ភ្នំពេញប៉ុស្តិ៍
ប្រឡងឆ្នាំនេះចំណាយថវិកាតិចជាងឆ្នាំមុន
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងចំណាយថវិកាប្រមាណ ២,៨ លានដុល្លារសម្រាប់ដំណើរការរៀបចំការប្រឡងបាក់ឌុប ឆ្នាំ ២០១៥ តិចជាងឆ្នាំមុនដែលចំណាយអស់ជាង ៣ លានដុល្លារខណៈដែលបេក្ខជនចុះឈ្មោះប្រឡងក៏មានតិចជាងឆ្នាំមុនដែរ។ ...
តាំង វីដា
http://bit.ly/1HCibyX
តុលាការចេញដីកាបង្គាប់ចាប់ខ្លួន លោក សុខ ប៊ុន
លោកឧកញ៉ា សុខ ប៊ុន ដែលមានកេរ្តិ៍ឈ្មោះអាស្រូវប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួនក្រោមបទចោទប្រកាន់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអង្គរក្សរបស់លោកពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1I7DEFL
កម្ពុជាស្នើសុំផែនទីពី បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានផ្ញើលិខិតបីច្បាប់ផ្សេងគ្នាទៅបណ្តាថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចមានប្រទេសបារាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីស្នើសុំ «កិច្ចសហការ» ផ្តល់ជូនកម្ពុជានូវផែនទីបោនខ្នាត ១ លើ ១០០០០០ និងផ្តល់អ្នកជំនាញការលើបញ្ហានេះខណៈដែលកម្ពុជាកំពុងមាន ...
ឆាយ ច័ន្ទនីដា, ឃុត សុភចរិយា និង មាស សុខជា
http://bit.ly/1fKKnsI
ករណីអង្គការអាដហុក គឺជាការរំលោភសិទ្ធិ
គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញច្បាប់ (ICJ) បានផ្តល់ការគាំទ្ររបស់ខ្លួនដល់សកម្មជនសិទ្ធិមនុស្ស លោក នី ចរិយា ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការប្រឆាំងនឹងលោក តាមនីតិវិធីច្បាប់។ ...
ប៉ិច សុធារី និង Charles Parkinson
http://www.phnompenhpost.com/national/adhoc-case-rights-violation
វៀតណាម ២៦ នាក់ត្រូវបានចាប់ខ្លួននៅកោះកុង
ប៉ូលិសអន្តោប្រវេសន៍ខេត្តកាលពីម្សិលមិញ បានចុះធ្វើរដ្ឋបាលចាប់ជនជាតិវៀតណាម ២៦ នាក់ដែលស្នាក់នៅ និងនេសាទខុសច្បាប់នៅលើកោះសេ្តច ឃុំកោះស្តេច ស្រុកគិរីសាគរ។ ...
សែន ដាវីត
http://bit.ly/1M6Vokr
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនឹងត្រូវអនុម័តក្នុងឆ្នាំនេះ
ក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) កាលពីថ្ងៃម្សិលមិញ បានពិភាក្សាផ្នែកបច្ចេកទេស និងកែលម្អទៅលើសេចក្តីព្រាងច្បាប់ ស្តីពី ម្ហូបអាហារ ដើម្បីបង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងការពារសុខភាពប្រជាពលរដ្ឋ មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ...
ប៉ិច សុធារី
http://bit.ly/1f63WuA
កម្ពុជានឹងប្រើបទដ្ឋានបច្ចេកទេសអគ្គិសនីតាមសិង្ហបុរី
កម្ពុជានឹងប្រើប្រាស់បទដ្ឋានបច្ចេកទេសអគ្គិសនីថ្មីតាមស្តង់ដាររបស់ប្រទេសសិង្ហបុរីក្នុងការរៀបចំបណ្តាញដំឡើង និងប្រើប្រាស់ប្រព័ន្ធអគ្គិសនីក្នុងអគារ និងលំនៅឋានតាមលក្ខណៈបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិសនីដែលអាចកើតឡើង។ ...
តាំង វីដា
http://bit.ly/1M71K33
បាក់រន្ទាពិតានសំណង់ផ្សារស្លាប់ ១ របួស ២
កម្មករសំណង់ម្នាក់បានស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេងទៀតដែលជាបងប្អូនបង្កើតបានរងរបួសបន្ទាប់ពីបាក់រន្ទាពិតាន ឬហៅថាប្លង់សេសំណង់ផ្សារទំនើបមួយនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃពុធម្សិលមិញ។ កម្មករដែលស្លាប់មានឈ្មោះ វ៉ា សុខ អាយុ ៥២ ...
មុំ គន្ធា
http://bit.ly/1gCZKDF
ការដាំដុះស្រូវមានការយឺតយ៉ាវជាងរាល់ឆ្នាំ
អ្នកជំនាញ បានឱ្យដឹងកាលពីម្សិលមិញថា ខណៈពេលដែលខ្យល់ព្យុះ អ៊ែលនីណូ កំពុងបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ស្ថានភាព២សប្តាហ៍ខាងមុខ នឹងកំណត់ថា តើព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងគ្រោះពីការប្រមូលផលស្រូវតិច ...
Sarah Taguiam
http://www.phnompenhpost.com/national/clock-ticks-rice-harvest
សហព័ន្ធអង្ករកម្ពុជាបដិសេធការអះអាងពីអង្ករក្លែងក្លាយ
កាលពីម្សិលមិញ សហព័ន្ធអង្ករកម្ពុជា បានធ្វើសន្និសីទការសែត ដើម្បីកាត់បន្ថយការព្រួយបារម្ភដែលផ្សាយដោយសារព័ត៌មានក្នុងស្រុក ថា អង្ករក្លែង ក្លាយកំពុងត្រូវបានចែកចាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ពាក្យចចាមអារាម បានចាប់ផ្តើមនៅសប្តាហ័នេះ នៅ ...
សុខ ចាន់
http://www.phnompenhpost.com/business/rice-fed-dispels-fake-rice-claims
តុលាការស្តាប់រឿងរ៉ាវរបស់ឆ្មាំសន្តិសុខ
សវនាការលើសំណុំរឿង របស់សកម្មជនគណបក្សប្រឆាំង១១នាក់ ជាប់ ចោទពីបទ “បះបោរ” ដែលពាក់ព័ន្ធនឹងការតវ៉ាដោយហិង្សារមួយកាលពី១ឆ្នាំមុន បានបន្តជាថ្មីទៀតហើយកាលពីម្សិលមិញ ជាមួយនឹងការផ្តល់សក្ខីកម្មពីឆ្មាំសន្តិសុខ៤នាក់ ក្នុង ...
ប៊ុត រស្មីគង្គារ
http://www.phnompenhpost.com/national/court-hears-guards-stories
មន្ត្រីក្រសួងនឹងកែលម្អលក្ខខណ្ឌព្រៃស្ពឺ
បន្ទាប់ពីមានទស្សនកិច្ចមួយទៅមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ នៃរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រនេះ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយសម្រាប់ជនជាប់ឃុំឃាំងនៅទីនោះ។ ...
Alice Cuddy and Sen David
http://www.phnompenhpost.com/national/officials-improve-prey-speu-conditions
ស ខេង បញ្ជាឲ្យចាប់ឧកញ៉ា សុខ ប៊ុន ទោះបីឧកញ៉ារូបនេះសុំទោស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន ដែលមានកេរ្តិ៍ឈ្មោះអាស្រូវប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា យកមកទទួលខុសត្រូវតាមច្បាប់ឲ្យខាងតែបានបើទោះបីជាឧកញ៉ារូប នេះ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1I2pQdD
អាជ្ញាធរ ខេត្ត បន្ទោស គណៈកម្មាធិការព្រំដែន
អាជ្ញាធរខេត្តស្វាយរៀង និងសមត្ថកិច្ចនៅតាមព្រំដែនបានស្តីបន្ទោសលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនដោយបានរិះគន់ថាធ្វើការ លើបញ្ហាព្រំដែនដោយគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយពួកគេខណៈដែល លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថាអាជ្ញាធរខេត្តមិនដឹងពីខ្សែ បន្ទាត់ ...
មាស សុខជា
http://bit.ly/1IZrYnf
កម្មកររោងចក្រ Akeentex ជាង ១ ពាន់នាក់ធ្វើការតវ៉ា
កម្មករមកពីរោងចក្រ Akeentex Pte Ltd ប្រមាណជាង ១ ពាន់នាក់បានធ្វើការតវ៉ានៅខាងមុខរោងចក្ររបស់ខ្លួនទាំងពីរសាខា ដែលស្ថិតក្នុងខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ និងមានតំណាងប្រមាណជា ១០០ នាក់បានធ្វើដំណើរទៅសុំការអន្តរាគមន៍ពីក្រសួងការងារកាលពីថ្ងៃ អង្គារ ...
មុំ គន្ធា
http://bit.ly/1OcoLRv
អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងគោលបំណងផ្តល់ព័ត៌មាន និង ទិន្នន័យ សម្រាប់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងអំឡុងពេលពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ ...
Sean Teehan
http://www.phnompenhpost.com/national/ilo-launching-new-garment-newsletter
កម្ពុជាបើកឲ្យមានការជួញដូរឧបករណ៍និស្សន្ទ
គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានប្រកាសអនុញ្ញាតឲ្យមានការជួញដូរនូវឧបករណ៍និស្សន្ទ (Derivative Products) ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខ្លួនបានចំណាយពេលជា១ឆ្នាំក្នុងការតាក់តែងបទប្បញ្ញត្តិក្នុងគ្រប់គ្រងឧបករណ៍ប្រភេទនេះដែលធ្លាប់មានភាពចម្រូងចម្រាសនាពេល ...
ម៉ៃ គុណមករា
http://bit.ly/1LdlrFN
គ.ជ.ប រើសបុគ្គលិក ២៤០០ នាក់សម្រាប់ចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងជ្រើសរើសបុគ្គលិកចំនួន ២៤០០ នាក់ពាក់ព័ន្ធនឹងផ្នែកកុំព្យូទ័រដើម្បីធ្វើការងារនៅក្នុង ឃុំ-សង្កាត់សរុបចំនួន ១៦៣៣ ទូទាំងប្រទេសក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកដែលរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដែលបាន ...
វង្ស សុខេង
http://bit.ly/1DdvjIY
ប្រធានអង្គការម្នាក់ត្រូវហៅទៅសួររឿងជំរិតទារប្រាក់
នគរបាលស្រុកសំឡូតបានកោះហៅប្រធានអង្គការម្នាក់ និងមេភូមិទៅសួរនាំនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នករកអនុផលព្រៃឈើចំនួន ៥ នាក់បានប្តឹងពួកគេពាក់ព័ន្ធទៅនឹងប្រើប្រាស់កាំភ្លើងភ្ជង់និងជំរិតទារប្រាក់ ៦ ពាន់ដុល្លារ។ ...
ផាក់ ស៊ាងលី
http://bit.ly/1DdtbRB
ចាប់ងៀតបបែលមឹក និងបង្គាសង្ស័យធ្វើពីប្លាស្ទិក
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពតកាលពីថ្ងៃអាទិត្យបានចុះត្រួតពិនិត្យ និងបង្ក្រាបទំនិញនាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិព្រែកចាកដែលគ្មានស្លាកសញ្ញាត្រឹមត្រូវដោយចាប់ឃាត់ខ្លួនបុរស ៣ នាក់ និងរឹបអូសនូវគ្រឿងសមុទ្រប្រភេទ មឹក បបែល និងបង្គា ក្រៀមជាង ៣០០ គីឡូក្រាមដែល ...
ឃុត សុភចរិយា
http://bit.ly/1IWZjiH
បុគ្គលិកក្រុមហ៊ុន 7NG ត្រូវបានចោទប្រកាន់ថា បានយកលុយ១.៥ លានដុល្លារ ក្នុងករណីឆបោកដី
កាលពីម្សិលមិញ អតីតមន្ត្រីប៉ូលីសមួយរូប បានប្រឈមនឹងការកាត់ទោស លើការចោទប្រកាន់លើករណីឆបោក ដែលមានទឹកប្រាក់ប្រមាណ ១.៥ លានដុល្លារ ពីមិត្តភក្តិ និងអតីតនិយោជករបស់លោក តាមរយៈការចុះបញ្ជីដីរបស់ក្រុមហ៊ុន ទៅក្នុងឈ្មោះផ្ទាល់ខ្លួនរបស់ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/7ng-staffer-allegedly-took-15m-land-scam
ឧកញ៉ា សុខ ប៊ុន លាលែងពីតំណែង
លោកឧកញ៉ាអចលនទ្រព្យ សុខ ប៊ុន បានលាលែងពីតំណែង ជានាយកនៃក្រុមហ៊ុនដែលណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនសិង្ហបុរី TEHO International ដែលជាដៃគូអន្ដរជាតិរបស់លោក ចំពេលមានភាពចម្រូងចម្រាស់លើវីដេអូឃ្លីប ដែលបង្ហាញ ...
Charles Parkinson
http://www.phnompenhpost.com/national/tycoon-resigns-after-beating
លោក សួន សេរីរដ្ឋា នឹងមកកម្ពុជានៅខែតុលា
ប្រធានចលនាអំណាចពលរដ្ឋខ្មែរអះអាងថានឹងមកប្រទេសកម្ពុជាមុនថ្ងៃ ២៣ ខែតុលាដើម្បីមកជួបជាមួយសមាជិក និងអ្នកគាំទ្រគណបក្សថ្មីរបស់លោក។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1O8CGru
តុលាការចាប់ផ្តើមសាកសួរ លោក នី ចរិយា
កាលពីម្សិលមិញ អ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់សកម្មជនសិទ្ធិមនុស្ស លោក នី ចរិយា ត្រូវបានគេរារាំងមិនឱ្យចូលក្នុងសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលលោកបានស្វះស្វែង ក្នុងការបញ្ចៀសការចោទប្រកាន់ប្រឆាំង នឹងរូបលោក លើករណីដែលត្រូវបានក្រុមអ្នកតស៊ូ ...
ប៉ិច សុធារី និង Charles Parkinson
http://www.phnompenhpost.com/national/court-begins-chakrya-queries