ភ្នំពេញប៉ុស្តិ៍

រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រាក់ ១០០​ លាន​ដុល្លារ​ សម្រាប់​ជំរុញ​ការផលិត និង​ប្រមូល​ទិញស្រូវ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​

សមាគម​តំណាង​វិស័យ​ស្រូវ​អង្ករ និង​អ្នក​នាំចេញ​បាន​សាទរ​ចំពោះ​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទម្លាក់​ទុន ១០០ លាន​ដុល្លារ​នាពេល​ខាង​​មុខ​ក្នុងទិសដៅ​ជំរុញ​ការផលិត និង​ការប្រមូល​ទិញស្រូវ​ដើម្បី​ជំរុញ​ការនាំចេញ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-03-27-0838-248442.html

ក្រសួងកសិកម្ម​រំពឹង​ពី​កំណើន​ឥណទាន​អត្រា​ការប្រាក់​ទាប​ក្នុង​ឆ្នាំ​ ២០២៣​ ដើម្បី​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​

រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការ​​ងារ​ឆ្នាំ​ថ្មី​របស់​ក្រសួងកសិកម្ម កាលពីពេល​ថ្មីៗ​នេះ បាន​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រា​ក់ទាប នឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​បានកំណត់ នៅក្នុង​វិស័យ​កសិកម្ម​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-27-0858-248446.html

រដ្ឋាករទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​ដឹក​ទឹក​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះ​ទឹក​

បន្ទាប់ពី​ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​ការខ្វះ​ទឹក​ប្រើប្រាស់ ដោយ​គ្មាន​ទឹក​ក្នុង​បណ្ដាញ​ផ្គត់​​ផ្គង់ ក្រុមការងារ​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ដែនដី កំពុង​សហការ​ជាមួយ​អង្គភាព​ពន្លត់​អគ្គិភ័យ ដើម្បី​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-03-27-0842-248447.html

លោក​ ហ៊ុន សែន ប្តេជ្ញា​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក​ អាន់​វ៉ា អ៊ីប្រា​ហ៊ីម​ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ ២​​ ឱ្យ​កាន់តែ​រឹងមាំ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​អំពី​ការប្តេជ្ញា​របស់លោក ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម (Anwar Ibrahim) ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ថែម​ទៀត ខណៈ​លោក​មាន​សុ​ទិដ្ឋិ​​និយម​ថា ប្រទេស​ទាំង​​ ២​ នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា ...

រី សុចាន់
https://www.postkhmer.com/national/2023-03-28-2025-248477.html

លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកយក​ឈ្មោះ​លោក​ទៅ​កាង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​

លោក​ ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ថ្លែងថា លោក​បាន​ទទូច​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​យកឈ្មោះ​លោក​ទៅ​កាង​ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-03-28-0910-248482.html

ជប៉ុន​នឹង​បញ្ជូ​ន​អ្ន​កស​ង្កេ​ត​ការ​ណ៍​​ពិសេ​សម​ក​ឃ្លាំមើ​ល​ដំ​ណើរ​កា​របោះ​ឆ្នោត​នៅ​កម្ពុ​ជា

រ​ដ្ឋាភិ​បាល​នៃ​ប្រ​​ទេស​ជ​ប៉ុន​ស​ន្យាថា ​នឹ​ង​បញ្ជូ​នអ្ន​ក​សង្កេ​ត​ការ​ណ៍​ពិសេ​ស​រប​ស់​ខ្លួន​ ​ឱ្យម​ក​ចូល​រួ​មឃ្លាំ​​មើ​លកា​រ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំ​ណាង​រាស្ត្រ​នី​តិកា ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-27-1843-248470.html

មន្រ្តីកាក​បាទក្រ​ហ​​មកម្ពុជា ​អំពា​វនា​វ​ឱ្យយ​ក​ចិត្ត​ទុ​កដា​ក់លើ​កា​រកេ​ងប្រ​វ័​ញ្ច​ផ្លូ​វភេ​ទ​កុមារ​តាមអន​ឡា​ញ

មន្រ្តី​​កា​ក​បាទ​ក្រហ​ម​កម្ពុ​ជា​ប្រចាំ​ខេ​ត្ត​បាត់​ដំប​ង​ បា​ន​​អំពា​វ​នា​វ​ទៅដល់​អាណា​ព្យ​បាល​ ​លោក​គ្រូ​អ្ន​កគ្រូ​ទាំង​អ​ស់ ត្រូវ​​យក​ចិត្ត​ទុក​ដា​ក់ និង​មានវិ​ធា​នកា​រកា​រ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-03-26-1839-248433.html

ក្រសួង​បរិស្ថាន ​សោក​ស្ដាយ​ការ​បាត់បង់​សត្វ​ដំរីព្រៃញី ១ ក្បាល​នៅ​ខេត្ត​មណ្ឌល​គិរី

ក្រសួង​បរិស្ថាន បាន​បង្ហាញពី​ការ​សោក​ស្ដាយ​ដែល​សត្វ​ដំរីព្រៃ​ញី ១ ​ក្បាលនៅ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​បាត់​បង់​ជីវិត ដោយ​សង្ស័​យ​ថា ​​រអិល​ជើង​ធ្លា​ក់ជម្រាលភ្នំ​បណ្តាលឱ្យងា​ប់កា​លពី​ថ្ងៃទី​ ២៤ ខែមីនា។ ...

ជា សុខនី
https://www.postkhmer.com/national/2023-03-26-1923-248436.html

​នាយក​រដ្ឋមន្ត្រី​៖​ វិនិយោគ​បន្ថែម​លើ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ នវានុវត្តន៍​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​កិច្ចសហការ​ និង​បែងចែក​ថវិកា​ និង​ធនធាន​បន្ថែម​ទៀត​សម្រាប់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (STI)​ ឆ្ពោះទៅ​រក​ការ​នាំ​យក​ និង​រក្សា​កម្លាំង​ពលកម្ម​ឱ្យ​ដំណើរការ​លឿន​ជាមួយនឹង​ការ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/pm-invest-more-science-tech-innovation

ក្រសួង​ពាណិជ្ជកម្ម ជូន​ដំណឹង​ដល់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី-ខេត្ត ស្តីពី​ការ​បិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ

ក្រសួង​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ដល់​មន្ទីរ​ពាណិជ្ជកម្ម រាជធានី-ខេត្ត ស្តីពី​ការ​បិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ ២០២៣។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2023-03-25-1028-248390.html

អន្តរ​ក្រសួង បើក​កិច្ចប្រជុំ​ដើម្បី​តាក់តែង​គោលនយោបាយ​ជំរុញ​ការអភិវឌ្ឍ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

គណៈ​កម្មាធិការ​បច្ចេកទេស​អន្តរ​ក្រសួង បានបើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន ដើម្បី​តាក់តែងលិខិត​បទដ្ឋាន​គតិយុត្ត គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិ​សម្រាប់​គ្រប់គ្រង និងអភិវឌ្ឍ ​យានយន្ត​អគ្គិសនី (គ.ល.គ.យ.អ) និង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពីផែនទី​បង្ហាញផ្លូវ​សម្រាប់​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា។ ...

សុខ រក្សា
https://www.postkhmer.com/business/2023-03-25-0642-248400.html

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ ដើម្បី​កុំឱ្យ​សត្វ​ផ្សោត​បន្ត​ងាប់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ​នៅ​តំបន់​សត្វផ្សោត ដើម្បី​ធានា​ថា ពួកគាត់​បញ្ឈប់​ការ​បន្ត​ដាក់​មង ដើម្បី​ទប់ស្កាត់​ការ​បន្ត​ងាប់​របស់​សត្វផ្សោត​ត​ទៅ​ទៀត។ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-25-1114-248395.html

កងទ័ព​ជើងគោក​កម្ពុជា-ជប៉ុន ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​កងទ័ព​ជើងគោកឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត

កងទ័ព​ជើងគោក​កម្ពុជា-ជប៉ុន បានឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងកម្រិត​កងទ័ព​ជើងគោក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត និង​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុងក្រប​ខ័ណ្ឌ​តំបន់ ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ។ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-25-0913-248406.html

ក្រសួង​និង​អង្គការ​ដៃគូ រៀបចំ «ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី»ដើម្បី​រួមគ្នា​អភិរក្ស​ជីវៈចម្រុះ

ក្រសួង​បរិស្ថាន និង​បណ្តា​ស្ថាប័ន អង្គការ​ដៃគូ បានរៀបចំ «ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី»នៅ​កម្ពុជា​ដែល​ទិវា​នេះ​គឺជា​និមិត្តរូប​នៃ​ការបង្រួប​បង្រួម និង​បាន​អំពាវនាវ​ដល់​ប្រជាជនក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​ឱ្យ​អនុវត្ត​សកម្មភាព​វិជ្ជមាន​បន្ថែមទៀត ដើម្បី​ស្តារ​ភពផែនដី​ឡើងវិញ​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-03-25-0805-248405.html

អង្គការ OIF ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​គម្រោង​ចាស់ និង​បង្កើត​គម្រោង​ថ្មីៗ​

តំណាង​អង្គការ OIF ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​លោក Edgar DOERIG បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ​ដៃគូ​សំខាន់ៗ​នៅ​កម្ពុជា ហើយ​បន្ត​អនុវត្ត​គម្រោង​ដែល​មាន​ស្រាប់ និង​បង្កើត​គម្រោង​ថ្មីៗ ស្របតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​អង្គការ OIF​។  ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0950-248359.html

រដ្ឋាករទឹកសុំឱ្យ​ពលរដ្ឋ​យោគយល់ ខណៈ​នឹង​ខំ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ជាជំហានៗ

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​អតិថិជន ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ខណៈ​អង្គភាព​នេះ អះអាងថា នឹង​ខំធ្វើការ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជា​ជំហានៗ ចាប់ពី​ខែ​ឧសភា​ឆ្នាំ ២០២៣ តទៅ។​ ...

សែម ពិសី
https://www.postkhmer.com/national/2023-03-24-1121-248364.html

លោក សាយ សំអាល់៖ សុខ​សន្តិភាព ​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​ឱកាស​ការងារ​ប្រសើរ​ជាងមុន ​ហើយ​បាន​កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​នូវ​ការពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា «សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច បាន​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា មាន​ឱកាស​ការងារ​ប្រសើរ​ជាង​មុន, កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​នូវ​ការពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ ថែម​ទាំង​មាន​ការគិតគូរ​អំពី​សុខុមាលភាព បរិស្ថាន និងជីវៈ​ចម្រុះ​ច្រើន​ជាងមុន»។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0647-248370.html

ប្រតិភូ​កម្ពុជា ៧ រូប​ ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ថៃ ​ពាក់ព័ន្ធ​ទៅនឹង​ការឆ្លើយតប​នឹង​បទល្មើស​បរិស្ថាន និងការ​គំរាមកំហែង​ជីវសាស្ត្រ​

ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​ស្តីពី “​ការឆ្លើយតប​អន្តរ​ស្ថាប័ន​រួមគ្នា លើ​បទល្មើស​បរិស្ថាន និង​ការគំរាម​កំហែង​ជីវសាស្ត្រ​” ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។​ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0923-248356.html

ធនាគារជាតិ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​ឆបោក​តាម​បណ្តាញ​សង្គម​

ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ទៅដល់​ប្រជា​ពល​​រដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​មុននឹង​ផ្ទេរប្រាក់ ទៅ​ស្ថាប័ន​ណាមួយ ដើម្បី​ចៀសវាង​ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ទូរស័ព្ទ ស្របពេល​សមា​គម​ហិរញ្ញវត្ថុ​កម្ពុជា មានការ​​បារម្ភ​ពី​ករណី​ឆបោក​តាមបែប​ថ្មី​នេះ​។​ ...

ជា សុខនី
https://www.postkhmer.com/business/2023-03-24-1007-248343.html

តុលាការ​អនុញ្ញាតឱ្យ​លោក​ កឹម សុខា ជួប​មេធាវី​នៅផ្ទះ នា​ថ្ងៃទី​ ២៨ មីនា ដើម្បី​បន្ត​នីតិវិធី​

អយ្យការ​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​លោក ​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​សហ​មេធាវី​ការពារ​ក្តី នៅក្នុង​លំនៅឋាន របស់លោក នៅ​សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃទី ​២៨ ខែមីនា ខាងមុខនេះ ចាប់ពី​ពេលព្រឹក រហូតដល់​រសៀល ម៉ោង ​៥ ដើម្បី​ពិគ្រោះ​យោបល់​ក្នុងការ​ប​នុ្ត​នីតិវិធី​ទៀត​។​ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-24-0909-248352.html

ក្រសួង​សាធារណកា​រៈ ភាគី​ចិន​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត​

ភាគី​ចិន​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ-ប៉ោយប៉ែត និង​បាន​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​ដើម្បី​ចូលរួម​សហការ​ជាមួយ​ភាគី​កម្ពុជា ក្នុងការ​អនុវត្ត​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុង​ជំហាន​បន្ទាប់។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-24-0921-248354.html

មន្ត្រី​ក្រសួង​បរិស្ថាន ​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ​និង​ដោះស្រាយ​ការប្រែ​ប្រួល​អាកាស​ធាតុ​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​នៅ​ក្រសួង​បរិស្ថាន ​នា​ថ្ងៃទី​ ២២ ​ខែមីនា ​លោក ​ជួប ប៉ារីស​ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ​និង​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-22-1839-248287.html

ខេត្តព្រៃវែង ប្តេជ្ញា​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ទីប្រជុំជន និង​ជនបទ ដើម្បី​ទាញ​កំណើន​ទេសចរ​

ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង បានបង្ហាញ​ការប្តេជ្ញា​ថា នឹង​បន្ត​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​នៅ​ទីប្រជុំជន និង​ជនបទ​បន្ថែមទៀត ដើម្បី​ទាញ​កំណើន​ភ្ងៀ​វ​ទេសចរមកកាន់​ខេត្តព្រៃវែង​ឱ្យ​ច្រើន​ ខណៈ​ខេត្ត​មួយ​នេះក៏មាន​សក្តានុពល​ច្រើន​ដែរ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅមានកម្រិត​។​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ ឆ្នាំកន្លងមក​” របស់​រដ្ឋបាល ...

សែម ពិសី
https://www.postkhmer.com/national/2023-03-22-1831-248284.html

រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​ក្រុមហ៊ុន ​Agrostudies នាំ​កសិផល​កម្ពុជា​ទៅ​ទីផ្សារ​អ៊ី​ស្រា​អែល​

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Agrostudies កាលពី​ថ្ងៃទី ​២០ ខែមីនា បានស្នើ​ដល់​ក្រុម​ហ៊ុន​នេះ ពិនិត្យ​លទ្ធភាព​នាំចូល​កសិផល​កម្ពុជា ដែល​អាច​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​អ៊ីស្រា​​អែល​បាន និង​មាន​ទីផ្សារ​ជាក់​លាក់ តម្លៃ​ខ្ពស់ ចំណេញ​ច្រើន និង​មាន​និរន្តរភាព​សេដ្ឋកិច្ច ដូចជា​ដំណាំ​ប៊័រ មណ្ឌលគិរី ដែល​ត្រូវមាន​ការសិក្សា ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-22-0924-248262.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LGPN6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!