ភ្នំពេញប៉ុស្តិ៍

អ្នកស្រី ទេព វន្នី នៅតែមិនមានកំហុស

សកម្មជន​ដែលបានកាត់ទោសឲ្យជាប់​ពន្ធនាគារ​ អ្នកស្រី​ ទេព​ វ​ន្នី​ កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ នាង​គ្មាន​កំហុស​ ហើយ​បាន​អំពាវនាវ​ឲ្យ​ចៅក្រម​បដិសេធ​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​នៅ​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ ខណៈ​ដែល​អ្នក​តវ៉ា​ប្រហែល​ ៨០​នាក់​ សុំ​ឲ្យ​មានការ​ដោះ​លែង​នាង ...

នៀម ឆេង និង Leonie Kijewski
http://www.phnompenhpost.com/national/vanny-maintains-innocence

ពលរដ្ឋសុំពន្លឿនការចេញប័ណ្ណខណៈក្រុមហ៊ុនចិនមិនឲ្យធ្វើស្រែ

តំណាងពលរដ្ឋ១០៦គ្រួសាររស់នៅឃុំរាម ស្រុកព្រៃនប់បាននាំគ្នាទៅសាលាឃុំរាម កាលពីម្សិលម៉្ងៃដើម្បីសុំឲ្យមេឃុំ និងស្ថាប័នពាក់ព័ន្ធពន្លឿនការចេញប័ណ្ណឬលិខិតសម្គាល់ម្ចាស់កាន់កាប់ក្បាលដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ខណៈក្រុមហ៊ុនចិនមិនឲ្យពួកគាត់បង្កបង្កើនផលលើដីនោះ លុះត្រាតែមានប័ណ្ណឬលិខិតសម្គាល់ម្ចាស់ដី។ ...

សុទ្ធ គឹមសៀន
http://bit.ly/2uzWP8R

ការ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក ​មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការ

ទោះជា​កម្ពុជា​មាន​រោងចក្រ​ស៊ីម៉ងត៍​មួយ​ចំនួន​ហើយ​ក្តី ប៉ុន្តែ​ការ​ផលិត​ស៊ីម៉ងត៍​នៅ​ក្នុង​ស្រុក មិន​ទាន់​អាច​បំពេញ​បាន​តាម​តម្រូវការ​លើ​ទីផ្សារ​ជាក់​ស្តែង​នៅ​ឡើយ​ទេ ដោយ​សារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​។ ...

ស៊ីវ ម៉េង
http://bit.ly/2w4IuPE

ចំណូលពន្ធដារឆមាសទី១បានកើនឡើងដល់ជាង$១ពាន់លាន

កម្ពុជាបានប្រមូលចំណូលពន្ធបាន ១,១៩ពាន់លានដុល្លារក្នុងអំឡុងឆមាសទី១ឆ្នាំនេះ កើនឡើង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលភាគច្រើនដោយសារកំណើនពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណេញ។ ...

ហ៊ គីមសាយ
http://bit.ly/2uZADG0

ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ

ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...

ផាក់ ស៊ាងលី
http://bit.ly/2va6fth

ជនជាតិ​ភាគតិច​ពី​ ៧ ​ខេត្ត​ទៅ​គាំទ្រ​អ្នក​មិន​ព្រម​ចេញ​ពី​តំបន់​សង់​ទំនប់

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង ២០០ នាក់​មកពី​ ៧ ​ខេត្ត​បាន​ជួបជុំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ភូមិ​ក្បាលរមាស ដើម្បី​គាំទ្រ និង​បង្ហាញ​ជំហរ​មិន​ព្រម​ចាកចេញ​ពី​ភូមិឋាន ខណៈ​ដែល​មន្ត្រី UN ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2v4LYV7

CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា

គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...

មាស សុខជា
http://bit.ly/2vHFr0k

រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា

ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...

គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ

RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត

ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2tIypem

សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត

សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...

នៀម ឆេង
http://bit.ly/2vV821k

លោក ហ៊ុន សែន​ ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...

ទូច សុខា
http://bit.ly/2tFPnde

របាយការណ៍រកឃើញថា ការការពារពលករចំណាកស្រុកមានការខ្វះខាត

យោងតាមរបាយការណ៍២ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បានឱ្យដឹងថាកម្ពុជាខ្វះយន្តការ ដែលមានប្រសិទ្ធិភាពក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើការជាជនអន្តោប្រវេសន៍ស្របច្បាប់ និងគ្មានឯកសារនៅបរទេស ដែលកម្មករទាំងនេះក៏ប្រឈមនឹងការការពារមិនគ្រប់គ្រាន់ពីប្រទេសដែលទទួលពួកគេ។  ...

សុទ្ធ គីមសឿន
http://www.phnompenhpost.com/national/migrant-worker-protections-lacking-reports-find

នគរបាលចាប់ផ្តើមពិនិត្យពត៌មានហ្វេសប៊ុកមាននិន្នាការញុះញង់បង្កអស្ថិរភាព

មន្ត្រីនគរបាលជាន់ខ្ពស់ប្រមាណ១០០នាក់បានជួបប្រជុំកាលពីម្សិលមិញនៅអគ្គស្នងការនគរបាលជាតិក្នុងក្រុងភ្នំពេញបំណងដើម្បីដាក់ចេញពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្តាប់ពត៌មានតាមបណ្តាញសង្គម Facebook គ្រប់សមាសភាពនៃអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ញុះញង់បង្កអស្ថិរភាពដល់សង្គម និងបង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។ ...

ម៉ិច ដារ៉ា និង វង្ស សុខេង
http://bit.ly/2gY94Y3

NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១

ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...

ហ៊ គីមសាយ
http://bit.ly/2tFL8P4

អ្នក​រាយការណ៍​ពី​ការ​រំលោភ​យក​ដី​រដ្ឋ​ ត្រូវ​គេ​គំរាម​សម្លាប់

សកម្មជន​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ត្រូវ​បាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​ចុះ​ទប់ស្កាត់​បទល្មើស​ហើយ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ឲ្យ​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់ និង​ដកហូត​គ្រឿងចក្រ​ ១ ​គ្រឿង​ពេល​កំពុង​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​តែ​មន្ត្រី​ថា​អ្នក​ទាំង​ ២ ​បាន​គេច​ខ្លួន​បាត់ ...

ផាក់ ស៊ាងលី
http://bit.ly/2tSKvNl

កម្មវិធី​មូល​បត្រ​បំណុល​ដើម្បី​លើក​កម្ពស់​មូលនិធិ​ស្ត្រី

មូល​បត្រ​បំណុល​តម្លៃ​៨​លាន​ដុល្លារ​ដែល​នឹង​ចាប់​ផ្ដើម​ជា​លើក​ដំបូង​លើ​ផ្សារ​ហ៊ុន​សិង្ហ​បុរី នឹង​កៀរគរ​មូលធន​ឯកជន​ដើម្បី​គាំទ្រ​សហគ្រាស​សង្គម និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MFI)​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ហ្វីលីពីន ដែល​ផ្ដល់​ឲ្យ​ស្ដ្រី​ជិត​កន្លះ​លាន​នាក់​ក្នុង​ប្រទេស​ទាំង​នេះ ...

Brian Ng
http://bit.ly/2eGJAxv

អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញ​អាវុធ​ ៣ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​បង្ក្រាប​នៅ​ថៃ

មនុស្ស​ចំនួន​ ៣ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ៣ ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​បង្ក្រាប​ក្នុង​ប្រទេស​ថៃ​ដោយ​ចាប់​មនុស្ស​បាន​ ៥ ​នាក់​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវុធ​ធុនធ្ងន់​ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ត្រូវ​គេ​អះអាង ...

នៀម ឆេង
http://bit.ly/2tSRFkJ

ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​រឿង​ចូលរួម​ការ​សែនព្រេន

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ...

ផាក់ ស៊ាងលី
http://bit.ly/2tSoE8T

ព្រះមហាក្សត្រយាងចេញមុនច្បាប់គណបក្សបញ្ជូនចូលរាជវាំង

ច្បាប់ស្តីពីគណបក្សនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនឹងត្រូវពិនិត្យចុងក្រោយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាចូលជាធរមាន ដើម្បីប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី អវត្តមានពីប្រទេស។ ...

មាស សុខជា
http://bit.ly/2vAaeMK

ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង

ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។  ...

Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing

ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus

តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១

ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...

ចេង សុខហ័ង
http://bit.ly/2uFhXed

បក្សនយោបាយពីរប្រឆាំងការអនុម័តវិសោធនកម្មច្បាប់នយោបាយ

គណបក្សនយោបាយចំនួនពីរដែលមិនមានអាសនៈនៅក្នុងសភាបានប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានអនុម័តភ្លាមៗដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាបំណងដើម្បីហាមឃាត់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិពីការចូលរួមក្នុងកិច្ចការនយោបាយ។ ...

មាស សុខជា
http://bit.ly/2vEjSgc

ពាណិជ្ជករ​កសិកម្ម​ស្វាគមន៍​វិធានការ​រដ្ឋាភិបាល​

ខណៈ​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​វិស័យ​ស្រូវ​អង្ករ​ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ពោត អ្នក​នៅ​ក្នុង​វិស័យ​នេះ​ចាត់​ទុក​ថា ជា​ដំណោះស្រាយ​ល្អ​មួយ ទោះបី​មិន​ទាន់​បង្ហាញ​ពី​ជោគជ័យ​ច្រើន​ក៏​ដោយ​។ ...

ចេង សុខហ័ង
http://bit.ly/2teim3G

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JaLpW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!