ភ្នំពេញប៉ុស្តិ៍

ធនាគារពិភពលោក​៖​ ការ​ចាប់ផ្តើម​អនុវត្ត​ពាណិជ្ជកម្ម​សេរី​ក្នុង​ឆ្នាំ​ ២០២១​ នឹង​ជួយ​ជំរុញ​កំណើន​បន្ថែម​ដល់​សេដ្ឋកិច្ច​កម្ពុជា​

​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​បាន​ព្យាករ​ថា​ នឹង​ធ្លាក់​ចុះ​ ១,៩​ សម្រាប់​ឆ្នាំ​ ២០២០​ និង​ស្ទុះ​ងើបឡើង​វិញ​មក​ ៤​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២១​ នេះ​ដោយសារ​តែ​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង ...

ម៉ៃ គុណមករា
https://bit.ly/3nhN1sk

ធនាគារ​ក្តាម​បង្កើត​ផល​នេសាទ​ជលផល​សមុទ្រ​

​មន្ត្រី​ជលផល​ខេត្ត​បាន​និយាយ​ថា​ការ​អភិវឌ្ឍ​ធនាគារ​ក្តាម​នៅ​ក្នុង​ជលផល​សហគមន៍​បាន​បង្កើន​ទិន្នផល​ក្តាម​សមុទ្រ​ជា​បណ្តើរៗ​។​ ធនាគារ​ក្តាម​គឺជា​កន្លែង​ដែល​ក្តាម​មាន​ផ្ទៃពោះ​ត្រូវ​បាន​រក្សា​ទុក​រហូត​ដល់​ពង​ដែល​ភ្ជាប់​មក​ជាមួយ​។​ សមាជិក​សហគមន៍ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crab-banks-buoy-marine-fisheries-yields

​ក្រសួង​នឹង​ចំណាយ​ថវិកា​ចំនួន​ ៥០០​ លាន​ដុល្លារ​អា​មេ​រិ​កលើ​ផែនការមេ​រយៈពេល​ ៥​ ឆ្នាំ​លើ​ជំនាញ​វិជ្ជាជីវៈ​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចំណាយ​ថវិកា​ជិត​ ៥០០​ លាន​ដុល្លារ​ដើម្បី​សម្រេច​ផែនការមេ​រយៈពេល​ ៥​ ឆ្នាំ​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (២០២១-២០២៥)​ ដោយ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ចំនួន​ ៤​។​ ​ ...

នៀម ឆេង
https://www.phnompenhpost.com/national/ministry-spend-500m-5-year-vocational-master-plan

រដ្ឋាភិបាល​បង្កើត​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​ថ្មី ៣០ ​កន្លែង​ទៀត

ក្រសួង​សុខាភិបាល និង​ក្រសួងមហាផ្ទៃ​បាន​សម្រេច​បង្កើត​មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព និង​មន្ទីរពេទ្យបង្អែក​ថ្មី​ជិត​ ៣០ ​កន្លែង​ទៀត​នៅក្នុង​តំបន់​ដែល​ខ្វះខាត​ ខណៈ​មន្ទីរពេទ្យបង្អែក និង​ប៉ុស្តិ៍​សុខភាព​មួយចំនួន​ដែលមាន​ស្រាប់ ត្រូវ​បាន​ដំឡើង​កម្រិត បន្ទាប់ពី​បាន​វាយតម្លៃ​ពី​គុណភាព​នៃ​ការព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3rTckUP

ក្រសួង​ព្រមាន​ម្ចាស់​សេវា​សុខាភិបាល​ សរសេរ​វេជ្ជ​បញ្ជា​ដោយ​ដៃ​មើល​មិន​ដាច់

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ផាកពិន័យ និង​អាច​ឈានដល់​បិទ​អាជីវកម្ម​ក្នុង​ករណី​ដែល​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ណាមួយ​បន្ត​ចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ​ដោយ​សរសេរ​ដៃ​ខ្ជីខ្ជា មើល​មិន​ដាច់ ដោយ​ក្រសួង​តម្រូវ​ឱ្យប្រើ​កុំព្យូរទ័រ​។ ...

មុំ គន្ធា
https://bit.ly/3rGSADK

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​លុប​បឹង​តាមោក ដែល​អាច​បង្ក​គ្រោះថ្នាក់​ទឹក​ជន់​លិច ខណៈ​មន្ត្រី​ថា​ក្រសួង​ជំនាញ​បាន​សិក្សា​ពី​ផលប៉ះពាល់​ហើយ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន និង​សិទ្ធិមនុស្ស បារម្ភ​ពី​ការ​លុប​បឹង​តា​មោក​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​អះអាងថា អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន ការរស់នៅ​របស់​ពលរដ្ឋ​ និង​ទឹក​ជន់លិច​រាជធានី​ភ្នំពេញ ប៉ុន្ដែ​មន្ត្រី​រដ្ឋាភិបាល​ថា​មុនពេល​សម្រេច​កាត់​ដី​បឹង​នេះ ក្រសួង​ជំនាញ​បាន​សិក្សា​ពី​ផលប៉ះពាល់ ...

សុទ្ធ គឹមសឿន
https://bit.ly/37YqLzd

រដ្ឋមន្ត្រី​ក្រសួង​ ២ ​ស្នើ​អាជ្ញាធរ​កុំ​ធ្វើ​ការបន្លំ​បញ្ជី​គ្រួសារ​ក្រីក្រ​ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ

 រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បានចេញ​លិខិត​ជូន​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ឲ្យ​បន្ត​ពង្រឹង​ការអនុវត្ត​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ផែនការ​ស្នើសុំ​កុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការយោគយល់ និង​ឃុបឃិត​ក្នុង​ការចេញ​បណ្ណ​។ ...

នៀម ឆេង
https://bit.ly/3pLU9ij

អាជ្ញាធរ​កំពុង​សិក្សា​ដាក់​តំបន់ភ្នំ​ ៩ ​ថែមទៀត​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​កំពុង​សិក្សា​តំបន់ភ្នំ​ចំនួន ​៩ ​បន្ថែមទៀត​ ដើម្បី​ដាក់បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​​ធម្មជាតិ ដែល​ទីតាំង​ភ្នំ​ទាំងនោះ​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ ៣ គឺ​ស្រុក​ម៉ាឡៃ ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គលបុរី រួម​នឹង​ក្រុង​ ១ ​គឺ​ក្រុង​សិរីសោភណ្ឌ​។ ...

អោម ប៊ុនធឿន
https://bit.ly/2Jx0fU8

នាយក​រដ្ឋមន្ត្រី​ ប្រកាស​បិទ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​ ក្រោយ​ជំងឺ​កូ​វី​ដ​ត្រូវ​គ្រប់គ្រង​បាន​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​បិទ​បញ្ចប់​ «​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​»​ ជា​ផ្លូវការ​ហើយ​ ក្រោយ​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​ ១៩​ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​ ដែល​ការ​ថ្លែង​សារ​ពិសេស​នេះ​លោក​បាន​ធ្វើ​ឡើង​ពី​គេហដ្ឋាន​របស់​លោក ...

ម៉ម គន្ធា
https://bit.ly/3rDolxw

វិស័យ​កសិកម្ម​ក្នុង​ការ​ទទួលយក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់​ ៩២​ ភាគរយ​នៃ​អ្នក​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ប្រើ​ការ​ទូទាត់​តាម​ឌី​ជី​ថ​ល​ក្នុង​អាជីវកម្ម​របស់​ពួក​គេ​ ខណៈ​ដែល​ ៤៥​ ភាគរយ​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ...

ធូ វិរៈ
https://www.phnompenhpost.com/business/agro-sector-adopting-digital-tech

​វេទិកា​ទូរទស្សន៍​ឌី​ជី​ថ​ល​នឹង​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​បណ្តាញ 5G

រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​វេទិកា​ទូរទស្សន៍​ឌី​ជី​ថ​ល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា​ពី​ប្រភេទ​អាណា​ឡូ​ក​។​ ធ្វើ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/tv-goes-digital-2023-paving-way-5g

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជិត​ ៩​ ពាន់​ករណី​ក្នុងឆ្នាំនេះ​

​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ បាន​ ៨​ ៩១៧​ ករណី​ រយៈពេល​ ១​ ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​បង្ក្រាប​បាន​ ៥​ ៤៧៥​ ករណី​ កើនឡើង​ ៣​ ៤៤២​ ករណី​។​ យោង​តាម​របាយការណ៍​ក្រសួងបរិស្ថាន​។​ ​ ...

វ៉ន ដារ៉ា
http://bit.ly/2JqbAVS

​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ ត្រូវ​បាន​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​

​គណៈកម្មាធិការ​គោលនយោបាយ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ពិនិត្យ​ និង​សម្រេច​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការងារ​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​កាលពី​ស​ប្តា​ហ៍​មុន​ ប៉ុន្តែ​មន្ត្រី​សហជីព​សម្ដែង​ការ​មិន​ពេញចិត្ត​ដោយ​អះអាង​ថា​ ច្បាប់​នេះ​ធ្វើ​ខាត​ផលប្រយោជន៍​កម្មករ​។ ...

នៀម ឆេង
http://bit.ly/3rINasf

​យុទ្ធសាស្ត្រ​ចំនួន​ ៣​ ត្រូវ​បាន​រៀបចំ​ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឡើង​វិញ​

​ក្រសួងទេសចរណ៍​បាន​រៀបចំ​នូវ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​ជា​ផែនទី​បង្ហាញផ្លូវ​ សម្រាប់​ផែនការ​ស្តារ​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩​។​ បន្ទាប់​ពី​ឆ្លងកាត់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ និង​អ្នក​ពាក់ព័ន្ធ​រួច​មក ...

ហ៊ឹន ពិសី
https://bit.ly/37TxnyA

​កម្ពុជា​បាន​ភ្ជាប់​ពន្ធគយ​ទៅ​ក្នុង​ប្រព័ន្ធ​បញ្ជរ​អាស៊ាន​តែ​មួយ​

ក្រុមហ៊ុននាំចេញ​ និង​នាំ​ចូល​ទាំងអស់​នៅ​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ​អាច​ដាក់​ពាក្យសុំ​ផ្លាស់​ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន​ (ACDD)​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ តាម​រយៈ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​របស់​អាស៊ាន​ (ASW)​ ដែល​នេះ​ជា​វិធានការ ...

ម៉ៃ គុណមករា
https://bit.ly/34OBCd6

​រោងចក្រ​អគ្គិសនី​តម្លៃ​ $៣៨០​ លាន​ នៅ​ខេត្តកណ្តាល​ បញ្ចប់​ការ​សាងសង់​ ១០០%

​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ​ដែល​មាន​តម្លៃ​ ៣៨០​ លាន​ដុល្លារ​អនុភាព​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ នៅ​ក្នុងស្រុក​ល្វាឯម​ ខេត្តកណ្តាល​ បាន​បញ្ចប់​ការ​សាងសង់​ហើយដោយ​ត្រៀម​នឹង​បញ្ចេញ​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ពេល​មាន​តម្រូវការ​ខ្ពស់​។​ ...

ធូ វិរៈ
https://bit.ly/2M75N8C

​ប្រធាន​ព្រឹទ្ធសភា​អំពាវនាវ​ឱ្យ​កូរ៉េ​វិនិយោគ​បន្ថែម​ទៀត​

​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​ និង​ទេសចរណ៍​របស់​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​ដោយសារ​តែ​ចំណងទាក់ទង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​ជា​លំដាប់​។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-president-calls-korean-investment

​ក្រសួង​ធ្វើការ​លើ​ផែនការ​ដើម្បី​ឈ្នះ​ក្នុង​ពាណិជ្ជកម្ម​

​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កំពុង​ធ្វើ​សមាហរណកម្ម​លើ​បញ្ជី​ផលិតផល​ទំនិញ​សេវាកម្ម​ និង​កត្តា​ជំរុញ​ចំនួន​ ៩​ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តល់​ផលប្រយោជន៍​ជា​អតិបរិមា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ (FTA)​ ជាមួយ​ប្រទេស​ចិន​។​ ​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/ministry-works-plan-win-trade

អង្គការ​ ៥ សូមឱ្យ​បញ្ឈប់​ក្រុមហ៊ុន HAGL ពី​ការឈូស​ដី​សហគមន៍​ជនជាតិ​ភាគតិច តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ថា ជា​ការមិនពិត

ង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ហ៊ងអានយ៉ាឡាយ​ (HAGL) ពី​ការឈូសឆាយដី និង​ផ្តល់​ដំណោះស្រាយ​សម្រាប់​ការខូចខាត ដល់​វប្បធម៌​របស់​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​អណ្តូង​មាស​។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​អះអាងថា មិនមែន​ជា​ការពិត ពីព្រោះ​ពលរដ្ឋ​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​។ ...

អោម ប៊ុនធឿន
https://bit.ly/3hfwIe9

មន្ត្រី និង​ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់​ ស្នើសុំ​មាន​វិធានការ​លើ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ព្រះស្ដេច

ក្រុមគ្រូពេទ្យ មន្ត្រី និង​ពលរដ្ឋ​ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ប្រមាណ​ ២០០ ​នាក់​ បាន​ផ្ដិតមេដៃ​ស្នើសុំ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក យូ ស៊ីឡិ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ព្រះស្តេច ដោយ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​មន្ទីរពេទ្យ និង​យក​​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3nOehjd

ការ​នាំ​ចេញ​ដំណាំ​កសិឧស្សាហកម្ម​កំពូលៗ​ចំនួន​ ៦​ របស់​កម្ពុជា​មាន​ទំហំ​ចំនួន​ ២,៣២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០

​យោង​តាម​ លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​បំផុត​ចំនួន​ ៦,៥៥​ លាន​តោន​តាម​រយៈ​បណ្តាញ​ផ្លូវការ​ និង​ក្រៅផ្លូវការ​ដែល​មាន​តម្លៃ​ជាង ...

ធូ វិរៈ
https://www.phnompenhpost.com/business/top-six-agro-industrial-crops-net-kingdom-232b-2020

​ក្រុមហ៊ុន​ពីរ​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ចំពោះ​អណ្តូងរ៉ែ​

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ផ្តល់​ការ​អនុម័ត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចំនួន​ ២​ ឱ្យ​បន្តដំណើរ​រុករក​រ៉ែ​សម្រាប់​តំបន់​រុករក​រ៉ែ​មាស​ប៉ូ​លី​មេតា​ក្នុង​ទំហំ​ដី​ចំនួន​ ២០៧​ គីឡូ​ម៉ែត្រការ៉េ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តរតនគិរី​។​ តំបន់​ដែល​មាន​ទំហំ​ ១០៧,១០​ គីឡូ​ម៉ែត្រការ៉េ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/two-firms-get-priority-rights-mines

ក្រុមប្រឹក្សាធម្មនុញ្ញ​តម្កល់​សេចក្ដី​សម្រេច គ.ជ.ប លើ​បណ្ដឹងសុំ​លុបឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ចាត់ទុក​ជា​បានការ និង​បិទផ្លូវ​តវ៉ា​ជុំវិញ​បណ្តឹង​ឱ្យ​មាន​ការលុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ ដែល​ប្ដឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/3hgiYQ8

ផលវារីវប្បកម្ម​កើនឡើង​ខ្ពស់ ខណៈ​ផលនេសាទ​ទឹកសាប​ធ្លាក់ចុះ

ផលនេសាទ​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២០ នេះ​ត្រូវ​រំពឹងថា នឹង​មាន​ចំនួន​ជាង ៩៣ ​ម៉ឺន​តោន កើន​ប្រមាណ ៣ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ក្នុងនោះ​ផល​ពី​វារីវប្បកម្ម​មាន​កំណើន​ជាង ៣០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ហ៊ឹន ពិសី
https://bit.ly/2WEBEQ8

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fV77a
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!