម​កម្មវិធី​សិក្សា​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដល់​សិស្ស​អនុវិទ្យាល័យ។ ...

Charles Rollet
http://bit.ly/1MiadfB

បក្ស​ជាប់​ឆ្នោត​ស្រុះស្រួល​គ្នា​​អនុម័ត​ច្បាប់​ចំនួន​ ៣ ខណៈ​មេបក្ស​ឆ្លៀត​ជួប​គ្នា

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ចំនួន ៣៤ រូប​បាន​ចូលរួម​ប្រជុំ​រដ្ឋសភា​ជាមួយ​នឹង​សមាជិក​រដ្ឋសភា ៦៨ រូប​របស់​គណបក្ស​កាន់​​អំណាច​ដោយ​បាន​​អនុម័ត​ច្បាប់​ចំនួន​បី​ជា​ឯកច្ឆន្ទ​ក្នុង​រយៈពេល​ប្រហែល​តែ ៤ ម៉ោង​ប៉ុណ្ណោះ​កាលពី​ម្សិលមិញ​ដោយ​សំឡេង ១០១ លើ ១០១ សំឡេង​ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន ...

មាស សុខជា
http://bit.ly/2290vI5

គ្រូម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពាននិស្សិតវ័យក្មេង

គ្រូបង្រៀនភាសាអង់គ្លេសឯកជននៅក្នុងខេត្តបាត់ដំបងមួយរូបបានសារភាព ការរំលោភបំពានទៅលើសិស្សស្រីម្តងហើយ ម្តងទៀតជាច្រើននាក់ ដែលមានអាយុក្មេងបំផុតត្រឹម៦ឆ្នាំ បន្ទាប់ពីមានការចាប់ខ្លួននៅក្នុងផ្ទះរបស់ក្មេងស្រីម្នាក់កាលពីថ្ងៃអង្គារ នេះបើយោងតាមពាក្យសម្តីរបស់ មន្ត្រីមួយរូបបានឱ្យដឹងនៅថ្ងៃពុធ។ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/tutor-arrested-for-molesting-young-students-103248/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YsZFE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!