ភ្នំពេញប៉ុស្តិ៍
គម្រោងផ្គត់ផ្គង់បន្លែរដ្ឋាភិបាលប្រឈមការប្រកួតប្រជែងពីការនាំចូល
គម្រោងលើកកម្ពស់កសិកម្មបន្លែដែលគាំទ្រដោយរដ្ឋាភិបាលនៅតាមបណ្តាខេត្តជាប់ទន្លេមេគង្គបានចាប់ផ្តើមផ្គត់ផ្គង់ទៅក្នុងទីផ្សារហើយក្នុងខែតុលានេះ ប៉ុន្តែមិនសម្រេចបានតាមផែនការកំណត់នោះទេ ខណៈសម្ពាធនៃការប្រកួតប្រជែងបន្លែនាំចូលនៅតែ ...
ចេង សុខហ័ង
http://bit.ly/2kCUaIn
លោក ហ៊ុន ម៉ានិត ឡើងស័ក្ដិលឿនក្នុងជួរកងទ័ព និងជួរបក្ស
កូនប្រុសកណ្តាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានិត ម្នាក់នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ២៨ នាក់ផ្សេងទៀតដែលកាលពីពេលថ្មីៗនេះត្រូវបានដំឡើងឋានន្តរស័ក្តិនៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្ស ហើយការដំឡើងឋានៈជាផ្កាយ ៣ ដល់បុរសវ័យក្មេងរូបនេះត្រូវ ...
ម៉ិច ដារ៉ា
http://bit.ly/2y3AEdQ
Jet Metal ដំណើរការគម្រោងយកមាសជាវត្ថុបញ្ចាំសម្រាប់ទិញផ្ទះ
ក្រុមហ៊ុន Jet Metal កាលពីថ្ងៃសុក្របានដំណើរការគម្រោងទទួលយកមាសជាវត្ថុបញ្ចាំក្នុងការទិញផ្ទះ ក្នុងគម្រោង SkyLand ដោយអនុញ្ញាតឲ្យអតិថិជនទិញមាសដុំពីក្រុមហ៊ុន ហើយប្រើប្រាស់មាសនោះជាវត្ថុបញ្ចាំ។ នេះបើយោងតាមលោក ថន ...
ចេង សុខហ័ង
http://bit.ly/2yamfvH
NBC បង្ហាញពីភាពរីកចម្រើនរយៈពេលជាង ៣០ ឆ្នាំ
វិស័យហិរញ្ញវត្ថុកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងនៅជាង ៣០ ឆ្នាំកន្លងមក គិតចាប់ពីធនាគារកណ្តាលបានដាក់ឲ្យដំណើរការឡើងវិញនៅចុងឆ្នាំ ១៩៧៩ ហើយបានរួមចំណែកបង្កើនការប្រើប្រាស់ប្រាក់រៀលនៅសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់។ នេះបើយោងតាម ...
ហ៊ គីមសាយ
http://bit.ly/2gn2wPZ
ដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ហាក់ធ្វើតាមសេណារីយោ ដែលបានគ្រោងទុក
មួយថ្ងៃ មុនក្រសួងមហាផ្ទៃ បានណែនាំប្រព័ន្ធផ្សព្វផ្សាយអំពីរបៀបដែលពួកគេត្រូវរាយការណ៍ព្រឹត្តិការណ៍ប្រចាំថ្ងៃ ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងការធ្វើពាក្យបណ្តឹងទៅតុលាការកំពូលដើម្បីប្តឹងរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺជាអ្វីដែលបាន ...
Erin Handley និង ម៉ិច ដារ៉ា
http://bit.ly/2kwO6kS
ផ្សារសម្រាប់សម្ភារៈសំណង់បានបើកនៅរាជធានីភ្នំពេញ
យោងតាមរបាយការណ៍មួយបានចុះផ្សាយនៅលើអ៊ីនធឺណែតអំពីព័ត៌មានពាណិជ្ជកម្មរបស់ចិនបានឱ្យដឹងថា ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានបើកផ្សារទំហំ ២ ហិកតាសម្រាប់ការសាងសង់ និងសម្ភារសំណង់ក្បែរស្ពានព្រះមុនីវង្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/market-construction-materials-opened-phnom-penh
ហ្វេសប៊ុក គ.ជ.ប ដែលត្រូវបានគេលួចចូលកំពុងស៊ើបអង្កេត
ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតអំពីរបៀបដែលពួក Hacker ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបានគ្រប់គ្រងវាអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីរារាំងការផ្សព្វផ្សាយជាសាធារណៈលើព័ត៌មានទាក់ទងនឹងការបោះឆ្នោត។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/nec-facebook-hack-investigated
មន្ត្រីជំនាញបានរឹបអូសឈើប្រណីតខុសច្បាប់ ៣០០ កំណាត់
ឈើប្រភេទលេខ ១ ជិត ៣០០ កំណាត់ត្រូវបានមន្ត្រីជំនាញរកឃើញ និងរឹបអូសតែម្ចាស់ឈើ និងអ្នកពាក់ព័ន្ធបានគេចខ្លួនបាត់មុនពេលដែលក្រុមសមត្ថកិច្ចទៅដល់។ ...
ផាក់ ស៊ាងលី
http://bit.ly/2xZZVDg
រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលកម្មករ $១៧០ សម្រាប់ឆ្នាំ ២០១៨
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ ២០១៨ ចំនួន ១៧០ ដុល្លារលើសឆ្នាំមុនដែលមានចំនួន ១៥៣ ដុល្លារ ហើយតួលេខនេះជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនៃការចរចាប្រាក់ឈ្នួល។ ...
យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2z2yLLO
អាជ្ញាធរឲ្យអ្នកភូមិរងគ្រោះដោយទឹកជំនន់ប្រយ័ត្ន ខណៈចាប់បានក្រពើ ១ ក្បាល
អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានអំពាវនាវដល់ពលរដ្ឋក្នុងតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពសន្តិសុខ និងសុខុមាលភាពផ្ទាល់ខ្លួនបន្ថែមទៀត បន្ទាប់ពីក្រុមកម្លាំងសមត្ថកិច្ចចាប់បានសត្វក្រពើមួយក្បាលដែលបានបង្ហាញខ្លួននៅលើវាលស្មៅ ...
ឃុត សុភចរិយា
http://bit.ly/2hQZ3fY
អ្នកកាសែតដេលី ២ នាក់ត្រូវចោទពីបទញុះញង់
អតីតអ្នកសារព័ត៌មាន ២ នាក់របស់កាសែត ឌឹខេមឌាដេលី ត្រូវបានតុលាការខេត្តរតនគិរីចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បើទោះបីជាកាសែតនេះត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការហើយយ៉ាងណាក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2fTU7Xa
ការនាំចេញអង្កររយៈពេល ៩ខែ កើន១៦ភាគរយ
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ នៅតែបន្តកើនឡើង ខណៈក្រុមហ៊ុននាំចេញជាច្រើនកំពុងជំរុញដើម្បីបំពេញកូតានាំចេញទៅកាន់ទីផ្សារចិន ស្របពេលទីផ្សារអឺរ៉ុបនៅរក្សាបានស្ថិរភាព។ ...
ចេង សុខហ័ង
http://bit.ly/2y6EIJX
ដៃគូបរទេសជួយដល់ការបោះឆ្នោតស្វែងរកព័ត៌មានពី គ.ជ.ប
តំណាងពីស្ថានទូតអាមេរិកសហភាពអឺរ៉ុប និងជប៉ុនបានជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន ខណៈឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar ថ្លែងថាភាពតានតឹងនយោបាយបច្ចុប្បន្នមិនត្រូវបានលើកឡើងលម្អិត ...
ម៉ិច ដារ៉ា
http://bit.ly/2yLwYtU
សមត្ថកិច្ចរារាំងគ្រូ២០នាក់មិនឱ្យប្រារព្ធទិវាគ្រូ
យ៉ាងហោចណាស់គ្រូបង្រៀនប្រមាណជា២០នាក់មកពីសមាគមគ្រូបង្រៀនឯករាជ្យ (CITA) ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញរារាំងមិនឱ្យមានការប្រមូលផ្តុំគ្នាប្រារព្ធទិវាគ្រូបង្រៀនកាលពីម្សិលមិញនៅទីធ្លាសាធារណៈជិតវត្តភ្នំ ក្នុងពេលជាមួយគ្នាដែលលោក ហ៊ុន សែន នាយក ...
បែន សុខហ៊ាន និង យន់ ស៊ីនាត
http://bit.ly/2fVFfb0
មនុស្ស ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួនពីការបង្ក្រាបគ្រឿងញៀន
មនុស្សជាង ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបគ្រឿងញៀន ៩ ខែឆ្នាំនេះនៅក្នុងប្រទេសកម្ពុជា ខណៈដែលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិរ៉ូណា ស្មីត បានរាយការណ៍ទៅ អ.ស.ប កាលពីសប្តាហ៍មុនថាការយកអ្នកប្រើប្រាស់គ្រឿងញៀនទៅដាក់នៅមណ្ឌលអប់រំ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2xjhImI
ឧកញ៉ាប្ដឹងមេទាហានជើងទឹករំលោភយកដី
យោងតាមអាជ្ញាធរខេត្តព្រះស៊ីហនុបានឲ្យដឹងថាអាជ្ញាធរខេត្តបានធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ឧកញ៉ា តែ តាំងប៉ ដែលបានប្តឹងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមឈ្មោះ អ៊ុក សីហា និងឈ្មោះ អឿ សារឿន ពីបទរំលោភយកទ្រព្យជាអចលនវត្ថុ។ ...
ម៉ិច ដារ៉ា
http://bit.ly/2hPqCGy
CNRP កំពុងប្រឈមនឹងបក្សពីរប្តឹងសុំរំលាយចោល
ប្រធានគណបក្សយុវជនកម្ពុជាបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃពីម្សិលមិញដោយសុំឲ្យពិនិត្យលើនីតិវិធីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងដាក់ពាក្យប្ដឹងដូចគ្នា ក្រោយពីលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនេះត្រូវចោទថាបានប្រព្រឹត្ត ...
សុទ្ធ គឹមសឿន
http://bit.ly/2yJPSBj
លោក ហ៊ុន សែន អំពាវនាវឲ្យខ្មែរនៅអាមេរិក បង្កើនការប្រុងប្រយ័ត្ន
ជាមួយនឹងការអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឲ្យបង្កើនការប្រុងប្រយ័ត្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ហាក់ដូចជាចំអកឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារដ៏អាក្រក់នៅអាមេរិកដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយបានបណ្ដាលឲ្យមនុស្សជិត ៦០ នាក់ ...
បែន សុខហ៊ាន
http://bit.ly/2xV79bj
GMAC ស្នើឲ្យរដ្ឋាភិបាលបន្ធូរពន្ធ និងរដ្ឋបាល
តំណាងវិនិយោគិនក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលជួយសម្រួល បន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួនដើម្បីប៉ះប៉ូវលើការចំណាយកាន់តែខ្ពស់ដែលពួកគេត្រូវប្រឈមទល់នឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។ ...
ហ៊ គីមសាយ
http://bit.ly/2xWGTNU
បរទេស ៧ ម៉ឺននាក់មានឯកសារមិនប្រក្រតីត្រូវដកហូត
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសប្រមាណជា ៧ ម៉ឺននាក់កំពុងកាន់កាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដែលមន្ត្រីនគរបាលជាន់ខ្ពស់ចេញឲ្យដោយខុសនីតិវិធី ដែលយ៉ាងយូរនឹងចាប់ផ្ដើមអនុវត្តនៅខែក្រោយនេះ ...
គង់ មេត្ដា
http://bit.ly/2yrzuZW
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់
កាលពីខែមីនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឈរកាន់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ៣នាក់ ដែលទើបជ្រើសរើសថ្មី។ អ្នកទាំងបួនបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងមានសម្រាប់ពួកគេគឺការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf
WB ទម្លាក់ការព្យាករកំណើនរបស់កម្ពុជា
ទោះបីជាការព្យាករកំណើនជារួមបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោក ពិសេសនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសចិនបន្តប្រកាន់យកចក្ខុវិស័យប្រកបដោយស្ថិរភាពនៅឆ្នាំនេះក៏ដោយ ក៏ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៧បន្តិច ដោយសារ ...
Kali Kotoski
http://bit.ly/2y1xDdu
ជនបរទេសស្នើសុំពន្យារទិដ្ឋាការ ត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានបញ្ជាក់ថា ជនបរទេសដែលស្នើសុំពន្យារទិដ្ឋាការរយៈពេលវែងនៅក្នុងប្រទេសនឹងត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារដើម្បីបង្ហាញពីទីកន្លែងការងាររបស់ពួកគេ។ ...
នៀម ឆេង
http://bit.ly/2yGWhgt
Small Planet បានអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា
និយតករអាកាសចរណ៍កម្ពុជាកាលពីម្សិលមិញបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិករដល់ក្រុមហ៊ុនអាកាសចរណ៍ Small Planet Airlines ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសលីទុយអានី មួយនេះប្រតិបត្តិការជើងហោះហើរថ្មីរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមមន្ដ្រីអាកាសចរណ៍ស៊ីវិល។ ...
Cam McGrath
http://bit.ly/2yo5jDa