ភ្នំពេញប៉ុស្តិ៍
Six Senses នឹងបើកដំណើរការឡើងវិញ ក្នុងខែធ្នូខាងមុខ
រមណីយដ្ឋានប្រណីត Six Senses កោះក្របី គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍ ដែលទទួលរង-ផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html
កម្ពុជាបាននាំចូលអំបិល ១,៥ ម៉ឺនតោនពីប្រទេសឥណ្ឌាដើម្បីបំពេញតម្រូវការក្នុងស្រុក
អំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណ ១,៥ ម៉ឺនតោនត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជារួចរាល់ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈកត្តាអាកាសធាតុបានធ្វើឱ្យការផលិតអំបិលក្នុងឆ្នាំនេះសម្រេចបានក្នុងរង្វង់ក្រោម ៤ ម៉ឺនតោន ប៉ុន្តែតម្រូវការ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-20-1443-242518.html
កម្ពុជានាំចេញជ័រ និងឈើកៅស៊ូ ក្នុងរយៈពេល ៩ ខែ មានទឹកប្រាក់ជាង ៣៤៨ លានដុល្លារ
កម្ពុជារកចំណូលបានជាង ៣៤៨ លានដុល្លារពីការបញ្ចេញលក់ជ័រ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ដែលចំណូលនេះបានធ្លាក់ចុះ ៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃតម្រូវការទីផ្សារពិភពលោក ពិសេសទីផ្សារចិន និងអឺរ៉ុបដែលកំពុងញាំញីដោយបញ្ហាជម្លោះប្រដាប់អាវុធ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-1020-242559.html
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរកឃើញឈើជាង ២០ ដើម ដែលឈ្មួញកាប់បំផ្លាញនៅភ្នំប្រាសាទ
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរកឃើញឈើជាង ២០ ដើម ដែលឈ្មួញកាប់បំផ្លាញនៅភ្នំប្រាសាទ ខណៈចុះល្បាតព្រៃសហគមន៍ត្រង់ចំណុចវាលអន្ទែង (ពើងលោក) ស្ថិតក្នុងភូមិព្រៃខ្មាំង និងចំណុចភ្នំប្រាសាទស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី ២២ ខែតុលានេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1514-242604.html
នគរបាលចាប់ផ្តើមឃាត់ខ្លួនអ្នកបើកបរមិនគោរពច្បាប់លើផ្លូវ ល្បឿនលឿនមកណែនាំមុនវិធានការផាកពិន័យចាប់ផ្តើម
ក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឃាត់ខ្លួនអ្នកបើកបរដែលមិនគោរពតាមលក្ខខណ្ឌសេចក្តីណែនាំ និងប្រព្រឹត្តផ្ទុយពីច្បាប់ចរាចរណ៍មកធ្វើការណែនាំនិងចុះកិច្ចសន្យាយ៉ាងតឹងរ៉ឹងនៅទីស្នាក់ការស្ថានីយផ្លូវ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-23-1505-242623.html
កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» ចាប់ផ្ដើមជាផ្លូវការ ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ
កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» របស់តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយបានចាប់ផ្ដើមជាផ្លូវការ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ។ ជាកម្មវិធីដែលលោក អ៊ួន បឋម រត់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងចម្ងាយ ...
កែវ កិរិយា
https://www.phnompenhpost.com/national/run-sai-aims-raise-400k-fight-cancer
គ.ជ.បៈ រយៈពេល ២ ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង ៣ ម៉ឺននាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២០ និង ២១ ខែតុលានេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៣ ម៉ឺននាក់ ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត ៦ ពាន់នាក់ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1636-242609.html
លោក ជា សុផារ៉ា៖ ពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរកើនដល់ចំនួន ៩ ០៦៥ គ្រួសារហើយ
ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង មានចំនួនសរុប ៩ ០៦៥ គ្រួសារហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1441-242595.html
ក្រសួងបរិស្ថាន និងអង្គការ WWF សហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី
ក្រសួងបរិស្ថាន និងអង្គការ WWF បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណង ការពារធនធានសត្វព្រៃកម្ពុជាឱ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ ខណៈអ្នកជំនាញថាការបរិភោគសត្វព្រៃមានឱកាសឆ្លងមេរោគផ្សេងៗ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-10-22-1439-242594.html
មន្ត្រីជំនាញកសិកម្មចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របីបានចំនួន ១៤៩៦ ក្បាល នៅខេត្តបន្ទាយមានជ័យ
ក្រុមមន្ត្រីជំនាញកសិកម្មនៅថ្ងៃទី ២១ ខែតុលាបានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របីបានចំនួន ១៤៩៦ ក្បាល នៅភូមិចំនួន ៣ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1438-242593.html
ក្រសួងមហាផ្ទៃ និងក្រសួងការងារអំពាវនាវឱ្យចូលរួមគាំទ្រក្រុមការងារអន្តរក្រសួងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២១ ខែតុលា បានប្រកាសអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជំរុញអនុវត្តការងារ អធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1434-242591.html
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឧបត្ថម្ភការព្យាបាលដល់កុមារីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរម្នាក់នៅខេត្តសៀមរាប
បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣២០០ គ្រួសារ នៅតំបន់ពាក់ស្នែងព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរម្នាក់ នៅខេត្តសៀមរាបដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1430-242590.html
អង្គការយូណេស្កូនឹងពង្រីកដំណើរការកម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋាន តាមអ៊ីនធឺណិត (BEEP) នៅក្នុងខេត្តចំនួន ១៤
អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នឹងចាប់ផ្តើមអនុវត្តកម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) នៅក្នុងខេត្តចំនួន ១៤ ដើម្បីផ្ដល់ការអប់រំដល់យុវជនក្រៅសាលា។ ...
ជា សុខនី
https://www.postkhmer.com/national/2022-10-19-1946-242483.html
អង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលសន្ទនាគ្នាពីកិច្ចព្រមព្រៀង FTA លើបញ្ហាប្រឈមក្នុងវិស័យកសិកម្ម
មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល សហជីព វិស័យឯកជនជាង ៥០ នាក់ បានជួបសន្ទនាគ្នាកាលពីថ្ងៃទី ២០ តុលា ជុំវិញផលប្រយោជន៍និងកត្តាប្រឈមក្នុងវិស័យកសិកម្មពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាអ្វីដែលសង្គមស៊ីវិលមើលឃើញ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-20-1624-242536.html
មន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់កំណត់បញ្ហាប្រឈមនៃបរិស្ថាន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកំណត់បញ្ហាប្រឈម នៃបរិស្ថាន និងដាក់ចេញនូវផែនការសកម្មភាពនានា ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-10-19-1807-242478.html
អ្នកជំនាញផ្នែកអាហារូបត្ថម្ភ៖ កង្វះខាតបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការជាកត្តានាំឱ្យនិយោជិតជាស្ត្រី បោះបង់ការបំបៅដោះកូន
នកជំនាញផ្នែកអាហារូបត្ថម្ភ និយាយថា កង្វះខាតបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការជាកត្តានាំឱ្យនិយោជិតជាស្ត្រី បោះបង់ការបំបៅដោះកូនដោយទឹកដោះម្តាយ ហើយងាកមកបំបៅកូនដោយប្រើប្រាស់ម្សៅទឹកដោះគោជំនួសវិញ ដែលកត្តានេះ ទាមទារឱ្យធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-19-1547-242465.html
ABC និង CMA ឯកភាពគ្នាធ្វើការបន្ធូរបន្ថយដល់អតិថិជន ដែលរងគ្រោះដោយទឹកជំនន់
ស្ថាប័នចំនួន ២ ដែលតំណាងឱ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានឯកភាពគ្នាក្នុងការបន្ធូរបន្ថយការរឹតបន្តឹងការទារប្រាក់កម្ចី និងកាត់បន្ថយអត្រាការប្រាក់ ក៏ដូចជាការរៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងគ្រោះពីការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានខែមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-20-0953-242494.html
លោក អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ វិនិយោគលើវិស័យ FinTech នៅកម្ពុជា
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើឱ្យក្រុមហ៊ុន ប៊ូយ៉ុង របស់សាធារណរដ្ឋកូរ៉េធ្វើការវិនិយោគបន្ថែមទៅលើវិស័យ FinTech នៅកម្ពុជាស្របពេលដែលវិស័យមួយនេះកំពុងមានការរីកចម្រើនចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-20-0958-242496.html
គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ សម្រេចបាន ៤៤%
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ មកដល់ចុងខែកញ្ញា ឆ្នាំ ២០២២ សម្រេចបាន ៤៤ ភាគរយហើយ ដោយគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ ២០២៣។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-20-1004-242497.html
នាយករដ្ឋមន្ត្រី បញ្ជាឱ្យបញ្ចប់បញ្ហាព្រំដែនខេត្តបាត់ដំបង-ប៉ៃលិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកពេលឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពីរសប្តាហ៍ដោះស្រាយបញ្ហាព្រំដែនរវាងខេត្តទាំងពីរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងចុះឈ្មោះបោះឆ្នោត។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/pm-orders-end-battambang-pailin-boundary-dispute
រយៈពេលជាង ៤ ខែ ក្រុមហ៊ុន ៣ ៧៨៩ បានទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា
ក្រុមហ៊ុនអាជីវកម្មចំនួន ៣ ៧៨៩ បានចុះបញ្ជីដោយជោគជ័យតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal»ក្នុងរយៈពេលជាង ៤ ខែកន្លងមក ដែលធ្វើឱ្យចំនួនក្រុមហ៊ុនទទួលជោគជ័យក្នុងការចុះបញ្ជីតាម Single Portal កើនដល់ ១៨ ៤៦៥ ។ នេះបើតាមសេវាកម្ម Online Business Registration Service។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-19-0945-242448.html
រដ្ឋមន្ត្រីប្រៃសណីយ៍ អំពាវនាវឱ្យសិស្ស ដែលនឹងប្រឡងជាប់បាក់ឌុប នាពេលខាងមុខ ចូលសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល
រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី ១៨ តុលា នេះ បានចេញលិខិតផ្លូវការមួយដោយអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ នេះជាលិខិតដ៏កម្រមួយរបស់រដ្ឋមន្ត្រីផ្ញើទៅកាន់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រ ...
វណ្ណ ស័ក្ដិ
https://www.postkhmer.com/national/2022-10-19-0816-242436.html
ពលករមួយចំនួនធ្វើការនៅប្រទេសថៃ កំពុងព្រួយបារម្ភ ក្រោយពេលអាជ្ញាធរថៃ រឹតបន្តឹងច្បាប់ការងារ
ពលករមួយចំនួន ដែលធ្វើការនៅប្រទេសថៃ កំពុងមានការព្រួយបារម្ភ ក្រោយពេលអាជ្ញាធរថៃ បានរឹតបន្តឹងច្បាប់ការងារ ដោយសារក្រុមហ៊ុនខ្លះ បានបញ្ជូនពលករទៅធ្វើការនៅថៃ ដោយមិនមានឯកសារត្រឹមត្រូវ។ នេះបើតាមមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធពលករប្រចាំប្រទេស ...
ឡាយ សាមាន និង ជា សុខនី
https://www.postkhmer.com/national/2022-10-18-0803-242385.html
រដ្ឋមន្ត្រីកសិកម្មថ្មី ប្តេជ្ញាខិតខំដោះស្រាយបញ្ហាប្រឈមជូនកសិករ
រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីលោក ឌិត ទីណា បានប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតី ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងបរិបទដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ដោយ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-18-0855-242390.html