ភ្នំពេញប៉ុស្តិ៍
ទឹកលិចភូមិក្បាលរមាសកម្ពស់ ១ ម៉ែត្រ ខណៈភូមិស្រែគលិចដល់ដំបូលផ្ទះ
ទឹកបាននិងកំពុងឡើងលិចភូមិក្បាលរមាសជាង ១ ម៉ែត្រកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកបន្ថែមជាង ១ សប្តាហ៍ដែលបណ្តាលភូមិស្រែគទឹកលិចជិតដល់ដំបូលផ្ទះអ្នកភូមិជាហេតុធ្វើឲ្យពលរដ្ឋបង្ខំចិត្ត ...
ផាក់ ស៊ាងលី
http://bit.ly/2yESiof
KrisEnergy ប្តេជ្ញាពីការបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលជាប្រតិបត្តិករអណ្ដូងប្រេងក្នុង Block A របស់កម្ពុជាបានប្រកាសពីការសម្រេចចិត្តចុងក្រោយក្នុងការវិនិយោគលើការបូមប្រេងនៅកម្ពុជា នៅអណ្ដូងប្រេងអប្សរាដោយអះអាងថា កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងមួយក្នុងរយៈពេល២៤ខែទៀត។ ...
Kali Kotoski និង ហ៊ គីមសាយ
http://bit.ly/2y2waET
ក្រសួងស្នើឱ្យប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើ
ក្រសួងបរិស្ថានកំពុងស្នើសុំជំនួយពីប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផែនទីរូបភាពតាមផ្កាយរណប ដែលសំណើរនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រសួងបានបដិសេធយ៉ាងខ្លាំងលើរបាយការណ៍ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ministry-asks-japan-help-map-out-forests
ថ្ងៃនេះ សមាជិកព្រឹទ្ធសភានឹងអនុម័តច្បាប់ចំនួន ៤ បើកផ្លូវឲ្យចែកអាសនៈ ពេលរំលាយបក្សសង្គ្រោះជាតិ
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ នឹងចាប់ផ្ដើមពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលរដ្ឋសភាបានអនុម័ត កាលពីដើមសប្ដាហ៍ បើទោះបីសហគមន៍អន្តរជាតិបានបង្ហាញការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x
អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើន រីឯអ្នករបួសថយចុះ
គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំនេះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ខណៈអ្នករបួសមានការថយចុះបើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ទូទាំងប្រទេសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃពុធ ។ ...
ឃុត សុភចរិយា
http://bit.ly/2yBsZku
PM បង្ក្រាបបានឈើហុប ១០០ ដើមនិងឃាត់ខ្លួនវៀតណាម ៦ នាក់
កម្លាំងអាវុធហត្ថខេត្តក្រចេះបានឆ្មក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាមដោយបានរកឃើញឈើហុបចំនួន ១០០ ដើម គ្រឿងចក្រ និងរថយន្តដឹកឈើជាង ១០ គ្រឿងសម្រាប់ដឹកឈើទៅវៀតណាម និងជនជាតិវៀតណាមចំនួន ៦ នាក់។ ...
ផាក់ ស៊ាងលី
http://bit.ly/2gp1QsY
មន្ត្រីយោធាថ្លែងថា សមាគមធាងត្នោត បម្រើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានថ្លែងកាលពីម្សិលមិញថាសមាគមធាងត្នោតបានទទួលមូលនិធិពី ៤០ ម៉ឺនទៅ ៥០ ម៉ឺនដុល្លារពីអាមេរិកដើម្បីបម្រើយុទ្ធសាស្ត្ររបស់អាមេរិក ប៉ុន្តែសមាគមនេះបានបដិសេធ។ ...
នៀម ឆេង and Ananth Baliga
http://bit.ly/2yBrDbc
កម្មករជាង ២ ពាន់នាក់តវ៉ារឿងបន្ថយកិច្ចសន្យាការងារ
កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង ពូយៀន (POU YEUN CAMBODIA INTERPRISE., LTD) ជាង ២ ពាន់នាក់ នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម្សិលមិញបានឈរតវ៉ានៅខាងមុខរោងចក្រដើម្បីទាមទារឲ្យថៅកែរោងចក្រអនុវត្តតាមកិច្ចសន្យាចាស់ ដែលមានស្រាប់រយៈពេល ១ ឆ្នាំ ខណៈដែលភាគីរោងចក្របានបន្ថយមកត្រឹម ៣ ខែវិញ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2gSAyfe
រដ្ឋាភិបាលសង់មណ្ឌលសុខភាព នៅកន្លែងមានគ្រាប់គីមីអាមេរិក
រដ្ឋាភិបាលប្រកាសបង្កើតមណ្ឌលសុខភាពមួយនៅក្នុងឃុំគគីរ ស្រុករមាសហែក ដើម្បីពិនិត្យ និងព្យាបាលពលរដ្ឋដែលមានបញ្ហាសុខភាព ដោយសារតែសារធាតុម្សៅគីមីពីគ្រាប់បែករបស់អាមេរិកដែលបានទម្លាក់លើទឹកដីកម្ពុជាក្នុងទសវត្សន៍ ៧០។ ...
ផាក់ ស៊ាងលី
http://bit.ly/2y2GNTq
សមាជិករដ្ឋសភា៦៧រូបមកពីCPPអនុម័តច្បាប់ជាឯកច្ឆន្ទបើកផ្លូវឱ្យចែកអាសនៈពេលរំលាយបក្សប្រឆាំង
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានលើកដៃអនុម័តជាឯកច្ឆន្ទកាលពីម្សិលមិញលើសេចក្តីព្រាងច្បាប់ចំនួន៤ដែលពាក់ព័ន្ធគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សនយោបាយដទៃនៅពេលណាមួយដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ ...
ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://www.phnompenhpost.com/national/cpp-plans-reallocate-legislative-local-council-seats-get-assembly-nod
លោក ស ខេង ប្រាប់អាជ្ញាធរឲ្យត្រៀមទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់ CNRP
ក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្របានបន្តអប់រំមន្ត្រីរបស់ខ្លួនដោយណែនាំអភិបាលខេត្តស្នងការនគរបាល និងមន្ត្រីនានាឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមការពារមិនឲ្យមានការប៉ុនប៉ងធ្វើបាតុកម្មណាមួយដែលពួកគេសង្ស័យថានឹងកើតឡើងនៅពេលលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ...
ម៉ិច ដារ៉ា និង អាណាន់ បាលីកា
http://bit.ly/2xI3NGY
ឥណ្ឌាមើលឃើញសក្តានុពលទីផ្សារវេជ្ជសាស្ត្រកម្ពុជា
ថ្នាក់ដឹកនាំពាណិជ្ជកម្មឥណ្ឌាមើលឃើញសក្ដានុពលដ៏រឹងមាំក្នុងការអភិវឌ្ឍអាជីវកម្មវេជ្ជសាស្ត្រក្នុងទីផ្សារកម្ពុជាឲ្យលើសពីកម្រិតដែលមានស្រាប់បច្ចុប្បន្ន ដែលមានតែការផ្គត់ផ្គង់ ដោយលើកឡើងថា សេវាថែទាំសុខភាពរបស់ឥណ្ឌា ត្រូវបានទទួលស្គាល់កាន់តែច្រើនឡើង និងត្រូវ ...
ហ៊ គីមសាយ
http://bit.ly/2ifg6sx
គណបក្ស២បដិសេធទទួលយកអាសនៈសភារបស់សង្គ្រោះជាតិប្រសិនបើត្រូវបានគេបែងចែកឱ្យ
ខណៈគណៈកម្មការជំនាញរដ្ឋសភា កំពុងធ្វើការពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជន ដើម្បីយកអាសនៈចំនួន៥៥របស់គណបក្សសង្គ្រោះជាតិទៅបែងចែកឱ្យគណបក្សផ្សេងដែលពុំមានអាសនៈនៅក្នុងរដ្ឋសភា តែមានគណបក្សចំនួន២ ...
បែន សុខហ៊ាន និង Erin Handley
http://www.phnompenhpost.com/national/cnrps-dissolution-looms-small-parties-look-set-enter-big-stage
ច្បាប់ឧបាស្រ័យត្រូវបានអនុម័តខណៈវិស័យឯកជនស្វាគមន៍
រដ្ឋសភាកាលពីម្សិលមិញបានអនុម័តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដើម្បីការពារ និងជួយក្រុមហ៊ុនផលិតសហគ្រាសរបស់កម្ពុជា និងក្រុមហ៊ុនបរទេសនៅក្នុងប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការពារមិនឱ្យមានអាជីវកម្មមិនស្មោះត្រង់។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/assembly-gives-thumbs-anti-dumping-measures
លោក ហ៊ុន សែន ប្រកាសថា នៅពេលដ៏ឆាប់ខាងមុខ នឹងមានគណបក្ស ៦ នៅក្នុងរដ្ឋសភា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសជាសាធារណៈថាក្នុងពេលដ៏ឆាប់ខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន ៦ នៅក្នុងរដ្ឋសភា ទន្ទឹមគ្នានឹងពេលដែលគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការចូលរួមប្រជុំរដ្ឋសភានៅថ្ងៃនេះរួមទាំងមិនអើពើដល់ ...
បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2g4tYBy
ក្រសួងបដិសេធទិន្នន័យពីការបាត់បង់ព្រៃឈើ
ក្រសួងបរិស្ថានបានបដិសេធចោលទិន្នន័យស្តីពីការបាត់បង់ព្រៃឈើកម្ពុជាកើនឡើងដល់ប្រមាណជា ២ សែនហិកតា កាលពីឆ្នាំ២០១៦ ដែលសកលវិទ្យាល័យ Maryland នៅសហរដ្ឋអាមេរិកបានរកឃើញនាពេលថ្មីៗនេះ ខណៈដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រាប់ថា ការ ...
ផាក់ ស៊ាងលី
http://bit.ly/2ykHdrP
វៀតណាមប្រតិកម្មការដកហូតឯកសារពីជនជាតិវៀតណាម
ក្រសួងការបរទេសវៀតណាម បានបញ្ចេញប្រតិកម្មឆ្លើយតបការពីថ្ងៃអង្គារចំពោះរបាយការណ៍ដែលថា កម្ពុជានឹងដកហូតឯកសារពីជនជាតិវៀតណាមរាប់ពាន់នាក់ដោយជំរុញឱ្យកម្ពុជាគោរពសិទ្ធិស្របច្បាប់ក្នុងអំឡុងដំណើរការនេះ។ ...
Andrew Nachemson និង គង់ មេត្តា
http://bit.ly/2yhNOSb
រដ្ឋាភិបាលប្រមូលចំណូលពន្ធដារបាន $១,៥៤ ពាន់លាន
អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលប្រាក់ចំណូលពន្ធបាន ១,៥៤ ពាន់លានដុល្លារ ក្នុងអំឡុងពេល ៩ ខែដំបូងឆ្នាំនេះ កើនឡើង ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ ...
ចេង សុខហ័ង
http://bit.ly/2yFGfYc
លោក ស ខេង បង្កើតក្រុមវាយតម្លៃផលប៉ះពាល់ពលករចំណាកស្រុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានប្រកាសបង្កើតក្រុមវាយតម្លៃមួយដែលមានតំណាងមកពីនាយកដ្ឋានអត្តសញ្ញាណកម្ម និងទេសន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃ និងក្រសួងការងារដើម្បីសិក្សាអំពីបញ្ហាដែលប៉ះពាល់ដល់ពលករចំណាកស្រុកកម្ពុជា ហើយផ្តល់អនុសាសន៍ដើម្បីកែលម្អបញ្ហាទាំងនេះ។ ...
គង់ មេត្ដា និង Yesenia Amaro
http://bit.ly/2yaThtO
តំណាងរាស្ត្រ CPP ៤៩ រូបស្នើកែច្បាប់បោះឆ្នោតដើម្បីចែកកៅអីនៅក្នុងរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិឱ្យបក្សផ្សេង
សមាជិករដ្ឋសភា ៤៩ រូបមកពីគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីអនុម័តរូបមន្តបែងចែកកៅអីឱ្យអំណាចទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចែកកៅអី ...
នៀម ឆេង និង ម៉ិច ដារ៉ា
http://bit.ly/2wMdxR1
ស្ពានអាកាសថ្មើរជើងថ្មី នឹងសាងសង់នៅចុងសប្ដាហ៍នេះ
ស្ពានអាកាសសម្រាប់ថ្មើរជើងថ្មីមួយនៅប្លុកនាងគង្ហីងក្នុងខណ្ឌ ៧ មករានឹងត្រូវសាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន OCIC សាងសង់នៅចុងសប្ដាហ៍នេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធានាបានសុវត្ថិភាពដល់អ្នកឆ្លងកាត់តំបន់នោះ។ នេះបើតាម ...
ឃុត សុភចរិយា
http://bit.ly/2ycJVPO
ខេត្ត ៣ យកដីពីក្រុមហ៊ុនប្រគល់ឲ្យពលរដ្ឋជាង ២០០ គ្រួសារវិញ
ពលរដ្ឋចំនួនជាង ២០០ គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះវិហារដែលធ្លាប់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលីយ៉ុងផាត់ និងក្រុមហ៊ុនមួយចំនួនដែលនាំចេញស្ករអំពៅត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់កាលពីម្សិលមិញដោយយកដីពីក្រុមហ៊ុនប្រគល់ជូនពលរដ្ឋវិញបន្ទាប់ពី ...
សុទ្ធ គឹមសឿន
http://bit.ly/2xvoqGm
លោក ហ៊ុន សែនរិះគន់មេដឹកនាំប្រទេសពីរដែលមិនបានអនុវត្តតាមការសន្យាដូចក្នុងពេលឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ចេញវោហារស័ព្ទរិះគន់មេដឹកនាំកំពូលនៃប្រទេសចំនួន ២ ថាបានសន្យាជ្រុល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន តែមិនអាចអនុវត្តការសន្យាទាំងនោះបាននៅពេលដែលខ្លួនបានឡើងកាន់អំណាច។ ...
បែន សុខហ៊ាន
http://bit.ly/2xu6K2I
ការអនុវត្តស្លាកតម្លៃប្រាក់រៀល នៅតែទាប
២ ខែបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចេញផ្សាយប្រកាសមួយដែលតម្រូវឲ្យក្រុមហ៊ុនត្រូវដាក់ស្លាកតម្លៃនៅលើផលិតផល និងសេវារបស់ពួកគេជាប្រាក់រៀល ការអនុវត្តនេះមិនត្រូវបានអនុវត្តទូលំទូលាយក្នុងចំណោមក្រុមហ៊ុនជាច្រើននោះទេមកដល់ពេលនេះ ខណៈ ...
ហ៊ គីមសាយ
http://bit.ly/2y9fk3U