លោក​ ហ៊ុន សែន ទទួលពាន​រងា្វន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ទទួល​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​ពី​សហព័ន្ធ​សន្តិភាព​សកល​ (UPF) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ នៅ​វិមាន​សន្តិភាព​ដែល​ប្រគល់​ដោយ​សហស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល លោកស្រី Hak Ja Han Moon បន្ទាប់ពី​លោក​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​។ លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អង្គការ UPF បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណវឌ្ឍិ​របស់​លោក​ ហ៊ុន សែន ក្នុងន័យ​អភិបាលកិច្ច​ល្អ​ដែល​នាំឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។ ផលិតផល​សរុប​ក្នុងស្រុក​ (GDP) ​ឈរ​នៅ​លេខ​រៀង​ទី​ ១ ​ប្រចាំ​តំបន់​ដែល​មាន​កំណើន​ខ្ពស់​ជាងគេ​។ ក្នុង​អភិបាលកិច្ច​ល្អ​នេះ​ដែរ​មាន​ការ​បែងចែក​ផល​ដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៅ​កម្ពុជា​ដូចជា​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក៏​ដូចជា​ចាស់ជរា​ជាដើម​។ …

រី សុចាន់
https://bit.ly/32YrWbX