ខ្មែរថាមស៍

កម្ពុជា ​នឹង​ចាប់​ផ្តើម​ខ្ចីប្រាក់​ពីធនាគារ AIIB ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ

ប្រទេស​កម្ពុជានឹង​ពិនិត្យ​មើល​លើ​ទំហំ​បំណុល​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​សម្រាប់​ស្វែង​រក​ប្រាក់​កម្ចី​បន្ថែម​ទៀត​ពី​ធនាគារ​អភិវឌ្ឍន៍ និង​វិនិយោគ​អាស៊ី ហៅ​កាត់​ថា AIIB ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ដើម្បី​បំពេញ​​តម្រូវការ​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នា​ឆ្នាំ​ក្រោយ។​ ...

ម៉ៃ គុណមករា
http://bit.ly/2iTB5it

អាជ្ញាធរ​​គ្រោង​​ជួល​ដី​​តាម​ព្រំ​ដែន​​វៀតណាម ​ឲ្យ​ក្រុមហ៊ុន​ចិន

​រាជ​រដ្ឋាភិបាលតាមរយៈ​អាជ្ញាធរ​ខេត្ត​តាកែវមាន​គម្រោង​ជួល​ដី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ជាប់​នឹង​ប្រទេស​វៀតណាម ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ ចំនួន​២ វិនិយោគ​ផ្នែក​កសិកម្ម ដើម្បី​ជួយ​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ការពារ​ទឹកដី​កម្ពុជា ​នៅ​តំបន់​ព្រំដែន។ ...

ប៉ិច សុធារី
http://bit.ly/2jyZKtw

ស្ត្រី​ខ្មែរ ៧​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​ជប៉ុន ​ត្រឡប់​មក​កម្ពុជា​វិញ

​ក្រសួង​ការបរទេស​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ជប៉ុន បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ ចំនួន ៧​នាក់ ដែល​រង​គ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទឲ្យ​បាន​ត្រឡប់​មក​កម្ពុជាវិញក្រោយ​ពី​ពួក​គេ​បាន​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ...

ប៉ិច សុធារី
http://bit.ly/2juWgs1

ការ​ដឹកជញ្ជូន​តាម​រថភ្លើង​ពី​​​កម្ពុជា ទៅ​ថៃ ត្រូវ​​បាន​ពន្យារ​ពេល

សេវា​ដឹកជញ្ជូន​តាម​រថភ្លើងរវាង​កម្ពុជានិង​ថៃបន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ភ្ជាប់​ផ្លូវ​រថភ្លើង​រួច​រាល់ទំនង​ជា​ត្រូវ​លើក​រង់ចាំ​បន្ត​ទៀត ដោយសារ​កម្ពុជា​នៅ​មិន​ទាន់​បញ្ចប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​សល់​ប្រវែង​ ១​គីឡូម៉ែត្រ នៅ​ទីក្រុង​ប៉ោយប៉ែត។ ...

ជា វណ្ណៈ
http://bit.ly/2jv0tMF

ក្រុមហ៊ុន Uber នឹង​បើក​អាជីវកម្ម​នៅ​កម្ពុជា

ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិកUberដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ដឹកជញ្ជូន​សាធារណៈ​លើ​ប្រព័ន្ធ​អុីនធឺណិត​នឹង​​សិក្សា​អំពី​ទីផ្សារ​ដឹកជញ្ជូន​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា មុន​ពេល​សម្រេច​ចិត្ត​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​នៅ​ទីនេះ។ ​តំណាង​របស់​ក្រុមហ៊ុន Uber សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ដឹកនាំ​ដោយ​លោក Chan Park និង​លោក Brian Shroder បាន ...

ម៉ៃ គុណមករា
http://bit.ly/2jixmtc

រោងចក្រ​ស្ករ​អំពៅ​នឹង​ដំណើរការ​​​វិញ​​​​ខែ​កុម្ភៈ

រោងចក្រ​ស្ករ​អំពៅ​វិនិយោគ​អស់​ទឹក​ប្រាក់ ៣៦០​លាន​ដុល្លារនឹង​បន្ត​សង្វាក់​ផលិតកម្ម​ផលិត​ស្ករ​អំពៅ​ឡើង​វិញ​នៅ​ខែ​កុម្ភៈ​ខាង​មុខបន្ទាប់​ពី​ផ្អាក​សង្វាក់​ផលិតកម្ម​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ដោយសារ​មិន​មាន​វត្ថុធាតុដើម​ ​(អំពៅ​)គ្រប់គ្រាន់។​ ...

ជា វណ្ណៈ
http://bit.ly/2jDUan9

គ.ជ.ប ច្រាន​ចោល​បណ្តឹង​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧

បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ថ្ងៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​ចំនួន៧របស់​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ចោទ​ថា ជន​ជាតិ​វៀតណាម ជាង ១៨០ នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ ...

តាំង វីដា
http://bit.ly/2iFSwmu

កម្ពុជា ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន ​ធ្វើ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ធុន​ស្រាល

​ប្រទេស​កម្ពុជាចង់​ឃើញ​វិនិយោគ​ជប៉ុន​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាលដែល​អាច​ជួយ​បង្កើត​ឲ្យ​មាន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​ កាន់​តែ​ច្រើន ស្រប​ពេល​ដែល​វិនិយោគ​ជប៉ុន​ ធំ​ជាង​គេ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គរាជទូត ...

ជា វណ្ណៈ
http://bit.ly/2jqdRl9

ប្រទេស​អ៊ី​តា​លី​នឹង​បង្កើត​សភាពាណិជ្ជកម្ម​

​ប្រទេស​អ៊ី​តា​លី​ នឹង​បង្កើត​សភាពាណិជ្ជកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​ ជាមួយនឹង​គោលបំណង​នៃ​ការ​លើកកម្ពស់​ និង​ពង្រឹង​ពាណិជ្ជកម្ម​ និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/34290/italy-to-set-up-chamber-of-commerce/

សិស្ស ៥០% ​នៅ​បាត់​ដំបង​ មាន​ប៉ារ៉ាស៊ីត

ពាក់​កណ្តាល​នៃ​សិស្ស​នៅ​តាម​សាលា​ក្នុង​ខេត្ត​បាត់ដំបង​​ត្រូវ​បាន​រកឃើញ​ថា​មាន​​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ និង​ការ​អប់រំ​របស់​ពួកគេ​។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​។ ក្នុង​ចំណោម​សិស្ស​​ ៣០៨ ​នាក់​ដែល​ត្រូវ ...

Erin Handley
http://bit.ly/2jfhpUO

លោក ហ៊ុន សែន​៖ អ្នក​សារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​នូវ​ការ​ពិត និង​ទាន់​ហេតុការណ៍

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំង​អស់​ក្នុង​កម្ពុជា ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ចៀសវាង​ទង្វើ​ដែល​ប្រាសចាក​វិជ្ជាជីវៈនិង​ការ​អត្ថាធិប្បាយក្នុង​នាម​ជា​អ្នក​ការពារ​ក្តីឬ​ចៅក្រម​កាត់​ក្តីដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​ស្ថាប័ន​តុលាការ។ ...

តាំង វីដា
http://bit.ly/2irXPrj

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ជ្រោយចង្វារ​រក​ដំណោះ​ស្រាយ

សហគមន៍​រង​គ្រោះ​រឿង​ដីធ្លី​ចំនួន​៥នៅ​សង្កាត់​ចំនួន​៣ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរនិង​ក្រុមហ៊ុនOCICដែល​ជា​ភាគី​ទំនាស់រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​មាន​តម្លាភាពនិង​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់ នៅ​មុន​ការ​បោះឆ្នោត​ដែល​ជិត​ឈាន​មក​ដល់។ ...

ប៉ិច សុធារី
http://bit.ly/2jeQSa7

ក្រសួង​អំពាវ​នាវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី

សត្វ​មាន់​រស់និង​ងាប់​ជិត២០០០​ក្បាលដែល​ឈ្មួញ​ដឹក​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ត្រូវ​អគ្គនាយកដ្ឋាន​សុខភាព​សត្វនិង​ផលិតកម្ម​សត្វ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍សាត់ចាប់​ឃាត់​ទុកកាល​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា នៅ​ចំណុច​ស្រុក​បាកានខេត្ត​ពោធិ៍សាត់ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាលបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ...

ប៉ិច សុធារី
http://bit.ly/2jmOBfl

សេចក្តី​ព្រាងច្បាប់​ការពារ​អ្នក​ប្រើប្រាស់ គ្រោង​ឆ្លង​គណៈរដ្ឋមន្ត្រី​ពេល​ខាង​មុខ​

ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ចប់​ការងារ​តាក់​តែង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ការពារ​អ្នក​ប្រើប្រាស់ និង​គ្រោង​ដាក់​ឆ្លង​នៅ​​គណៈរដ្ឋមន្ត្រី​នាពេល​ខាង​មុខ។ សេចក្តី​ព្រាងច្បាប់​នេះ រំពឹង​ថា ​​នឹង​ត្រូវ​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១៧​ នេះ។​ ...

ជា វណ្ណៈ
http://bit.ly/2jpwC5o

វៀតណាម ​​​បន្តឹង​ការ​រត់ពន្ធ​ខុស​ច្បាប់​តាម​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា

​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពាណិជ្ជកម្មការ​រត់ពន្ធ​និង​ទំនិញ​ក្លែងក្លាយ​គ្រប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹងនិង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ឲ្យ​រឹងមាំ។​ ...

ម៉ៃ គុណមករា
http://bit.ly/2jdllaA

រាជ​រដ្ឋាភិបាល​ ​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​​សេវា​លក់​លិខិត​​​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ

រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​សេវា​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​ចេញ​ចូល​ព្រំដែន​ផ្សារ​រុងក្លឿ ប្រទេស​ថៃ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​ការ​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។​ ...

ប៉ិច សុធារី
http://bit.ly/2jKbqu2

ផលិតផល​កសិកម្ម​​អាច​​​​ដឹក​ឆ្លង​កាត់​​ថៃ នៅ​​ពាក់​កណ្ដាល​២០១៧

អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃក្នុង​ការ​ប្រើប្រាស់​កំពង់ផែឡាំចាបាំង(Laem Chabang) របស់​ថៃដើម្បី​ដឹកជញ្ជូន​ផលិតផល​កសិផល​របស់​កម្ពុជា ឆ្លង​កាត់​ប្រទេស​ថៃ​ ទៅ​កាន់​ប្រទេស​ទី​៣ទំនង​ជា​នឹង​លេច​រូប​រាង​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះបន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​លិខិត​ពាក់ព័ន្ធ​​កិច្ច ...

សុខ ចាន់
http://bit.ly/2iw1BuF

ទំនប់​ពហុ​បំណង​បាត់ដំបង តម្លៃ​ជាង ១០០​លាន​ដុល្លារ​សម្រេច​៩៨​ភាគរយ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដំណើរការ​សាងសង់​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ជា​អាង​ទឹក​ធំ​ជាង​គេ នៅ​ខេត្ត​បាត់ដំបងមាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ បាន​សម្រេច ៩៨​ភាគរយ ហើយ​ការ​សាងសង់​គ្រោង​បញ្ចប់​នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​ ...

តាំង វីដា
http://bit.ly/2im24Q2

ពលរដ្ឋ​​​បន្ទាយ​មាន​ជ័យ​ តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ ទាមទារ​រក​ដំណោះ​ស្រាយ​​បញ្ហា​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ​១០០​នាក់ តំណាង​ឲ្យ​ជិត​ ២០០​គ្រួសារ នៅ​ឃុំ​ថ្មពួក និង​ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ជាមួយ​ប្រជាពលរដ្ឋ​១៤​គ្រួសារ​ផ្សេង​ទៀតក្រោយ​ពី​ពួក​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ...

ប៉ិច សុធារី
http://bit.ly/2jlIiG2

តម្លៃ​សាំង​​បន្ត​កើន​ឡើង​បន្តិច​ម្តងៗ​ រយៈ​ពេល​ពីរ​ខែ​មក​ហើយ

តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ គិត​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន រហូត​មក​ដល់​ថ្ងៃ​នេះដោយសារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​នយោបាយ​ពិភពលោក ​និង​ស្រប​ពេល​ដែល​កំណើន​ថ្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​កំពុង​តែ​ស្ទុះ​ងើប ...

សុខ ចាន់
http://bit.ly/2j94KVp

ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ច្រើន​ជាង​គេ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ក្នុង​ឆ្នាំ​២០១៦

ភ្ញៀវ​ទេសចរ​ចិននាំ​មុខ​គេចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​អង្គរក្នុង​ឆ្នាំ​២០១៦ខណៈ​ភ្ញៀវ​ទេសចរ​វៀតណាម ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ចូល​មក​ទស្សនា​នៅ​កម្ពុជា ឈរ​លើ​លេខរៀង​ទី​១០ ក្នុង​តារាង​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឆ្នាំ​២០១៦។ ...

ជា វណ្ណៈ
http://bit.ly/2iIZipb

ពលករ​​ខ្មែរ​ ជាង​ ៨០០​នាក់​ត្រូវ​​ជួយ​សង្គ្រោះ​

ពលករ-​ពល​ការិនី​ខ្មែរ ​ជាង​ ៨០០​នាក់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត​ប្រចាំ​ប្រទេស​ពលករ​ស្នាក់​នៅបាន​ជួយ​សង្គ្រោះនិង​បញ្ជូន​ត្រលប់​មក​កាន់​មាតុប្រទេស​វិញ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ខណៈ​ដែល​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់ ...

មុំ គន្ធា
http://bit.ly/2jlv5No

​កម្ពុជា-​ឡាវ ចេញ​ប័ណ្ណ​​​​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​តាម​ព្រំដែន​

រដ្ឋាភិបាល​កម្ពុជា-​ឡាវបាន​ប្រកាស​ចេញ​ប័ណ្ណ​ព្រំដែនឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​ជា​ឯកសារ​ផ្លូវការក្នុង​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែនចាប់​ពី​ដើម​ឆ្នាំ​នេះ​ទៅខណៈ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ជាង​៨០​ភាគរយ ...

តាំង វីដា
http://bit.ly/2ibeL5a

ក្រសួង​​​​សម្រេច​លុប​ចោល​កម្រៃ​​សេវា​ត្រួត​ពិនិត្យ​​ស្រូវ​អង្ករ​​នាំចេញ

ក្រសួង​ពាណិជ្ជកម្មបាន​សម្រេច​លើកលែង​ការ​យក​កម្រៃ​សេវា​ត្រួត​ពិនិត្យ​ការ​នាំ​ទំនិញ​អង្ករ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​ថ្លៃ​ដើម​ទំនិញ​របស់​អង្ករ​កម្ពុជា ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។​ ...

ជា វណ្ណៈ
http://bit.ly/2jgN8ob

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ymNM3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!