ព័ត៌មាន
នាយករដ្ឋមន្រ្តីជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុ
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង នៅក្នុងការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន និងសហរដ្ឋអាមេរិក ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានធ្វើការកត់សម្គាល់ថា បាតុភូតនេះគឺកំពុងកើតឡើងយ៉ាងពិតប្រាកដ។ ...
Igor Kossov
http://www.phnompenhpost.com/national/pm-urges-cooperation-climate-problems
ក្រុមហ៊ុនកូរ៉េគ្រោងនឹងស្ថាបនាផ្លូវអ៊ិចស្ព្រេសJVទៅកាន់ខេត្តព្រះសីហនុ
កាលពីថ្ងៃសុក្រ អង្គការ Global CAM:គម្រោងអភិវឌ្ឍន៍ភីអិលស៊ីប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនថាមពលអេកូបៃតងរបស់ប្រទេសកូរ៉េ ដើម្បីសាងសង់ផ្លូវអិុចស្ព្រេសដែលមានល្បឿនលឿនមួយ ...
Sok Chan
http://www.khmertimeskh.com/news/18056/korean-firm-plans-jv-expressway-to-sihanoukville/
ទំនប់វារីអគ្គិសនីកំចាយ ព្យាយាមស្តារកេរ្តិ៍ឈ្មោះ
ក្រោយពីមានទឹកជំនន់ប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុនដែលនៅពីក្រោយទំនប់វារីអគ្គិសនីធំទីមួយរបស់កម្ពុជា បានប្រើប្រាស់ដំណើរទស្សនៈកិច្ចរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន ដើម្បីរក្សាកម្លាតខ្លួនពីបញ្ហាជម្រូងជម្រាសរបស់គម្រោង។កាលពីខែកញ្ញា ក្រោយពីទ្វារនៃទំនប់វារីអគ្គិសនីកំចាយត្រូវបានបើក នៅខេត្តកំពតបានរងបញ្ហាទឹកជំនន់ ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងជាបណ្តោះអាសន្ន និងរាំងស្ទះសេដ្ឋកិច្ច។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/kampot-dam-tries-restore-image
ណូយ៖ អាស៊ានមិនអាចឱ្យប្រទេសណាទាមទារសមុទ្រទាំងស្រុងទេ
កាលពីម្សិលមិញ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន អាគីណូ បានថ្លែងប្រាប់ពិធីជួបជំុមេដឹកនាំតំបន់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនត្រូវអនុញ្ញាតឱ្យប្រទេសណា (ទោះជាមានអំណាចយ៉ាងណា) ទាមទារសមុទ្រទាំងមូលមកជារបស់ ...
Aurea Calica
http://www.philstar.com/headlines/2015/11/22/1524549/noy-asean-cant-let-any-country-claim-entire-sea
កម្ពុជារឹតបន្តឹងសន្តិសុខអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី
កាលពីថ្ងៃសៅរ៍ គេហទំព័ររបស់នគរបាលជាតិ បានរាយការណ៍ថា សន្តិសុខ នឹងត្រូវបានរឹតបន្តឹងនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសរុស្សុី ឌឺមីទ្រី មីឌវីដេវ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6691713/2015/11/20/cambodia-tighten-security-during-russian-pms-visit
មេដឹកនាំពិភពលោកធ្វើដំណើរទៅទីក្រុងប៉ារីសសម្រាប់កិច្ចព្រមព្រៀងអាកាសធាតុ
ប្រមុខរដ្ឋមកពីជិត ៨០ប្រទេស កំពុងធ្វើដំណើរឈ្ពោះទៅទីក្រុងប៉ារីស (ថ្ងៃទី ៣០ ខែវិច្ឆិកា-ថ្ងៃទី ០១ ខែធ្នូ) ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុជាសកល។ កិច្ចព្រមព្រៀងថ្មីនេះ នឹងចូលទៅជំនួសពិធីសារ ...
Rosanne Skirble
http://www.voacambodia.com/content/world-leaders-head-to-paris-for-climate-deal/3067067.html
តុលាការសួរចម្លើយអំពីជម្លោះសមាជិកសហជីព
កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានចោទសួរសមាជិកពីរនាក់នៃសហជីពសេរីកម្មករ (FTU) អំពីពាក្យបណ្តឹងប្រឆាំងនឹងពួកគេ ពីការវាយប្រហារទៅលើសមាជិកសហជីពមួយក្រុមទៀត ក្នុងអំឡុងពេលនៃការតវ៉ានៅរោងចក្រក្នុងខែមិថុនាកន្លងទៅ នេះបើយោងតាម ពាក្យសម្តីរបស់សមាជិកសហជីពមួយរូប។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/court-questions-union-members-over-brawl-101133/
នាយករដ្ឋមន្ដ្រីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីសម្រាប់កិច្ចប្រជុំកំពូលជាស៊េរី
កាលពីព្រឹកថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាន ធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនទៅកាន់ទីក្រុងគូឡាឡាំពួរ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី ២៧ និងការប្រជុំមួយទល់មួយជាមួយប្រមុខរដ្ឋជាច្រើននាក់។ ...
The Cambodia Daily team
https://www.cambodiadaily.com/news/prime-minister-in-malaysia-for-series-of-summits-101130/
ដីកាកោះហៅថ្មីសម្រាប់លោកសមរង្ស៊ី
កាលពីម្សិលមិញ ក្រុមមន្រ្តីគណបក្សប្រឆាំងជាន់ខ្ពស់ បានជួបជាមួយលោកប្រធាន សម រង្ស៊ីនៅទីក្រុងម៉ានីល បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅថ្មី ដើម្បីធ្វើការសាកសួរនៅក្នុងករណីមានទំនាក់ទំនងជាមួយនឹងករណីលោកហុងសុខហួរ។ ...
ផាក់ ស៊ាងលី និង Stuart White
http://www.phnompenhpost.com/national/fresh-summons-rainsy
កម្មករ ៣៧០នាក់ ដួលសន្លប់ នៅរោងចក្រក្នុងប្រទេសកម្ពុជា បន្ទាប់ពីកសិករនៅជិតខាងបាញ់ថ្នាំសត្វល្អិត
កាលពីថ្ងៃសុក្រ មន្ត្រីបានឱ្យដឹងថា នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ កម្មករប្រមាណជា ៣៧០នាក់ បានដួលសន្លប់នៅរោងចក្រក្នុងប្រទេសកម្ពុជា ដែលអាចបណ្តាលមកពីការបាញ់ថ្នាំបំពុលសត្វល្អិតនៅវាលស្រែជិតនោះ។ឧស្សាហកម្មកាត់ដេរ ...
បុគ្គលិកសារព័ត៌មាន The Associated Press
http://www.ctvnews.ca/world/370-workers-faint-at-cambodia-factories-after-nearby-farmer-sprays-pesticides-1.2667077
សម្រាប់ស្ត្រីខ្លះ ការងារផ្លូវភេទគឺជាជម្រើស មិនមែនជាបញ្ហាជួញដូរទេ
ជាញឹកញយ អ្នកបម្រើផ្លូវភេទនៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាជនរងគ្រោះនៃការជួញដូរ។ ការយល់ឃើញដូច្នេះ គឺត្រឹមត្រូវសម្រាប់តែស្ត្រីខ្លះប៉ុណ្ណោះ។ ទោះបីយ៉ាងណា សម្រាប់ស្ត្រីខ្លះទៀត ការងារនៅក្នុងវិស័យកំសាន្តទាំងនេះ ...
តែន សុខស្រីនិត
http://www.voacambodia.com/content/for-some-women-sex-work-is-a-choice-not-a-matter-of-trafficking/3065664.html
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពិភាក្សាពីតួនាទីរបស់សង្គមស៊ីវិលក្នុងការស៊ើបអង្កេត
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ បានចេញសេចក្តីថ្លែងការ ដោយទទួលស្គាល់ពីការងាររបស់អង្គការសង្គមសុីវិល នៅក្នុងការជួយរក្សាស្តង់ដាយុត្តិធម៌អន្តរជាតិ។យោងតាមរបាយការណ៍ចេញផ្សាយនៅខែកក្កដា ដោយសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស បានឱ្យ ...
រដ្ឋមន្ត្រីការបរទេសថា តុលាការកម្ពុជា ធ្វើត្រឹមត្រូវ
កាលពីថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជា បានការពារតុលាការនៃប្រទេសកម្ពុជា នៅចំពោះមុខអ្នកការទូតមួយក្រុម ដោយនិយាយអំពីដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង សម រង្សុី ដែលចេញ កាលពីសប្តាហ៍មុន។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/foreign-minister-says-cambodia-judiciary-is-fair/3065440.html
ដោយនឿយហត់នឹងសង្គ្រាមនយោបាយ សមាជិកបក្សកាន់អំណាចលាលែង
នៅសប្តាហ៍នេះ ជា ចំរើន ដែលបានក្លាយជាសមាជិកមួយរូបនៃគណបក្សកាន់អំណាច គណបក្សប្រជាជានកម្ពុជា តាំងពីឆ្នាំ១៩៩៣មក បានដាក់ពាក្យសំុលាលែង ដោយអះអាងថា លោកចង់ផ្តោតលើកិច្ចការសហគមន៍ ជៀសជាងនៅក្នុងបរិយាកាសនៃជម្លោះនយោបាយ ...
អង្គការនិយាយថា ផែនទីដីធ្លីជួយបន្ធូរបន្ថយជម្លោះ
អង្គការអភិវឌ្ឍន៍មួយបានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវការការធ្វើផែនទីដីធ្លីបន្ថែមទៀត ប្រសិនបើប្រទេសនេះចង់ចាប់ផ្តើមដោះស្រាយជម្លោះជាច្រើន ដែលបានក្លាយជាបញ្ហាចម្បង និងប្រភពសក្តានុពលនៃអស្ថេរភាព។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/land-mapping-would-help-ease-disputes-group-says/3065645.html
បញ្ញត្តិករទូរគមនាគមន៍កម្ពុជានឹងលុបចោលអាជ្ញាប័ណ្ណមិនសកម្ម
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានជម្រុញប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអុីនធឺណេត ឱ្យបញ្ជូនរបាយការណ៍ដំណើរការអាជីវកម្មរបស់ពួកគេ នៅចុងខែវិច្ឆិកានេះ។ សារព័ត៌មាន ខ្មែរថាម រាយការណ៍ ដោយស្រង់សម្តីរបស់ ...
បុគ្គលិកសារព័ត៌មាន Telecompaper
http://www.telecompaper.com/news/cambodia-regulator-to-cancel-inactive-telecom-licenses--1114622
លោក ហោ ណាំហុង ព្យាយាមពន្យល់ថាសំណុំរឿងមេបក្សប្រឆាំងមិនមែនជារឿងនយោបាយ
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានពន្យល់ប្រាប់តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងតំណាងអង្គទូតជាង ៣០ រូបកាលពីម្សិលមិញថាលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្គាប់ឲ្យមេធាវីលោកស្នើសុំតុលាការអនុវត្តសាលដីកាស្ថាពរក្នុងការចេញដីកាចាប់ខ្លួនមេបក្សប្រឆាំងនោះទេបើទោះបីជា ...
តាំង វីដា
http://bit.ly/1Nfd67W
សំបុត្របញ្ជាក់កំណើតក្លែងក្លាយធ្វើឲ្យនគរបាលបើកការសើុបអង្កេត
ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃកំពុងតាមស្វែងរកបុរស ...
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនបានចុះអនុស្សរណៈយោគយល់តម្លៃ ១.៥ ពាន់លានដុល្លារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
ក្រុមហ៊ុនសហពាណិជ្ជកម្ពុជារ៉ូយ៉ាល់គ្រុបបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងតម្លៃ១.៥ ពាន់លានដុល្លារជាមួយក្រុមហ៊ុនចិនបាន Herun គ្រុបដើម្បីបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា វិនិយោគនៅក្នុងវិស័យផ្សេងទៀត ក៏ដូចជា ...
Sok Chan
http://www.khmertimeskh.com/news/17986/chinese-developer-signs--1-5-billion-mou-with-royal-group/
ក្រុម NGO ជម្រុញឱ្យមានការប្តេជ្ញាចិត្ត ចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
កាលពីម្សិលមិញ សម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលត្រួតពិនិត្យមើលការបោះឆ្នោត បានជំរុញឱ្យរដ្ឋាភិបាលគាំទ្រការប្តេជ្ញាចិត្តជាអន្តរជាតិ ដើម្បីការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ និងដើម្បីវាយតម្លៃការបោះឆ្នោតនៅកម្ពុជាផ្អែកទៅតាមស្តង់ដាររបស់ខ្លួន។ ...
វង្ស សុខេង និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/groups-urge-free-and-fair-election-pledge
ការរីកចម្រើននៃអចលនទ្រព្យនាំឱ្យមានផ្តល់ប្រាក់កម្ចីកាន់តែច្រើន និងការព្រមានពីសេដ្ឋកិច្ចពពុះ
ជាមួយនឹងការរីកចម្រើននៃវិស័យអចលនទ្រព្យក្នុងឆ្នាំទីបួន ធនាគារនិងក្រុមហ៊ុនអភិវឌ្ឍន៍អន្ទៈសារក្នុងការផ្តល់ឥណទានដល់វិស័យនេះ ទោះបីជានិយ័តករបាននិយាយថាពួកគេកំពុងត្រួតពិនិត្យសញ្ញាណនៃពពុះសេដ្ឋកិច្ចក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ ...
May Kunmakara
http://www.khmertimeskh.com/news/17987/housing-boom-prompts-calls-for-more-lending--bubble-warning/
មនុស្សច្រើនជាង១០០នាក់សន្លប់ នៅរោងចក្រប្រដាប់ក្មេងលេងខេត្តកណ្តាល
កាលពីព្រឹកម្សិលមិញ កម្មករជិត ១២០ នាក់ បានដួលសន្លប់នៅរោងចក្រប្រដាប់ក្មេងលេងខេត្តកណ្តាល ដែលមូលហេតុបណ្តាលមកពីមានកសិករនៅក្បែរនោះបាញ់ថ្នាំសំលាប់សត្វល្អិតលើវាលស្រែរបស់គាត់។ ...
មុំ គន្ធា
http://www.phnompenhpost.com/national/more-100-faint-kandal-toy-factory
ការបើកទំនប់វារីអគ្គិសនីកំចាយមិនបណ្តាលឱ្យមានទឹកជំនន់នៅខេត្តកំពតនោះទេ
កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុនចិនដែលមានប្រតិបត្តិការរោងចក្រថាមពលវារីអគ្គិសនីនៅលើស្ទឹងកំចាយខេត្តកំពតបានបដិសេធថា ការសម្រេចចិត្តបើកច្រកទ្វារទំនប់ក្នុងអំឡុងពេលមានព្យុះថ្មីៗនេះមិនមែនជាមូលហេតុនៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់នោះទេ ...
Chea Vannak
http://www.khmertimeskh.com/news/17998/kamchay-dam-claims-not-behind-kampot-flood/
ក្រុមប្រឹក្សាបក្សសង្គ្រោះជាតិម្នាក់ត្រូវចាប់ខ្លួន
សមាជិកក្រុមប្រឹក្សាស្រុកថ្មពួកមកពីគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗកាលពីយប់ថ្ងៃពុធហើយបានបញ្ជូនទៅតុលាការកាលពីព្រលប់ម្សិលមិញពាក់ព័ន្ធទៅនឹងរឿងជម្លោះឈ្លោះគ្នាទៅវិញទៅមកមួយខណៈដែលភាគី ...
ប៉ិច សុធារី
http://bit.ly/1I0AN1o