ភ្នំពេញប៉ុស្តិ៍
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកើនឡើង ៤០ ភាគរយនៅក្នុងការរឹបអូសគ្រឿងញៀន
កាលពីម្សិលមិញ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរាយការណ៍អំពីការរឹបអូសគ្រឿងញៀនបាន៤០ភាគរយកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ ២០១៨។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50702464/nacd-reports-40-percent-rise-in-drug-busts/
អង់គ្លេសផ្ដល់ជំនួយ ៤,៣ លានដុល្លារ ដើម្បីបញ្ចប់កម្មវិធី GMAP2
ចក្រភពអង់គ្លេសបានបន្តផ្តល់ថវិកា ៤,៣ លានដុល្លារអាមេរិក ដើម្បីបញ្ចប់កម្មវិធីសកម្មភាពមីនសកលនៅកម្ពុជា (GMAP2) ដែលនឹងចាប់ផ្តើមពីខែមេសាឆ្នាំនេះ រហូតដល់ខែមីនាឆ្នាំ ក្រោយមុនពេលការចាប់ផ្តើមកម្មវិធី GMAP ជាលើកទី ៣ ...
រី សុចាន់
http://bit.ly/33qZjG9
តុលាការដោះលែងសកម្មជន ៤ នាក់ ប៉ុន្ដែដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល
សាលាដំបូងខេត្តក្រចេះកាលពីម្សិលមិញបានដោះលែងសកម្មជនព្រៃឈើរបស់សហគមន៍ ៣ នាក់ និងសកម្មជនសិទ្ធិមនុស្សរបស់អង្គការក្រៅរដ្ឋាភិបាលម្នាក់ ក្រោយពីប្រជាពលរដ្ឋមួយក្រុមប្រមូលផ្ដុំគ្នាដើម្បីតវ៉ានៅមុខតុលាការសុំឲ្យមានការដោះលែងពួកគេ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2QlhEiQ
អ្នករស់នៅរាជធានីខ្លះ កំពុងជួបបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់
ស្របពេលរដូវប្រាំងឆ្នាំនេះក្ដៅហួតហែងខ្លាំង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញមានភាពរអាក់រអួល ដោយពេលខ្លះគ្មានលំហូរទឹកសូម្បី ១ តំណក់ នៅពេលព្រឹក និងពេលខ្លះទៀតនៅពេលល្ងាច បង្កឲ្យមានការ ...
ឃុត សុភចរិយា
http://bit.ly/2Qnril0
ព្រះមហាក្សត្រ តែងតាំងជនជាតិអៀរឡង់ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មីនៃ ECCC
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោក Fergal Gaynor ដែលជាជនជាតិអៀរឡង់ ឲ្យធ្វើជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មីនៃសាលាក្តីខ្មែរក្រហម (ECCC) ក្រោយពីមានការស្នើតែងតាំងពីលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2UchTO7
តម្លៃប្រេងឥន្ធនៈ នៅកម្ពុជា ត្រូវបានរំពឹងថា អាចនឹងធ្លាក់ចុះបន្ថែមទៀត
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយនៅប្រទេសកម្ពុជានឹងបន្តធ្លាក់ចុះនៅពាក់កណ្តាលខែមីនានេះ ដោយសារភាពតានតឹងពិភពលោក ជាពិសេសគឺការរីករាលដាលនៃវីរុសកូវីដ ១៩ ដែលបាននិងកំពុងរំខានខ្លាំងដល់ខ្សែចង្វាក់ផលិតកម្មសកល។ ...
ធូ វិរៈ
http://bit.ly/3cWNeNh
Emerald Resources ទទួលបានហិរញ្ញប្បទានបន្ថែម
ក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនអូស្រា្ដលី និង ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានសម្រេចកិច្ចព្រមព្រៀងមួយមានតម្លៃ ៦០ លានដុល្លារជាប្រាក់កម្ចីជាមួយនឹងក្រុមហ៊ុន Sprott Private Resource ដើម្បីអនុវត្តលើគម្រោងអូរខ្វាវក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះគ្រោងនឹងទាញយករ៉ែមាសនៅត្រីមាសទី ២ នៅឆ្នាំក្រោយនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2vXuk8o
មន្ត្រីជំនាញ កំពុងរៀបចំសំណុំរឿងឈូសឆាយ ព្រៃលិចទឹក ទៅតុលាការ
មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញបាននិងកំពុងរៀបចំសំណុំរឿងលួចឈូសឆាយដីព្រៃលិចទឹក ១ កន្លែងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនេះ បន្ទាប់សមត្ថកិច្ចចម្រុះបង្ក្រាប និងរឹបអូសបានត្រាក់ទ័រ ១ គ្រឿងនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ប៉ុន្ដែអ្នកបើកបរត្រាក់ទ័ររត់គេចខ្លួន។ ...
សុទ្ធ គឹមសឿន
http://bit.ly/2wRTntW
GDT អំពាវនាវដល់អ្នកទទួលអត្ថប្រយោជន៍ក្រោម DTA សម្រាប់ឆ្នាំនេះ
អគ្គនាយកដ្ឋានពន្ធដារបានដាក់កំណត់សម្រាប់អ្នកជាប់ពន្ធដែលស្នើសុំបន្តការទទួលអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ត្រូវដាក់ពាក្យបន្តត្រឹមថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/3aLVYnK
កប៉ាល់ដឹកវត្ថុធាតុដើមជិត ២០០ កុងតឺន័រសម្រាប់បម្រើក្នុងវិស័យកាត់ដេរ និងស្បែកជើងបានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កុងតឺន័រផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងគ្រឿងបន្លាស់ផ្សេងទៀតជិត ២០០ ទូបានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កាលពីយប់ថ្ងៃចន្ទ ដែលនឹងធ្វើឲ្យផលិតកម្មដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុសកូវីដ ១៩ នឹង ...
ធូ វិរៈ
http://bit.ly/2Q4au22
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ៤ បន្ថែម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,៤ លានដុល្លារនៅក្នុងសប្តាហ៍ទី ២ នៃខែមីនា ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ...
ហ៊ឹន ពិសី
http://bit.ly/38HQJ77
កម្ពុជាជ្រើសយកមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» សម្រាប់កិច្ចប្រជុំ ASEM
ដោយកំពុងត្រៀមខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១៣ នៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ និងចាត់ទុកកិច្ចប្រជុំកំពូលនាពេលខាងមុខជាប្រវត្តិការទូតមួយគឺកម្ពុជាក៏សម្រេចដាក់ចេញ ...
ខន សាវិ
http://bit.ly/2wI4O7o
អាជីវកម្មតាមអេឡិចត្រូនិក នឹងជួយជំរុញកំណើនរបស់ SME
លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជាលើកឡើងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺជាឱកាសថ្មីសម្រាប់វិស័យសហគ្រាសខ្នាតតូច និងមធ្យមដែលស្របទៅនឹងទស្សនវិស័យរបស់រដ្ឋាភិបាលនៃសេដ្ឋកិច្ចឌីជីថល។ ...
ធូ វិរៈ
http://bit.ly/3aKEEQa
រដ្ឋាភិបាលសម្រេចលុបពន្ធលើការនាំចេញកៅស៊ូ
រដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តកាត់បន្ថយពន្ធលើឧស្សាហកម្មកៅស៊ូ ដោយសារការធ្លាក់ចុះតម្លៃលើពិភពលោកដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាលវីរុសកូវីដ ១៩ ក្នុងវិស័យឧស្សាហកម្ម។ ...
ម៉ៃ គុណមករា
http://bit.ly/38ITJAk
ធនាគារ និង MFI គាំទ្រចំពោះការអំពាវនាវរបស់ធនាគារជាតិ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញការគាំទ្រជុំវិញវិធានការដែលស្នើឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីបន្តផ្ដល់កម្ចី និងដើម្បីវាយតម្លៃផលប៉ះពាល់ដោយសារការរីករាលដាលវីរុសកូវីដ ១៩ លើអតិថិជន ...
ម៉ៃ គុណមករា
http://bit.ly/3aIG7q4
បិទលូបង្ហូរទឹកស្អុយចូលក្នុង ស្ទឹងសង្កែ ក្រោយពីមានការលើកពីផលប៉ះពាល់នៃទឹកកខ្វក់នេះ
អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យអាជ្ញាធរចុះបិទលូបង្ហូរទឹកស្អុយចូលទៅក្នុងស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ដ្រដ៏ល្បីល្បាញរបស់ខេត្តបាត់ដំបង។ ការបិទនេះបានធ្វើឡើង បន្ទាប់ពីយុវជន និងព្រះសង្ឃបានបង្ហោះវីដេអូបង្ហាញពីការ ...
ខន សាវិ
http://bit.ly/2VYctJa
លោក ហ៊ុន សែន អំពាវនាវដល់ក្រសួងស្ថាប័ន ឲ្យបង្កើនតួនាទីស្ត្រី ជាថ្នាក់ដឹកនាំ
ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនាលើកទី ១០៩ នេះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជនទាំងអស់ត្រូវរួមគ្នាយកចិត្តទុកដាក់ ចំពោះការបង្កើនចំនួនស្ត្រីឲ្យមានតួនាទីជាថ្នាក់ដឹកនាំនៅ ...
វ៉ន ដារ៉ា
http://bit.ly/38D3aBh
ផ្ទះ ១ លានខ្នងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ខណៈការចំណាយថវិកាដោះស្រាយនៅមានកម្រិត
ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ប្រជាពលរដ្ឋប្រមាណ ១ លានខ្នងផ្ទះ បានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រោះមហន្តរាយនៃការប្រែប្រួលអាកាសធាតុហើយការចំណាយថវិកាជាតិរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះគឺនៅមានកម្រិតនៅឡើយ។ នេះបើតាមរបាយការណ៍ ...
ខន សាវិ
http://bit.ly/2wEQ60W
ពលរដ្ឋ ២ ភូមិដែលអះអាងថា ដីរបស់ខ្លួនត្រូវបានគេរំលោភយក ទាមទារអាជ្ញាធរដោះស្រាយឲ្យបានឆាប់
ប្រជាពលរដ្ឋ ២ ភូមិនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទទូចឲ្យអាជ្ញាធរពន្លឿនការដោះស្រាយជម្លោះដីធ្លី ដែលអតីតក្រុមប្រឹក្សាស្រុកអូររាំង រំលោភយកដីរបស់ពួកគាត់ បន្ទាប់ពីបុគ្គលរូបនោះបានទិញដីមួយចំនួនពីប្រជាពលរដ្ឋ ...
ឡុង គីមម៉ារីតា
http://bit.ly/38ySFPn
ក្រសួង នឹងផ្តល់អាជ្ញាប័ណ្ណរុករករ៉ែឲ្យក្រុមហ៊ុន ២ ទៀត
ក្រសួងរ៉ែ និងថាមពលបានប្រកាសថា រដ្ឋាភិបាលនឹងផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ២ ក្នុងចំណោមក្រុមហ៊ុនចំនួន ៦ ដែលដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈនៅកម្ពុជា។ នេះបើយោងតាមលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធាន ...
ធូ វិរៈ
http://bit.ly/2Q0YDSA
សាលារៀននៅក្រុងសៀមរាបត្រូវបិទទ្វារ បន្ទាប់ពីរកឃើញបុរសម្នាក់ មានផ្ទុកកូវីដ ១៩ ខណៈ ៤៧ នាក់កំពុងស្ថិតក្រោមការពិនិត្យ
សាលារៀនទាំងរដ្ឋ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈនៅក្នុងក្រុងសៀមរាបត្រូវបានបិទទ្វារបណ្ដោះអាសន្នចាប់ពីថ្ងៃសៅរ៍តទៅ បន្ទាប់ពីបុរសអាយុ ៣៨ ឆ្នាំម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ ១៩ ហើយមនុស្សសរុប ៤៧ ...
នៀម ឆេង
http://bit.ly/38Ikghb
ការនាំចូលវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងវិស័យកាត់ដេរ ចាប់ផ្តើមស្ទុះងើបវិញ
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា មានសញ្ញាវិជ្ជមាននៃការនាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីបម្រើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរោងចក្រផ្គត់ផ្គង់នៅប្រទេសចិនបានផ្អាកដំណើរការចាប់តាំងពីការផ្ទុះ ...
ធូ វិរៈ
http://bit.ly/33c0tpa
សហព័ន្ធស្រូវអង្ករកម្ពុជា និង ហ្គ្រីនត្រេដនឹងបញ្ចេញអង្ករលក់ក្នុងថ្ងៃនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន ហ្គ្រីនត្រេដ បញ្ចេញអង្ករលក់ដំបូងនៅថ្ងៃនេះដែលខ្លួនរំពឹងថានឹងរួមចំណែកដល់ការទប់ស្កាត់ការឡើងថ្លៃស្បៀង និងរម្ងាប់ក្តីព្រួយបារម្ភរបស់ប្រជាជននៅក្នុងទីក្រុងបណ្តាលមកពីវីរុសកូវីដ ...
ធូ វិរៈ
http://bit.ly/3aLmuh7
ពលរដ្ឋ ១៦០ គ្រួសារ ប្ដឹងតំណាងរបស់គេទៅតុលាការព្រោះលួចលក់ដីសម្បទាន
ក្រុមតំណាងពលរដ្ឋក្រីក្រ ១៦០ គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់ពាក្យប្ដឹងចោទប្រកាន់តំណាងរបស់ខ្លួនម្នាក់ឈ្មោះ សុះ មីឡែន ពីបទលួចលក់ចំណែកដីសម្បទានសង្គមកិច្ចរបស់ ...
ឃុត សុភចរិយា
http://bit.ly/3czqymn