ភ្នំពេញប៉ុស្តិ៍

CSX ​សហការ​នឹង​ក្រុមហ៊ុន​បណ្តុះបណ្តាល​សហគ្រិន

តំណាង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ជំនាញ​ផ្នែក​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ភាព​ជា​សហគ្រិន​នៅ​កម្ពុជា​ក្នុង​គោលដៅ​សហការ​បង្កើន​ការយល់ដឹង​របស់​ពាណិជ្ជករ​ខ្នាត​តូច​អំពី​​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួល​បាន​ប្រភព​ទុន​ពី​ផ្សារភាគហ៊ុន​។ ...

ហ៊ គឹមសាយ
http://bit.ly/2FwgwFt

ពលរដ្ឋ ​៤ ​ខេត្ត​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ​ ខណៈ​ជាង​ ៣០០ ​នាក់​ទៀត​ត្រូវ​បាន​រារាំង

 ប្រជាពលរដ្ឋ​ ២៦ ​សហគមន៍​មកពី​ខេត្ត​ចំនួន​ ៤ ប្រមាណ​ជាង​ ៣០០ ​នាក់​កាលពី​ម្សិលមិញ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​យក​ញត្តិ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ទៅ​ដាក់​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខណៈ​ដែល​ពលរដ្ឋ​ជាង​ ៣០០ ​នាក់​ផ្សេងទៀត​មកពី​ខេត្ត​ស្វាយរៀង ...

សុទ្ធ គឹមសឿន
http://bit.ly/2Dn2ssh

ចំនួន​កូដកម្ម និង​​បាតុកម្ម​ពី​ក្រុម​កម្មករ​,​កម្មការិនី​ថយ​ចុះ​ក្នុង​ឆ្នាំ​ ២០១៧

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វិវាទ​ការងារ​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ដែល​បាន​ប្រមូលផ្ដុំ​តវ៉ា​ដូចជា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ខុស​ច្បាប់​ត្រូវ​បាន​ថយចុះ​យ៉ាង​ច្រើន​ករណី ខណៈ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា​ប្រាក់​ការងារ​បន្ថែម​ម៉ោង និង​ប្រាក់ ...

យន់ ស៊ីនាត
http://bit.ly/2DnEYmK

ពលរដ្ឋ​ ៧ ​នាក់​ត្រូវ​​ចាប់​ខ្លួន​រឿង​ហិង្សា​នៅ​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ដោះលែង

ពលរដ្ឋ ៧ នាក់​ក្នុង​ចំណោម ៨ នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​ក្នុង​អំពើហិង្សា​នៅឯ​ខេត្ត​ក្រចេះ​ត្រូវ​បាន​ដោះលែង​កាលពី​ម្សិលមិញ បើ​ទោះបី​ជា​ត្រូវ​ចោទប្រកាន់​រហូត​ដល់​ទៅ​ ៣ ​បទល្មើស​យ៉ាងណា​ក៏ដោយ​។ ការដោះលែង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​ត្រូវ​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​យប់ ...

ផាក់ ស៊ាងលី
http://bit.ly/2FEYVaB

កម្មករត្រូវបានបណ្តេញចេញបន្ទាប់ពីព្យាយាមបង្កើតសហជីព

អ្នក​ជួសជុល​ម៉ាស៊ីនដេរ​ម្នាក់ លោក ប៉េង ផល្លា បាន​ស្ថិតនៅ​ក្នុងស្ថាបភាព​ចាប់ផ្តើម​នៃ​ទីបញ្ចប់ការងារ​នៅ​ថ្ងៃ ៨ ខែធ្នូ ជាថ្ងៃ​ដែល​គាត់​ធ្វើ​​ឯកសារ​សម្រាប់​បង្កើត​សហជីពកម្មករ។ លោក​ផល្លា បាន​ចំណាយ​ពេល ២ឆ្នាំ ជួយដល់​រោងចក្រនៅ​ខេត្ត កំពង់​ចាម ផលិត​សម្លៀក​បំពាក់កូនក្មេង។ ពេលនេះ​លោក ចង់​ធ្វើ​ឱ្យ​ស្ថាន​ភាព​ការងារ​ បាន​ល្អ​ប្រសើរ​ជាងមុន សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​អ្នក​រួម​ការងារ​ផង​ដែរ។ ផ្ទុយ ...

យន់ ស៊ីណាត​ និង​ Daphne Chen
http://www.phnompenhpost.com/national/workers-fired-after-trying-unionise

​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ...

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists

លោក​ ហ៊ុន សែន សាទរ​ជំហរ​អាមេរិក​ និង​កូរ៉េ​ខាង​ជើង

 ថ្លែង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​នាឱកាស​ចូលរួម​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កណ្តាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​បាន​សម្ដែង​«​ការអបអរសាទរ​» ​និង ​«​ការរីករាយ​» បន្ទាប់ពី​មាន​តម្រុយ​ល្អ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​យល់​ព្រម​ជួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន នាពេល ...

បែន សុខហ៊ាន
http://bit.ly/2FAbQdZ

ADB​ ប្រកាស​ផ្ដល់​មូលនិធិ​បន្ថែម​ ៤០​ លាន​ដុល្លារ​ដល់​កម្ពុជា​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ ៣០​ លាន​ដុល្លារ​បន្ថែម​ និង​កម្ចី​ ១០​ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​មូលនិធិ​ Green​ Climate​ Fund​ របស់​ធនាគារ​នេះ​។​ មូលនិធិ​នេះ​នឹង​បន្ថែម​ទឹកប្រាក់​ ៩០​ លាន​ដុល្លារ​ដែល​ធនាគារ​នេះ​បាន ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2HrO3gv

រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នឹង​បើក​ស​ប្តា​ហ៍​នេះ​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយទៀត​ដែល​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង​ នឹង​ចាប់ផ្ដើម​ដំណើរការ​ផលិតកម្ម​នៅ​ថ្ងៃ​សុក្រ​សបា្ត​ហ៍​នេះ​ ដោយ​មាន​សមត្ថភាព​ផលិត​ ១,៧​ លាន​តោន​ ក្នុង​មួយ​ឆ្នាំ​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ស៊ុ​យ​ សែ​ម ...

ហ៊ គឹមសាយ
http://bit.ly/2tBevlZ

ក្រុមហ៊ុន​ចិន ​ស្នើ​អភិវឌ្ឍ​វារីអគ្គិសនី​ថ្មី​ ១ ​ទៀត

រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​មើល​ការដាក់​ពាក្យ​សុំ​ពី​ក្រុមហ៊ុន​ចិន​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​កោះកុង​។ នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ហ៊ គីមសាយ
http://bit.ly/2tHemxj

ក្រុមហ៊ុន​ចិន ​ស្នើ​ចរចា​លើ​ប្លុក D ជាមួយ​រដ្ឋាភិបាល

ក្រុមហ៊ុន​រុករក​រ៉ែ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ដៃគូ​ប្រទេស​កាណាដា ​បាន​ចូល​ក្នុង​ការចរចា​បឋម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​នៅ​ប្លុក D (Block D) នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​។ ...

ហ៊ គីមសាយ
http://bit.ly/2FRpP2d

សំណើសុំ​ជួប​​លោក​ កឹម ​សុខា ​របស់​លោកស្រី​ ស្ម៊ីត ​ត្រូវ​បដិសេធ

ចៅក្រម​ស៊ើបសួរ​បាន​​បដិសេធ​មិន​ឲ្យ​លោកស្រី រ៉ូណា ស្ម៊ីត ចូល​ជួប​លោក កឹម សុខា ក្រោម​ហេតុផល​ថា សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ និង​ប្រមូល​ភ័ស្តុតាង ខណៈ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​។​ ...

បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw

ក្រសួង​ការពារ​ជាតិ​​ ជូន​ដំណឹង​ពលរដ្ឋ​​ និង ​ការហោះហើរ​កុំ​​ចូល​តំបន់​សមយុទ្ធ

ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​បាន​ជូន​ដំណឹង​ដល់​ជន​ស៊ីវិល រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​​អាជ្ញាធរ​ដែនដី​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ​ឲ្យ​ចៀសចេញ​ពី​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នោះ​ចាប់ពី​ថ្ងៃ​ទី​ ១៥ មីនា ដល់​ថ្ងៃទី​ ៣០ ខែ​មីនា​ក្នុង​អំឡុងពេល​សមយុទ្ធ​នាគមាស​រវាង​កងទ័ព​ចិន និង​កម្ពុជា​លើ​ប្រធានបទ ...

បែន សុខហ៊ាន and Andrew Nachemson
http://bit.ly/2Hjh7Ha

អាជ្ញា​ធរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​សហគ​មន៍​មួយ​ប្រា​រព្ធ​ទិវា​សិទ្ធិ​នារី

មន្ត្រី​សហ​គមន៍​និង​ពល​រដ្ឋ​ប្រមាណ​ជាង​ ៣០០ នាក់​ កាល​ពី​ម្សិល​មិញ ​បាន​ចោទ​ថា​ អាជ្ញា​ធរ​ស្រុក​មេ​មត់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​ ដោយមិន​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ បើ​ទោះ​ជា​ពួក​គេ​បាន​សុំ ...

សុទ្ធ គឹមសឿន
http://bit.ly/2Dd4N8K

លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ប្រគល់​តួនាទី​ជូន​ស្ត្រី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​មានការ​ប្រគល់​តួនាទី​ជូន​ស្ត្រី​ ព្រមទាំង​សន្យា​ក្នុង​ឋានៈ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តំណែង​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​នៅ​អាណត្តិ​ក្រោយ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខណៈ​មន្ត្រី​សិទ្ធិ​មនុស្ស ...

យន់ ស៊ីនាត​ និងបែន សុខហ៊ាន
http://bit.ly/2FtgsSO

ពិស្តារ៖ អាជ្ញាធរ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្រចេះ​នោះ​ទេ

អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការតវ៉ា​បិទ​ផ្លូវ រឿង​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល​កាលពី​ម្សិលមិញ​ដូច​ការអះអាង​ពី​ប្រភព​មួយ​ចំនួន​នោះ​ទេ គឺ​មានតែ​អ្នក​រងរបួស​តែ​ប៉ុណ្ណោះ ...

គង់ មេត្ដា and សុទ្ធ គឹមសឿន
http://bit.ly/2oVgEUL

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

កម្មករ​នេសាទ​ខ្មែរ​ នៅ​ថៃ ​ជា​ញឹកញាប់​ត្រូវ​គេ​កេងប្រវ័ញ្ច

កម្មករ​នេសាទ​ជនជាតិ​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ឈ្នួល​ក្រោម​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​រក្សាទុក និង​ប្រឈម​មុខ​នឹង​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្សេងៗ​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម ...

Leonie Kijewski
http://bit.ly/2p4EtZM

កំពូល​ជម្រះក្ដី​អតីត​មន្ត្រី​ទូត ​នៅ​កូរ៉េ​ខាង​ត្បូង

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស៊ុត ឌីណា ពាក់ព័ន្ធ​បទ​ចោទ​ទទួល​សំណូក​ក្នុង​អំឡុង​កាន់​តួនាទី ជា​សំណុំ​រឿង​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​។ ...

គឹម សារុំ
http://bit.ly/2HitvqW

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការជាប់​ទោស​ ១ ​ជីវិត​រឿង​ឲ្យ​​ម៉ុងតាញ៉ា​នៅ​ដី​ខ្មែរ

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v

អាជ្ញាធរ​បដិសេធ​ថា​​ គ្មាន​ផែនការ​រូបិយប័ណ្ណ​ឌីជីថល

មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា កម្ពុជា​នឹង​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​របស់​ខ្លួន ខណៈ​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​រូបិយប័ណ្ណ​ឌីជីថល​មួយ​នៅ​ភ្នំពេញ ដែល​បាន​រៀបចំ​ដោយ​វិនិយោគិន​ចិន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ...

ហ៊ គីមសាយ and Robin Spiess
http://bit.ly/2tn4l8f

លោកស្រី​ រ៉ូណាស្ម៊ីត ​បារម្ភ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​សម្ដែង​ការ​បារម្ភ​ជាថ្មី​អំពី​ «​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​» បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ខណៈ​លោកស្រី​ទើប​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ដំបូង​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ ...

បែន សុខហ៊ាន and Ananth Baliga
http://bit.ly/2FrfbPJ

លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល

​បន្ទាប់ពី​បាន​ការពារ​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ចម្រូង​ចម្រាស លោក គី តិច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​​តាម​ព្រះរាជក្រឹត្យ​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ក្នុង​នាម​ប្រមុខ​រដ្ឋ​​ស្តីទី កាលពី​ថ្ងៃ​ទី ...

ម៉ិច ដារ៉ា
http://bit.ly/2oUCoiN

ក្រសួង​ប្រកាស​វិញ្ញាបនបត្រ​អាហារ​ហា​ឡា​ល​

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ដំណើរការ​វិញ្ញាបនបត្រ​ស្ដង់ដារ​សម្រាប់​អាហារ​ហា​ឡា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ម្សិលមិញ​ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​សរសើរ​ដោយ​មេដឹកនាំ​មូ​ស្លី​ម​ និង​ក្រុមហ៊ុន​ផលិត​អាហារ​ជា​ច្រើន​។​ ...

ចេង សុខហ័ង
http://bit.ly/2Fl0Cxy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FERAd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!