ភ្នំពេញប៉ុស្តិ៍

NGO ជំរុញ​ឲ្យ​ជ្រើសរើស​អ្នក​សង្កេតការណ៍​បោះឆ្នោត​បន្ថែម

ក្រុម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​​ការ​ជ្រើសរើស​​មន្រ្តី​សង្កេតការណ៍​បោះឆ្នោត​បន្ថែម​ទៀត​​នៅ​មុន​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។ ...

Cristina Maza
http://bit.ly/2lbK8fK

RDB នឹង​បង្វែរ​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ ខណៈ​ការ​ប្រើ​បាន​តែ​ជាង $៣ លាន

គិត​មក​ដល់​ពេល​នេះ​មាន​តែ ១២ ភាគរយ​នៃ​កញ្ចប់​ថវិកា ២៧ លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​យក​ទៅ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ខណៈ​រដូវ​ប្រមូលផល​ស្រូវ​វស្សា​នៅ​កម្ពុជា​ស្ទើរ​តែ​រួចរាល់​ទៅ​ហើយ​នោះ។ នេះ​បើ​តាម​លោក កៅ ថាច អគ្គនាយក ...

ចេង សុខហ័ង
http://bit.ly/2kEFy6a

កូន​យន្ដហោះ​ ដ្រូន​ ដែល​នឹង​ជួយ​ដល់​កសិករ

ផលិត​ផល​ដ៏​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន SM Waypoint គឺ​ ការ​វាស់វែង សន្ទស្សន៍ភាពខុសគ្នា​ប្រក្រតី​នៃសារពើ​រុក្ខជាតិ (NDVI) នៃ​ដំណាំ ដែ​ផ្តល់​នូវ​ការ​វាយ​តម្លៃ​ទៅ​លើស្ថានភាព​សុខភាព​នៃ​ដំណាំរបស់​ប្រជា​កសិករ។ ...

Matthieu de Gaudemar
http://bit.ly/2lRA4dr

ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ​ បាន​កើនឡើង​តិចតួច

ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​តាម​កំពង់ផែ​សំខាន់​ពីរ​របស់​កម្ពុជា​ឆ្នាំ ២០១៦ មាន​កំណើន​តិចតួច ទោះបី​កម្ពុជា​មាន​លទ្ធភាព​នាំ​ចេញ​កាន់តែ​ច្រើន​ក៏ដោយ។ នេះ​បើ​តាម​របាយការណ៍។ ...

ហ៊ គឹមសាយ
http://bit.ly/2kELbRC

ប្រាក់​ចំណូល និង​ចំណេញ PPSEZ បាន​ធ្លាក់​ចុះ​ខ្លាំង

ប្រាក់​ចំណូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​រយៈពេល ១២ ខែ​ឆ្នាំ ២០១៦ បាន​ធ្លាក់​ចុះ​ជាង ៤២ ភាគរយ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​បង្ហាញ​នៅ​ផ្សារហ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2lq8eng

ក្រសួង​ការងារ​ចង់​ឲ្យ​កម្មករ​បើក​ប្រាក់​ខែ ២ សប្ដាហ៍​ម្ដង​ចៀសវាង​ហានិភ័យ​ ខណៈ​សហជីព​ខ្លះ​សាទរ

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ផ្ដួចផ្តើម​គំនិត​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ​ទាក់ទង​នឹង​អត្ថប្រយោជន៍​របស់​និយោជិត​​ដោយ​ជំរុញ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ជូន​និយោជិត​កម្មករ​ជា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង និង​ប្រាក់​អត្ថប្រយោជន៍ ...

សែន ដាវីត
http://bit.ly/2lac1TU

វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់

ជាការ​លើក​ឡើង​ដដែល​ពី​វិស័យ​ឯកជន ដែល​នៅតែ​បង្ហាញ​ក្តីបារម្ភ​ពី​តម្លៃ​អគ្គិសនី​ដ៏​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ឧបសគ្គ​រយៈពេល​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ (IBC) នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន ...

Kali Kotoski
http://bit.ly/2lknzWR

លោក​នាយក​រដ្ឋមន្ត្រី​ជួប​ភាគី​រុស្ស៊ី​ពិភាក្សា​កិច្ចការ​តំបន់​ និង​អន្តរជាតិ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហព័ន្ធ​រុស្ស៊ី​ដោយ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ក្នុង​នោះ​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ទាំង ២ ជួប​គ្នា​ញឹកញាប់​ដើម្បី​ជំរុញ​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ...

ទូច សុខា
http://bit.ly/2lfZi4t

រដ្ឋាភិបាល​ប្តូរ​មក​ចាប់អារម្មណ៍​លើ​កៅស៊ូ​

រដ្ឋាភិបាល​ កំពុង​ស្វែ​រ​រក​កសិករ​អង់អាច​ដើម្បី​សាកល្បង​គម្រោង​ ដែល​នឹង​ប្រែក្លាយ​ដី​ដាំ​ដំណាំ​ ទំហំ​ ៦,០០០​ហិ​កតា​ នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​ ឲ្យ​ក្លាយទៅជា​ចំការ​កៅស៊ូ​ខ្នាត​តូច​ចម្រុះ​។​យោង​ទៅ​តាម​ លោក​ ប៉ុ​ល​ សុ​ផា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ ...

ឆេង សុខហ៊ង
http://www.phnompenhpost.com/business/government-plugs-rubber-switch

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​រក​កិច្ចអន្តរាគមន៍​ បន្ទាប់ពី​មន្ត្រី​បរិស្ថាន​ប្តឹង

ពលរដ្ឋ​ជាង ៤០០ នាក់​បាន​​​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល ដើម្បី​ទាមទារ​ដី ៣៥៥៥ ​ហិកតា បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប្តឹង និង​ហាមឃាត់​មិន​ឲ្យ​រស់នៅ និង​បង្ក​បង្កើន​ផល​លើ​ដី​នោះ​ជា​ដី​ដែល​​ខាង​បរិស្ថាន​ថា ពលរដ្ឋ​បាន​ទន្ទ្រាន​ដី​ដែន ...

ផាក់ ស៊ាងលី
http://bit.ly/2lNhHWV

មហន្តរាយ​ពី​គ្រោះ​រាំងស្ងួត​បាន​ប៉ះពាល់​ខ្លាំង​នៅ​ឆ្នាំ​មុន

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​កាលពី​ម្សិលមិញ​បញ្ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​មាន​កាន់តែ​ខ្លាំង​ឡើង ពិសេស​ក្នុង​ឆ្នាំ​ ២០១៦​ ដែល​កម្ពុជា​ជួប​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​តាំងពី​ជាង​ ៥០ ​ឆ្នាំ​កន្លង​មក​។ បើ​​តាម​របាយការណ៍​នេះ​គ្រោះមហន្តរាយ​ដោយ​ការ ...

សែន ដាវីត
http://bit.ly/2lk198x

សមាជិក​សភា​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​ខ្លាំង​ពី​បញ្ហា​កម្ពុជា

សមាជិក​សភា​​អឺរ៉ុប​ម្នាក់​​​បាន​ដាក់​សំណួរ​​បន្ទាន់​​ទៅ​លោកស្រី Frederica Mogherini ​​ដែល​ជា​តំណាង​ជាន់​ខ្ពស់​​ទទួល​បន្ទុក​​កិច្ចការ​បរទេស​របស់​អឺរ៉ុប​​ដោយ​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​​ខ្លាំងក្លា​​​​​លើ​កម្ពុជា​ ...

Cristina Maza
http://bit.ly/2lOjfgj

កម្ពុជា​សុំ​ឲ្យ UN កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា និង​ចៀសវាង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឲ្យ​ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​ក្រសួង​ធ្លាប់​ព្រមាន​បិទ​ការិយាល័យ​នេះ​ម្តង​រួច​មក​ហើយ​កាលពី​ចុង ...

ទូច សុខា
http://bit.ly/2lJfcVx

សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ក្បែរ​ផ្ទះ​លោក​ ហ៊ុន សែន តវ៉ា​រឿង​ជម្លោះ​ដីធ្លី

កងកម្លាំង​នគរបាល និង​កង​សន្តិសុខ​ជិត​មួយរយ​នាក់​កាលពី​ម្សិលមិញ​បាន​រារាំង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ប្រមាណ ១០០ នាក់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ​ដែល​អ្នក​ស្រុក​ទាំង​នោះ​មាន​បំណង​ស្វែងរក​ព័ត៌មាន​អំពី​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ស្នើសុំ​អន្តរាគមន៍ ...

ឡាយ សាមាន
http://bit.ly/2lfQoUw

ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ​ជិត​ ៨០០ នាក់​មិន​បើក​ប្រាក់​ខែ​ឲ្យ

កម្មករ​រោងចក្រ​ស៊ូដហ្គាមេន​ជិត ៨០០ នាក់​កាលពី​ម្សិលមិញ​នាំ​គ្នា​តវ៉ា ខណៈ​ដែល​ថៅកែ​រត់​ចោល​មិន​ទូទាត់​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មករា​ដែល​រហូត​មក​ទល់​ពេល​នេះ ពួកគេ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។ ...

សែន ដាវីត
http://bit.ly/2lb6C1n

សហគមន៍​នេសាទ​តវ៉ា​ប្រឆាំង​អ្នក​នេសាទ​វៀតណាម

ប្រជានេសាទ​ចំនួន​ ៤០០ ​គ្រួសារ​មកពី​សហគមន៍​នេសាទ​ចំនួន​បួន​ក្នុង​ខេត្ត​កំពត​រួម​មាន​សហគមន៍​នេសាទ​ត្រើយ​កោះ, រលួស, កែបថ្មី​ និង សហគមន៍​នេសាទ​ទទឹង​ថ្ងៃ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ និង​អង្គភាព​ប៉ូលិស​ជើង​ទឹក​ជួយ​អន្តរាគមន៍​បង្ក្រាប និង ទប់ស្កាត់​ការ​ចូល​មក​នេសាទ​ដោយ ...

ឃុត សុភចរិយា
http://bit.ly/2ki94TZ

កំណើន​ប្រាក់​ចំណេញ​របស់ Naga​ ឆ្នាំ​២០១៦ ធ្លាក់​ចុះ

NagaCorp Ltd ជា​ប្រតិបត្តិ​ករ​កាស៊ីណូ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​បង្ហាញ​ប្រាក់​ចំណេញ​សុទ្ធ ១៨៤,២​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើន​ឡើង​៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​សារ​កំណើន​មួយ​ផ្នែក​ធំ​ត្រូវបាន​កាត់​បន្ថយ​ដោយ​សារ​កំណើន​ទាប​ក្នុង​ទំហំ​អាជីវកម្ម​ល្បែង​នៅ​ក្នុង​កាស៊ីណូ NagaWorld ក្នុង​ទីក្រុង ...

Kali Kotoski
http://bit.ly/2l9EMlC

កម្ពុជា​-​បង់ក្លាដែស​ពន្លឿន​ការ​បង្កើត JTC

កម្ពុជា និង​បង់ក្លាដែស កំពុង​ពន្លឿន​សេចក្តី​ព្រាង​ឯកសារ​ដើម្បី​បង្កើត​គណៈ​កម្មាធិការ​ពាណិជ្ជកម្ម​រួម (JTC) ក្នុង​គោល​ដៅ​បង្កើន​កិច្ច​សហការ​ផ្នែក​សេដ្ឋកិច្ច ដោយ​រំពឹង​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី ...

ហ៊ គឹមសាយ
http://bit.ly/2l5eTnu

Pestech ពង្រីក​កិច្ច​ព្រម​ព្រៀង​ថាមពល​នៅ​កម្ពុជា

Pestech (Cambodia) Ltd (PCL) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី បាន​ពង្រីក​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Alex Corporation របស់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្សែ​បញ្ជូន​ថាមពល និង​ស្ថានីយ​ថាមពល​។ ...

Post Staff
http://bit.ly/2kZ9sUj

ការ​ដាំ​ដំណាំ​ក្រូច​ពោធិ៍សាត់​ចាប់​ផ្តើម​ធ្លាក់​ចុះ

ការ​ដាំដុះ​ក្រូច​ពោធិ៍សាត់​នៅ​ខេត្ត​បាត់ដំបង​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ខណៈ​ដើម​ក្រូច​កំពុង​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ស្លឹក​ប្រាក់​ដែល​សម្លាប់​ដើម​ក្រូច ហើយ​មន្ដ្រី​ផ្ដល់​យោបល់​ដល់​កសិករ​ឲ្យ​ងាក​ទៅ​រក​ដំណាំ ...

ចេង សុខហ័ង
http://bit.ly/2ksIgw9

រដ្ឋាភិបាល​ឲ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មក​បង់​ពន្ធ ដែល​ជំពាក់

រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ប្រកាស​ពី​ចំណែក​ប្រាក់​ចំណូល និង​ទូទាត់​បំណុល​នៅត្រឹម​ចុង​ខែ​នេះ ដោយ​ព្រមាន​ថា​នឹង​បង្កក​គណនី​ធនាគារ ផ្អាក​អាជ្ញាប័ណ្ណ និង​ប្រឈម​នឹង​វិធានការ​ដាក់​ពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​ពួកគេ​។ ...

Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2kOjyYh

មាន​ការ​រកឃើញ​ថា​មន្ត្រី​ម្នាក់​កាប់​រាន​ដី​ព្រៃ​ ៥០ ​ហិកតា​យក​ធ្វើ​កម្មសិទ្ធិ

បន្ទាប់ពី​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​បឋម មន្ត្រី​បរិស្ថាន កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​មក​ថ្នាក់​លើ​របស់​ខ្លួន ករណី​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រមាណ ៥០ ហិកតា​ស្ថិត​នៅ​ក្រុង​សែនមនោរម្យ​យក​ទៅ​​ធ្វើ​ជា​កម្មសិទ្ធិ​របស់ ...

ឡាយ សាមាន
http://bit.ly/2kZyswM

TRC ទុក​ពេល​១០​ថ្ងៃ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​បន្ទាប់​ពី​គម្រោង​ដូរ​លុយ

និយតករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​មាន​រយៈពេល​១០​ថ្ងៃ ក្នុង​ការ​ដាក់​បញ្ជូន​របាយ​ការណ៍​ប្រាក់​ចំណេញ​លើ​ផលិតផល​ដែល​ខ្លួន​បាន​ដាក់​ចេញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ថា​នឹង​កោះប្រជុំ​ប្រតិបត្តិ​ករ​ទាំង​៦ ត្រឹម​ចុងខែ​នេះ មុន​ពេល ...

Kali Kotoski
http://bit.ly/2k62uuF

លោក​ ហ៊ុន សែន អំពាវនាវ​ជាថ្មី​ឲ្យ​អាមេរិក​លុប​បំណុល

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​បាន​អំពាវនាវ​សាជាថ្មី​ទៀត​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​សម័យ​ លន់ នល់ និង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ចូល​​រួម​តែ​មិន​សង្ឃឹម​​ថា​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ទេ ព្រោះ​គណបក្ស​នេះ​ជា​កូនចៅ​របស់ ...

ទូច សុខា
http://bit.ly/2k5XN45

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

T7Wjd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!