ភ្នំពេញប៉ុស្តិ៍

រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា

ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage

សមាគម​ស្ករត្នោត​កំពុង​ចរចា​ជាមួយ ​Unilever

សមាគមស្ករត្នោតខេត្តកំពង់ស្ពឺបានជ្រើសយកសហករណ៍កសិកម្មដើមត្នោតដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន Unilever លើផែនការទិញស្ករត្នោត ២០០០ តោន។ នេះបើយោងតាមលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានឲ្យដឹងថានៅពេលនេះខ្លួនកំពុងពិភាក្សាអំពីដំណើរការនេះ។ ...

ចេង សុខហ័ង
http://bit.ly/2cbr2Si

អ្នក​អារ៉ែង​ កាន់​តែ​បារម្ភ​រឿង​បំផ្លាញ​ព្រៃឈើ

តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...

ឡាយ សាមាន
http://bit.ly/2cnA3r5

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ចិន​មក​វិនិយោគ​ឲ្យ​ច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការវិនិយោគពីចិនមកក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតហើយលោកសង្ឃឹមថាប្រទេសដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់នេះនឹងបង្កើនការនាំចូលនូវផលិតផលពីប្រទេសកម្ពុជា។ ...

វង្ស សុខេង
http://bit.ly/2cPjEKY

ក្រសួងនានាកំពុងគិតគូរពីការទម្លាក់ថវិកាសម្រាប់ឆ្នាំក្រោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់កិច្ចពិភាក្សារយៈពេលច្រើនខែជាមួយនឹងក្រសួងសំខាន់ៗកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងការត្រៀមសម្រាប់សេចក្តីព្រាងថវិកាជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ ២០១៧។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/ministries-eye-budget-bumps-next-year

ក្រសួង​សាធារណការ​ព្រមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន ៣

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននៅក្នុងខែនេះបន្ទាប់ពីបានប្រគល់លិខិតព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបីដែលបើកបរធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខណៈក្រសួងនេះបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យដំឡើងថ្លៃធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។ ...

ឡាយ សាមាន
http://bit.ly/2cwQBiP

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

បាក់​ច្រាំង​ទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ២០ ខ្នង

ប្រជាពលរដ្ឋចំនួន ២០ គ្រួសារត្រូវបាត់បង់ទីជម្រកដោយសារទឹកទន្លេហូរបុកបាក់ច្រាំងបណ្តាលឲ្យរលំផ្ទះ ៣ ខ្នងធ្លាក់ចូលក្នុងទឹកទន្លេ និងផ្ទះចំនួន ១៧ ខ្នងទៀតត្រូវរុះរើជាបន្ទាន់នៅក្នុងភូមិ-ឃុំពាមរាំង ស្រុកលើកដែកកាលពីចុងសប្តាហ៍មុន។ ...

គឹម សារុំ
http://bit.ly/2chJTJj

តុលាការ​សម្រេច​ក្ដី​ប្រគល់​ដី ៣០៥ ហិកតា​ឲ្យ​ពលរដ្ឋ

ពលរដ្ឋ ៨២ គ្រួសាររស់នៅឃុំស្ពានត្នោត ស្រុកជីក្រែងត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចប្រគល់ដី ៣០៥ ហិកតាបន្ទាប់ពីពួកគេមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាង ៥ ឆ្នាំមកហើយ។ កាលពីម្សិលមិញនៅសាលាឃុំស្ពានមានការប្រកាសមួយពីមេធាវីខាងពលរដ្ឋថាសាលាដំបូងខេត្តសៀមរាបបានសម្រេចលុបចោលដីការក្សាការពារដីស្រែប្រាំងនៅតំបន់ទន្លេសាបចំនួន ៣០៥ ហិកតានៅឃុំស្ពានត្នោត ស្រុកជីក្រែងប្រគល់ជូនពលរដ្ឋ ៨២ គ្រួសារនៅភាគខាងកើតពីទីរួមខេត្តសៀមរាបអាចចូលទៅធ្វើស្រែចិញ្ចឹមជីវិតវិញក្រោយពីពួកគាត់បានខកខានជាច្រើនឆ្នាំក្នុងការធ្វើស្រែនៅរដូវប្រាំង។ ...

សែន ដាវីត
http://bit.ly/2c3FUVG

ធនាគារថៃផ្តល់ ១៤០ លានដុល្លារដើម្បីទិញហ៊ុន MFI

អស់រយៈពេល ៨ខែហើយ ចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងទិញដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា-ធនាគារនៃAyudhya ដែលមានមូលដ្ឋាននៅប្រទេសថៃ ស្គាល់ថាជា ធនគារ Krungsri  មិនទាន់ទទួលបានការអនុម័តសម្រាប់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ធនាគារនៃ Ayudhya បានប្រកាសពីចេតនារបស់ខ្លួន ដើម្បីទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ហត្ថាកសិករ ដែលតម្លៃនៃកិច្ចព្រមព្រៀងមានចំនួន ១៤០ លានដុល្លារ។ យ៉ាងណាមិញ ការទិញយកនេះអាស្រ័យលើការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា។ ...

ហ៊រ គឹមសាយ
http://www.phnompenhpost.com/business/thai-banks-140m-offer-buy-cambodian-mfi-hold

ក្រុមអ្នកផលិតកៅស៊ូចង់នាំឱ្យពន្ធនាំចេញត្រូវលុបចោល

ក្រុមអ្នកផលិតកៅស៊ូឯកជនមួយបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលដើម្បីទម្លាក់ចោលពន្ធនាំចេញផលិតផលកៅស៊ូ ដែលលើកឡើងថា ការមិនយកពន្ធនាំចេញនៃវិស័យនេះអាចនឹងទាក់ទាញវិនិយោគិនបរទេសមកដំឡើងរោងចក្រកែច្នៃ។ ...

Post Staff
http://www.phnompenhpost.com/business/rubber-producers-want-export-taxes-scrapped

កម្លាំង​ប្រដាប់​អាវុធ​ដាក់​របាំង​លួស​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​ ខណៈ​លោក កឹម សុខា នឹង​ត្រូវ​សវនាការ​ព្រឹក​នេះ

កម្លាំងប្រដាប់អាវុធរបស់កងរាជអាវុធហត្ថ និងនគរបានជាតិជាក្រុមៗប្រមាណពី ២០-៣០ នាក់ជាមួយនឹងរបាំងលួសសម្រាប់បិទផ្លូវត្រូវបានត្រៀមរួចជាស្រេចនៅតាមផ្លូវជាតិសំខាន់មួយចំនួនចូលមកកាន់ទីក្រុងភ្នំពេញដែលត្រូវបានអះអាងថាបំណងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទន្ទឹមនឹងតុលាការបើកការជម្រះក្ដីលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ។ ...

មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2cIxods

ERA អំពាវនាវ​កុំ​ឲ្យ​បំភិត​បំភ័យ​ និង​បង្ក​ការ​រំខាន​ដល់​អ្នក​បោះឆ្នោត​បន្ទាប់ពី​មាន​ការ​ចល័ត​កម្លាំង​ទ័ព

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការសន្តិសុខអចិន្រៃ្តយ៍ធានានូវបរិយាកាសមួយដែលគ្មានការរំខាន និងការភិតភ័យសម្រាប់អ្នកបោះឆ្នោតខណៈដែលមានការចល័តកម្លាំងទ័ព និងបិទផ្លូវក្នុងរាជធានីភ្នំពេញហើយកាលពីម្សិលមិញអាជ្ញាធរស្រុកកោះធំបានបង្កកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋជាង ៣០ សន្លឹក។ ...

ប៊ុន សេងគង់ និង ទូច សុខា
http://bit.ly/2cHvjzC

ក្រសួង​ថា​ រ៉ូយ៉ាល់គ្រុប ​កំពុង​ស្វែងរក​ការ​វិនិយោគ​រោងចក្រ​ថាមពល​ខ្លួន​ឯង

ព័ត៌មានលម្អិតថ្មីមួយបានបង្ហាញពីមហិច្ឆតារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក្នុងការពង្រីកប្រតិបត្តិការទៅលើវិស័យថាមពលខណៈមន្ដ្រីរដ្ឋាភិបាលធ្វើការបញ្ជាក់ថាក្រុមហ៊ុនពហុផលិតផលធំជាងគេរបស់កម្ពុជាមួយនេះកំពុងស្វែងរកការអភិវឌ្ឍរោងចក្រថាមពលធ្យូងថ្ម ៥០០ មេហ្គាវ៉ាត់ផ្ទាល់ខ្លួនឯងដោយមិនមែនចូលវិនិយោគក្នុងរោងចក្រដែលមានស្រាប់នោះទេ។ ...

Kali Kotoski
http://bit.ly/2caKgVf

ប្រតិបត្តិករ​កម្ចី​ក្រៅ​ផ្លូវការ​ជាង​ ៣០០ ​ដាក់​ពាក្យ​ចុះ​បញ្ជី​ផ្លូវការ

រយៈពេលមួយឆ្នាំបន្ទាប់ពីធនាគារជាតិនៃកម្ពុជាព្រមានដល់ប្រតិបត្តិករឥណទានក្រៅច្បាប់ឲ្យចុះបញ្ជីមកដល់ពេលនេះមានអ្នកផ្តល់កម្ចីក្រៅផ្លូវការសរុប ៣២២ បានដាក់ពាក្យចុះបញ្ជីខណៈ NBC បានផ្តល់អាជ្ញាប័ណ្ណដល់ប្រតិបត្តិករបាន ១២៩។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8Xmmr

ថៃ ​បាន​លុប​ចោល​កូតា​ជើង​ហោះហើរ​ជាមួយ​កម្ពុជា

ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ...

ចេង សុខហ័ង
http://bit.ly/2cmmHNe

ឧបសគ្គ​នៃ​ការ​ពន្យារ​កំណើត​ ​គឺ​ភ័យខ្លាច​ផលប៉ះពាល់

ឧបសគ្គធំបំផុតចំពោះការប្រើប្រាស់ការពន្យារកំណើតគឺមិនមែនមកពីតម្លៃនៃការចំណាយលើវិធីសាស្រ្ត ឬមកពីការមាក់ងាយក្នុងសង្គមជុំវិញការប្រើប្រាស់វាទេប៉ុន្តែវាបណ្តាលមកពីការភ័យខ្លាចមានផលប៉ះពាល់។ នេះបើតាមការសិក្សាថ្មីមួយ។ ជាងនេះទៀតការភ័យខ្លាចនេះអាចកើតមកពីប្រព័ន្ធវេជ្ជសាស្រ្តដែលមិនមានលក្ខណៈស៊ីគ្នាដោយសារការប្រើគ្លីនិកឯកជនផង ពេទ្យរដ្ឋផង និងគ្រូខ្មែរផង។ នេះបើតាមអ្នកនិពន្ធនៃការសិក្សានេះ។ ...

Cristina Maza
http://bit.ly/2cE0hYi

EDC ឲ្យ MFI និង​ធនាគារ​គោរព​កិច្ចព្រមព្រៀង​ទូទាត់

អគ្គិសនីកម្ពុជា (EDC) បានក្រើនរំឭកដល់គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រតិបត្តិផ្ទុយពីកិច្ចព្រមព្រៀងជាមួយ EDC ស្តីពីការទូទាត់ថ្លៃអគ្គិសនីខណៈពួកគេកំពុងប្រើប្រាស់ភាគីទីបីជាភ្នាក់ងារទូទាត់ជំនួស។ នេះបើតាមសេចក្តីជូនដំណឹង EDC ។ ...

ហ៊ គឹមសាយ
http://bit.ly/2bXeo9G

ផ្ទុះ​គ្រាប់បែក ១ គ្រាប់​នៅ​រាជធានី​ភ្នំពេញ​របួស​ខ្មែរ​ និង​បរទេស ៣ នាក់

សមត្ថកិច្ចបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់រងរបួសក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក ១ គ្រាប់កាលពីវេលាម៉ោង ៧:៤០ នាទីយប់មិញនៅតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញប៉ុន្តែមូលហេតុនៃការបំផ្ទុះនេះសមត្ថកិច្ចពុំទាន់ដឹងច្បាស់នៅឡើយទេ។ ...

ឃុត សុភចរិយា
http://bit.ly/2cfx3iO

ក្រសួង​បញ្ជាក់​ពី​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ ​ទៅ​លើ​រថយន្ត​ធុន​ធ្ងន់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...

ឡាយ សាមាន
http://bit.ly/2cAawwP

ធនាគារ​ចិន​ នឹង​ពង្រីក​សាខា​នៅ​កម្ពុជា

ធនាគារចិន (Bank of China) ដែលគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ និងជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេជាច្រើននៅក្នុងប្រទេសចិនដីគោកនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈការបើកសាខាថ្មីនៅសៀមរាប និងក្រុងព្រះសីហនុ។ នេះបើយោងតាមអគ្គនាយកធនាគារនៅទីក្រុងភ្នំពេញ។ ...

Kali Kotoski
http://bit.ly/2bSRCRI

កាណាដា ​ច្រាន​ចោល​ព័ត៌មាន​ពី​ការ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា

ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ ...

ប៊ុន សេងគង់
http://bit.ly/2c6iIAI

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gbmxh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!