ភ្នំពេញប៉ុស្តិ៍
ពលរដ្ឋផ្អាកប្រើទឹកអូរបណ្ដោះអាសន្ន ក្រោយមានត្រីងាប់
លោក សុខ យឿន មេភូមិអូរពោរ ឬអូរត្រូននៃខេត្តក្រចេះបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ប្រឈមក្នុងបញ្ហាខ្វះទឹកប្រើប្រាស់ ក្រោយពីរកឃើញថា ទឹកដែលប្រើប្រាស់ជាប្រចាំនៅតាមដងអូរត្រូន និងអូរក្លិកក្លក់ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ មានការប្រែប្រួលបណ្ដាលឲ្យប្រភេទត្រីមួយចំនួនងាប់អណ្ដែតទឹកដោយ ...
ឡុង គីមម៉ារីតា
https://bit.ly/33olTxR
MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយ
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលើកឡើងថា ការរៀបចំប្រព័ន្ធទិន្នន័យ និងព័ត៌មាននាពេលអនាគតផែនការអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្របន្ទាប់ សម្រាប់អាងទន្លេមេគង្គគឺជាឧបករណ៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមខណៈ MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយនាពេលអនាគត។ ...
រី សុចាន់
https://bit.ly/35EzjXX
កម្ពុជា ស្នើកូរ៉េបង្កើនការទទួលយកពលករបន្ថែម ខណៈមើលឃើញមានអត្ថប្រយោជន៍ខ្ពស់
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង បង្កើនការទទួលយកពលករកម្ពុជាបន្ថែមទៀត ស្របពេលលោកមើលឃើញថា ការបញ្ជូនពលករកម្ពុជាទៅប្រទេសនេះអាចទទួលបានអត្ថប្រយោជន៍ខ្ពស់ និងទទួលបានជំនាញច្បាស់លាស់។ ការស្នើឱ្យបង្កើនចំនួនពលករនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី កាង ឃ្យុងវ៉ា ...
ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy
ក្រុមហ៊ុនដែលខួងរុករកថ្មម៉ាប នឹងត្រូវពិន័យប្រមាណជាង ៥០ លានរៀល
អាជ្ញាធរខេត្តកំពង់ស្ពឺនឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែឈ្មោះ សុខចាន់លី ធ្វើការខួងយកថ្មម៉ាបឡើងវិញនៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ប៉ុន្ដែត្រូវបង់ប្រាក់ពិន័យជាង ៥០ លានរៀល ចំពោះការធ្វើសកម្មភាពដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានកន្លងមក បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនកម្មករក្រុមហ៊ុននេះ ៥ ...
សុទ្ធ គឹមសឿន
https://bit.ly/33hk0ms
រដ្ឋាភិបាល និងដៃគូអភិវឌ្ឍធ្វើយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សាកលវិទ្យាល័យ សាលារៀន និងស្ថាប័នរដ្ឋមួយចំនួនចាប់ផ្ដើមយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកមិនមានតួលេខជាក់លាក់ទៅលើអំពើហិង្សាលើស្ត្រីដោយផ្អែកលើយេនឌ័រទេ ហើយម្យ៉ាងទៀតអំពើហិង្សា ...
នៀម ឆេង
https://bit.ly/2OLkcFj
ធនាគារជាតិៈ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបានបានអនុគ្រោះសម្រាប់ការអភិវឌ្ឍជាបន្តនៃវិស័យធនាគារ។ នេះបើយោងតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។ ថ្លែងក្នុងសន្និសីទធនាគារអាស៊ានលើក ...
ម៉ៃ គុណមករា
https://bit.ly/2KTB9fo
ពលរដ្ឋមានជម្លោះដីធ្លី ៩៥ គ្រួសារ ព្រមទទួលយកដី ដើម្បីបញ្ចប់ជម្លោះ
ប្រជាពលរដ្ឋ ៩៥ គ្រួសារ ក្នុងចំណោម ៣១៧ គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយក្នុងករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ ២០០៦ មកនោះបានយល់ព្រមទទួលយកដំណោះស្រាយដែលបានបញ្ចប់ជម្លោះទាំងស្រុងតាមរយៈការសម្របសម្រួលរបស់អាជ្ញាធរខេត្ដកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុងដែលបានដឹកនាំក្រុមការងារ ...
វ៉ន ដារ៉ា
https://bit.ly/2QOXbnp
លោក ហ៊ុន សែន ផ្ដល់ថវិកា $៨៣ លាន បន្ថែមលើការសាងសង់ និងធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសផ្ដល់ថវិកាសរុបចំនួន ៨៣ លានដុល្លារជួយដល់មន្ទីរពេទ្យកាល់ម៉ែតក្នុងការបន្តការសាងសង់អគារកម្ពស់ ១២ ជាន់ដែលមន្ទីរពេទ្យនេះកំពុងដំណើរការសាងសង់បាន ១៧ ភាគរយលើគម្រោងដែលមានស្រាប់ ៣៩ លាន ៧ សែនដុល្លារ ហើយនឹង ...
សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8
អាជ្ញាធរឃាត់ខ្លួនមនុស្ស ៥ នាក់ ករណីខួងយកថ្មម៉ាបខុសច្បាប់
អាជ្ញាធរខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខ្មែរ ៣ នាក់ និងវៀតណាម ២ នាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ដោយហេតុខួងយកថ្មម៉ាបដោយខុសច្បាប់ នៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពីអង្គការមួយបានបង្ហាញព័ត៌មានពីសកម្មភាពខុសច្បាប់របស់ជនសង្ស័យទាំង ៥ នាក់។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា ...
សុទ្ធ គឹមសឿន
https://bit.ly/2rseMa4
អាជ្ញាធរអប្សរា បារម្ភពីការសាងសង់សំណង់ខុសពីការអនុញ្ញាត
អាជ្ញាធរជាតិអប្សរាបង្ហាញក្តីបារម្ភចំពោះសំណង់ដែលបានសាងសង់ខុសពីលិខិតអនុញ្ញាត បន្ទាប់ពីមានករណីសាងសង់ និងជួសជុលខុសពីសំណើនៅទីតាំងដែលបានផ្តល់ឲ្យក្នុងតំបន់អង្គរ ដែលប្រការនេះធ្វើឱ្យសំណង់ទាំងនោះក្លាយទៅជាខុសច្បាប់ទៅវិញ ហើយក៏ប្រឈមចំពោះមុខច្បាប់ផងដែរ។ លោក ឡុង កុសល អ្នកនាំពាក្យរបស់ ...
ឡុង គីមម៉ារីតា
https://bit.ly/2DhitlW
CPU ព្រមានចាត់វិធានការ ចំពោះអ្នកប្រព្រឹត្តល្មើសលើកុមារតាមអ៊ីនធឺណិត
អង្គភាពការពារកុមារ (Child Protection Unit) ហៅថា CPU បានព្រមានដល់ជនដែលប៉ុនប៉ងប្រព្រឹត្តបទលើ្មសទៅលើកុមារតាមអ៊ីនធឺណិតដោយអះអាងថា ការប្រឆាំងបទល្មើសនេះនឹងចាប់ផ្តើមអនុវត្តភ្លាមៗស្របពេលដែលក្រុមប្រតិបត្តិការនេះទើបត្រូវបានបង្កើតថ្មីៗនេះ។ លោក James McCabe នាយកប្រតិបត្តិការអង្គភាពការពារកុមារបានសរសេរក្នុងទំព័រ ...
រី សុចាន់
https://bit.ly/37Eww2E
ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន ២ គ្រោងនឹងធ្វើការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងរោងចក្រកែច្នៃផលិតជីសរីរាង្គនៅកម្ពុជា។ នេះបើតាមតំណាងគណៈប្រតិភូមកពីខេត្តសាងតុងប្រទេស ចិន ដែលបានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាកាលពីសប្តាហ៍មុន។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម គណៈប្រតិភូ ...
បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr
ក្រុមហ៊ុនចិន គ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនចិន Li Yu Heng Cambodia Construction បានបង្ហាញផែនការការវិនិយោគការកែច្នៃសំរាមបំប្លែងទៅជាថាមពលនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកដល់ការបង្កើនតម្រូវការអគ្គិសនី ខណៈសកម្មភាពអាជីវកម្ម និងការវិនិយោគកំពុងកើនឡើងនៅខេត្តនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/2XJNyb0
ឈើជាច្រើនម៉ែត្រគុបរថយន្ត និងកាណូតដឹកឈើ ៤ គ្រឿង ត្រូវសមត្ថកិច្ចចាប់
ឈើចម្រុះប្រភេទជាច្រើនម៉ែត្រគុប រួមទាំងមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ដែលរួមមានរថយន្ត និងកាណូតសរុប ៤ គ្រឿងទៀត ត្រូវបានកងរាជអាវុធហត្ថ រួមសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើចាប់និងរឹបអូសបានក្នុងខេត្តចំនួន ៣ ផ្សេងគ្នា។ ...
ឃុត សុភចរិយា
https://bit.ly/2DiKt8B
ក្រសួងមហាផ្ទៃ ពន្យារពេលឱ្យបក្សសិទ្ធិមនុស្សបញ្ជូនឈ្មោះថ្នាក់ដឹកនាំមកក្រសួង
ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្សពន្យារពេល ៦ ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំបក្សនេះទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិក្នុងច្បាប់ស្ដីគណបក្សនយោបាយ។ មន្ត្រីក្រសួងបញ្ជាក់ថា ការពន្យារពេលនេះគឺធ្វើឡើងតាមការស្នើសុំពីអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស។ កាលពីថ្ងៃទី ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិត ...
ខន សាវិ
https://bit.ly/33cVtyJ
សន្និសីទធនាគារអាស៊ានលើកទី ២២ ចាប់ផ្តើមធ្វើនៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ
សន្និសីទធនាគារអាស៊ានលើកទី ២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី ៤៩ ចាប់ផ្ដើមនៅថ្ងៃនេះនៅទីក្រុងភ្នំពេញក្រោមប្រធានបទ «ការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ដែលជាពិភពនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធនាគារអាស៊ានមួយ»។ សន្និសីទនេះប្រមូលផ្ដុំដោយប្រធានធនាគារ ប្រធានប្រតិបត្តិ អ្នកជំនាញជាង ៤០០ នាក់មកពី ...
ម៉ៃ គុណមករា
https://bit.ly/2pJgVOa
រដ្ឋមន្ត្រី៖ អាជីវកម្មរ៉ែ មិនត្រូវប៉ះពាល់សហគមន៍
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអំពាវនាវក្រុមហ៊ុនធ្វើការអភិវឌ្ឍលើគម្រោងធនធានរ៉ែធានាកុំឲ្យប៉ះពាល់ដល់សហគមន៍ និងបរិស្ថាន។ ក្នុងវេទិកាអភិបាលកិច្ចវិស័យនិស្សារណៈកម្ម (EIGF) លើកទី ៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃសុក្រ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថ្លែងថា វេទិកានេះបានបង្ហាញពីវឌ្ឍនភាព និងការចួលរួមកិច្ចសហការក្នុង ...
ធូ វិរៈ
https://bit.ly/35qlYSS
រាជរដ្ឋាភិបាល ចេញសារាចរឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការរក្សាទឹក
រាជរដ្ឋាភិបាលកាលពីម្សិលមិញចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ ដោយហេតុរបបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងស្រកចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងរយៈកាល ...
ម៉ិច ដារ៉ា
https://bit.ly/2QTTKw1
លោក ដូណាល់ ត្រាំ ផ្ញើលិខិតជូនលោក ហ៊ុន សែន ដោយបញ្ជាក់ពីជំហរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិត ២ ច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាក់ពីជំហរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងអញ្ជើញលោកនាយករដ្ឋមន្ត្រីទៅចូលរួមប្រជុំ ពិសេសសហរដ្ឋអាមេរិក-អាស៊ាន នៅឆ្នាំ ២០២០។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនលោកនាយក ...
នៀម ឆេង
https://bit.ly/37B0FzS
មន្ត្រីរាជការក្នុងក្របខ័ណ្ឌ ២ ត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដូចគ្នា
ក្រសួងមុខងារសាធារណៈសម្រេចរំកិលអាយុមន្ត្រីរាជការក្នុងក្របខ័ណ្ឌចំនួន ២ ឲ្យមានអាយុចូលនិវត្តន៍ក្នុងអាយុ ៦០ ឆ្នាំដូចគ្នា នៅក្នុងក្របខ័ណ្ឌទាំង ៣ របស់មន្ត្រីរាជការសាធារណៈ ខណៈមន្ត្រីជិត ២ ០០០ នាក់ ដែលត្រៀមនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះនឹងត្រឡប់មកធ្វើការតាមធម្មតា។ តាមច្បាប់ ...
ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb
ការធ្វើទំនើបកម្ម បានជំរុញដល់កំណើនចំណូលពន្ធដារ
ការធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារបានជំរុញឲ្យមានកំណើនចំណូល និងតម្លាភាពក្នុងការបង់ពន្ធក្នុងវិស័យពន្ធដាររបស់កម្ពុជា ខណៈការប្រមូលចំណូលពន្ធកើនឡើងជាង ២៨ ភាគរយ ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំ ២០១៩។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ...
ធូ វិរៈ
https://bit.ly/2Og5GX8
ប្រាក់ចំណេញរបស់ PPAP កើនជិត ៥០%
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (ចំណេញបន្ទាប់ពីបង់ពន្ធរួច) របស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា (CSX) រយៈពេល ៩ ខែ ឆ្នាំ ២០១៩ បានកើនឡើងប្រមាណជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ...
ហ៊ឹន ពិសី
https://bit.ly/37Byy3N
CCC បានចុះ MoU ចំនួន ១៨ ជាមួយភាគីចិន
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការចំនួន ១៨ ជាមួយភាគីចិនក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន ២៤ មកកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ...
ហ៊ឹន ពិសី
https://bit.ly/2DedORB
ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ ...
ម៉ៃ គុណមករា
https://bit.ly/3377iXq